(VOVworld)-សេចក្តីព្រាងច្បាប់ជំនឿសាសនាដែលកំពុងបានសមាជិកសភានៃ
គណៈ កម្មាធិការអចិន្ត្រៃរដ្ឋសភាលើកមកពិភាគ្សា ផ្តល់យោបល់នៅក្នុងសម័យ
ប្រជុំលើកទី៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២២កញ្ញា។ តាមគម្រោង
សេចក្តីព្រាងនេះនឹង បានដាក់ជូនរដ្ឋសភាពិភាគ្សានិងអនុម័តនៅក្នុងអង្គប្រជុំរដ្ឋ
សភាខាងមុខ សំដៅបង្កើត ឡើងក្របខ័ណ្ឌគតិយុត្តិបើកទូលាយសម្រាប់សកម្ម
ភាពជំនឿសាសនានៅវៀតណាម។
|
ពិធីដុតទៀនបួងសួងឲ្យអ្នកនេសាទនិងយុទ្ធជននៅវិហារមួយនៃទីក្រុងហាណូយ |
វៀតណាមជាប្រទេសមានពហុសាសនាដែលក្នុងនោះមានចំនួនប្រជាជន
វៀតណាម ៩៥%មានជីវភាពសាសនា។ទន្ទឹមជាមួយគ្នានោះ លើទូទាំងប្រទេស
មានសាសនិកជាង២០លាននាក់និងអង្គការសាសនាចំនួន៤០ដែលចំណុះ
សាសនាចំនួន១៤។
ផ្ទាំងគំនូរពហុបែបអំពីសាសនា
សាសនិកនៃបណ្តាសាសនាមានជីវភាពសាសនាធម្មតានៅតាមគ្រួសារនីមួយៗ
និង តាមកន្លែងសក្ការៈបូជាដោយពិធីប្រពៃណីនៃសាសនារៀងៗខ្លួន។ ជីវភាព
សាសនា មួយចំនួន ជាពិសេសគឺសាសនាស្ថិតក្នុងក្របខ័ណ្ឌតំបន់ សុទ្ធតែដំណើរ
សកម្មភាព ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ លក្ខន្តិកៈរបស់អង្គការនិងធានាថាគោរពតាម
ច្បាប់។ ភាព សម្របសម្រួលរវាងសាសនានានាក៏បានបស្តែងចេញយ៉ាងច្បាស់
លាស់ដែរ។ ជាក់ស្តែងគឺ អ្នកមុខអ្នកការនៃសាសនានេះអាចទៅចូលរួមពិធីមិទ្ទិញ
របស់សាសនាដទៃនិងស្ម័គ្រចិត្តជូយសាសនិកនៃសាសនាផ្សេងៗរួមទាំងអ្នកមិន
កាន់សាសនា គឺសម្តែងនូវសាមគ្គី ភាពនិងភាពស្និទ្ធស្នាលរវាងបណ្តាសាសនា។
ចាប់តាំងពីការផ្លាស់ប្តូរថ្មីប្រទេសជាតិមក និកាយនិងសាសនាមួយចំនួននៅ
វៀតណាម ត្រូវបានទទួលជានីតិបុគ្គល តាមនោះ ព្រះសង្ឃនៅវៀតណាមអាចមាន
លក្ខណៈ បំពេញបន្ថែមនូវជំនឿរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ន លើទូទាំងប្រ
ទេសមានវិទ្យា ស្ថានសាសនាចំនួន៤ មហាវិទ្យាល័យចំនួន៨ អនុវិទ្យាល័យ រៀន
សូត្រព្រះពុទ្ធវិទ្យា និង វិទ្យាស្ថានស្រាវជ្រាវសាសនាមួយចំនួនទៀត។ សកម្មភាព
អន្តរជាតិរបស់អង្គការ បុគ្គលកាន់សាសនាក៏បានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ។
សាសនានានានៅវៀតណាម បានសកម្មចូលរួមសន្និសីទនិងវេទិកាសាសនាតំបន់
និងអន្តរជាតិ។ហើយសកម្មភាព ខាងសាសនាអន្តរជាតិធំៗក៏បានរៀបចំដ៏មហោ
ឡារិកប្រកបដោយជោគជ័យនៅវៀតណាមដែរ។
ទស្សនផ្លាស់ប្តូរថ្មីអំពីជំនឿសាសនា
សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀត
ណាមនីតិកាលទី៩ បានអះអាងថា ជំនឿសាសនាជាតម្រូវការស្មារតីរបស់ប្រជាជន
មួយផ្នែកនិងសាសនិកនៃបណ្តាសាសនាជាផ្នែកមួយនៃផែនមហាសាមគ្គីជាតិ
ទាំងមូល ។ បក្សនិងរដ្ឋបានអនុវត្តមុនក៏ដូចជាក្រោយនូវគោលនយោបាយគោរព
និងធានាសិទ្ធិ សេរីភាពជំនឿរបស់ពលរដ្ឋដោយកាន់ឬមិនកាន់សាសនាណាមួយ។
រដ្ឋក៏បានធានាសិទ្ធិអនុវត្តជីវភាពសាសនាធម្មតាត្រឹមត្រូវតាមច្បាប់និងហាមជា
ដាចខាតអំពើរំលោភ សិទ្ធិសេរីភាពជំនឿសាសនារបស់មនុស្សគ្រប់រូប។
ការបោះជំហានថ្មីអំពីសេរីភាពជំនឿសាសនា
ដើម្បីបន្តគោលមាគ៌ា គោលនយោបាយអំពីជំនឿសាសនានោះ វៀតណាម
បាន កសាងនូវសេចក្តីព្រាងច្បាប់ជំនឿសាសនាហើយគ្រោងនឹងដាក់ជូនរដ្ឋសភា
អនុម័តនា ខែតុលាខាងមុខ។ សេចក្តីព្រាងច្បាប់នេះ បានបើកទូលាយក្របខ័ណ្ឌ
នៃបុគ្គលដែល មានសិទ្ធិសេរីភាពខាងជំនឿសាសនា ដែលប្រែពីពាក្យ “ពលរដ្ឋ”
ឲ្យក្លាយទៅជា “មនុស្សគ្រប់រូប” ដែលបានបង្ហាញច្បាស់ថា សិទ្ធិសេរីភាពខាងជំ
នឿសាសនាជាសិទ្ធិ របស់មនុស្ស។ការចុះឈ្មោះអនុវត្តជីវភាពសាសនាត្រូវបាន
ចាត់ទុកថា ឆ្លើយតបនឹង សម្រូវការប្រមូលផ្តុំបង្ហាញការជឿទុកចិត្តរបស់បុគ្គល
ហើយពុំមែនជាលក្ខ័ណ្ឌកកើតឡើងអង្គការសាសនានោះទេ។
លទ្ធផលនៃការផ្លាស់ប្តូរគោលនយោបាយ ច្បាប់ស្តីពីជំនឿសាសនានោះ
បាននាំ មកការផ្លាស់ប្តូរជាសារវ័ន្តក្នុងជីវភាពខាងជំនឿសាសនារបស់ប្រជាជន។
ស្ថានភាព សាសនាមានស្ថិរភាពពពីជំហានៗ ហើយសាសនិក អ្នកមុខអ្នកការ
ព្រះសង្ឃកាន់តែ មានការជឿទុកចិត្តនិងរួមចំណែកសកម្មចូលក្នុងកិច្ចការកសាង
និងអភិវឌ្ឍន៍ប្រទេស ជាតិ។ សេចក្តីព្រាងច្បាប់ជំនឿសាសនា ដែលនឹងបានរដ្ឋ
សភាអនុម័តនាពេលខាងមុខ នឹងបង្កើតក្របខ័ណ្ឌគតិយុត្តបើកទូលាយដើម្បី
សកម្មភាពជំនឿសាសានានៅវៀត ណាមមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕