ការប៉ះទង្គិចរវាង Armenia និង Azerbaijan-ផលវិបាកមិនអាចប៉ាន់ស្មានបាន

(VOVworld)-បន្ទាប់ពីប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់ជាច្រើនថ្ថៃនៅតំបន់មានជំលោះ
Nagorno-Karabakh មក នាថ្ងៃទី៥មេសា ភាគី Armenia​ និង​ Azerbaijan ទទួលបាន
កិច្ចព្រមព្រៀងឈប់បាញ់។ ​ទោះបីជាភាគីទាំងពីរ ​សុទ្ធតែអះអាងថាប្តេជ្ញាចិត្តអនុ
វត្ត កិច្ចព្រមព្រៀងនេះ សំដៅឆ្ពោះទៅកិច្ចចរចារ សន្តិភាព ដោះស្រាយជំលោះក៏
ដោយ ប៉ុន្តែផលវិបាកមិនអាច ប៉ាន់ស្មានបានអាចជះឥទ្ធិពលទៅលើសន្តិសុខន
យោបាយរបស់ទ្វីបអឺរ៉ុប ទាំងមូល។        

ការប៉ះទង្គិចរវាង Armenia និង Azerbaijan-ផលវិបាកមិនអាចប៉ាន់ស្មានបាន - ảnh 1
ផ្ទះត្រូវការបំផ្លាញ់ចោលដោយជំលោះនៅNagorno-Karabakhនាថ្ងៃទី៥មេសា(រូបថតៈ TTXVN)


        កិច្ចព្រមព្រៀងឈប់បាញ់មានប្រសិទ្ធិភាពជាផ្លូវការនៅពេលរសៀលថ្ងៃទី៥
មេសា (តាមម៉ោងតំបន់) ហើយបទឈប់បាញ់ក៏ត្រូវបានប្រតិបត្តិបន្ទាប់នោះប៉ុន្មាន
ម៉ោង។ មុននោះ ការប៉ះទង្គិចបានកើតឡើងនាថ្ងៃទី២មេសានៅតំបន់ ជំលោះ
Nagorno-Karabakhដែលបណ្តាលឲ្យមនុស្សចំនួន៩០នាក់ ត្រូវស្លាប់ក្នុងនោះមាន
ទាំងប្រជាជនស៊ីវិល ហើយមនុស្ស រាប់រយនាក់ផ្សេងទៀត ត្រូវរងរបួស។ ប៉ុន្តែ ទោះបីជាបានប្រកាសថាគោរពកិច្ចព្រមព្រៀងឈប់បាញ់ ដែលទើបនឹងបានចុះ
ហត្ថលេខាក៏ដោយ ប៉ុន្តែតាមរយៈសេចក្តីប្រកាសនិង  ទស្សនៈរឹងមាំរបស់ភាគី
ទាំងពីរដោយមិន “ថយក្រោយ” នោះ ជាសញ្ញាសរឲ្យ ឃើញថា ភាពតានតឹងនៅ
ទីនេះនឹងអាចផ្ទុះឡើងគ្រប់ពេលវេលា។

        ជំលោះមានប្រភពពីអតីតកាល

        នៅក្នុងសម័យសហភាពសូវៀត Nagorno-Karabakh ជាខេត្តស្វ័យតមួយ
របស់ Azerbaijan ប៉ុន្តែទាំង Armenia និង Azerbaijanផង សុទ្ធតែ មានជម្លោះ ចំពោះ
តំបន់ដីនេះ។ Nagorno-Karabakh ជាកន្លែងរស់នៅរបស់ជន Armenia ពីយូរយារ
ណាស់មក។ការប៉ះទង្គិចគ្នារវាងភាគីទាំងពីរបានកើតមានឡើង តាំងពីឆ្នាំ១៩៨៨
មក ហើយបានអូសបន្លាយច្រើនឆ្នាំបន្តបន្ទាប់។ នាថ្ងៃទី៦មករា ឆ្នាំ ១៩៩២ តំបន់
នេះប្រកាសឯករាជ្យពី Azerbaijan ។ ក្រោយពីប្រយុទ្ធគ្មាយ៉ាងខ្លាំង ក្លាក្នុងរយៈ
ពេល៦មក ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើបទឈប់បាញ់
និងនាំមកនូវសភាពដើមសម្រាប់ Nagorno-Karabakhផងដែរ។

        ដោយកិច្ចព្រមព្រៀងឈប់បាញ់លើកនេះ ភាគីទាំងពីរបានសន្យាគោរពកិច្ច
ព្រមព្រៀងផង រក្សាសភាពដើមផង និងស្វែងរកនូវដំណោះស្រាយមួយសម្រាប់ ដោះស្រាយជំលោះនេះដោយសន្តិវិធី។ ប៉ុន្តែ សេចក្តីប្រកាសយ៉ាងរឹងមាំពីភាគី
ទាំងពីរក៏ដូចជាការធ្វើអន្តរាគមន៍ផ្ទាល់ពីប្រទេសពាក់ព័ន្ធនានា បណ្តាលឲ្យ បរិយាកាសក្នុងតំបន់កាន់តែក្តៅគគុកឡើង។ ភាគី Azerbaijan បានលើកច្បាស់
ថា ទោះបីជាភាគីទាំងពីរបានចុះហត្ថលេខាលើបទឈប់បាញ់មួយក៏ដោយ ប៉ុន្តែ ប្រការនេះមិនមានន័យថា ប្រទេសនេះលះបង់គោលគំនិតស្តារ “អធិបតេយ្យ
ភាព” ចំពោះតំបន់Nagorno-Karabakh នេះទេ។ ព្រមជាមួយគ្នានោះ Azerbaijan
ក៏សង្កត់ធ្ងន់ថា នឹងតបតវិញភ្លាមមួយរំពេច ប្រសិនបើភាគី Armenia រំលោភទៅ លើកិច្ចព្រមព្រៀងពោលខាងលើ។ រីឯខ្លួនវិញ ភាគី Armenia ក៏បានប្តេជ្ញាការពារ
សហគមន៍ជន Armenia នៅទីនេះ ថែមទាំងប្រកាសថា ប្រសិនបើជំលោះនៅ តំបន់នេះមិនបញ្ចប់ហើយនៅតែរីករាលដាលទៅមុខលើគ្រប់ជ្រុងជ្រោយ គឺ
Armenia នឹង ទទួលស្គាល់ខឿនឯករាជ្យនៃសាធារណរដ្ឋ Nagorno-Karabakh។

        ផលវិបាកដែលមិនអាចប៉ាន់ស្មានបាន

       ជំលោះរវាង Nagorno​ និង Karabakh បានអូសទាញនូវការធ្វើអន្តរាគមន៍ ពី
ប្រទេសពាក់ព័ន្ធនានា ក្នុងនោះមានរុស្ស៊ីនិងទួរគី។ ក្នុងពេលដែលទំនាក់ទំនង
រវាង Ankara និងម៉ូស្គូរនៅមិនទាន់បានកែលំអរ បន្ទាប់ពីការដែលយន្តហោះ Su-24 របស់រុស្ស៊ីត្រូវបាញ់ធ្លាក់ ហើយជំលោះរវាង Armenia ជាសម្ព័ន្ធមិត្ត ជិតស្និទ្ធិរបស់
រុស្ស៊ី ហើយ Azerbaijan គឺបានទួរគីឈរនៅពីក្រោយនោះ ជាលេស សម្រាប់ភាគី
ទាំងពីរបង្អួតអំណាចនិងឥទ្ធិពលរបស់ខ្លួន។ ក្នុងពេលដែលប្រទេស ជាដៃគូ
សុទ្ធតែអំពាវនាវឲ្យ Azerbaijan និង Armenia អត់ធ្មត់និងគោរពកិច្ចព្រម ព្រៀង
ឈប់បាញ់ ប៉ុន្តែទួរគីបានប្រកាសថា គាំទ្រ Azerbaijan ទាំងស្រុង។ ចំពោះ Armenia
វិញ រុស្ស៊ីជាសម្ព័នមិត្តជិតស្និទ្ធ ដូច្នេះ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ពេលដែល
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedevបាន ទៅបំពេញទស្សនៈ កិច្ចនៅ
Armenia យ៉ាងប្រញាប់ប្រញាល់នោះ ។

        តាមមជ្ឈដ្ឋានអ្នកវិភាគថា យុទ្ធនាការយោធាណាមួយ ដែលត្រូវ ផ្ទុះឡើង
នៅតំបន់ក្តៅគគុកនេះ​ គឺតែងតែឡើងជណ្តើរដោយមានការចូលរួមរបស់ ភាគី
ច្រើន។​សភាពការណ៍នេះអាចនាំមកផលវិបាកដែលមិនអាចប៉ាន់ស្មានបាន
និងរីករាលដាលតាមទ្រង់ទ្រាយធំ។ ប្រការនេះ មិនត្រឹមតែជះឥទ្ធិពលទៅលើ សន្តិសុខនិងស្ថិរភាពរបស់តំបន់ Caucasus ភាគខាងត្បូងប៉ុណ្ណោះទេ ថែមទាំង នៅទ្វីបអឺរ៉ុបទាំងមូលទៀតផង៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ