ការប្រឈមមុខដាក់គ្មារវាងរុស្ស៊ីនិងអាមេរិក-ផលវិបាកគ្រោះថ្នាក់មិនអាច ទាយទុកជាមុន

(VOVworld)-បន្ថយការជួបសន្ទនា បង្កើនការប្រឈមមុខ ទំនាស់លើគ្រប់បញ្ហា
ពីសកម្មភាពប្រកួតប្រជែងផ្នែកយោធានៅស៊ីរី បញ្ហាអឺរ៉ុបខាងកើត រហូតដល់ការ
ប្រយុទ្ធតទល់លើបណ្តាញអ៊ិន ធ្វើណែតនោះ ទំនងជាទំនាក់ទំនងនិងភាពតាន
តឹងរវាងរុស្ស៊ីនិងអាមេរិកហាក់បីដូច ជា មិនទាន់មានទីបញ្ចប់។​ការប្រឈមមុខ
ដាក់គ្នារវាងមហាអំណាចទាំងពីរនេះ ក៏កំពុង  រុញច្រានការប្រយុទ្ធនៅស៊ីរីធ្លាក់
ក្នុងភាពទាល់ច្រក។

ការប្រឈមមុខដាក់គ្មារវាងរុស្ស៊ីនិងអាមេរិក-ផលវិបាកគ្រោះថ្នាក់មិនអាច ទាយទុកជាមុន - ảnh 1
អនុរដ្ឋមន្ត្រីការបទេសរុស្ស៊ី លោក Sergei Ryabkov


        ភាពតានតឹងឡើងជណ្តើរដោយឥតឈប់ឈរ ទំនាស់លើបញ្ហាច្រើនរួមទាំង
មិន រកឃើញសម្លេងរួមលើបញ្ហាស៊ីរីនោះ ធ្វើឲ្យសាធារណមតិអន្តរជាតិព្រួយបារម្ភ
ចំពោះ សេណារីយ៉ូមួយគឺរុស្ស៊ី-អាមេរិកអាចប្រឈមមុខដាក់គ្នាដោយផ្ទាល់ផងដែរ។

        ភាពតានតឹងឡើងជណ្តើរ

        ក្នុងបម្រែបម្រួលថ្មីបំផុត អាមេរិកបានឲ្យដឹងថា កំពុងពិនិត្យឡើងវិញនូវការ
ខូចខាតដែលប្រទេសនេះត្រូវទទួលរង ព្រោះការវាយប្រហារដោយពួក Hacker រុស្ស៊ី
តម្រង់ទៅលើក្រុមនយោបាយអាមេរិក។ ទន្ទឹមជាមួយគ្នានោះ ក្រុងវ៉ាស៊ីនតោនបន្ត
 ចោទប្រកាន់ជាសាធារណថា វិមានក្រឹមឡាំងឈរនៅពីក្រោយការជះឥទ្ធិពលទៅ
លើការ បោះឆ្នោតប្រធានាធិបតីអាមេរិកដែលកំពុងឈានចូលដំណាក់កាលសម្រេច
ចុងក្រោយ។កាយវិការនេះ បានសម្តែងយ៉ាងខ្លាំងក្លាបន្ទាប់ពីកិច្ចព្រមព្រៀងឈប់
បាញ់ នៅស៊ីរីត្រូវបរាជ័យ។ ហើយវ៉ាស៊ីនតោនកំពុងពិនិត្យលើការដាក់ទណ្ឌកម្មថ្មី
ចំពោះរុស្ស៊ី ផងដែរ។

        រីឯខ្លួនវិញ ក្រុងម៉ូស្គូនៅតែបដិសេធការធ្វើអន្តរាគមទៅលើការបោះឆ្នោតប្រ
ធានា ធិបតីអាមេរិក។​ក្នុងបទឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានល្បីឈ្មោះរបស់
 CNN Christiane Amanpour រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹង
ថា នោះជាការចោទប្រកាន់ដោយគ្មានហេតុផលឡើយ។ ឆ្លើយតបនឹងការបង្កររឿង
ហេតុ ពីលោកខាងលិច ម៉ូស្គូបានបញ្ជប់ភ្លាមនូវសន្ធិសញ្ញានុយក្លេអ៊ែរមួយជាមួយវ៉ា
ស៊ីន តោន ដោយយកមូលហេតុថា ការគំរាមកំហែងពីអាមេរិកកាន់តែខ្លាំងឡើងៗ។
ឯកអគ្គ រដ្ឋទូតរុស្ស៊ី ប្រចាំនៅអាមេរិក លោក Sergey Kislyak នាពេលថ្មីៗនេះក៏បាន
ទទួល ស្គាល់ថា គុណភាពនៃទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកកំពុងធ្លាក់ចុះខ្លាំង
បំផុត គិត​តាំងពីសង្គ្រាមត្រជាក់មក ហើយវ៉ាស៊ីនតោនកំពុងអនុវត្តនូវជំហានមិន
ស្និទ្ធស្នាលចំ ពោះរុស្ស៊ីវិញដែលបង្ខំឲ្យប្រទេសនេះសម្តែងភាពរឹងមាំរបស់ខ្លួន។

        ជម្រុញការប្រយុទ្ធនៅស៊ីរីធ្លាក់ក្នុងភាពជាប់គាំង

        បន្ទាប់ពីកិច្ចចរចារស្តីពីជម្លោះនៅស៊ីរីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ
រុស្ស៊ីនិងអាមេរិកនាថ្ងៃទី១៥តុលាពុំទទួលបានវឌ្ឍនភាពមក នាថ្ងៃទី១៧តុលា រុស្ស៊ី
បាន ប្រកាសថា កងកម្លាំងនៃប្រទេសនេះនិងទាហានរដ្ឋាភិបាលស៊ីរីនិងអនុ វត្តការ
ឈប់បាញ់ក្នុងរយៈពេលខ្លីមួយនៅទីក្រុង Aleppo ក្នុងថ្ងៃទី២០តុលា។ បទឈប់
បាញ់នេះនឹងអូសបន្លាយក្នុងរយៈពេល៨ម៉ោង។ ប៉ុន្តែ ដើរផ្ទុយនឹងការព្យាករណ៍របស់
 រុស្ស៊ីនោះ សេចក្តីសម្រេចចិត្តឈប់បាញ់ដោយឯកតោភាគីរបស់រុស្ស៊ីពុំទទួលបានការ
 ស្វាគមន៍ពីសំណាក់អាមេរិកនិងលោកខាងលិចទេ។

        ក្នុងពេលជាមួយគ្នានោះ ការប្រយុទ្ធនៅស៊ីរីបន្តប្រព្រឹត្តទៅយ៉ាងខ្លាំង។ កិតដោយ
 ឡែក ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានការបាញ់កាំភ្លើងចំនួន៤៩លើកបណ្តាល
 ឲ្យមានការស្លាប់និងរងរបួសជាច្រើន។ អាមេរិកចោទប្រកាន់អាជ្ញាធរស៊ីរីនិងរុស្ស៊ីទម្លាក់
 គ្រាប់បែកទៅលើទីតាំងរបស់ជនស៊ីវិលនិងភាគីប្រឆាំងមានប្រដាប់អាវុធ។ ផ្ទុយទៅ
វិញ ក្រុង Damascus និងម៉ូស្គូបានសង្កត់ធ្ងន់ថា ពួកគេគ្រាន់តែវាយប្រហារលើទីតាំង
របស់ភេរវករតែប៉ុណ្ណោះ។

        បង្កើនសកម្មភាពយោធា

        រួមជាមួយការខ្វែងគំនិតដ៏ជ្រាលជ្រៅអំពីដំណើរការសន្តិភាពនៅស៊ីរីនោះ រុស្ស៊ី
និង លោកខាងលិចក៏កំពុងអនុវត្តនូវសកម្មភាពបង្កើនវត្តមានយោធានៅប្រទេសនេះ។​
នា ប៉ុន្មានថ្ងៃកន្លងទៅ កងទ័ពជើងទឹករុស្ស៊ីបានចាត់ចែងនាវាបំពាក់មីស៊ីលធុនតូចប៉ុន្តែ
មានកម្លាំងវាយប្រហារយ៉ាងខ្លាំងចំណុះកងនាវាសមុទ្រខ្មៅទៅចូលរួមក្រុមប្រយុទ្ធ
របស់ កងនាវានេះដែលកំពុងបោះទ័ពនៅមេឌីទែរ៉ាណេ ជាប់ជាមួយសមុទ្រស៊ីរី។
 ក្រសួងការ ពារជាតិរុស្ស៊ីក៏បានបញ្ជាក់ថា មីស៊ីលការពារដែនអាកាស S-300 របស់
រុស្ស៊ីបានបញ្ជូនទៅ កាន់ស៊ីរី។​មជ្ឈដ្ឋានសង្កេតការបានពិនិត្យថា ការដែលរុស្ស៊ីដាក់
បញ្ជូនមីស៊ីលទំនើប បំផុតលើពិភពលោកនេះទៅកាន់ស៊ីរីជាសារច្បាស់លាស់មួយ
ផ្ញើទៅកាន់អាមេរិក ជា ការព្រមានថា វ៉ាស៊ីនតោនត្រូវរងការខូចខាតប្រសិនបើមាន
គំនិតធ្វើអន្តរាគមន៍ប្រឆាំង សកម្មភាពរបស់ស៊ីរីឬរុស្ស៊ីដែរ។

        ទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកនោះ តាមអ្នកវិភាគថា កំពុងបង្កប់នូវគ្រោះ
ថ្នាក់យ៉ាងខ្លាំង។​ប៉ុន្តែ ដោយឥទ្ធិពលរបស់ខ្លួន រុស្ស៊ីនិងអាមេរិកពិតជានឹងគោរពព្រំដែន
 នៃទំនាក់ទំនង ឲ្យសក្តិសមជាមួយឋានៈជាមហាអំណាចទាំងពីរ ដែលដើរឈានមុខ
ក្នុងការស្ថាបនាសន្តិភាពសម្រាប់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ