ការប្រឈមមុខរវាងរុស្ស៊ីនិងអាមេរិកនៅស៊ីរី

ការប្រឈមមុខរវាងរុស្ស៊ីនិងអាមេរិកនៅស៊ីរី - ảnh 1
ការប្រឈមមុខរវាងរុស្ស៊ីនិងអាមេរិកនៅស៊ីរី

(VOV)_ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អាមេរិកនិងបណ្ដាប្រទេសលោកខាងលិចបាន
ចោទប្រកាន់រុស្ស៊ី ដែលកំពុងកសាងមជ្ឈមណ្ឌលយោធាមួយនៅស៊ីរី។ ក្នុងពេលនោះ
 រុស្ស៊ីក៏បានទទួលស្គាល់ជាលើកដំបូងថាមិនដែលលាក់បាំងការមានវត្តមានយោធា
នៅប្រទេសមជ្ឈឹមបូពា៍នោះឡើយ។ ស៊ីរីបានក្លាយទៅជារណសិរ្សថ្មីមួយ ដែលរុស្ស៊ី
និងអាមេរិកត្រូវប្រឈមមុខដាក់គ្នា។

ការប្រឈមមុខរវាងរុស្ស៊ីនិងអាមេរិកនៅស៊ីរី - ảnh 2
ការប្រឈមមុខរវាងរុស្ស៊ីនិងអាមេរិកនៅស៊ីរី

          នាថ្ងៃទី១៥កញ្ញា អាមេរិកបន្តរិះគន់រុស្ស៊ីបានដាក់ពង្រាយរថក្រោះជាច្រើន 
នៅព្រលានយន្តហោះមួយនៅស៊ីរី ដើម្បីជួយរដ្ឋអំណាចប្រទេសនេះប្រឆាំងនឹង​ពួក
ឥស្លាមស្វ័យប្រកាស (IS ) ។ មុននោះ មន្ទីរបញ្ចកោណបានបញ្ជាក់ថា៖​ យ៉ាង​ហោចណាស់ យន្តហោះដឹកជញ្ជូន Condo ចំនួន៧គ្រឿង របស់រុស្ស៊ី ​បានឆ្លង​កាត់ដែនអា
កាសអ៊ីរ៉ង់​និងអ៊ីរ៉ាក់ ទៅកាន់ស៊ីរី។ ក្រៅពីនោះ មានរថក្រោះ T-90 ចំនួន៦គ្រឿង កាំ
ភ្លើងធំចំនួន៣៥ដើម រថពាសដែកចំនួន៣៥គ្រឿង និងទាហានម៉ារីនចំនួន២០០
នាក់ ​បានមានវត្តមាននៅព្រលានយន្តហោះមួយ ជិតនឹងទីក្រុង Latakia ។ មជ្ឈ
ដ្ឋាន​មន្ត្រី​អាមេរិកចាត់ទុកកាយវិការនេះរបស់ម៉ូស្គូ ជាផ្នែកមួយនៃយុទ្ធនាការ​ឡើង
​ជណ្ដើរយោធាសំដៅបង្កើតមូលដ្ឋានយោធាយុទ្ធសាស្ត្រមួយនៅស៊ីរី។

        ស្នាមប្រេះថ្មីក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី

        ទោះបីជាអាមេរិកបានដាស់តឿនប្រទេសជិតខាងរបស់ស៊ីរី ដូចជា៖អ៊ីរង់ ​អ៊ីរ៉ាក់
 មិនអនុញ្ញាត្តអោយរុស្ស៊ីប្រើដែនអាកាសរបស់ខ្លួនក្តី ប៉ុន្តែ សំណូមពរទាំងនេះរបស់
វ៉ាស៊ីតោន ត្រូវបានប្រទេសនានាធ្វើមិនដឹង មិនលឺឡើយ។ ជើងហោះហើរថ្មីៗរបស់
រុស្ស៊ីបានចុះចតនៅស៊ីរីប្រកបដោយសុវត្ថិភាព ដោយដឹកជញ្ជូនទំនិញជំនួយមនុស្ស
ធម៌ជាង៨០តោន បានសរអោយឃើញថា៖ សម្លេងរបស់អាមេរិកឥតបានការសោះ
ឡើយ។ រីឯខ្លួនឯង​វិញ ដោយមិនអើពើដល់ការចោទប្រកាន់ជាបន្តបន្ទាប់របស់​អា
មេរិកនេះ ម៉ូស្គូនៅតែបន្តប្រកាសថា៖ការជួយឧបត្ថម្ភខាងយោធាសំរាប់រដ្ឋ​អំណាច
Damas ជាសកម្មភាពធម្មតា ហើយបានអនុវត្តតាមកិច្ចសន្យា​រវាង​ប្រទេសទាំងពីរ។
 ទន្ទឹមនឹងនោះ ស៊ីរីក៏បានឡើងសម្លេងបដិសេធការចោទ​ប្រកាន់ទាំងនេះរបស់អា
មេរិក ហើយចាត់ទុកនេះគឺជាការប្រឌិតតែប៉ុណ្ណោះ។​

          ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅ ពោពេញទៅដោយបំរ៉ែបំរួលនេះ រុស្ស៊ីជា​
ប្រទេសជិតស្និទ្ធបំផុតជាមួយរដ្ឋអំណាចប្រធានាធិបតី Assad។ ដូច្នេះ ការជួយ​
ឧបត្ថម្ភស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងពួក IS នៅប្រទេសនេះជាផ្នែកមួយក្នុង​ផែនការ​
សហប្រតិបត្តិការយោធាយូរអង្វែង រវាងម៉ូស្គូ និង Damascus។ ប៉ុន្តែតាម​ទស្សនះ
​​របស់អាមេរិកគឺការជួយឧបត្ថម្ភណាមួយចំពោះរដ្ឋអំណាច B. Assad សុទ្ធតែ​បង្ក
​អស្ថិរភាព​។

អង្គការចម្រុះប្រយុទ្ធប្រឆាំង IS ថ្មី ដឹកនាំដោយរុស្ស៊ីកំពុងកើតមានឡើង?

ពីយូ​ណាស់មកហើយ រុស្ស៊ី និងអាមេរិក នៅតែ​ខ្វែងគំនិតអំពីបញ្ហា​ស៊ីរី។​ ក្នុង
ពេលដែលរុស្ស៊ី​គាំទ្ររដ្ឋ​អំណាចស៊ីរី និងផ្តលអាំវុធសំរាប់ប្រទេសនេះ​ គឺ​អាមេរិក
ចង់កំចាត់ចោលប្រធានាធិបតី B. Assad ។ គិតមកដល់ពេលនេះ​ គោលនយោ
បាយ​របស់អាមេរិក និងបណ្ដាប្រទេសលោកខាងលិច សំដៅផ្តួល​រំលំរដ្ឋ​អំណាច
លោក  ​ B. Assad នោះបានបរាជ័យទាំងស្រុង។ ចាប់ពីពេលសង្គ្រាម​ស៊ីវិល​​​កើត​
មានឡើងនាឆ្នាំ ២០១១មក យ៉ាងហោចណាស់ មានមនុស្សចំនួន ​២៤០ ០០០ 
នាក់ត្រូវស្លាប់។ ទន្ទឹមនឹងនោះ វិបត្តិនៅស៊ីរីបានបង្កើតឡើងរលកជនអន្តោប្រ
វេសន៍ខ្លាំងក្លាបំផុត ចាប់ពីពេលសង្គ្រាមលោកលើកទី២ នៅស៊ីរីដោយមាន ​ជន
រាប់លាននាក់ត្រូវចាកចេញពីផ្ទះរបស់ខ្លួន ដើម្បីរត់គេចខ្លួន។ 

នាពេលថ្មីៗនេះ នៅវេទិការសេដ្ឋកិច្ច Vladivostok ម៉ូស្គូ បាន​ផ្តើមគំនិត​អំពីការ
បង្កើតអង្គការចម្រុះអន្តរជាតិថ្មីមួយ ប្រយុទ្ធប្រឆាំង IS រួមមាន អារ៉ាប់ប៊ី​សា​អ៊ូឌីត 
តួរគី ស៊ូដង់ និងមានការចូលរួមពីរដ្ឋអំណាច Damascus។ ក្នុងសភាពការណ៍នេះ 
ការផ្តល់ជំនួយយ៉ាងខ្លាំងក្លា របស់រុស្ស៊ីចំពោះរដ្ឋាភិបាលស៊ីរី ក្នុងរយៈ​ពេលប៉ុន្មាន
ថ្ងៃថ្មីៗនេះ អាចចាត់ទុកជាកាយវិការចាំបាច់ ដើម្បីបង្កើតអង្គការ​ចម្រុះមួយប្រឆាំង
 IS ប្រកបដោយប្រសិទ្ធិភាពនៅប្រទេសនេះ។

តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ ​វត្តមានរបស់រុស្ស៊ីនៅស៊ីរីនេះ មិនអាច​វាយបរាជ័យ
 IS បានទេ ប៉ុន្តែ អាចជួយការពាររដ្ឋអំណាចលោក B.Assad  និង​ជួយ​រុស្ស៊ីបង្កើនការ
ជះឥទ្ធិពលនៅក្នុងតំបន់មជ្ឈឹមបូពា៍នេះដែរ។ ការយល់ព្រម​អោយរុស្ស៊ីចូលរួម ក្នុង
ការប្រយុទ្ធប្រឆាំងនៅស៊ីរីនេះ ដូចជាការបញ្ជាក់ថា៖ការ​ខំប្រឹងប្រែងផ្តួលរលំរដ្ឋអំ
ណាចលោក B.Assad របស់វ៉ាស៊ីតោនត្រូវបរាជ័យទាំង​ស្រុង។ ​ដូច្នេះ ពិបាកណាស់
 ដើម្បីមានការចាប់ដៃ សហប្រតិបត្តិការរវាង​មហា​អំណាចទាំងពីរនេះ នៅក្នុងការ
ប្រយុទ្ធប្រឆាំង IS នៅស៊ីរី នាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ