ការប្រឡងប្រណាំងស្នេហារជាតិតាមសតិអារម្មណ៏ហូជីមិញ

          នាថ្ងៃទី 11 មិថុនា មុននេះ រយះពេល 64 ឆ្នាំ លោកប្រធានហូជីមិញ បាន​បំផុស ចលនា ប្រឡង់ ប្រណាំងស្នេហាជាតិ ដើម្បីអំពាវនាវប្រជាជនទាំងមូលតស៊ូរ​​និងក
សាង មាតុប្រទេស។ ក្នុងរយះពេលជាង៦០ឆ្នាំកន្លងទៅបណ្ដាចលនាប្រឡង់​ប្រណាំង​ បានក្លាយទៅជាកំលាំងចលកជំរុញ លើកទឹកចិត្ត ប្រជាជនវៀតណាម ​ទទួលបាន​បណ្ដាស្នាដៃសំខាន់ៗ ក្នុងការកសាង និងអភីវឌ្ឍន៍ប្រទេសជាតិ ។ ​

ការប្រឡងប្រណាំងស្នេហារជាតិតាមសតិអារម្មណ៏ហូជីមិញ - ảnh 1
លោកប្រធានហូជីមិញជាមួយការប្រឡង ប្រនាំងស្នេហាជាតិ(internet)


          ចំណុចភ្លឺ ក្នុងសតិអារម្មណ៍ហូជីមិញ អំពីការ ប្រឡង់ ប្រណាំងស្នេហា​ជាតិ តាំង
ពីពេល​បំផុសចលនានេះ លោកប្រធានហូជីមិញ បាន​លើក​ច្បាស់នូវការផ្សាភ្ជាប់​យ៉ាង
ជិត​ស្និទ្ធ រវាងការប្រឡង់ប្រណាំង ជាមួយទឹកចិត្តស្នេហ៏ជាតិរបស់ប្រជាជាតិវៀតណាម។ លោកប្រធានបានអះអាងថា៖ ប្រឡង ប្រណាំងគឺស្នេហាជាតិ ស្នេហ៏ជាតិគឺត្រូវប្រឡង
 ប្រណាំង និងបណ្ដាមនុស្សប្រឡង ប្រណាំងគឺបណ្ដាមនុស្សស្នេហាជាតិច្រើនបំផុត។ 
ជួយជ្រោមជ្រែងសេចក្ដីអំពាំវនាវរបស់លោកប្រធានហូជីមិញ ក្នុងរយះពេល 64 ឆ្នាំ
កន្លងទៅ ចលនាប្រឡងប្រណាំងស្នេហាជាតិ បានមានការអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា 
ជា​បន្តបន្ទាប់និងបើកទូលំលើគ្រប់ដំបន់។ ពីបណ្ដាចលនាប្រឡងប្រណាំងធំៗដូចជា៖ ​“កំទេចសត្រូវក្រីក្រ កំទេចសត្រូវល្ងង់ កំទេចសត្រូវឈ្លានពាន ក្រឡអង្ករតស៊ូរ ដល់​ យុវជនស្មគ្រចិត្តកសាងនិងការពារប្រទេសជាតិ” និង “ប្រទេស​ទាំងមូលរួមដៃកសាង
ជនបទថ្មី…លៗ” នាសព្វថ្ងៃ ​បានបង្កើតកម្លាំងសុះសាយយ៉ាងខ្លាំងក្នុងជីវភាពសង្គម លើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់រួម គ្នាប្រឡង់ប្រណាំង។ សាស្រ្តាចារ្យរង បណ្ឌិត
Tran Minh Truong ប្រធានវិទ្យាស្ថានហូជីមិញ និងបណ្តាមគ្គទេ្ទសរបស់បក្ស ចាត់ទុកថា ៖

          “តាមលោកប្រធានហូជិមីញថា ប្រឡង​ប្រណាំង​គឺត្រូវ​ដាក់​ចេញបណ្តា​គោល ដៅឲ្យសមស្របជាមួយផ្នែក និងមុខសញ្ញានីមួយៗ។ ឧទាហណ៌ ចំពោះប្អូនៗ កុមារ គឺលោកប្រធានហូជីមិញនិយាយថា ប្រឡង​ប្រណាំង​តាមកម្លាំងរបស់ ខ្លួន។ ទៅតាម
មនុស្ស មនុស្សម្នាក់ៗមានភារកិច្ចផ្ទាល់ខ្លួន និង​នៅ​ពេលដែល យើង បំពេញភារកិច្ច
របស់ខ្លួន នោះគឺជាការប្រឡងប្រណាំង ដែលរួមចំណែកចូលក្នុង ជោគជ័យនៃបុព្វ
ហេតុបដិវត្ត”។

ការប្រឡងប្រណាំងស្នេហារជាតិតាមសតិអារម្មណ៏ហូជីមិញ - ảnh 2
យុវជនវៀតណាម​ចូលរួមការប្រឡងប្រណាំងស្នេហាជាតិ (internet)

          លោកស្រី Ma Thi Nguyet អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai
Nguyen ជាតំបន់១ក្នុងបណ្តាតំបន់នាំមុខក្នុងចលនាប្រឡងប្រណាំង និងក៏ជា ទីក
ន្លែងដែលលោក​ប្រធានហូជីមិញចេញ​សេចក្តីអំពាវនាវ​ប្រឡង​ប្រណាំង ស្នេហា​ជាតិរយៈពេល៦៤ឆ្នាំមុននេះ ឲ្យដឹងថា៖

          “ការងារប្រឡងប្រណាំងមិនមែនជាការងាររបស់ថ្នាក់មួយផ្នែកមួយ​ប៉ុណ្ណោះ
ទេ ថែមទាំងជាការងារបស់ប្រព័ន្ធនយោបាយទាំងមូល ពិសេស​គឺមានការ ចូលរួម​របស់ប្រជាជនទាំងឡាយទៀតផង។ ទន្ទឹមនឹងនោះ ការបំផុស​ចលនាប្រឡង​ប្រណាំងត្រូវផ្សាភ្ជាប់ជាមួយភារកិច្ចន​យោបាយ របស់​តំបន់​និមួយៗ ដើម្បីកសាង បណ្តាបទដ្ឋានឲ្យសមស្រប់”។

          ការអនុវត្តសតិអារម្មណ៍ លោកប្រធានហូជីមិញ អំពីការ ប្រឡង ​ប្រណាំង​ស្នេហាជាតិ ក្នុងដំណាក់កាល នាបច្ចុប្បន្ន សាស្ត្រាចាររង បណ្ឌិត ​Nguyen The
Thang ​ប្រធានផ្នែក​សតិអារម្មណ៏ លោក​ប្រធានហូជីមិញ​នៃសាលាសភាបណ្ឌិត ​នយោបាយ រដ្ឋបាលជាតិ​ហូជីមិញ ​(ដំបន់ទីមួយ) ​បាន​ចាត់ទុកថា៖ ​

       “ការផ្សាភ្ជាប់ ទាន់ពេលវេលា រវាងការស្ងើចសរសើរ ជាមួយការប្រឡង់ ប្រ
ណាំង​​ជាកក្តាសំខាន់ ជួយចលនា ប្រឡង់ ប្រណាំង ​​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​។ ​​លោក​ប្រធានហូជីមិញក៏បានថ្លែងថា៖ បដិវត្តន៍ ជា បុព្វហេតុរបស់​មហាជន ដូច្នេះ ក្នុងការ
 ប្រឡង់ ប្រណាំង ​ត្រូវការយកចិត្តទុក​ដាក់ដល់​បណ្ដា​មនុស្សដែលបានចូលរួម ​ផលិតកម្ម ធ្វើពលកម្មផ្ទាល់។ ​ធ្វើដូច្នេះ​ ចលនា ប្រឡង់ ប្រណាំង ទើបផុលផុស ​និងមានចរិតលក្ខណះមហាជនទូលំ​ទូលាយបាន។” 

          ពីប្រសិទ្ធភាពរបស់ចលនា ប្រឡងប្រណាំងស្នេហាជាតិ ​ក្នុងរយះពេល​64ឆ្នាំ កន្លងទៅ បានបញ្ជាក់នូវបណ្ដាសតិអារម្មណ៏របស់លោកប្រធានហូជីមិញ
 អំពីការប្រឡងប្រណាំងនេះ ដល់​បច្ចុប្បន្ន នៅមានតំលៃជាក់ស្ដែង និងជ្រាល
ជ្រៅជានិច្ច។   បដិវត្តកាន់តែពិបាក កាន់តែត្រូវរៀបចំបណ្តាចលនាប្រឡងប្រ
ណាំង សំដៅ ប្រមូលផ្តុំកម្លំាងពលំរបស់ប្រជាជនគ្រប់ស្រទាប់ នោះគឺ​សតិអា
រម្មណ៍​ហូជីមិញ។ ក្នុង បុព្វហេតុកសាងនិងការពារមាតុប្រទេសនាសព្វថ្ងៃ ខណៈ​
ពេល​ដែលប្រជាជន វៀតណាម កំពុងបន្តការរៀនសូត្រ​និងធ្វើតាមគំរូ​

សីលធម៌​លោកប្រធានហូជីមិញគឺការប្រឡង​ប្រណាំងស្នេហាជាតិ​មិន​ត្រឹមតែ​សម្តែងនូវស្មារតីស្នេហារជាតិ ប៉ណ្ណោះទេ ថែមទាំងជា​របៀបរៀនសូត្រ​និង
ធ្វើតាម​លោកប្រធានហូជីមិញដ៏ស្មោះអស់ពីដួងចិត្តទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ