ការពារបូរណភាពទឹកដីរបស់ប្រទេសជាតិគឺជាគោលជំហរឥតងាករេរបស់វៀតណាម

(VOVWORLD) -  ចំពោះមុខនៃមហាសន្និបាតលើកទី XIII របស់គណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនោះ ដូចធម្មតាដែរ ពួកឱកាសនិយម អានុភាពអមិត្ត  និងពួកក្បត់ជាតិ តែងតែបង្ហោះនូវព័ត៌មានដែលមូលបង្ខូចបញ្ហាអធិបតេយ្យភាពទឹកដីនៃប្រទេសវៀតណាម។ ទាំងអស់នេះ សុទ្ធតែជាពាក្សសម្តីបំផ្លើស  ប្រឆាំងជំទាស់នឹងបក្ស ប្រឆាំងជំទាស់នឹងរដ្ឋ ហើយប៉ះពាល់ដល់ស្ថេរភាពនិងសន្តិភាពនាពេលបច្ចុប្បន្នរបស់ប្រជាជនវៀតណាម ហេតុដូច្នេះ យើងទាំងអស់គ្នាត្រូវតែយល់ដឹងឲ្យបានច្បាស់និងលុបបំបាត់ចោលផងដែរ។

ការពារបូរណភាពទឹកដីរបស់ប្រទេសជាតិគឺជាគោលជំហរឥតងាករេរបស់វៀតណាម - ảnh 1វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យដ៏ពិសិដ្ឋលើសមុទ្រ (រូបថត៖ hanoimoi.com.vn)

គេហទំព័របណ្តាញសង្គមឬវេទិកាដែលប្រមូលផ្តុំពួកអរិចិត្តជាច្រើនកំពុងបរិហារថា៖ “បក្សនិងរដ្ឋវៀតណាម យកចិត្តទុកដាក់លើការរៀបចំមហាសន្និបាតបក្ស ជាជាងបញ្ហាការពារអធិបតេយ្យភាពកោះសមុទ្រ”។ ឬមានព័ត៌មានបំផ្លើសការពិត គោលមាគ៌ា គោលជំហរតស៊ូដើម្បីថែរក្សាអធិបតេយ្យភាពទឹកដីនៃមាតុភូមិ តាមរយៈ “នយោបាយហុតទឹកសម្លឹងកាក” ដែលបង្កប់ដោយការញុះញង់។ ល្បិចកល់នៃពាក្យសម្តីបំផ្លើសការពិតទាំងនេះគឺចង់ឲ្យប្រជាជនបាត់បង់ទំនុកចិត្តបន្តិចម្តងៗ ទៅលើការដឹកនាំរបស់បក្សនិងរដ្ឋ។ អ្វីដែលគ្រោះថ្នាក់ជាងនេះគឺមានជនខិលខូចជាច្រើនឆ្លៀតយកប្រយោជន៍ពីបញ្ហាអធិបតេយ្យភាពដែនដី រួមទាំងអធិបតេយ្យភាពកោះសមុទ្រដើម្បីញុះញង់និងអំពាវនាវឱ្យប្រជាជន “ចុះតាមដងផ្លូវ” ដើម្បីបង្ហាញពីការស្នេហាជាតិរបស់ខ្លួន ដោយហេតុនេះបង្កអសន្តិសុខ បាត់បង់សណ្តាប់ធ្នាប់សង្គម និងរកលេសដើម្បីបន្តការបំផ្លិចបំផ្លាញទៀតផង។

ជាបឋម ត្រូវមើលឃើញថា គោលជំហរឥតងាករេរបស់បក្សកុម្មុយនិស្តវៀតណាមគឺប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យភាព បង្រួបបង្រួម ការពារបូរណភាពទឹកដី និងការពារព្រំដែន អធិបតេយ្យភាពកោះសមុទ្រ និងដែនអាកាសរបស់ប្រទេសជាតិ ព្រមទាំងរក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ហេតុដូច្នេះ នាថ្ងៃទី ២៣ មិថុនាឆ្នាំ ១៩៩៤ រដ្ឋសភាវៀតណាមបានចេញសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក្នុងនោះបានអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមលើដែនទឹកសមុទ្រ សិទ្ធិអធិបតេយ្យនិងយុត្តាធិការលើតំបន់ជាប់ដែនសមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដោយឈរលើមូលដ្ឋានបទប្បញ្ញត្តិនៃអនុសញ្ញានិងគោលការណ៍នៃច្បាប់អន្ដរជាតិ ដែលតម្រូវឱ្យប្រទេសនានា ត្រូវគោរពសិទ្ធិដែលបានលើកឡើងខាងលើរបស់វៀតណាម។ សេចក្តីសម្រេចចិត្តនេះក៏បញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa និងគោលជំហរ ដោះស្រាយរាល់ជំលោះលើអធិបតេយ្យភាពដែនដី ក៏ដូចជាជំលោះដទៃទៀត ដែលទាក់ទងនឹងបញ្ហាសមុទ្រខាងកើតតាមរយៈការចរចាសន្តិភាព ដោយឈរលើស្មារតីសមភាព ការយោគយល់និងការគោរពគ្នាទៅវិញទៅមក ការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ។

អនុលោមតាមរាល់បទប្បញ្ញត្តិនៃអនុសញ្ញាឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ វៀតណាមបានអនុម័តលើច្បាប់សមុទ្រវៀតណាមក្នុងឆ្នាំ ២០១២ ដើម្បីគ្រប់គ្រងការរៀបចំផែនការ ការប្រើប្រាស់ ការរុករកនិងការធ្វើអាជីវកម្មធនធានសមុទ្រ គ្រប់គ្រងតំបន់សមុទ្រ ខ្ពង់រាបបាតសមុទ្រ របស់វៀតណាមក៏ដូចជាការដោះស្រាយជម្លោះសមុទ្ររវាងវៀតណាមនិងប្រទេសជិតខាង។ រួមជាមួយការអនុម័តច្បាប់សមុទ្រមក រដ្ឋសភាវៀត ណាមក៏បានអនុម័តច្បាប់មួយចំនួន ក្នុងនោះមានច្បាប់ស្តីពីព្រំដែនជាតិ (២០០៣), ច្បាប់ស្តីពីធនធានសមុទ្រ បរិស្ថានកោះសមុទ្រ (ឆ្នាំ ២០១៥) ជាដើម។

បញ្ហាការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាមគឺជារឿងពិសិដ្ឋណាស់ ប៉ុន្តែក៏ពោរពេញដោយការលំបាក ស្មុគស្មាញនិងយូរអង្វែងដែរ។ យ៉ាងណាមិញ មុនក៏ដូចជាក្រោយ វៀតណាមបានតស៊ូយ៉ាងស្វិតស្វាញនូវមធ្យោបាយដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ ទាំងលើស្ថានភាពជាក់ស្តែង ទាំងផ្នែកការទូតតាមរយៈបណ្តាញជាច្រើននិងតាមកម្រិតផ្សេងៗ ដើម្បីរក្សាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់ខ្លួនលើសមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ យោងតាមច្បាប់អន្តរជាតិ។ ប្រការទាំងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី XII របស់បក្ស ហើយត្រូវបានបង្ហាញតាមរបៀបដែលវៀតណាមកំពុងដោះស្រាយ លើភាពកង្វះខាតនៃបញ្ហាសមុទ្រខាងកើត ដោយស្មារតីយកច្បាប់អន្តរជាតិជាស្នូល។ នោះគឺការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); អនុវត្តសេចក្តីប្រកាសនៃការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញនិងមានប្រសិទ្ធិភាព និងសម្រេចបានឆាប់ៗនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

ទស្សនៈឥតងាករេបស់វៀតណាមចំពោះអធិបតេយ្យភាពដែនដី ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋនិងកងទ័ពវៀតណាមបញ្ជាក់ម្តងហើយម្តងទៀត។ ពោលគឺថ្មីៗនេះ នៅក្នុងជំនួបជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh (នៃទីក្រុងហាណូយ) នាពាក់កណ្តាលខែតុលាឆ្នាំ ២០១៩ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងពីការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនឹងនេះត្រូវតស៊ូដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាពទឹកដី ដោយមិនអត់ឧិនចំពោះបញ្ហាចំណុះអធិបតេយ្យភាព ឯករាជ្យភាព ឯកភាពនិងបូរណភាពទឹកដីជាដាច់ ខាត។

រាល់មេរៀនដែលមានតម្លៃទទួលបានពីសង្គ្រាមនាអតីតកាល បានធ្វើឱ្យប្រទេសជាច្រើន ក្នុងនោះមានទាំងប្រទេសដែលមានសមត្ថភាពយោធាខ្លាំង កំពុងដើរតាមទិស យកការសន្ទនានិងច្បាប់អន្តរជាតិ ជា “ត្រីវិស័យ” សម្រាប់សកម្មភាពទាំងអស់ដែលទាក់ទងទៅនឹងបញ្ហាអធិបតេយ្យភាពទឹកដី ជាជាងការបង្កជម្លោះនិងការប្រឈមមុខដាក់គ្នា។ ប្រការនេះបង្ហាញថា ទស្សនៈ គោលជំហរ គោលនយោបាយរបស់វៀត ណាម សម្រាប់កិច្ចការពារអធិបតេយ្យភាពទឹកដីជាតិនិងការដោះស្រាយបញ្ហាពាក់ព័ន្ធដោយសន្តិវិធី ហើយកិច្ចពិភាក្សាកន្លងមក រហូតមកដល់ពេលនេះគឺត្រឹមត្រូវទាំងស្រុង ស្របតាមនិន្នាការរួមរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ