ការពារសិទ្ធិនិងផលប្រយោជន៍របស់ពលករចំណាកស្រុកនៅបណ្ដាប្រទេស CLMTV

(VOVWORLD) - ក្នុងកាលៈទេសៈនៃការធ្វើសមាហរណកម្មនិងសាកល ភាវូបនីយកម្មកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺពលករចំណាកស្រុកជាចំណែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីខឿនសេដ្ឋកិច្ចបានឡើយ។
ការពារសិទ្ធិនិងផលប្រយោជន៍របស់ពលករចំណាកស្រុកនៅបណ្ដាប្រទេស CLMTV - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំរដ្ឋមន្រ្តីការងារ CLMTV លើកទី៣នៅទីក្រុងសៀមរាប (រូបថត៖ VGP) 

  ពលករចំណាកស្រុក បានរួមចំណែកគួរអោយកត់សម្គាល់ទៅក្នុងកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ប្រកបដោយចីរភាពចំពោះទាំងប្រទេសផ្គត់ផ្គង់ផងនិងប្រទេសទទួលពលករ ទៀតផង។ ដោយជ្រួតជ្រាបបាននូវបញ្ហានេះ ប្រទេសជាសមាជិកអាស៊ាន និយាយរួម និងក្រុមប្រទេសអភិវឌ្ឍអន់ជាងក្នុងអាស៊ាន (រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម) និយាយដោយឡែក កាន់តែយកចិត្តទុកដាក់ដល់ កិច្ចការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុក ដោយចាត់ ទុកនេះជាកត្តាសំខាន់មួយក្នុងដំណើរការកសាងសហគមន៍។

        ដោយមានខ្សែព្រំដែនរួមនិងភាពខុសប្លែកអំពីកម្រិតអភិវឌ្ឍសេដ្ឋកិច្ចនោះ ហេតុដូច្នេះបានជាប្រជាជននៅតាមខេត្តក្រុងព្រំដែននានារវាងក្រុមប្រទេស CLMTV តែងតែធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាងដើម្បីស្វែងរកការងារ ធ្វើ។ សំដៅគ្រប់គ្រងអោយបានល្អនូវពលករចំណាកស្រុករវាងបណ្ដាប្រទេស CLMTV កិច្ចប្រជុំរដ្ឋមន្រ្តីការងារនិងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អំពីការងារ CLMTV លើកទី១ត្រូវបានរៀបចំឡើងនាឆ្នាំ២០១៥តាមគំនិតផ្ដួចផ្ដើមរបស់ថៃ។ ចាប់តាំង ពីនោះមក ជារៀងរាល់២ឆ្នាំម្ដង រដ្ឋមន្រ្តីការងារនៃក្រុមប្រទេសទាំង៥នេះបានជួប ពិភាក្សាគ្នាអំពីគោលនយោបាយស្ដីពីពលករចំណាកស្រុក ក៏ដូចជាបញ្ហាទាក់ទិន នានាផងដែរ។

        បង្កើនការងារគ្រប់គ្រងពលករចំណាកស្រុក

        ទោះបីជាប្រទេសនីមួយៗមានលក្ខណៈយុត្តិធម៌និងសេដ្ឋកិច្ចសង្គមខុសពីគ្នាក៏ដោយ ប៉ុន្តែបណ្ដាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម នៅតែ មានលក្ខណៈរួមជាច្រើនដែលអាចសហប្រតិបតិ្តការគ្នាក្នុងកិច្ចការពារសិទ្ធិនិង ផលប្រយោជន៍របស់ពលករចំណាកស្រុក សំដៅជួយអោយពួកគេទទួលបាន ផលប្រយោជន៍ខាងសន្តិសុខសង្គម នាពេលបន្លាស់ទីពីកន្លែងនេះទៅកន្លែង ផ្សេងឬពីប្រទេសនេះទៅកាន់ប្រទេសផ្សេង។

ការពារសិទ្ធិនិងផលប្រយោជន៍របស់ពលករចំណាកស្រុកនៅបណ្ដាប្រទេស CLMTV - ảnh 2 អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមលោក Doan Mau Diep (រូបថត៖ VOV)

        ហេតុដូច្នេះហើយ ការបង្កើនកិច្ចសហប្រតិបតិ្តការ ចែករំលែកព័ត៌មាន កសាងយន្តការរួមដើម្បីគ្រប់គ្រងពលករចំណាកស្រុកក្នុងកាលៈទេសៈសមាហ រណកម្មនាបច្ចុប្បន្នពិតជាកិច្ចការចាំបាច់មែន។ នៅកិច្ចប្រជុំរដ្ឋមន្រ្តីការងារ CLMTV លើកទី៣ ដែលទើបនឹងបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ខែកញ្ញា កន្លង ទៅ នៅទីក្រុងសៀមរាប កម្ពុជានោះ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមលោក Doan Mau Diep បានចាត់ទុកថា យន្តការគាំពារ ពលករចំណាកស្រុករវាងក្រុមប្រទេស CLMTV បាននិងកំពុងពង្រីកនូវតួនាទីដ៏ សកម្ម ជាពិសេសគឺលក្ខណៈបត់បែននៃកម្មវិធីសន្តិសុខសង្គមរវាងបណ្ដាប្រទេស និងការតភ្ជាប់គោលនយោបាយធានារ៉ាប់រងសង្គមផងដែរ។ លោក Doan Mau Diep បានបន្ថែមទៀតថា៖

        “ភាពខុសប្លែកអំពីកម្រិតអភិវឌ្ឍសេដ្ឋកិច្ចរវាងបណ្ដាប្រទេសបានជំរុញ អោយប្រជាជននៅតាមខេត្តក្រុងព្រំដែន ចំណាកស្រុកទៅកាន់ប្រទេសជិតខាង ដើម្បីស្វែងរកការងារធ្វើ ហើយភាគច្រើនក្នុងនោះគឺពលករគ្មានជំនាញ។ ក្នុង គោលដៅគ្រប់គ្រងអោយបានល្អនូវពលករចំណាកស្រុក ជាពិសេសគឺពលករ ចំណាកស្រុកតាមព្រំដែនរវាងបណ្ដាប្រទេស ប្រធានបទនៃកិច្ចប្រជុំលើកនេះគឺ សមស្របនឹងអាទិភាពធានាសន្តិសុខសង្គម ជាពិសេសគឺការធានាបង់ប្រាក់និង ទទួលការធានារ៉ាប់រងសង្គមចំពោះពលករចំណាកស្រុក ក្នុងកាលៈទេសៈដែល បរិមាណពលករចំណាកស្រុកកាន់តែ កើនឡើងៗរវាងក្រុមប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិង វៀតណាម”។

        នាពេលកន្លងទៅ រដ្ឋាភិបាលជាច្រើនក្នុងតំបន់អាស៊ាន ជាពិសេសគឺក្រុម ប្រទេស CLMTV បានកសាងមូលដ្ឋានគ្រឹះឌីជីថលនានាសំដៅគ្រប់គ្រងពលករ ចំណាកស្រុក។ ឧទាហ័រណ៍ថា បណ្ដុះបណ្ដាលអោយពលករមុនពេលចេញពី ប្រទេស ផ្ដល់ប័ណ្ណឆ្លាតវៃសម្រាប់ពលករចំណាកស្រុកមុនពេលចេញដំណើរ នៅប្រទេសដែលគេទៅធ្វើការ និងក្រោយពីវិលត្រឡប់មកប្រទេសវិញ សំដៅ ជួយអោយពួកគេអភិក្រមនឹងការធានារ៉ាប់រងសង្គមនិងសេវាកម្មផ្សេងៗទៀត។ លោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច វៀតណាមបានអះអាងថា៖

        “ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកំពុងរីករាលដាលយ៉ាងខ្លាំងទូទាំងពិភពលោកលើគ្រប់វិស័យ។ ក្នុងវិស័យការងារធ្វើនេះ គឺបច្ចេកវិទ្យាឌីជីថលដើរតួនាទីដ៏ សំខាន់ក្នុងការជំរុញការងារធ្វើប្រកបដោយចីរភាព ព្រមទាំងជួយជំរុញនិងការពារ សិទ្ធិពលករចំណាកស្រុកផងដែរ។ នៅវៀតណាម បច្ចេកវិទ្យាឌីជីថលត្រូវបាន អនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងពលករវៀតណាមដែលទៅធ្វើការនៅឯកបរទេស”។

       វៀតណាមសហប្រតិបតិ្តការយ៉ាងសកម្មក្នុងកិច្ចការពារពលករចំណាកស្រុក

        យោងតាមការប៉ាន់ស្មានថា នាបច្ចុប្បន្នមានពលករវៀតណាមចំនួន៧៦ពាន់ នាក់ដែលកំពុងធ្វើការនៅប្រទេសនានាក្នុងក្រុម CLMTV។ ហើយបរិមាណ ពលករអន្តោប្រវេសន៍ពី CLMTV ក៏កំពុងកើនឡើងផងដែរ។ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានចេញសេចក្ដីព្រាងស្ដីពីការអនុវត្តធានារ៉ាប់រងសង្គមដោយលក្ខណៈចាប់បង្ខំចំពោះពលកបរទេសដែលកំពុងធ្វើការនៅវៀតណាម។ ក្រៅពីនោះ វៀតណាមក៏បានបង្កើនចុះហត្ថលេខាលើកិច្ចព្រម ព្រៀងទ្វេភាគីស្ដីពីធានារ៉ាប់រងសង្គមរវាងបណ្ដាប្រទេស ឆ្ពោះទៅរកការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពហុភាគី ទៀតផង។

        ការយកចិត្តទុកដាក់ ធានាសិទ្ធិនិងផលប្រយោជន៍ជាសារវ័ន្តចំពោះពលករ ចំណាកស្រុករបស់អាស៊ានសំដៅឆ្ពោះទៅរកបទដ្ឋានអន្តរជាតិនានាដែលកំពុងត្រូវបានអនុវត្តក្នុងអាស៊ាន។ ក្រុម CLMTV មានលក្ខណៈស្រដៀងគ្នាជាច្រើន ហេតុដូច្នេះហើយ ការជំរុញកិច្ចសហប្រតិបតិ្តការដើម្បីការពារសិទ្ធិនិងផល ប្រយោជន៍របស់ពលករចំណាកស្រុក បានរួមចំណែកទៅក្នុងការអនុវត្តគោល ដៅរួមរបស់អាស៊ាននោះគឺកសាងសហគមន៍មួយដើម្បីប្រជាជននិងយក ប្រជាជនជាស្នូលយ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ