ការមួលបង្កាច់ការពិតជាក់ស្តែងគឺមិនអាចបំបែកបំបាក់ផែនមហាសាមគ្គីភាពជនជាតិទាំងមូលបានឡើយ

(VOVWORLD) -  គ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះនិងទឹកជំនន់ទើបបានបោកបក់នៅបណ្តាខេត្តភាគកណ្តាលវៀតណាម ហើយទាំងបក្ស រដ្ឋាភិបាល នគរបាល កងទ័ព អង្គការនយោបាយ-សង្គម និងសម្បុរសជន កំពុងឆ្លៀតយកគ្រប់ពេលវេលា ដើម្បីចូលរួមនិងជួយឧបត្ថម្ភ ដោយឆ្ពោះទៅប្រជាជនភាគកណ្តាលជានិច្ច។ ឆ្លៀតយកប្រយោជន៍ពីស្ថានការណ៍នេះ មុខសញ្ញាឱកាសនិយមនយោបាយជាច្រើន បានផ្សព្វផ្សាយ និងចែកចាយនូវអត្ថបទនិងវីដេអូ ដែលបានប្រឌិត ដើម្បីមូលបង្កាច់បង្ខូចការពិតជាក់ស្តែង និងបំបែកបំបាក់ផែនមហាសាមគ្គីភាពជនជាតិទាំងមូល។ ទោះយ៉ាងណាក៏ដោយ ទាំងអស់នោះ មិនអាចបំបែកបំបាក់ផែនមហាសាមគ្គីភាពជនជាតិទាំងមូលបានឡើយ។

ការមួលបង្កាច់ការពិតជាក់ស្តែងគឺមិនអាចបំបែកបំបាក់ផែនមហាសាមគ្គីភាពជនជាតិទាំងមូលបានឡើយ - ảnh 1ទឹកជំនន់ភ្លៀងបណ្តាលការខូចខាតយ៉ាងធ្ងន់ធ្ងរលើបណ្តាខេត្តភាគកណ្តាលវៀតណាម (រូបថត៖ VOV) 

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គ្រោះមហន្តរាយធម្មជាតិនៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាម តែងតែជាចំណុចទាក់ទាញចំណាប់អារម្មណ៍និងការយកចិត្តទុកដាក់បំផុតពីប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ ការងារឆ្លើយតបនិងការដោះស្រាយស្ថានភាពដែលកើតឡើងក្នុងពេលមានព្យុះនិងទឹកជំនន់ ត្រូវបានមូលដ្ឋានរួមសហការជាមួយក្រសួងមុខងារ ដោយខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខូច ខាតដែលអាចកើតមាន។ នៅតាមតំបន់ជាច្រើន ទោះបីមានផែនការជាមុនសម្រាប់រៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ក៏ដោយ ប៉ុន្តែចំពោះមុខគ្រោះមហន្តរាយធម្មជាតិដ៏ស្មុគស្មាញនោះ សន្និបាតត្រូវបានផ្អាកជាបណ្តោះអាសន្នដើម្បីផ្តល់អាទិភាពខ្ពស់បំផុតដល់ការទប់ទល់ទឹកជំនន់និងព្យុះ។ ជាមួយគ្នានោះ ការ ងារស្វែងរកនិងជួយសង្គ្រោះត្រូវបានដាក់ពង្រាយជាប្រចាំជាបន្តបន្ទាប់ដោយមិនគិតពីពេលថ្ងៃឬពេលយប់នៅឡើយ។ ហើយកងកម្លាំងបានច្បាមជាប់នៅហ្វឹងកន្លែងកើតហេតុ សម្បីតែនោះជាកន្លែងគ្រោះថ្នាក់ក៏ដោយ។ យោងតាមរបាយការណ៍ចុះថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ របស់ការិយាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងការឆ្លើយតបនឹងគ្រោះមហន្តរាយ ស្វែងរកនិងជួយសង្គ្រោះបានឲ្យដឹងថា ក្នុងរយៈពេលដ៏ខ្លី អង្គភាពនៃយោធភូមិភាគទី ៤, យោធភូមិភាគទី ៥ និងកងទ័ពព្រំដែន បានកៀរគរកងទ័ព កងជីវពលចំនួន ៨,៨៤៣ នាក់ និងមធ្យោបាយ ២០០ គ្រឿង ដោយសម្របសម្រួលជាមួយកម្លាំងមូលដ្ឋានក្នុងការជួយ សង្គ្រោះនិងឧបត្ថម្ភដល់ប្រជាជន ដើម្បីជំនះនូវផលវិបាកបណ្តាលមកពីទឹកជំនន់និងភ្លៀងធ្លាក់។ ដោយ សារមានការជួយសង្គ្រោះទាន់ពេលវេលា អាជ្ញាធរមូលដ្ឋានបានរួមចំណែក៖ ជួយសង្គ្រោះសមាជិកនាវិកនៃនាវា Vietship TK លេខ ១២, Vietship លេខ ០៩, Vietship លេខ ០១, Hoang Tuan លេខ ២៦, Thanh Thanh Dat លេខ ៥៥ និង Thanh Thanh Dat លេខ ៦៨ ដែលជួបគ្រោះថ្នាក់នៅតំបន់សមុទ្រ Cua Viet  នៃខេត្ត Quang Tri នាថ្ងៃទី ៨ ខែតុលា។ បន្ទាប់មកទៀត នៅថ្ងៃទី ១៩ ខែតុលា បានជួយសង្គ្រោះមនុស្សចំនួន ១៨ នាក់ ប្រកបដោយជោគជ័យ លើឡានដឹកអ្នកដំណើរ ស្លាក់លេខ ៤៣B-០២៤.៥៤ ដែលត្រូវទឹកជំនន់គួច នៅ Khe Gat នៃស្រុក Bo Trach ខេត្ត Quang Binh ជាដើម។

ថ្វីត្បិតដូច្នេះក៏ដោយ ដោយសារមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ តំបន់ជាច្រើនបានទទួលរងនូវការបាក់ដីយ៉ាងធ្ងន់ធ្ងរ បង្កការខូចខាតយ៉ាងដំណំដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ រួមទាំងការបាត់បង់និងពលីកម្មរបស់កម្មាភិបាលនិងយុទ្ធជន ក្នុងអំឡុងពេលកំពុងបំពេញភារកិច្ច ជួយសង្គ្រោះប្រជាជនក្នុងព្យុះនិងទឹកជំនន់ នៅតំបន់យោធភូមិភាគទី ៤ ដោយបន្សល់ទុកនូវការកោតសរសើរនិងភាពសោកសៅរបស់ប្រជាជននៅទូទាំងប្រទេស។

ការមួលបង្កាច់ការពិតជាក់ស្តែងគឺមិនអាចបំបែកបំបាក់ផែនមហាសាមគ្គីភាពជនជាតិទាំងមូលបានឡើយ - ảnh 2ថ្នាក់ដឹកនាំរដ្ឋាភិបាលបានរៃអង្គាសប្រាក់ដើម្បីជូនដល់ប្រជាជននៅបណ្តាខេត្តភាគកណ្តាល (រូបថត៖ VGP)

គួរជម្រាបជូនថា មុននិងក្នុងអំឡុងពេលកើតមានឡើងព្យុះនិងទឹកជំនន់ នៅតាមតំបន់ភាគកណ្តាល វៀតណាម បក្សនិងរដ្ឋាភិបាល បានផ្តល់ការណែនាំជាទៀងទាត់ដើម្បីបង្ការនិងជំនះនូវផលវិបាកបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។ ពោលគឺ នាថ្ងៃទី ១៦ ខែតុលា គណៈលេខាអចិន្រ្តៃយ៍នៃមជ្ឈឹមបក្ស បានផ្ញើសារទូរលេខស្តីពីបង្កើនការងារបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជំនះផលលំបាកនៃជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តភាគកណ្ដាល។ ដល់ថ្ងៃទី ១៨ ខែតុលា លោកនាយករដ្ឋមន្ត្រីបានចេញសារលេខ ១៤១១/CĐ-TTg ដោយផ្តោតលើការជួយសង្គ្រោះនិងជំនះផលវិបាកនៃការបាក់ដីនៅតំបន់វារីអគ្គិសនី Rao Trang លេខ ៣ (នៃខេត្ត Thua Thien Hue) និងនៅក្រុមសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ ចំណុះយោធភូមិភាគទី ៤ ក្នុងខេត្ត Quang Tri ផងដែរ។ នាថ្ងៃទី ១៩ ខែតុលា លោកនាយករដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចចិត្ត ចាត់តាំងក្រសួងហិរញ្ញវត្ថុ ផ្តល់អង្ករចំនួន ៥.០០០ តោនពីទុនបំរុងជាតិ ទៅខេត្តដូចជា៖ Quang Binh, Quang Tri, Thua Thien Hue, Quang Nam, Ha Tinh ដោយខេត្តមួយ ទទួលបាន ១០០០ តោន ដើម្បីជួយដល់ការបន្ធូរបន្ថយភាពអត់ឃ្លានសម្រាប់ប្រជាជននៅតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់។ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីទើបបានសម្រេច ផ្តល់ជាបណ្តោះអាសន្ននូវថវិកាបម្រុងចំនួន ៥០០ ពាន់លានដុង ពីថវិកាបម្រុងមជ្ឈឹម ក្នុងឆ្នាំ ២០២០ សម្រាប់ខេត្តកណ្តាលទាំង ៥ ដើម្បីបំពេញភារកិច្ចជួយសង្គ្រោះនិងគោលនយោបាយសុខុមាលភាពសង្គម ក៏ដូចជាជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិដោយយោងទៅតាមច្បាប់និងគោលនយោបាយរបស់រដ្ឋផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋ ជាច្រើនរូប បានមានវត្តមាននៅតាមបណ្តាខេត្តនានាដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិដើម្បីស្វែងយល់ពីស្ថានភាព និងដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងក៏ដូចជាលើកទឹកចិត្តនិងផ្តល់អំណោយដល់ប្រជាជន។ នាថ្ងៃទី ២៤ ខែតុលា លោកនាយករដ្ឋមន្រ្តីមានដំណើរបំពេញការងារដើម្បីត្រួតពិនិត្យនិងជំនះនូវផលវិបាកនៃជំនន់ទឹកភ្លៀង នៅខេត្ត Quang Binh។ នៅថ្ងៃទី ២៦ ខែតុលា លោកបានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយបណ្តាមូលដ្ឋានដើម្បីដឹកនាំការឆ្លើយតបព្យុះ Molave។  ការរួមកម្លាងកាយចិត្តនិងការស្រុះចិត្តគំនិតរវាងរដ្ឋាភិបាលនិងកម្លាំងមុខងារនោះ សកម្មភាពជាច្រើនឆ្ពោះទៅប្រជាជនភាគកណ្តាលត្រូវបានប្រជាជន វៀតណាមអនុវត្តនៅទូទាំងប្រទេស។

ការមួលបង្កាច់ការពិតជាក់ស្តែងគឺមិនអាចបំបែកបំបាក់ផែនមហាសាមគ្គីភាពជនជាតិទាំងមូលបានឡើយ - ảnh 3 កងកម្លាងជួយសង្គ្រោះខេត្ត Quang Binh កំពុងជួយប្រជាជនរងគ្រោះដោយទឹកជំនន់ (រូបថត៖ VOV)

អាចនិយាយបានថា រាល់ពេលដែលប្រជាជនជួបការលំបាកនិងគ្រោះថ្នាក់ គឺកាលនោះ សហគមន៍វៀត ណាមទាំងក្នុងនិងក្រៅប្រទេសតែងតែលើកកម្ពស់ស្មារតីនៃការជួយគ្នាទៅវិញទៅមក រួមកម្លាំងកាយចិត្ត ដើម្បីជួយទ្រទ្រង់ប្រជាជនជានិច្ច។ ការរួមវិភាគទាននិងជួយឧបត្ថម្ភប្រជាជននៅតាមតំបន់ដែលកំពុងរងគ្រោះថ្នាក់ពីគ្រោះមហន្តរាយធម្មជាតិគឺជាទំនៀមទម្លាប់មនុស្សធម៌ដ៏ថ្លៃថ្លាររបស់ប្រជាជនវៀតណាម។ ប៉ុន្តែក្នុងពេលដែលប្រទេសទាំងមូលកំពុងឆ្ពោះទៅប្រជាជននៅតំបន់ភាគកណ្តាលវៀតណាមនោះ មានជនខិល ខូចមួយចំនួនដែលអាងខ្លួនជា “ប្រជាធិបតេយ្យ”, “សិទ្ធិមនុស្ស” គឺមិនបានធ្វើសកម្មភាពណាមួយឆ្ពោះទៅតំបន់ភាគកណ្តាលទាល់តែសោះ។  ផ្ទុយទៅវិញ ពួកគេបានប្រឌិតអត្ថបទថ្កោលទោសរដ្ឋាភិបាល រិះគន់កម្លាំងប៉ូលីស កងទ័ព ដែលជាក្រុមកម្លាំងមិនអើពើនឹងគ្រោះថ្នាក់ដើម្បីការពារប្រជាជន។ គោលបំណងរបស់ពួកខិលខូចនេះ ក្រៅពីការប្រឆាំងនឹងបក្ស  រដ្ឋមក ក៏ថែមទាំងផ្តល់ព័ត៌មានមិនត្រឹមត្រូវនិងអវិជ្ជ មានអំពីស្ថានភាពក្នុងប្រទេសដល់សហគមន៍ជនវៀតណាមនិយាយរួមនិងសហគមន៍ ជនវៀតណាមក្រៅប្រទេសនិយាយដោយឡែក  ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីភាពជនជាតិទាំងមូល  បំបែកបំបាក់ប្រជាជនជាមួយបក្ស រដ្ឋនិងអាជ្ញាធរមូលដ្ឋាន។  ទោះបីជាពួកគេពោលពាក្យបង្កាច់បង្ខូចការពិតជាក់ស្តែងយ៉ាងណាក៏ដោយ ក៏មិនអាចបំបែកបំបាក់បានផែនមហាសាមគ្គីភាពជនជាតិទាំងមូលជាដាច់ខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ