ការយកសន្លឹកទំនុកទុកចិត្ត - រង្វាស់សមត្ថភាពនិងប្រសិទ្ធភាពនៃការងារ

(VOVWORLD) -តាមរបៀបវារៈ នៃសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នោះ ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែតុលា រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកទុកចិត្តចំពោះអ្នកកាន់មុខតំណែង ដែលបានរដ្ឋសភាជ្រើសតាំង ឬអនុម័ត។ នេះគឺជាខ្លឹមសារឃ្លាំមើលដ៏មានសារៈសំខាន់  ដោយបង្ហាញនូវការកត់សម្គាល់ និងការវាយតម្លៃរបស់រដ្ឋសភាចំពោះរាល់ការខិតខំប្រឹងប្រែង និងលទ្ធផលដែលទទួលបាន ចាប់តាំងពីរដើមអាណត្តិរហូតមកដល់បច្ចុប្បន្ននេះរបស់អ្នកដែលត្រូវបានបោះឆ្នោតផ្ដល់ទំនុកទុកចិត្ត។
ការយកសន្លឹកទំនុកទុកចិត្ត  - រង្វាស់សមត្ថភាពនិងប្រសិទ្ធភាពនៃការងារ - ảnh 1សមាជិកសភាបោះឆ្នោត ផ្ដល់ទំនុកទុកចិត្តចំពោះអ្នកកាន់មុខតំណែង ដែលបានរដ្ឋសភាជ្រើសតាំង ឬអនុម័ត (រូបថត៖ VOV)

នេះគឺជាលើកទី ៣ ហើយ ដែលរដ្ឋសភាបានធ្វើការបោះឆ្នោតផ្ដល់ទំនុកទុកចិត្ត ហើយក៏ជាការ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែមួយគត់ក្នុងអាណត្តិទី ១៤។ តាមនោះ នៅក្នុងសម័យប្រជុំលើកនេះ មានគោរមងារចំនួន ៥០ ដែលបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ឬអនុម័តនឹងត្រូវបានធ្វើការបោះឆ្នោត ផ្ដល់ទំនុកទុកចិត្ត។ ដោយសារមុខតំណែងប្រជានរដ្ឋ និងរដ្ឋមន្ត្រីក្រសួង ព័តមាន - ផ្សព្វផ្សាយ ទើបនឹងបានបោះឆ្នោតជ្រើសតាំងនោះ បានជានៅក្នុងការបោះឆ្នោតលើកនេះ មុខតំណែងចំនួន ៤៨ នឹងត្រូវបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។

បង្កើនប្រសិទ្ធភាពនៃការឃ្លាំមើលរបស់រដ្ឋសភានិងលើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងការធ្វើសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ

ខ្លឹមសារក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះមុខតំណែង ដែលបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ឬអនុម័តនៅក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៤ ត្រូវបានសាធារណៈមតិ និងអ្នកបោះឆ្នោតនៅទូទាំងប្រទេសយកចិត្តទុកដាក់ពិសេស។ ដោយឈរលើមូលដ្ឋានផ្ទៀងស្ដាប់មតិរបស់អ្នកបោះឆ្នោតតាំងពីការតាមដានជាក់ស្ដែង និងឃ្លាំមើលរបស់ខ្លួននោះ សមាជិកសភាគ្រប់រូបនឹងធ្វើការវាយតម្លៃប្រកដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាប្រជាធិបតេយ្យ សត្យានុម័ត និង ចិត្តស្មោះត្រង់។ លោក  Luu Binh Nhuong សមាជិកសភាមណ្ឌលខេត្ត Ben Tre បានចាត់ទុកថា៖

“ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនាពេលនេះគឺមានសារៈសំខាន់ណាស់ ពីព្រោះយើងកំពុងវាយតម្លៃពាក់កណ្ដាលអាណត្តិ។ ប្រសិនបើឆ្លងកាត់ពាក់កណ្ដាលអាណត្តិហើយ ប៉ុន្តែមិនទាន់សម្រេចភារកិច្ច ឬបំពេញល្អនូវភារកិច្ច នោះ នឹងជាឱកាសដើម្បីគ្រើនរំលឹក ព្រមាន រហូតដល់អាចធ្វើការផ្លាស់ប្ដូរទៀតផង។ ថ្នាក់ដឹកនាំដែលត្រូវបានបោះឆ្នោត នឹងយល់ដឹងថា ខ្លួនត្រូវខិតខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បីបំពេញភារកិច្ច”។

លើកកម្ពស់ថែមទៀតនូវការទទួលខុសរបស់អ្នកដែលត្រូវបានបោះឆ្នោតផ្ដល់ទំនុកទុកចិត្ត

រដ្ឋសភាបានធ្វើការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តចំនួន ២ ដង នាឆ្នាំ ២០១៣ និង ឆ្នាំ ២០១៤ បានសរឲ្យឃើញថា ការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តបានពង្រីកល្អនូវប្រសិទ្ធិភាព លើកកម្ពស់ការទទួលខុសត្រូវ និងប្រសិទ្ធភាពចំពោះអ្នកដែលបានបោះឆ្នោតផ្ដល់ទំនុកទុកចិត្ត។ លោក Nguyen Ngoc Phuong សមាជិកសភាមណ្ឌលខេត្ត Quang Binh បានចាត់ទុកថា៖

“អត្រាភាគរយនៃសម្លេងឆ្នោតផ្ដល់ទំនុកទុកចិត្តនឹងបង្ហាញនូវសមត្ថភាព អត្តចរិតសីលធម៌ និងឋានៈកិត្យានុភាពនៃមុខតំណែងរបស់សមាជិកសភា។ នេះគឺជាពិន្ទុដើម្បីវាយតម្លៃសមត្ថភាព អត្តចរិត សីលធម៌ និងសមត្ថភាពគ្រប់គ្រងភារកិច្ចរបស់សមជិកសភាដែលត្រូវបានរដ្ឋសភាផ្ដល់សេចក្ដីទុកចិត្ត។ តាមរយៈការបោះឆ្នោតលើកនេះ បានជួយឲ្យអ្នកដែលត្រូវបានបោះឆ្នោត មើលឃើញសមត្ថភាពរបស់ខ្លួន ដើម្បីខិតខំប្រឹងប្រែងនាពេលខាងមុខផងដែរ“។

តាមរយៈសម្លេងឆ្នោត សមាជិកសភានឹងតំណាងឲ្យអ្នកបោះឆ្នោតនៅទូទាំងប្រទេស ដើម្បីបង្ហាញនូវការត្រិះរិះ សេចក្តីប្រាថ្នា និងគោលបំណងរបស់ប្រជាជនចំពោះអ្នកដែលត្រូវបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។ លោក Pham Van Hoa សមាជិកសភាមណ្ឌលខេត្ត Ca Mau បានសង្កត់ធ្ងន់៖

“យើងខ្ញុំ ទទួលបានរបាយការណ៍របស់សមាជិកសភា ដែលត្រូវបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។ យើងខ្ញុំយកចិត្តទុកដាក់លើសកម្មភាពរបស់សមាជិកសភាទាំងនេះ ពីដើមអាណត្តិរបស់មកដល់ពេលនេះ អំពីបញ្ហាដែលរដ្ឋសភា និងអ្នកបោះឆ្នោតមានការយកចិត្តទុកដាក់ដូចគ្នា កីដូចជារាល់ការសន្យារបស់
សមាជិកសភាចំពោះអ្នកបោះឆ្នោត និងរដ្ឋសភា។ យើងខ្ញុំក៏បានផ្ទៀងស្ដាប់ប្រព័ន្ធផ្សព្វផ្សាយ ដោយឆ្លុះបញ្ចាំងអំពីបញ្ហាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ហើយតាមនោះ យើងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវ និងបោះឆ្នោតប្រកបដោយស្មារតីស្មោះត្រង់ សត្យានុម័ត និងចិត្តស្មោះត្រង់ផងដែរ“។

ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត របស់រដ្ឋសភា និង ក្រុមប្រឹក្សាប្រជាជន ដើម្បីវាយតម្លៃលើកម្រិតទំនុកទុកចិត្តចំពោះមុខតំណែងដែលត្រូវបានរដ្ឋសភា និង ក្រុមប្រឹក្សាប្រជាជនបោះឆ្នោតជ្រើសតាំង និងអនុម័ត។ ទន្ទឹមនឹងនេះ  ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ក៏ជួយឲ្យអ្នកត្រូវបានបោះឆ្នោត ខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ ដើមបម្រើប្រជាជន ក៏ដូចជាកសាងមាតុភូមិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ