ការយកសន្លឹកទំនុកទុកចិត្ត៖ឆ្ពោះទៅការពង្រើ​កសិទ្ឋិ​ប្រជាធិបតេយ្យ

(VOVworld)-ការដែលរដ្ឋសភាវៀតណាមយកសន្លឹកទំនុកទុកចិត្តចំពោះ អ្នកកាន់
មុខងារដោយរដ្ឋសភាជ្រើសតាំងឬសច្ចានុម័តនាពេលថ្មីៗនេះទទួលបាន ការគាំទ្រ
របស់អ្នកបោះឆ្នោតជាច្រើនកុះករ។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៨ រដ្ឋសភា
វៀតណាមនីតិកាលទី១៣ នាថ្ងៃទី២០វិច្ឆិកា កិច្ចការនេះជាថ្មីម្តងទៀត ត្រូវបានសមា
ជិក សមាជិកាសភាវាយតម្លៃខ្ពស់ ក្នុងការពិភាក្សាលើពង្រាងសេច ក្តីសម្រេចចិត្ត
របស់រដ្ឋសភា ស្តីពីការយកសន្លឹកទំនុកទុកចិត្តនិងបោះសន្លឹកទំនុក ទុកចិត្តចំពោះ
អ្នកដែលកាន់មុខងារដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនជ្រើសតាំង ឬសច្ចានុម័ត
(ធ្វើវិសោធនកម្ម)។

         បណ្តាសមាជិក សមាជិកាសភាគាំទ្រការផ្តួចផ្តើមគំនិតបន្តអនុវត្ត ការយក
សន្លឹកទំនុកទុកចិត្តចំពោះមុខងារ ដោយសារនេះជាការផ្តួចផ្តើមគំនិតដ៏ត្រឹមត្រូវនិង
 ទទួលបានការស្រុះចិត្តគំនិតពីប្រជាជន។ ដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការ
យកសន្លឹកទំនុកទុកចិត្តនេះ បណ្តាសមាជិក សមាជិកាសភាបានចាត់ទុកថា ត្រូវ
បានធ្វើវិសោធនកម្មខ្លឹមសារមួយចំនួនដូចជា កាលបរិច្ឆេទនិងពេលវេលារៀបចំការ
យក សន្លឹកទំនុកទុកចិត្ត និងផលវិបាកចំពោះអ្នកដែលបានយកសន្លឹកទំនុកទុកចិត្ត។

ការយកសន្លឹកទំនុកទុកចិត្ត៖ឆ្ពោះទៅការពង្រើ​កសិទ្ឋិ​ប្រជាធិបតេយ្យ - ảnh 1
ពង្រីករាល់ប្រសិទ្ធិភាពវិជ្ជមានពីការយកសន្លឹកទំនុកទុកចិត្ត
(រូបថតៈ Thanh Chung VOV)


ប្រសិទិ្ធភាពសកម្មក្រោយរយៈពេលយកសន្លឹកទំនុកទុកចិត្ត២លើក

      ជារបៀបថ្មី សម្តែងបានតួនាទីឃ្លាំមើលរបស់រដ្ឋសភា ការយកសន្លឹកទំនុក ទុកចិត្តចំនួន២លើកនាពេលកន្លងទៅ សរឲ្យឃើញលក្ខណៈស្របច្បាប់ និងភាព​ចំបាច់របស់វា
។ លក្ខណៈវិជ្ជមានក្នុងការយកសន្លឹកទំនុកទុកចិត្តនេះគឺមានបន្ថែម កាណាល់១ក្នុង
ការវាយតម្លៃកម្មាភិបាល និងបង្ហាញបានលក្ខណៈប្រជាធិបតេយ្យ ច្បាស់លាស់ក្នុងប្រ
ព័ន្ធនយោបាយរបស់វៀតណាម។ លើសពីនេះទៀត តាម រយៈការយកសន្លឹកទំនុក
ទុកចិត្តចំនួន២លើក សាធារណមតិក៏បានសង្កេត ឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋ
មន្ត្រីនិងប្រធានផ្នែកមួយចំនួនដែលទទួល បានសន្លឹកទំនុកទុកចិត្តទាប ព្រមទាំង
លើកកំពស់គុណភាព ប្រសិទ្ធិភាពនៃ សកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ ធ្វើជាមូលដ្ឋាន
សម្រាប់ការវាយតម្លៃកម្មាភិបាល បង្កលក្ខណៈងាយស្រួលឲ្យកម្មាភិបាលស្នូលពង្រីក
គុណសម្បត្តិរបស់ខ្លួន។ យល់ ស្របចំពោះទស្សននេះ លោកស្រី Le Thi Nga សមាជិ
ការសភាមណ្ឌល Thai Nguyen បានវាយតម្លៃថា៖

        “ក្នុងលក្ខណៈរៀបចំក្បាលម៉ាស៊ីនរដ្ឋនាបច្ចុប្បន្ន ការយកសន្លឹកទំនុកទុក ចិត្ត
 និងប្រកាសជាសាធារណចំពោះមុខប្រជាជនទាំងមូល ជារូបភាពនៃការ ឃ្លាំមើល
មានប្រសិទ្ធិភាពបំផុត ជះឥទ្ធិពលសកម្មទៅលើការងារគ្រប់គ្រងនិងជា ជំហានប្រជា
ធិបតេយ្យតាមស្មារតីរបស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៣”។

ការយកសន្លឹកទំនុកទុកចិត្ត៖ឆ្ពោះទៅការពង្រើ​កសិទ្ឋិ​ប្រជាធិបតេយ្យ - ảnh 2
សមាជិក សមាជីការពិភាគ្សានៅសាលប្រជូំនាថ្ងៃទី២០វិច្ឆិកា
 (រូបថតៈ TTXVN)


លើកកំពស់ប្រសិទ្ធិភាពនៃការយកសន្លឹកទំនុកទុកចិត្ត

       តាមបណ្តាលទ្ធផលវិជ្ជមានពីការយកសន្លឹកទំនុកទុកចិត្ត សរឲ្យឃើញភាព
ចំបាច់នៃការបន្តអនុវត្តការងារយកសន្លឹកទំនុកទុកចិត្តនិងបោះសន្លឹកទំនុកទុក
ចិត្តនាពេលខាងមុខ។ ប៉ុន្តែ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារនេះ មតិជា
 ច្រើនបានចត់ទុកថា ក្នុង១អាណត្តិគប្បីយកសន្លឹកទំនុកទុកចិត្ត២ដង ជាក់ស្តែង
គឺចុងឆ្នាំទី២និងទី៤។​មូលហេតុដោយសារ ២ឆ្នាំជារយៈពេលគ្រប់គ្រាន់ដើម្បីចំពុះ
ឲ្យការយកសន្លឹកទំនុកទុកចិត្តក្តាប់ជាប់ស្ថានភាពនិងអនុវត្តភារកិច្ចដែលរដ្ឋសភា
ប្រគល់ជូន។ រយៈពេល២ឆ្នាំជាបន្ត យោងតាមកម្រិតបំពេញភារកិច្ចតាមរយៈការ
យក សន្លឹកទំនុកទុកចិត្ត សមាជិក សមាជិការសភានឹងមានការបំប្រឹងប្រែងដើម្បី
ទទួលបានលទ្ធផលល្អជាង។ លោក Chu Son Ha សមាជិកសភា មណ្ឌល ហា
ណូយបានចាត់ទុកថា៖

        “ក្នុងអាណត្តិនិមួយៗ គប្បីយកសន្លឹកទំនុកទុកចិត្តពីរលើក។ ពេលវេលានេះ
 គឺគ្រប់គ្រាន់សម្រាប់មុខសញ្ញាយកសន្លឹកទំនុកទុកចិត្តខំប្រឹងប្រែងបំពេញភារកិច្ច។
លើកទី១យកសន្លឹកទំនុកទុកចិត្តជាការឃ្លាំមើល លើកទី២ជាការឃ្លាំមើលឡើង
 វិញ ដើម្បីសង្កេតឃើញថា មុខសញ្ញាដែលត្រូវយកសន្លឹកទំនុកទុកចិត្តមានបំរ៉ែបំ
រួលនិងទទួលយកមតិរបស់សមាជិកសមាជិការសភាដល់ត្រឹមណា” ។

        អំពីផលវិបាកចំពោះអ្នកដែលបានយកសន្លឹកទំនុកទុកចិត្ត ក្នុងពង្រាងសេច​
ក្តីសម្រេចចិត្តធ្វើវិសោធនកម្មលើកនេះ បានបង្ហាញតាមទិសថា ទុកឲ្យអ្នកមាន
សន្លឹកទំនុកទុកចិត្តទាបអាចសូមលាលែងពីពីមុខងារ បើពិនិត្យឃើញថាខ្លួនមិន
ទទួលបានទំនុកទុកចិត្ត និងគ្មានសមិទ្ធិភាពគ្រប់គ្រាន់ដើម្បីរ៉ាប់រងមុខងារនោះ។

     ការយកសន្លឹកទំនុកទុកចិត្តជាយន្តការសំខាន់ ក្នុងសកម្មាភាពឃ្លាំមើល របស់
រដ្ឋសភា។ តាមរយៈការយកសន្លឹកទំនុកទុកចិត្តចំនួន២លើកសរឲ្យឃើញថា នេះ
ជារូបភាពនៃការឃ្លាំមើលមានប្រសិទ្ធភាពនិងទទួលបានការវាយតម្លៃខ្ពស់ ពីសា
ធារណមតិ។ ដោយហេតុនេះ ការធ្វើវិសោធនកម្មសេចក្តីសម្រេចចិត្តលេខ ៣៥
របស់រដ្ឋសភា អំពីការយកសន្លឹកទំនុកទុកចិត្ត នឹងរួមចំណែកក្នុងការវាយតម្លៃ
កម្មាភិបាលដោយបរានុម័ត​ ត្រឹមត្រូវ និងបញ្ជាក់ច្បាស់លាស់នូវលក្ខណៈប្រជា
ធិបតេយ្យក្នុងប្រព័ន្ធយោបាយរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ