ការវិវត្តន៍ដែលបណ្ដាលអោយមានការព្រួយបារម្ភអំពីការរត់ប្រណាំងសព្វាវុធ

(VOVWORLD) - ត្រឹមតែជាង២សប្ដាហ៍ក្រោយពីអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ហើយមិនយូរប៉ុន្មានក្រោយពីវ៉ាស៊ីនតោន ប្រកាសបំណងដាក់ពង្រាយកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមនៅទ្វីបអាស៊ីប៉ុណ្ណោះ មន្ទីរបញ្ចកោណបានបាញ់តេស្តមីស៊ីលចង្អុលទិសដៅដែលមានរយៈចម្ងាយជាង៥០០គីឡូម៉ែត្រកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ។ សកម្មភាពនេះរបស់វ៉ាស៊ីន តោនបានធ្វើអោយសហគមន៍អន្តរជាតិភ្ញាក់ផ្អើល ព្រមទាំងបណ្ដាលឡើងការ ព្រួយបារម្ភចំពោះការរត់ប្រណាំងសព្វាវុធនាពេលអនាគតផងដែរ។

        មន្ទីរបញ្ចកោណបានអោយដឹងថា ប្រភេទអាវុធដែលទើបតែបានធ្វើតេស្ត នោះ គឺកំណែមួយនៃមីស៊ីលចង្អុលទិសដៅ Tomahawk របស់កងទ័ពជើងទឹក អាមេរិក។ មីស៊ីលនោះត្រូវបានបាញ់ពី កោះ San Nicolas ហើយវាយចំគោលដៅ ដែលស្ថិតនៅចម្ងាយ៥០០គីឡូម៉ែត្រ។ នេះជារយៈចម្ងាយដែល ត្រូវបានហាម ឃាត់តាមបទបញ្ញត្តិនៃសន្ធិសញ្ញា INF។

        បាញ់តេស្តមីស៊ីលក្រោយរយៈពេលច្រើនឆ្នាំជាប់កាតព្វកិច្ចដោយសន្ធិសញ្ញា INF

        បកស្រាយសកម្មភាពនេះរបស់មន្ទីរបញ្ចកោណ នាយកមជ្ឈមណ្ឌលស្រាវ ជ្រាវអាស៊ី-ប៉ាស៊ីហ្វិកចំណុះសាកលវិទ្យាល័យ Lingnan (ហុងកុង) បានចាត់ទុក ថា ការដកខ្លួនចេញពីសន្ធិសញ្ញា INF បានស្រាយចំណងសម្រាប់អាមេរិក។ ក្នុង រយៈពេលច្រើនឆ្នាំកន្លងទៅ អាមេរិកមិនមានកាំជ្រួចមីស៊ីល រយៈចម្ងាយមធ្យម ណាមួយ ដោយសារតែត្រូវហាមឃាត់ដោយ INF។ អញ្ចឹងបានជាប្រសិនបើចង់ មានកម្មសិទ្ធិ ប្រភេទអាវុធនេះ ពួកគេត្រូវតែដកខ្លួនចេញពីសន្ធិសញ្ញា ហើយ អភិវឌ្ឍនិងធ្វើតេស្តប្រភេទកាំជ្រួចមីស៊ីលថ្មីៗ។

        មុននោះ បន្ទាប់ពីដកខ្លួនចេញពី INF កាលពីថ្ងៃទី២ ខែសីហា រួច រដ្ឋា ភិបាលអាមេរិកបានផ្ញើរសញ្ញាដែលសរអោយឃើញថា ប្រទេសនេះនឹងជំរុញ ល្បឿននៃការអភិវឌ្ឍប្រភេទមីស៊ីលធម្មតានានា។ ហើយត្រឹមតែ២ថ្ងៃក្រោយពី បាញ់បង្ហោះមីស៊ីលរយៈចម្ងាយមធ្យមរួចមក មន្ត្រីជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកលោក Ryan McCarthy បានជម្រាបថា វ៉ាស៊ីនតោនកំពុងស្វែងរកវិធានការអភិវឌ្ឍ ប្រភេទមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលហោះហើរលឿនជាងសម្លេង៥ដង។

        គួរអោយកត់សម្គាល់ថា មន្ទីរបញ្ចកោណក៏បានប្រកាសគំនិតធ្វើតេស្ត កាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយពី៣ពាន់ដល់៤ពាន់គីឡូម៉ែត្រ។ ការធ្វើតេស្តនេះ អាចចាប់ផ្ដើមចាប់ពីចុងឆ្នាំនេះ។

        ការព្រួយបារម្ភអំពីការរត់ប្រណាំងសព្វាវុធ

        ការបាញ់តេស្តមីស៊ីលចង្អុលទិសដៅរបស់អាមេរិកត្រូវបានពិភពលោកព្រួយបារម្ភថា ជាការបាញ់កាំភ្លើងដំបូងនៃការរត់ប្រណាំងសព្វាវុធថ្មី។ មិនត្រឹមតែ ប៉ុណ្ណោះទេ សកម្មភាពនេះរបស់អាមេរិក ថែមទាំងបានចាត់ទុកថា ស្ថិតនៅក្នុង ផែនការបង្កើនវត្តមានផ្នែកយោធារបស់មហាអំណាចពិភពលោកនេះនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិកទៀតផង។

        ទាំងរុស្ស៊ីនិងចិនបានឡើងសម្លេងជាភ្លាមមួយរំពេចដោយរិះគន់យ៉ាងខ្លាំងក្លា ហើយព្រមាន ពីផលវិបាកយ៉ាងធ្ងន់ធ្ងរពីសកម្មភាពពោលខាងលើរបស់ អាមេរិក។ នាពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមាន ថា ប្រទេសនេះនឹងបង្ខំអោយចាប់ផ្ដើមអភិវឌ្ឍប្រភេទមីស៊ីលបាញ់ពីគោករយៈ ចម្ងាយខ្លីនិងមធ្យម ប្រសិនបើអាមេរិក ចាប់ផ្ដើមអនុវត្តអញ្ចឹងដែរ។

        ក្នុងពេលជាមួយគ្នានោះ ប៉េកាំងបានសង្កត់ធ្ងន់ថា សកម្មភាពរបស់អាមេរិក បានញុះញង់ការរត់ប្រណាំងសព្វាវុធថ្មី ដែលនាំទៅដល់ការកើនឡើងនៃ ស្ថានភាពប្រឈមមុខដាក់គ្នាផ្នែកយោធា ហើយជះឥទ្ធិពលអវិជ្ជមានទៅលើ តំបន់និងពិភពលោក។

        ព្រួយបារម្ភចំពោះសកម្មភាពរបស់អាមេរិក នាថ្ងៃទី២២ ខែសីហា អង្គការ សហប្រជាជាតិបានរៀបចំកិច្ចប្រជុំជាបន្ទាន់ទាក់ទិនដល់សេចក្ដីប្រកាសរបស់អាមេរិកស្ដីពីផែនការអភិវឌ្ឍនិងដាក់ពង្រាយកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម។

        ការដែលអាមេរិកបាញ់តេស្តកាំជ្រួចមីស៊ីលបន្ទាប់ពីដកចេញពី INF ហើយ សន្ធិសញ្ញាស្ដីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START) មានហានិភ័យមិន ត្រូវបានពន្យាពេលក្រោយពីឆ្នាំ ២០២១នោះ បានបណ្ដាលឡើងការព្រួយបារម្ភជា ពិតប្រាកដក្នុងសហគមន៍អន្តរជាតិ។ ក្នុងបរិបទនាបច្ចុប្បន្ន ការបោះជំហានជ្រុល ណាមួយក៏មានហានិភ័យបង្កើតឡើងការរត់ប្រណាំងប្រកដាប់អាវុធថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ