ការសាកល្បងក្នុងដំណើរការកែទម្រង់អង្គការសហប្រជាជាតិ

ការសាកល្បងក្នុងដំណើរការកែទម្រង់អង្គការសហប្រជាជាតិ - ảnh 1
ការសាកល្បងក្នុងដំណើរការកែទម្រង់អង្គការសហប្រជាជាតិ (vietnamplus.vn)

        Vovworld-បណ្ដាបញ្ហាកើតមានឡើងពីស្ថានភាពជាក់ស្ដែង៖

        មិនអាចបដិសេធបានថា​ ចាប់តាំងពីពេលបានបង្កើតមក អង្គការ​សហប្រជា​
ជាតិ​បានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។​ តាមការ​ធ្វើស្ថិតិក្នុងអំឡុង៦៨ឆ្នាំកន្លងមកបានសឲ្យឃើញថា ការរួមចំណែកធំបំផុត​របស់​
អង្គការ​សហប្រជាជាតិគឺទប់ស្កាត់មិនទុកឲ្យសង្គ្រាមលោកថ្មីកើតមានឡើង។ អង្គ
ការ​សហប្រជាជាតិនៅដើរតួនាទីស្នូលក្នុងការកាត់បន្ថយជំលោះហឹង្សាបង្ហូឈាម
ប្រមាណ​៨០% ។

        ក្នុងខណៈដែលសកលភាវូបនីយកម្មកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាសណ្ដាប់
ធ្នាប់កត្តិយុតអន្តរជាតិបាត់តុល្យភាពដោយសារឥទ្ធិពលកាន់តែខ្លាំងឡើងពីមួយ
ថ្ងៃទៅមួយថ្ងៃរបស់មហាអំណាចនានានិងការផ្លាស់ប្តូរក្នុងទស្សនាទានអំពីអធិប
តេយ្យភាពជាតិរបស់បណ្ដាប្រទេស សកម្មភាពរបស់អង្គការសហប្រជាជាតិនា
បច្ចុប្បន្ន​មិន​ឆ្លើយតបបានទាន់វេលានឹងការផ្លាស់ប្តូរនោះ។

        នាពេលជិតៗនេះ អារ៉ាបីសាអូឌីតបានបដិសេធជាសមាជិកមិន​អចិន្ត្រៃយ៍
នៃក្រុមប្រឹក្សាសន្តិសុខដោយសារប្រទេសនេះអរិចិត្តចំពោះកង្វះសមត្ថភាពរបស់
អង្គការ​សហប្រជាជាតិក្នុងការដោះស្រាយជំលោះនៅស៊ីរី។ តាមសេចក្តីប្រកាស
ជាផ្លូវការ​ពីរដ្ឋអំណាច Ryad ថា គិតតាំងពីវិបត្តិនៅស៊ីរីបានចាប់ផ្ដើមនាខែមិនាឆ្នាំ
២០១១​មក រហូតដល់ថ្ងៃទី២៧កញ្ញាឆ្នាំ២០១៣នេះ ដោយសារជួបនឹងការប្រឆាំង
ជំទាស់​ពីសមាជិកអចិន្ត្រៃយ៍ចំនួន២គឺរុស្ស៊ីនិងចិន អង្គការសហប្រជាជាតិទើប
ទទួល​បានការស្រុះចិត្តគំនិតអំពីសេចក្តីសំរេចចិត្តដើមដំបូង ដែលទាមទារ Damas កំទេចចោលអាវុធ​គីមី។ តាមបណ្ដាអ្នកសង្កេតការថា សេចក្តីសំរេចរបស់អារ៉ាបី
សាអូឌិតមិន​ពិបាក​យល់ឡើយ ពីព្រោះវាស្ដែងចេញនូវការថយចុះទំនុកទុកចិត្ត
ទៅលើតួនាទីរបស់​អង្គការ​ពហុភាគីដ៏ធំបំផុតលើពិភពលោកនេះ។

កែទម្រង់ដើម្បីផលប្រយោជន៍រួម

        ក្រលែកមើលឡើងវិញប្រវត្តិសាស្ត្រ៦៨ឆ្នាំបង្កើតនិងអភិវឌ្ឍន៍នោះ អង្គការសហប្រជាជាតិដែលថ្លាប់ដំណើរការកែទម្រង់៣លើកទៅហើយ។ ប៉ុន្តែ
រាល់ការកែ​ទម្រង់នេះបានបញ្ចប់នៅត្រឹមការបង្កើនបរិមាណសមាជិកនៅបណ្ដា
ស្ថាប័នដូចជាក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គម ក្រុមប្រឹក្សាសន្តិសុខ។ តាំងពីដើម
ទស្សវត្សទី៩០នោះ អង្គការសហប្រជាជាតិបានដាក់ចេញបំណងប្រាថ្នាកំណែ
ទម្រង់ទាំងស្រុងអង្គការនេះដោយឈរលើក្រុមបញ្ហាចំនួន៣គឺ បញ្ហាអភិវឌ្ឍន៍
និងអនុវត្តបណ្ដាគោលដៅ​សហ្សវត្ស កំណែទម្រង់ក្បាលម៉ាស៊ីនអង្គការសហ
ប្រជាជាតិ និងកំណែទម្រង់​លេខាធិការដ្ឋាននិងរបៀបធ្វើសកម្មភាព។​ ប៉ុន្តែ
រហូតក្នុងអំឡុង២០ឆ្នាំកន្លងមក បរិមាណការងារធ្វើហាក់បីដូចជានៅទ្រឹងមួយ
កន្លែង។​ បណ្ដាកត្តាកត្តិយុតនិងការពិតជាក់​ស្ដែង​បាននិងកំពុងរារាំងដល់ដំណើរ
ការកែទម្រង់នេះ។ ទីមួយ​នោះគឺជាការចាប់បង្ខំ​ដោយការកំណត់ក្នុងធម្មនុញ្ញអង្គការ
សហប្រជាជាតិដូចជាបែបបទសមាជិក​អចិន្ត្រៃយ៍និងសិទ្ធិវ៉េតូ។ ទោះបីជាប្រទេស
ស្ទើរតែទាំងអស់សុទ្ធតែស្រុះចិត្ត​គំនិត​ថា​ដល់ពេលត្រូវកែទម្រង់អង្គការសហប្រជា
ជាតិហើយក្តី ប៉ុន្តែប្រការនេះមិនអាច​ធ្វើ​បានក្នុងក្របខ័ណ្ឌបណ្ដាលក្ខការណ៍នា
បច្ចុប្បន្ន ពីព្រោះការធ្វើវិសោធនកម្ម​ណា​មួយក្នុងធម្មនុញ្ញរឺបញ្ហាមានចរិតលក្ខណៈ
សំខាន់ផ្សេងៗសុទ្ធតែ​ទទួលបាន​ការស្រុះចិត្តគំនិតរបស់ប្រទេសសមាជិកអចិន្ត្រៃយ៍
ក្រុមប្រឹក្សាសន្តិសុខ។ ទីពីរក្នុង​ស្ថានភាពនាបច្ចុប្បន្ន មានការប្រណាំងប្រជែងរវាង
បណ្ដាដំបន់ បង្ហាញនូវជំលោះយ៉ាង​ខ្លាំងក្លា​រវាងក្រុមផលប្រយោជន៍ផ្សេងៗគ្នា។​ការ
កែទម្រង់នោះ វឌ្ឍន៍ភាពគឺមិនទាន់​បានឃើញនៅឡើយ ប៉ុន្តែច្បាស់លាស់មួយដែល
គេបានឃើញនោះគឺមានការបែងចែកយ៉ាងជ្រាល​ជ្រៅរវាងបណ្ដាសមាជិកអង្គការ
សហប្រជាជាតិនិងរវាងប្លុកប្រទេសនានាទៅវិញ។

       បញ្ហាដែលបានដាក់ចេញនាបច្ចុប្បន្នក្នុងដំណើរការកែទម្រង់អង្គការសហប្រជា
ជាតិគឺធ្វើយ៉ាងម៉េចរកឃើញដំណោះស្រាយព្រមៗគ្នាសមស្របដើម្បីឆ្លើយតបបាន
ផលប្រយោជន៍រួមនិងដោយឡែកសំរាប់ប្រទេសនិងដំបន់ទាំងអស់។ ប៉ុន្តែ​នេះ​ហាក់
ដូចជាភារកិច្ចមិនអាចអនុវត្តបានដោយគោលជំហររវាងបណ្ដាក្រុមផល​ប្រយោជន៍
នៅឃ្លាតឆ្ងាយពីគ្នានិងការគិតគូរបំរើឲ្យផលប្រយោជន៍ជាតិកាន់តែមាននិន្នាការ
កើនឡើង។ និងពិតប្រាកដថា ផ្លូវកំណែទម្រង់អង្គការសហប្រជាជាតិ​នឹង​ចំណាយ
អស់ពេលវេលាជាច្រើនទើបនឹងឈានដល់ទីដៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ