ការស្ដារឡើងវិញនៃវិស័យទេសចរណ៍រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា វៀតណាមនីតិកាលទី ១៥ ទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យចំនួនពីរ ដែលត្រូវបានជ្រើសរើសសម្រាប់សួរដេញដោល។ ដំណោះស្រាយជាច្រើនត្រូវបាន សមាជិករដ្ឋាភិបាលលើកឡើងក្នុងសម័យប្រជុំសួរដេញដោល ដើម្បីឲ្យវិស័យទេស ចរណ៍អាចពង្រីកតួនាទីដែលជាវិស័យសេដ្ឋកិច្ចមុខព្រួយញរបស់ប្រទេសជាតិ នាពេលខាងមុខ។
អាស្រ័យដោយសារការអនុវត្តដោយព្រមៗគ្នានូវគោលនយោបាយស្ដីពីការស្តារ និងអភិវឌ្ឍទេសចរណ៍ឡើងវិញ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ទេសចរណ៍វៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ជាពិសេសចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ សកម្មភាពទេសចរណ៍ទាំងអស់របស់វៀតណាមបានបើកដំណើរការឡើងវិញ ជាផ្លូវការ។ នេះត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យទេស ចរណ៍របស់វៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ចូលរួមឆ្លើយសំណួរដេញដោល។
(រូបថត៖ TTXVN) |
ការសម្របសម្រួលយ៉ាងស៊ីសង្វាក់គ្នានិងប្រកបដោយប្រសិទ្ធភាព
តាមពិតទៅ ទេសចរណ៍គឺវិស័យសេដ្ឋកិច្ចមួយ ហើយដើម្បីអភិវឌ្ឍន៍វិស័យននេះទៅជា វិស័យមុខព្រួញ វៀតណាមត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយដ៏ ខ្លាំងក្លានិងប្រកបដោយលក្ខណៈទម្លុះទម្លាយ។ ក្នុងសម័យសួរដេញដោល ឧបនាយក រដ្ឋមន្ត្រី លោក Vu Duc Dam បានឲ្យដឹងថា នាបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងដឹកនាំ យ៉ាងប្ដូរផ្ដាច់ដល់ក្រសួង ស្ថាប័ននានា ឲ្យដាក់ពង្រាយសកម្មភាពទាក់ទងនឹងទេស ចរណ៍ ជាមួយនឹងដំណោះស្រាយដ៏ខ្លាំងក្លា តាមស្មារតីថា ទេសចរណ៍ពិតជាវិស័យ សេដ្ឋកិច្ចមុខព្រួញ។ “នេះគឺជាវិស័យចម្រុះដែលត្រូវការសម្របសម្រួលយ៉ាងស៊ីសង្វាក់គ្នាពីគ្រប់ វិស័យ និងមូលដ្ឋានទាំងអស់ ជាពិសេសត្រូវការជួយជ្រោមជ្រែងនិងការចូលរួមដោយ ផ្ទាល់របស់ប្រជាជន។ ម្យ៉ាងវិញទៀត យើងត្រូវតែកែលម្អបរិស្ថានទេសចរណ៍។ ប្រទេសទាំងមូល និងមូលដ្ឋានជាច្រើន មានពេលខ្លះបានបំផុសចល ប្រជាពលរដ្ឋ ម្នាក់ៗជាឯកអគ្គរដ្ឋទូតទេសចរណ៍មួយរូប”។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung ឆ្លើយសំណួរដេញដោល។ (រូបថត៖ TTXVN) |
យោងតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung ទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចចម្រុះ ដែលមានលក្ខណៈអន្តរផ្នែក អន្តរតំបន់ និងសង្គមភាវូបនីយកម្មខ្ពស់។ ដូច្នេះហើយ បញ្ហាតភ្ជាប់ និងសម្របសម្រួលគឺជាកត្តា ដ៏សែនសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ សមត្ថភាពប្រកួតប្រជែង និងធានា និរន្តរភាពក្នុងការអភិវឌ្ឍ។ តាមនោះ ក្រសួងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការតភ្ជាប់ឲ្យបានងាយស្រួល។ “ចរាចរណ៍ផ្លូវគោកកំពុងតភ្ជាប់អន្តរតំបន់ ក្នុងនោះរដ្ឋសភាបានអនុម័តលើគោល ជំហរវិនិយោគលើគម្រោងចរាចរណ៍ ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗ។ គោល នយោបាយរបស់មជ្ឈិម ត្រូវបានប្រគល់ឲ្យក្រសួងដឹកគមនាគមន៍ដឹកជញ្ជូន និង ស្ថាប័ន មូលដ្ឋាននានាដើម្បីរៀបចំអនុវត្តន៍ នឹងតភ្ជាប់ហើយជួយសម្រួលដល់ការ តភ្ជាប់ក្នុងវិស័យទេសចរណ៍។ ទំនួលខុសត្រូវរបស់ក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍ គឺធ្វើសេនាធិការក្នុងការដឹកនាំដើម្បីអនុវត្តន៍ការតភ្ជាប់”។
លោករដ្ឋមន្ត្រី Nguyen Van Hung ក៏បានឲ្យដឹងថែមទៀតថា នាពេលកន្លងទៅ ផ្នែកទេសចរណ៍បានបង្កើតឡើងការតភ្ជាប់ដោយម្ចាស់ការ។ ការតភ្ជាប់នៅទីនេះមិន ត្រឹមតែរវាងអាជ្ញាធរជាមួយអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែឆ្លងកាត់តាមរយៈអាជ្ញាធរដើម្បីដឹកនាំ ការតភ្ជាប់រវាងសហគ្រាស។
ផ្តោតសំខាន់លើធនធានមនុស្សប្រកបដោយគុណភាព
ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យទេសចរណ៍ រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា វៀតណាមមានគោលនយោបាយជាច្រើនដើម្បីស្តារកម្លាំងពលករក្នុងវិស័យទេសចរណ៍និងសេវាកម្ម។ និយាយពីដំណោះស្រាយជាមូលដ្ឋានចំពោះបញ្ហានេះ លោក រដ្ឋមន្ត្រី Dao Ngoc Dung បានចង្អុលបង្ហាញក្រុមដំណោះស្រាយជាក់ស្ដែងយ៉ាង ដូច្នេះថា៖ “បណ្តុះបណ្តាលចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាពខ្លួនទីពឹងខ្លួន និងការ សម្របខ្លួនជាបណ្ដើរៗទៅនឹងជំនាញថ្មី; អនុវត្តន៍ប្រព័ន្ធស្តង់ដារជំនាញវិជ្ជាជីវៈថ្នាក់ ជាតិនិងថ្នាក់តំបន់ ឆ្ពោះទៅរកការទទួលស្គាល់ស្តង់ដារវិជ្ជាជីវៈអាស៊ាន; មានគោល នយោបាយដើម្បីទាក់ទាញធនធានមនុស្ស រៀបចំការសិក្សា និងធ្វើការដោយដើរទន្ទឹម គ្នាជាមួយនឹងការលើកកំពស់សមត្ថភាពនៃប្រព័ន្ធបណ្តុះបណ្តាល ការបំប៉ន់ជំនាញ វិជ្ជាជីវៈ និងលើកកំពស់គុណភាព; រៀបចំផែនការមេតភ្ជាប់មជ្ឈិមជាមួយមូលដ្ឋាន រវាងអង្គភាពអាជីវកម្មទេសចរណ៍ជាមួយសាលារៀន”។
ក្នុងពេលជាមួយគ្នានោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បាននិងកំពុង ជំរុញការធ្វើសង្គមភារូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការបណ្តុះ បណ្តាលធនធានមនុស្ស; លើកកម្ពស់ជំនាញវិជ្ជាជីវៈតាមរយៈការសុក្រិត និងអនុវត្តន៍ ស្តង់ដារវិជ្ជាជីវៈដោយឯកភាពនៅថ្នាក់ជាតិនិងអន្តរជាតិ។ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ រដ្ឋសភា និងរដ្ឋាភិបាល បន្តអូសបន្លាយការអនុវត្តគោលនយោបាយជួយឧបត្ថម្ភ ពលករក្នុងវិស័យនេះ ដើម្បីរួមចំណែកជួយអាជីវកម្មទេសចរណ៍ ជំនះពុះពារលើការ លំបាក ដែលបណ្តាលមកពីជំងឺរាតត្បាតផងដែរ។
ការបើកដំណើរការទេសចរណ៍ឡើងវិញចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ បាន នាំទៅការស្ដារឡើងវិញយ៉ាងច្បាស់លាស់នៅក្នុងសន្ទស្សន៍ទាំងអស់នៃវិស័យ ទេសចរណ៍វៀតណាមក្នុងប៉ុន្មានខែថ្មីៗនេះ។ លទ្ធផលនេះ គឺជាកម្លាំងចលករដើម្បី ឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដាក់ពង្រាយអនុវត្តន៍គោលជំហរនិងគោល នយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីនាំឲ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋ កិច្ចមុខព្រួញរបស់ប្រទេសជាតិនាពេលខាងមុខ៕