ការសួរដេញដោលនៅសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣

ការសួរដេញដោលនៅសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung (VOV)

        Vovworld-ការសួរដេញដោលនិងការឆ្លើយសំនួរដេញដោលជាខ្លឹមសារត្រូវ
បានទាក់ទាញការ​យកចិត្តទុកដាក់ច្រើនបំផុតនៅសម័យប្រជុំរដ្ឋសភានីមួយៗ។
សម័យ​សួរ​ដេញដោលនីមួយៗក៏ត្រូវបានអ្នកបោះឆ្នោតចាត់ទុកដូចជាវគ្គត្រួតពិនិត្យ
វាយតំលៃទំនុកទុកចិត្ត​របស់បញ្ជាការផ្នែកនានាក៏ដូចជាដើម្បីវាស់វែងគុណភាព
សកម្មភាពរបស់រដ្ឋសភាយ៉ាងច្បាស់លាស់បំផុត។

ចំណុចថ្មីជាច្រើន

        មានការផ្លាស់ប្តូរថ្មីក្នុងបណ្ដាសម័យសួរដេញដោលនិងឆ្លើយសំនួរដេញ​ដោលនៅសម័យប្រជុំលើកនេះ។ ទីមួយគឺពេលវេលាសួរដេញដោលច្រើនជាង។
ជំនួស​ឲ្យ២ថ្ងៃកន្លះដូចជាបណ្ដាសម័យប្រជុំមុននេះ នៅសម័យប្រជុំលើកនេះ បណ្ដា
សមាជិកសមាជិការសភាបានមានរយៈពេល៣ថ្ងៃដើម្បីសួរដេញដោលបណ្ដា​
សមាជិករដ្ឋាភិបាល។ ទី២ នេះជាលើកដំបូងដែលរដ្ឋសភាបានរៀបចំការពិភាគ្សា
អំពី​លទ្ធផលអនុវត្តកិច្ចសន្យារបស់សមាជិករដ្ឋាភិបាលក្រោយរយៈពេល៣សម័យ​ប្រជុំរដ្ឋសភាមុននេះ។ អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son បាន
វាយតំលៃថា៖

        “ការដែលរដ្ឋសភាពិភាគ្សាអំពីលទ្ធផលអនុវត្តសេចក្តីសំរេចចិត្តរបស់រដ្ឋសភា
អំពីការសួរដេញដោលនិងការឆ្លើយសំនួរដេញដោលជាចំណុចថ្មីក្នុងសកម្មភាពឃ្លាំ
មើល​របស់រដ្ឋសភា។ រួមជាមួយការផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីការសួរដេញ
ដោល​និង​ការឆ្លើយសំនួរដេញដោលនៅសម័យប្រជុំនីមួយៗ សកម្មភាពនេះនឹងនាំ
មកនូវប្រសិទ្ធ​ភាព​ជាក់ស្ដែងក្នុងសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា ឆ្លើយតបនឹង
សំណូមពររបស់​សមាជិកសមាជិការសភានិងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត។”

ខ្លឹមសារសួរដេញដោលសំខាន់ផ្តោតទៅលើបញ្ហាក្តៅគគុកជាច្រើន

        អាចនិយាយបានថា គុណភាពសម័យសួរដេញដោលនីមួយៗពឹងផ្អែកទៅលើ
គុណភាពសំនួររបស់សមាជិកសមាជិការសភា។ ក្នុងអំឡុងពេលសួរដេញ​ដោលលើក
នេះ សំនួរសួរដេញដោលប្រមូលផ្ដុំទៅលើបណ្ដាបញ្ហាក្តៅគគុកពីផលវិបាកក្នុងការ​
រៀបចំ​ផែនការសាងសង់វារីអគ្គិសនីដល់ការបង្ហូរទឹកជំនន់របស់វារីអគ្គសនី​បណ្ដាល​ការខូចខាតចំពោះប្រជាជនជាដើម។ ស្ថានភាពជាក់ស្ដែងទាំងអស់​ក្នុង​ជីវភាពរស់នៅ បណ្ដាបញ្ហារួមរបស់សង្គមរបស់ប្រទេសជាតិជាខ្លឹមសារសំខាន់ក្នុង​សំនួរ​នានារបស់
សមាជិកសមាជិការសភា ត្រូវនឹងការសន្និដ្ឋានក្នុងពេលបញ្ចប់​ផ្នែក​សួរដេញដោល
និងឆ្លើយសំនួរដេញដោលរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung “បណ្ដា
បញ្ហារដ្ឋសភាជ្រើសរើសដើម្បីដំណើរការសួរដេញដោលគឺ​ជា​បញ្ហាក្តៅគគុកដែល
គប្បីដោះស្រាយ ចោទឡើងដោយជីវភាពជាក់ស្ដែងរបស់ប្រជាជន​។”

ផ្នែកឆ្លើយសំនួរដេញដោលរបស់នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីប្រធានផ្នែកចំនួន៤រូបក៏
បានឆ្លើយតបតាមសំនួរភាគច្រើនរបស់សមាជិកសមាជិការសភា។​ មិន​ត្រឹម​តែប៉ុណ្ណោះ
ទេ ការដែលរដ្ឋមន្ត្រីផ្សេងៗចំនួន៧រូបក៏ចូលរួមឆ្លើយអធិប្បាយតាម​ក្រុម​​បញ្ហា​ដែល
សមាជិកសមាជិការសភាដាក់ចេញក៏បានជួយឲ្យអ្នកបោះឆ្នោត​យល់​ច្បាស់ជាងចរិត
លក្ខណៈការងារនិងក្តាប់ជាប់ស្មារតីបញ្ជាណែនាំរួមរបស់រដ្ឋាភិបាល។ លោក​ស្រី Bui
Thi An សមាជិការសភាមណ្ឌលហាណូយបានចាត់ទុកថា៖

        “ក្នុងអាណត្តិមុននេះ​ការសួរដេញដោលមិនទាន់បានសង្កត់ធ្ងន់ដូច្នេះឡើយ។ ឥឡូវនេះការសួរដេញដោលបានដាក់ត្រូវនឹងកំរិត សួរដេញដោលបើកចំហរនិងឆ្លើយ​សំនួរបើកចំហរ។ ខ្ញុំប្រាកដប្រជាថា ក្រោយសម័យប្រជុំលើកនេះ រដ្ឋសភា​និង​អចិន្ត្រៃយ៍
រដ្ឋសភានឹងមានសំណូមពរចំពោះប្លុកនិតិប្រតិបត្តិក្នុងការអនុវត្តម៉ឹង​ម៉ាត់រាល់បញ្ហា
ដែលបានឆ្លើយចំពោះអ្នកបោះឆ្នោត។”

សំណូមពរប្រមូលមតិ

        ក៏នៅសម័យសួរដេញដោលសមាជិករដ្ឋាភិបាលលើកនេះដែរ សំណើរជា​ច្រើន​របស់សមាជិកសមាជិការសភាអំពីវិស័យសេដ្ឋកិច្ចសង្គមការងារគ្រប់គ្រងត្រូវ​បាន
នាយករដ្ឋមន្ត្រីប្រមូលមតិនិងដាក់ចេញទិសដៅដោះស្រាយលើស្មារតីសំណូមពរ
ប្រមូលមតិ។​ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានអះអាងចំពោះ​មុខ​រដ្ឋសភាថា៖

        “រដ្ឋាភិបាលបានប្រមូលយកមតិត្រឹមត្រូវរបស់សមាជិកសមាជិការសភានិងជន
រួមជាតិអ្នកបោះឆ្នោតទូទាំងប្រទេសយ៉ាងម៉ឹងម៉ាត់ បន្តពង្រីកវឌ្ឍន៍ភាពលទ្ធផលដែល​
ទទួលបាន​ជំនះពុះពារលើគំហិតលើកកំពស់សុពលភាពប្រសិទ្ធភាពគ្រប់គ្រង ខំប្រឹង
ប្រែងយ៉ាងខ្ពស់បំផុតដើម្បីរួមជាមួយបក្សទាំងមូលប្រជាជនទាំងមូលកងទ័ពទាំងមូល
អនុវត្តដ៏ជោគជ័យសេចក្តីសំរេចចិត្តរបស់រដ្ឋសភា។”

        ការសួដេញដោលជាការសម្ដែងយ៉ាងខ្ពស់បំផុតសិទ្ធិឃ្លាំមើលរបស់រដ្ឋសភា។​សម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលនៅសម័យប្រជុំលើកទី៦រដ្ឋសភា
វៀតណាមនិតិកាលទី១៣ជាថ្មីម្ដងទៀតបានសឲ្យឃើញនូវការខំប្រឹងប្រែងផ្លាស់ប្តូរថ្មី
របស់រដ្ឋសភាសំដៅឆ្លើយតបនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោតចំពោះមុខ​នឹងបញ្ហា
ក្តៅគគុកក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ