ការអត់ឱន៖ការបង្កឱកាសធំបំផុតក្នុងជីវិតមនុស្ស
VU HAI -  
(VOV) /  
(VOV)_មុននេះ២០ឆ្នាំ នាថ្ងៃទី១៦វិច្ឆិកាឆ្នាំ១៩៩៦ អង្គការអប់រំ វិទ្យាសាស្ត្រ និង
វប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានរៀបចំជាលើកដំបូង៖ ទិវាអន្តរ
ជាតិស្ដីអំពីការអត់ឱន។ ហើយពីនោះមក សកម្មភាពជាច្រើនបានជួយជ្រោមជ្រែង
លើកសរសើរសកម្មភាពអត់ឱន ត្រូវបានរៀបចំឡើងនៅប្រទេសជាច្រើន ដែលក្នុង
នោះមានវៀតណាមផង។ បទសរសេររបស់អ្នកកាសែត Vu Hai អគ្គនាយករង វិទ្យុសម្លេងវៀតណាម ដោយប្រធានបទ៖ ការអត់ឱន៖ការបង្កឱកាសធំបំផុតក្នុងជីវិតមនុស្ស។
|
ការអត់ឱន៖ការបង្កឱកាសធំបំផុតក្នុងជីវិតមនុស្ស |
អត្តចរិតរបស់មនុស្សវៀតណាមគ្រប់រូបគឺ៖ អធ្យាស្រ័យនិងចិត្តមេត្តា។ ប្រការនេះ
ត្រូវបានបង្ហាញច្បាស់ក្នុងពាក្យស្លោក សុភាសិត និងស្ថិតនៅក្នុងដួងចិត្តរបស់មនុស្ស
គ្រប់រូប។ ក្នុងគ្រួសារ វង្សត្រូកូល ជនវៀតណាមមានពាក្យថា៖ បងដួលមានប្អូនលើក
កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ ឈាមខាប់ជាងទឹក។
នាបច្ចុប្បន្ន នៅមានគំរូជាច្រើនអំពីការអត់ឱន ទឹកចិត្តអត់ឱនអធ្យាស្រ័យរបស់ ជនវៀតណាម។ ក្នុងសង្គ្រាមនៅវៀតណាម អតីតទាហានអាមេរិកជាច្រើនបានប្រព្រឹត្ត
អំពីគួរអោយភ័យខ្លាចនិងស្អប់ខ្ពោះមជាច្រើន ដូចជា៖ការសម្លាប់មនុស្សដ៏រង្គាលនៅ
ភូមិ My Lai ខេត្ត Quang Ngai (ភូមិភាគកណ្ដាលវៀតណាម)។ នាថ្ងៃទី១៦មិនាឆ្នាំ
១៩៦៨កងអនុសេនាធំCharlie (អាមេរិក) បានសម្លាប់មនុស្សទាំងឡាយក្នុងភូមិ ចំ
នួន៥០៤នាក់ ដែលក្នុងនោះភាគច្រើនគឺនារីនិងកុមារ ហើយក្នុងនោះមានទាំងទា
រកទើបកើតទៀតផង។ បណ្ដាអតីតទាហានអាមេរិកដែលបានចូលរួមការសម្លាប់
រង្គាលទាំងនេះបានរងការឈឺចាប់ជានិច្ចដោយអំពើគួរអោយយង់ឃ្នងទាំងនោះហើយ
បានត្រឡប់មកភូមិ My Lai វិញ ដោយមានគោលបំណងសូមអោយប្រជាជនវៀត
ណាមលើកលេងទោស។ លោកស្រី Pham Thi Thuan សាក្សីមួយរូបដែលនៅមានជីវិត
ក្រោយការសម្លាប់រង្គាលនេះ បានឆ្លើយសំនួរមួយថា៖ លោកស្រីមានអារម្មណ៍យ៉ាង
មេច ចំពោះសេចក្តីសូមទោសរបស់អតីតទាហានអាមេរិក? លោកស្រីបានឆ្លើយថា៖
គ្រួសារខ្ញុំមានសមាជិកចំនួន៦នាក់ត្រូវសម្លាប់ ការបាត់បង់នេះគ្មានអ្វីអាចសង
បានឡើយ។ ប៉ុន្តែ នេះជារឿងអតីតកាល ខ្ញុំលើកលែងទោសអោយគេ បន្ទាប់ពី
ពេលគេបានដឹងកំហុសនិងនឹកស្ដាយក្រោយ។ ហើយការសម្លាប់រង្គាលនៅ Thanh
Phong ខេត្ត Ben Tre (ភាគខាងត្បូងវៀតណាម) នាថ្ងៃទី២៥កុម្ភះឆ្នាំ១៩៦៩ កង
កម្លាំងចំណាន SEAL ដឹកនាំដោយ Bob Kerrey បានសម្លាប់មនុស្សជាង២០នាក់
ដែលក្នុងនោះមានជនចាស់ជរា នារី និងកុមារ។ នាបច្ចុប្បន្នលោកជាសមាជិក
ព្រឹទ្ធសភា បានសារភាពថា៖ លោកមានវិប្បដីសារីជានិច្ចដោយអំពើខុសឆ្គងនេះ
និងលោកសូមទោសប្រជាជន Thanh Phong ទាំងឡាយ។ គ្រួសាររបស់ជនរងគ្រោះ
ដោយ Bob Kerrey បានអោយដឹងថា៖ ស្អប់ខ្ពើមគឺស្អប់ខ្ពើមណាស់ប៉ុន្តែមិនអាច
រក្សាក្នុងដួងចិត្តជានិច្ចបានទេ។ សន្តិភាពហើយ គ្មានអ្នកណាភ្លេចបានអតីតកាល
ទេ ប៉ុន្តែរក្សាគំនំគុំគួនជានិច្ចគឺដើម្បីធ្វើអ្វី?
កុំភ្លេចអតីតកាល ប៉ុន្តែក៏មិនបានរស់នៅជាមួយគំនំជានិច្ច។ បន្ទាប់ពីការស្លាប់
ជីវភាពរស់នៅនៅតែបន្ត។ មនោសញ្ជេតនា ទឹកចិត្តអធ្យាស្រ័យនឹងលុបចោលជា
បណ្ដើរៗគំនំគំគួននានា ហាក់ដូចជាគ្មានអ្វីអាចប្រៀបធៀបបានឡើយ។ ការអត់
ឱនពុំមានន័យថា៖ ការធ្វើសម្បទានឬការបន្ទាបខ្លួនឡើយ។ ការអត់ឱនជាការគោ
រព ការយល់ព្រមនិងការវាយតំលៃខ្ពស់ចំពោះភាពសម្បូរនៃខឿនវប្បធម៌សកល។
កក្តាសំខាន់ជាងគេរបស់ការអត់ឱន នោះគឺការទទួលស្គាល់សិទ្ធិជាសារវ័ន្តរបស់
មនុស្ស លើកកំពស់ចរិតលក្ខណះមនុស្សសាស្ត្រក្នុងមនុស្សម្នាក់ៗ។ និងចំពោះប្រ
ជាជនវៀតណាម ការអត់ឱនជាការបង្កឱកាសធំបំផុតក្នុងជីវិតមនុស្ស៕
VU HAI
-VOV