ការអនុម័តលើH.R.1897គឺដើរស្រឡះទៅនឹងនិន្នាការអភិវ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិក
HUONG GIANG + THU HOA -  
(VOV) /  
VOV_រដ្ឋសភាអាមេរិកទើបនឹងអនុម័តលើសេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀតណាម
២០១៣(ហៅកាត់ថាH.R.1897) សេចក្តីព្រាងច្បាប់នេះអំពាវនាវអោយរដ្ឋាភិបាល
អាមេរិក ផ្សារភ្ជាប់លក្ខណះអំពី សិទ្ឋិមនុស្ស ប្រជាធិបតេយ្យជាមួយនឹងការផ្តល់ជំ
នួយក្រៅ មនុស្សធម៌សំរាប់វៀតណាម។ការអនុម័តលើសេចក្តីព្រាងច្បាប់ថ្មី ដោយ
បណ្តាព ត៌មានខុសឆ្គងកង្វះបរានុម័តអំពីស្ថានភាពអនុវត្ត សិទ្ឋិមនុស្សនិងសេរីភាព
ខាងសាសនានៅវៀតណាមពិតប្រាកដជាទង្វើ ដែលដើរផ្ទុយស្រឡះទៅ នឹងនិន្នាការ អភិវ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិកដែលបានថ្នាក់ដឹកនាំនិង ប្រជាជននៃ
ប្រទេស ទាំង២កំពុងអនុវត្តន៍។
|
រដ្ឋសភាអាមេរិក (Whitehouse) |
សេចក្តីព្រាងច្បាប់H.R.1897ត្រូវបាននាំចេញដោយសមាជិកគណបក្សសាធារ
ណះរដ្ឋចំនួន២នាក់គឺ Ed Royce និង Chris Smith។ សេចក្តីព្រាងច្បាប់នេះអំពាវ នាវអោយរដ្ឋាភិបាលអាមេរិកបញ្ឈប់បណ្តាខ្ទង់ផ្តល់ជំនួយក្រៅមនុស្សធម៌សំរាប់
វៀតណាមហើយទាមទាអោយវៀតណាមត្រូវមានការរីកចំរើនសំខាន់លើវិស័យ
សិទ្ឋិ មនុស្សនិងដោះលែងអ្នកទោសនយោបាយ។ល។ដំបូងបង្អស់ត្រូវអះអាងថា៖ សេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀតណាម២០១៣គ្មានអ្វីៗថ្មីបើប្រៀនឹងរបស់ដែល
ហៅថា “សេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀតណាម “ដែលបានសមាជិកសភាអាមេ
រិកគ្មានសុឆ័ន្ទះមួយចំនួនដាក់ជូនរដ្ឋសភាជារៀងរាល់ឆ្នាំឡើយ។លោក Nguyen
Thanh Son ប្រធានការិយាល័យអចិន្រ្តៃសិទ្ឋិមនុស្សវៀតណាមអោយដឹងថា៖បណ្តា
បញ្ហាក្នុង H.R.1897ត្រូវបានលើកឡើងនៅការជួបសន្ទនាស្តីពីសិទ្ឋិមនុស្សវៀតណាម-អាមេរិកលើកទី១៧នាខែមេសាឆ្នាំ២០១៣និងភាគីវៀតណាមបានមានទស្សនះជា
ច្បាស់លាស់អំពីបញ្ហានេះ។
“ នៅក្នុង ការជួបសន្ទនានេះ ភាគីវៀតណាមបាននាំចេញបញ្ហានា នាដែលភាគី អាមេរិកមានការយក ចិត្តទុកដាក់ដូចជាសេរីភាពខាងនិយាយស្តី សេរីភាពខាងសារ ពត៌មាននិងសេរីភាពខាងអ៊ិនធឺណេត។ភាគីអាមេរិកបាននិយាយដល់ការដែលភាគី វៀតណាមចាប់ឃុំខ្លួន bloggerមួយចំនួន។ភាគីវៀតណាម ចាត់ទុកថា៖វៀតណាម ដោះស្រាយបណ្តាមុខសញ្ញានេះដោយសារទង្វើរំលោភលើច្បាប់។ មុខសញ្ញា Nguyen
Van Hai ឬមុខសញ្ញា Ta Phong Tanបានឆ្លៀតសិទ្ឋិ សេរីភាពខាងនិយាយស្តី និង
សេរី ភាពខាងសារពត៌មានសំដៅឃោសនា ប្រឆាំងបក្សនិងរដ្ឋវៀតណាម ។ “
សេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀតណាម២០១៣ត្រូវជនអាមេរិកប្រឆាំងជំទាស់
មុនពេលវាត្រូវបានដាក់ជូនរដ្ឋសភា។សមាជិកសភា Eni Falemavaega ជាសមាជិកអនុ គណះកម្មាធិការកិច្ចការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាង
នាចុងខែមិថុនាកន្លងទៅនេះថា៖ សេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀត ណាម២០១៣ មិនឆ្លុះបញ្ចាំងភាពត្រឹមត្រូវនៃស្ថានភាពវៀតណាមទេ។វារងផលប៉ះពាល់ដោយជន
អាមេរិក មានដើមកំណើតវៀតណាមមួយចំនួន។ សមាជិកសភា Eni Falemavaega
ចាត់ទុកថា៖ឧបាយកលផ្តួលរំលំរដ្ឋអំណាចនិងនាំចេញពត៌មានខុសឆ្គងអំពីស្ថាភាព សិទ្ឋមនុស្សនៅវៀតណាមមិនមែនជារបៀបធ្វើត្រឹមត្រូវទេ។
|
ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតី អាមេរិក លោក Barak Obama |
សេចក្ដីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម ២០១៣ដែលត្រូវបានរដ្ឋសភាអា មេរិកអនុម័ត បន្ទាប់ពីរយះពេល១សប្ដាហ៍ នៃដំណើរបំពេញទស្សនកិច្ចនៅអាមេ
រិក របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានបញ្ចប់។ ដំណើរទស្សន
កិច្ច លើកនេះត្រូវបានភាគីអាមេរិក និងវៀតណាម កត់សម្គាល់ថា÷នាំមកលទ្ធផល
សកម្ម ជាច្រើន ក្នុងសេចក្ដីថ្លែងការណ៍រួម រវាងប្រទេសទាំងពីរ។ តាមនោះ ប្រធាន
រដ្ឋ Truong Tan Sang និងប្រធានាធិបតី អាមេរិក លោក Barak Obama បានបង្កើតទំ
នាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាមនិងអាមេរិក។ ស្ដីពីបញ្ហាសិទ្ធិមនុស្ស ជាចំណុច១ក្នុងចំណោមចំណុចដែលនៅមានការខ្វែងគំនិត រវាងប្រទេស ទាំងពីរ ក៏បានពិភាក្សាយ៉ាងជ្រាលជ្រៅក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏ដូចជា
រាល់ការខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក។ រដ្ឋមន្ត្រីការ
បរទេស វៀតណាម លោក Pham Binh Minh បានអោយដឹងថា÷
“ ចំពោះបញ្ហាសិទ្ធិមនុស្ស យើងបានផ្លាស់ប្តូរយ់ាងស្មោះត្រង់ អំពីបណ្ដាវិស័យដែលនៅមានការខ្វែងគំនិត និងយើងក៏បាននិយាយច្បាស់អំពីបណ្ដាគោលនយោបាយ របស់យើង ក្នុងវិស័យជំរុញនិងការពារសិទ្ធិមនុស្ស។ ”
បញ្ហាសិទ្ធិមនុស្ស នឹងបន្តពិភាក្សាក្នុងទំនាក់ទំនងវៀតណាមនិងអាមេរិក ហើយវាក៏មិនមែនជាកក្តារារាំងទំនាក់ទំនងវៀតណាមនិងអាមេរិកឈានទៅមុខ
ឡើយ។ ដូចជាលោក Murray Hiebert អនុប្រធានកម្មវិធីស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ ( CSIS) ជឿជជាក់ថា÷
“ យថាទស្សន៍ទំនាក់ទំនងវៀតណាមនិងអាមេរិក ដ៏ភ្លឺស្វាង។ ប្រទេសទាំងពីរបានបើកចេញជំពូកថ្មី និងត្រូវសម្រេច។ ប្រទេសទាំងពីរបានបង្កើតទំ នាក់ទំនងដៃគូលើគ្រប់វិស័យ និងត្រូវកំណត់ខ្លឹមសារសហប្រតិបត្តិការជាក់ ស្ដែងនានាក្នុងបណ្ដាវិស័យ ដូចជា÷យោធា អប់រំ បរិស្ថាន…។ល។ខ្ញុំ សុទិដ្ឋិនិ
យម អំពីទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងអនាគត។”
ដូច្នេះ ជាមួយការអនុម័តលើពង្រាងច្បាប់សិទ្ធិមនុស្សនៅវៀតណាមឆ្នាំ
២០១៣ រដ្ឋសភាអាមេរិកបានមានសកម្មភាពមួយដើរផ្ទុយនឹងនិន្នាការវិវឌ្ឍន៍នៃទំនាក់ទំនងដ៏ល្អប្រសើ រវាងវៀតណាមនិងអាមេរិក។ បណ្ដាសកម្មភាពនេះនឹង ត្រូវបានកួចទៅបាត់ ដោយចរន្តទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកកាន់តែ
អភិវឌ្ឍន៍ ដ៏ល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ និងបណ្ដាជំនួបសន្ទនាស្ដីពីសិទ្ធិ
មនុស្សរវាង ប្រទេសទាំងពីរនៅបន្តដំណើការ ដើម្បីទទួលបានការយោគយល់
គ្នាទៅ វិញទៅមកអំពីបញ្ហានេះ៕
HUONG GIANG + THU HOA
-VOV