កសាងច្បាប់ច្បាមជាប់ខ្លឹមសារនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣

          (VOV)_សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣ កំពុង​ប្រ
ព្រឹត្តទៅនៅរដ្ឋធានីហាណូយ ត្រូវបានចាត់ទុកជាសម័យប្រជុំចុងក្រោយរបស់​
រដ្ឋសភានីតិកាលទី១៣។ ដើម្បីរួមចំណែកសម្រេចកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ 
នៃរដ្ឋសភា នីតិកាលទី១៣ ការងារកសាងច្បាប់ត្រូវបានចាត់ទុកជាភារកិច្ចស្នូល 
ក្នុងសម័យប្រជុំលើកនេះ។ 

កសាងច្បាប់ច្បាមជាប់ខ្លឹមសារនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ - ảnh 1
សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣

          អាចឃើញថា៖ក្នុងសម័យប្រជុំនិមួយៗ របស់រដ្ឋសភាវៀតណាម នីតិកាលទី
១៣នេះ ជាសម័យប្រជុំមានបរិមាណគំរោងច្បាប់ បទបញ្ញាត្តិជាច្រើន ដែលត្រូវបាន
អនុម័ត។ តាមគំរោង នៅសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៣ ​នឹងពិនិត្យ​
មើល ហើយអនុម័តទៅលើសេចក្ដីព្រាងច្បាប់ចំនួន១១ ​សេចក្ដីសម្រេចចិត្ត១ និង
ផ្តល់មតិចំពោះគំរោងច្បាប់ចំនួន១៥។

          ច្បាប់ធ្វើជាក់ស្ដែងខ្លឹមសាររដ្ឋធម្មនុញ្ញឆ្នាំ២០១៣

        គំរោងច្បាប់ភាគច្រើនដែលបានយកមតិ ឬពិនិត្យមើល និងអនុម័ត ​នៅ​ក្នុង​សម័យ
ប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣ សុទ្ធតែ​បង្ហាញនូវ​ស្មារតី​នៃរដ្ឋធម្ម
នុញ្ញឆ្នាំ ២០១៣ ដូចជា៖ ច្បាប់ចាត់តាំងរដ្ឋាភិបាល (ថ្វើវិសោធនកម្ម) ច្បាប់ចាត់តាំង
រដ្ឋអំណាចតំបន់ …លៗ អនុប្រធានរដ្ឋសភាវៀតណាម លោក ​Uong Chu Luu បាន
អោយដឹងថា៖

          “ អ្នកបោះឆ្នោតយកចិត្តទុកដាក់ជាច្រើនចំពោះច្បាប់ចាត់តាំងរដ្ឋាភិបាល ​ច្បាប់
ចាត់តាំងរដ្ឋអំណាចនៅក្នុងតំបន់។ ច្បាប់ចាត់តាំងសមាជិក សមាជិកា​សភា សមាជិក
សមាជិកាក្រុមប្រឹក្សាប្រជាជន។ នេះគឺ”ជាបណ្ដាច្បាប់ដែល​ទាក់ទិនដល់បញ្ហាសុក្រិត
នីតិរដ្ឋ ពង្រីកសិទ្ធិជាម្ចាស់របស់ប្រជាជន។”

          កសាងច្បាប់ដើម្បីសុក្រិតប្រព័ន្ធច្បាប់រដ្ឋ

        ដើម្បីមានប្រព័ន្ធច្បាប់គ្រប់គ្រាន់ ឯកភាព និងតម្លាភាព ត្រូវមានដំណើរការកសាង
ច្បាប់តាមលំដាប់ បែបបទ និងមានការទទួលខុសត្រូវ។ នេះក៏​ជាគ្រឹះ​ដ្ឋានដើម្បីកសាង
នីតិរដ្ឋ ​របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ តាមបណ្ឌិត Nguyen Si Dung
 អនុប្រធានខុទ្ទកាល័យ​រដ្ឋសភា​ថា៖ ការងារកសាងច្បាប់នៅសម័យប្រជុំនេះ ត្រូវបាន
រដ្ឋសភាយកចិត្តទុកដាក់​ជាច្រើន៖

          “ តាមរបៀបវារះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ពិនិត្យមើលគំរោង​ច្បាប់
ពីមុន។ ប្រសិនបើគំរោងច្បាប់ណាត្រូវបានរៀបចំម៉ត់ចត់ ល្អហើយ ទើបនាំចេញ។
 ក្នុងលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យមើលគំរោងច្បាប់ជា
ច្រើនត្រូវបានពិនិត្យមើលដល់២ដង ផ្តល់មតិ ដើម្បីសុក្រិត ហើយពិនិត្យមើលឡើង
វិញម្ដង់ទៀត។ ក្រៅពីនោះ បណ្ដាគណៈកម្មាធិការរដ្ឋសភាក៏ពិនិត្យមើលគំរោងច្បាប់
ដ៏ជ្រាលជ្រៅទៀតផង។ ធ្វើបានដូច្នេះ គំរោងច្បាប់នានាត្រូវបានរៀបចំដ៏ល្អប្រសើរ។”

          បំរើតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

        គំរោងច្បាប់ទាំងឡាយដែលបានរដ្ឋសភាផ្តល់មតិ ឬអនុម័តនៅក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភា នីតិកាលទី១៣នេះ សុទ្ធតែជាគំរោងច្បាប់សំខាន់ៗ ដែលជះឥទ្ធិ
ពលយ៉ាងខ្លាំងក្លាចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ រដ្ឋសភាផ្តល់
អទិភាពពិនិត្យមើល បំពេញបន្ថែម និងអនុម័តទៅលើគំរោងច្បាប់បំរើ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដំណាក់កាល ២០១៥-២០២០។ អនុប្រធានរដ្ឋ​សភា​វៀតណាម 
លោក Uong Chu Luu បានលើកច្បាស់ថា៖

          “ រដ្ឋសភាពិត្យមើលបណ្ដាការកំណត់ដែលមិនសមហេតុសមផល កំហិត ​ក្នុង
ច្បាប់ធរមាន ដើម្បីច្បាប់ថ្មីប្រកបដោយភាពល្អប្រសើរជាង ធានាចរិតលក្ខណះ​អនុវត្ត
និងចូលក្នុងជីវភាពរស់នៅ។ មិនគួរប្រៀបធៀបច្បាប់ណាសំខាន់ជាងទេ។ អាចនិយាយ
ថា៖​បណ្ដាច្បាប់នេះសុទ្ធតែជាច្បាប់ធំៗ សំខាន់ ចំពោះ​ជីវភាពរស់នៅ សេដ្ឋកិច្ច 
សង្គមកិច្ចរបស់ប្រទេសជាតិ។”

          ក្នុងនីតិកាលទី១៣ រដ្ឋសភាវៀតណាមបានប្រគល់ភារកិច្ចអោយរដ្ឋាភិបាល
ដាក់ជូនគំរោងច្បាប់ បទបញ្ញាត្តិ គំរោងសេចក្ដីសម្រេចចិត្តចំនួន១៣៨។ ដោយមាន
ស្មារតីវិទ្យាសាស្ត្រ ផ្ទៀងស្ដាប់ ទទួលយកពីប្រជាជនគ្រប់រូបនៅក្នុងនិងក្រៅប្រទេស
 សម័យប្រជុំរដ្ឋសភាវៀតណាមនិមួយៗ សុទ្ធតែមានការចេញផ្សាយ ធ្វើវិសោធនកម្ម ​
បំពេញបន្ថែមឯកសារ ច្បាប់ បំពេញតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់​ប្រទេស
ជាតិ ក្នុងដំណាក់កាលធ្វើសមាហរណកម្មអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ