កសាងនិងកែលំអរបក្សត្រូវចាប់ផ្តើមពីបក្ខជនម្នាក់ៗ

(VOV)_សាធារណៈមតិក្នុងប្រទេសបានវាយតំលៃខ្ពស់ចំណុចថ្មីក្នុងសន្និ​បាត លើក
ទិ៤  គណៈកម្មាធិការមជ្ឈឹមបក្ស កម្មុយនីស្តវៀតណាម នោះគឺការវាយតំលៃស្មោះត្រង់
ចំពោះដំណើរធ្លាក់ចុះខាងសតិអារម្មណ៍នយោបាយ សិលធម៌ ​និងរបៀបរស់នៅក្នុង
បក្ស។ ប្រជាជនជានិច្ចកាលមានគោលបំណងថា៖ ដើម្បី​បក្សស្អាតស្អម និងរឹងមាំនោះ 
បក្ខជនម្នាក់ៗ ត្រូវខំប្រឹងប្រែងដោយខ្លួនឯង អនុវត្តយ៉ាងហ្មត់ចត់សេចក្តីសម្រេចចិត្ត
ស្ដីអំពីការកសាងបក្ស។ 

កសាងនិងកែលំអរបក្សត្រូវចាប់ផ្តើមពីបក្ខជនម្នាក់ៗ - ảnh 1
កសាងនិងកែលំអរបក្សត្រូវចាប់ផ្តើមពីបក្ខជនម្នាក់ៗ

មតិជាច្រើនបានចាត់ទុកថា៖ ត្រូវមានទស្សនះវិស័យស្មោះត្រង់ ដើម្បីរក​ឃើញមូល
ហេតុចម្បង នៃដំណើរធ្លាក់ចុះខាងសតិអារម្មណ៍នយោបាយ សិលធម៌ និងរបៀបរស់
នៅក្នុងជួរកម្មាភិបាល និងបក្ខជន។ ប្រសិនបើមិនយល់ដឹងច្បាស់ និងប្តេជ្ញាចិត្តលុប
ចោលមូលហេតុនេះគឺដំណោះស្រាយទាំងឡាយរស្ដីអំពីការកសាងបក្ស នឹងពិបាកពង្រីក
បានប្រសិទ្ធិភាព​។

          ប្តេជ្ញាចិត្តថែមទៀតក្នុងការកសាងបក្ស

        កម្មាភិបាល បក្ខជននិងប្រជាជនបានចាត់ទុកថា៖ សន្និបាតមជ្ឈឹមលើកនេះ
បានដកបទពិសោធន៍ពីសន្និបាតមុន ហើយនាំចេញសេចក្ដីសម្រេចចិត្តក្តាប់ជាប់
ស្ថានភាពជាក់ស្ដែង លើកកំពស់ប្រសិទ្ធិភាព ​តស៊ូប្រឆាំងអំពើអសកម្មនិង​អំពើពុក
រលួយ ក្នុងបក្ស ហើយពីនោះកសាងទំនុកទុកចិត្តសំរាប់ប្រជាជនចំពោះ​បក្ស។សាស្ត្រា
ចារ្យ បណ្ឌិត Tran Ngoc Duong អតីតអនុប្រធានខុទ្ទកាល័យ​រដ្ឋសភាវៀតណាម បាន
អោយដឹងថា៖

          “ ប្រជាជនជឿជាក់ទៅលើការដឹកនាំរបស់បក្ស។ដូច្នេះ សេចក្ដីសម្រេចចិត្ត​របស់
បក្ស ត្រូវបានប្រជាជនទាំងមូលគាំទ្រជាទីបង្អែករឹងមាំ ដើម្បីកសាង​ក្បាលម៉ាស៊ីនរដ្ឋ
កាន់តែស្អាតស្អំ រឹងមាំក្នុងស្ថានភាពថ្មី។ ខ្ញុំមានគោលបំណងថា៖ បន្ទាប់ពីសេចក្ដី
សម្រេចចិត្តនេះ គឺការកសាងបក្សនឹងបានវិវឌ្ឍន៍ឡើងជំហានថ្មី​គុណភាពថ្មី។”

          កសាងបក្សគឺត្រូវចាប់ផ្តើមពីបក្ខជនម្នាក់ៗ

        វិភាគអំពីបណ្ដាសញ្ញា” ផ្លាស់ប្តូរថ្មីដោយខ្លួនឯង” ក្នុងបក្ស បណ្ឌិត Nguyen Viet
 Chuc អតីតអនុប្រធានគណៈកម្មាធីការវប្បធម៌ អប់រំ យុវជន កុមាន​ជំទង់​នៃរដ្ឋស
ភាបានអះអាងថា៖ ការកែលំអរបក្ស គឺត្រូវចាប់ផ្តើមពីឬស្សគល់របស់បញ្ហា។ ក្នុងនោះ
បញ្ហាស្នូល ជាការរក្សាភាព​ស្អាតស្អម​របស់បក្ស រៀបចំសកម្មភាពប្រកបដោយប្រសិទ្ធិ
ភាព បង្កើតទំនុកទុកចិត្តសំរាប់ប្រជាជន។ បណ្ឌិត ​Nguyen Viet Chuc បានអោយដឹងថា៖

          “ ស្មារតីបញ្ជាណែនាំនៃសេចក្ដីសម្រេចចិត្តនេះត្រូវធ្វើអោយជ្រាលជ្រៅ​ថែមទៀត 
ហើយបក្ខជនម្នាក់ៗ ត្រូវហាត់ពត់លត់ដំដោយខ្លួនឯង។”

          ក៏ស្តីអំពីបញ្ហានេះ វរសេនេយ៍ឯក Trinh Khac Thuyet អតីតអនុសេនាធិការ
កងទ័ពជើងទឹកវៀតណាម បានចាត់ទុកថា៖

          “ បណ្ដាថ្នាក់ដឹកនាំត្រូវធ្វើជាគំរូ អោយប្រជាជនត្រាប់តាម។ សេចក្ដីស្នូលក្នុង​
ពេលធ្វើជាអ្នកដឹកនាំ នោះគឺមិនត្រឹមតែនិយាយទេគឺ​​ត្រូវ​ធ្វើផង និងពិនិត្យមើល
ផង។​ ធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញគឺ ធ្វើយ៉ាងណាអោយបានចប់
ចុងចប់ដើម​។ ប្រការទាំងនេះគឺជាំគន្លឹះដើម្បីកសាងអត្តចរិត​របស់បក្ខជនម្នាក់ៗ។”

          អាចឃើញថា៖ប្រជាជនជឿជាក់ទៅលើបក្ស ស្ថាប់តាមបក្ស និងធ្វើតាមបក្ស
ឬអត់ គឺត្រូវស្រេចទៅលើតួនាទីរបស់បក្ខជនម្នាក់ៗ ពីព្រោះបក្ខជនល្អ បំពេញបេស
កកម្មរបស់ខ្លួនបានល្អ​ទើបកសាងបានគណៈកម្មាធិការបក្សល្អ ​រឹងមាំ។ ជាងពេលណា
ទាំងអស់ ការកែលំអរបក្ស នាបច្ចុប្បន្ន ត្រូវចាប់ផ្តើមពីការហាត់ពត់លត់ដំរបស់បក្ខ
ជនម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ