កសាងនិងអភិវឌ្ឍន៍វប្បធម៍មនុស្សវៀតណាមឆ្លើយតបនឹងសំណូមពរអភិវឌ្ឍន៍ដ៏ចីរភាពរបស់ប្រទេសជាតិ

កសាងនិងអភិវឌ្ឍន៍វប្បធម៍មនុស្សវៀតណាមឆ្លើយតបនឹងសំណូមពរអភិវឌ្ឍន៍ដ៏ចីរភាពរបស់ប្រទេសជាតិ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (VOV)

        Vovworld-តាមអគ្គលេខា Nguyen Phu Trong ថា ក្រោយរយៈពេល១៥ឆ្នាំ​អនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី៨ស្ដីពីវប្បធម៍ត្រិះរិះទ្រឹស្ដី​វប្បធម៍មានបោះជំហានអភិវឌ្ឍន៍ជីវភាពវប្បធម៍កាន់តែសម្បូរបែបពីមួយថ្ងៃទៅ
មួយថ្ងៃ។ រាល់តំលៃវប្បធម៍ប្រពៃណីរបស់ប្រជាជតិត្រូវបានបន្តនិងពង្រីក។ ការ​ជួបប្រាស្រ័យសហប្រតិបត្តិការអន្តរជាតិអំពីវប្បធម៍ត្រូវបានយកចិត្តទុកដាក់និង
មានការផ្លាស់ប្តូរជាច្រើន។ នាពេលខាងមុខ ត្រូវបន្តបំពេញបន្ថែមនិងអភិវឌ្ឍន៍​រាល់ទស្សនៈរបស់បក្សអំពីកសាងនិងអភិវឌ្ឍន៍វប្បធម៍ដែលបានលើកឡើងក្នុង
សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី៨ ទន្ទឹមនឹងនោះសង្កត់ធ្ងន់ទៅលើ​សតិអារម្មណ៍វប្បធម៍ជាគ្រឹះស្ថានខាងស្មារតីរបស់សង្គម ជាគោលដៅ កំលាំង​ចលករនិងកំលាំងពលំផ្ទៃក្នុងសំខាន់សំរាប់ការអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ។

យកចិត្តទុកដាក់កសាងបុគ្គលិកលក្ខណៈសីលធម៍មនុស្ស

        មជ្ឈឹមបានអះអាងថា​អត្តសញ្ញាណជាតិនៃវប្បធម៍វៀតណាមរួមមាន​តំលៃ​
ចីរភាព រាល់ផូរផង់ដែលបានពូនជ្រុំឆ្លងកាត់រយៈកាលរាប់ពាន់ឆ្នាំតស៊ូកសាង
និងការពារ​ប្រទេសជាតិ។ នោះជាទឹកចិត្តស្នេហាជាតិ ស្មារតី​សហគមន៍ផ្សាភ្ជាប់
សមស្របរវាងបុគ្គលគ្រួសារភូមិឃុំមាតុប្រទេសជាដើម។ លោកអគ្គលេខា
Nguyen Phu Trong បានបង្ហាញច្បាស់ថា៖

        “ក្នុងការកសាងវប្បធម៍ការកសាងអភិវឌ្ឍន៍មនុស្សមានបុគ្គលិកលក្ខណៈ
សីលធម៍របៀបរស់នៅល្អប្រសើរជាស្នូល ការកសាងបរិយាកាសវប្បធម៍​ស្អាត
ស្អំ​ជាគន្លឹះ។​ ឆ្ពោះបណ្ដាសកម្មភាពវប្បធម៍ត្រូវប្រមូលផ្ដុំទៅលើការកសាង
មនុស្សវៀតណាម​អភិវឌ្ឍន៍លើគ្រប់វិស័យអំពីបញ្ញាសីលធម៍កំលាំងកាយចិត្ត
ជាដើម។ បញ្ចូលខ្លឹមសារ​អប់រំសីលធម៍មនុស្សសីលធម៍ពលរដ្ឋក្នុងសកម្មភាព
អប់រំរបស់សង្គម។”

កសាងខឿនវប្បធម៍ជឿនលឿនពោពេញទៅដោយអត្តសញ្ញាណជាតិឯកភាពក្នុងពហុបែប

        តាមអគ្គលេខា Nguyen Phu Trong ថា វប្បធម៍ត្រូវបានដាក់ឲ្យស្មើរនឹង
​សេដ្ឋកិច្ច​នយោបាយសង្គម កំណើនសេដ្ឋកិច្ចត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍន៍​
វប្បធម៍​អនុវត្តវឌ្ឍនភាពនិងសមភាពសង្គម។​ខឿនវប្បធម៍ដែលវៀតណាម​កសាងគឺជាខឿនវប្បធម៍ជឿនលឿនពោពេញទៅដោយអត្តសញ្ញាណជាតិ ឯកភាពក្នុងពហុបែបរបស់សហគមន៍បណ្ដាជនជាតិវៀតណាម​ជាមួយ​ចំណុច
​វិសេសគំរូគឺជនជាតិ មនុស្សសាស្ត្រ ប្រជាធិបតេយ្យនិងវិទ្យាសាស្ត្រ។ លោក
​អគ្គលេខា Nguyen Phu Trong លើកច្បាស់ថា៖

        “ខឿនវប្បធម៍វៀតណាមជឿនលឿនជាខឿនវប្បធម៍ស្នេហាជាតិនិងវឌ្ឍន៍
ភាពដែលខ្លឹមសារស្នូលគឺឧត្តមកតិឯករាជ្យជាតិនិងលិទ្ធិសង្គមនិយមក្រោមពន្លឺ​
របស់លិទ្ធិ Mark-Lenin សតិអារម្មណ៍ហូជីមិញនិងផូរផង់វប្បធម៍មនុស្សលោក​សំ
ដៅ​គោលដៅដើម្បីមនុស្សទាំងអស់ ដើម្បីសេរីភាពសុភមង្គលនិងការ​អភិវឌ្ឍន៍​
ដ៏សម្បូរបែប។”

ម្ចាស់ការជួបប្រាស្រ័យសហប្រតិបត្តិការអន្តរជាតិអំពីវប្បធម៍

        អគ្គលេខាលោក Nguyen Phu Trong បានចាត់ទុកថា និន្នាការសាកលភាវូ
បនីយកម្ម​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជំរុញកិច្ចសហប្រតិបត្តិការជួបប្រាស្រ័យអន្តរជាតិ
បាន​កើនឡើងដោយឥតឈប់ឈរលើគ្រប់វិស័យនយោបាយសេដ្ឋកិច្ចវប្បធម៍​
និង​សង្គម។​ មិនត្រឹមតែប៉ុណ្ណោះទេ មុខសញ្ញាសហប្រតិបត្តិការរបៀបសហប្រតិបត្តិ​ការអំពីវប្បធម៍ក៏ក្លាយទៅជាពហុបែបសកម្មនិងជាក់ស្ដែងជាង។​ ដើម្បីបង្កើន​កិច្ច​សហប្រតិបត្តិការអន្តរជាតិអំពីវប្បធម៍ អគ្គលេខា Nguyen Phu Trong បានសង្កត់​ធ្ងន់
ថា៖

        “យើងត្រូវកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជួរកម្មាភិបាលធ្វើការងារវប្បធម៍។
បង្កើន​ប្រភព​កំលាំងសំរាប់ផ្នែកវប្បធម៍។ ប្រមូលផ្ដុំផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធិ
ភាពក្នុងការគ្រប់​គ្រងរដ្ឋអំពីវប្បធម៍ក្នុងលក្ខណៈធ្វើសមាហរណកម្មអន្តរជាតិ។ ទទួលយកផូរផង់វប្បធម៍​និងបទពិសោធន៍ក្នុងការអភិវឌ្ឍន៍គ្រប់គ្រងវប្បធម៍របស់
ប្រទេសនានាលើ​ពិភពលោក។”

        កសាងខឿនវប្បធម៍វៀតណាមជឿនលឿនពោពេញទៅដោយ​អត្តសញ្ញាណ
ជាតិបំរើបុព្វហេតុកសាងនិងការពារមាតុប្រទេសជានិច្ចកាលគឺជាភារកិច្ចមួយក្នុង
ចំណោមភារកិច្ចសំខាន់ជួរមុខរបស់បដិវត្តន៍វៀតណាម។​ រាល់​ការកំណត់ទិសដៅ
របស់សន្និបាតមជ្ឈឹមលើកទី៩នីតិកាលទី១១ស្ដីពីវប្បធម៍​មានសារសំខាន់ពិសេស​មានចរិតលក្ខណៈយុទ្ធសាស្ត្រយូរអង្វែងអំពីកសាង​និង​អភិវឌ្ឍន៍វប្បធម៍របស់វៀត
ណាម​សម្ដែងនូវតួនាទីបញ្ញាឬទ្ធានុភាពរបស់បក្ស​កុម្មុយនីស្តវៀតណាមចំពោះ
បុព្វហេតុកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៍វៀត​ណាមក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ