កសាងពាណិជ្ជសញ្ញាក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

(VOV)_​គណះកម្មាធិការអឺរ៉ុប ( EC) ទើបនឹងបានផ្តល់លិខិតបញ្ជាក់គាំពាររក្សារនិង
ការពារ​ឈ្មោះ÷​ Phu Quoc សំរាប់ទឹកត្រី Phu Quoc របស់វៀតណាមដើម្បីផលិត​ផល​នេះត្រូវបានទទួលស្គាល់ និងគាំពារនៅប្រទេសចំនួន២៨​ជា​សមាជិក EU។ ​
កសាងពាណិជ្ជសញ្ញាក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ - ảnh 1
ទឹកត្រី Phu Quoc របស់វៀតណាម

          ទឹកត្រី Phu Quoc ជាផលិតផលដើមដំបូងរបស់បណ្ដា​ប្រទេសក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលបាន EC ​គាំពារជាផ្លូវ។ ប៉ុន្តែ ក៏ដូច​ជាមុខទំនិញផ្សេងៗដែល
កំពុងមានវត្តមាននៅទីផ្សារអឺរ៉ុប ក៏និងលើ​ពិភពលោកដែរ នេះគ្រាន់តែជាជោគ
ជ័យ​ដំបូង។ ដើម្បីឈរជើងរឹងមាំនៅ​ទីផ្សារនេះ បណ្ដាអង្គភាពអាជីវកម្ម ទឹកត្រី
 Phu Quoc នៅមានការងារជា​ច្រើនដែលត្រូវធ្វើ។ តាមតួរលេខរបស់ នាយកដ្ឋាន
កម្មសិទ្ធិបញ្ញា (ក្រសួង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) បានអោយដឹង
ថា÷វៀតណាមមានមុខទំនិញជាច្រើនអាចចុះឈ្មោះណែនាំភូមិសាស្រ្ត ប៉ុន្តែ
រហូតមកដល់ពេលនេះ មានតែផលិតផលចំនួន៣៥ ត្រូវបានចុះឈ្មោះនៅវៀត
ណាមដូចជា÷​ទឹកត្រី Phu Quoc (ខេត្ត Kien Giang) កាហ្វេ Buon Ma Thuot
( ខេត្ត Dak lak)...។ល។សាស្ត្រាចារ្យរុង បណ្ឌិត Pham Trung Luong បានអោយ
ដឹ​ងថា​÷

    “អង្គភាពអាជីវកម្ម និងតំបន់ជាច្រើនជុំទាន់យកចិត្តទុកដាក់ដល់បញ្ហា
គ្រប់គ្រងពាណិជ្ជសញ្ញារបស់ខ្លួននៅឡើយ។ យើងគិតថា÷មានពាណិជ្ជ
សញ្ញាគឺរួច​ហើយ។ ប៉ុន្តែ បញ្ហាគ្រប់គ្រងពាណិជ្ជសញ្ញាទើបជាបញ្ហា
សំខាន់បំផុត​។ ”

         ប៉ុន្តែនាបច្ចុប្បន្ននៅមានអង្គភាពអាជីវកម្មវៀតណាមជាច្រើនត្រឹមតែយកចិត្ត
ទុកដាក់ដល់ការធ្វើ maketting លក់ទំនិញដែលមិនទាន់យល់ដឹងនូវសារសំខាន់នៃ​
ការ​គាំពារពាណិជ្ជសញ្ញានៅឯបរទេសឡើយ។ តាមលោក Dang Ba Tho អគ្គនា
យករងក្រុមហ៊ុនប្រេងរុក្ខជាតិ Cai Lan ថា​ ការពារពាណិជ្ជសញ្ញានៅ​ឯបរទេស
គឺសំខាន់ណាស់ពីព្រោះអង្គភាពអាជីវកម្មចង់បង្កើតបានទីផ្សារនៅ​ឯបរទេស
ត្រូវមានយុទ្ធសាស្ត្រទាក់ទងនិងមានផែនការអំពីពាណិជ្ជសញ្ញាផ្ដាច់មុខនៅទី
ផ្សារទាំងនោះ។

          “ផលិតកម្មផលិតផលប្រសិនបើមិនធានាគឺពិបាកអភិវឌ្ឍន៍។ នា

បច្ចុប្បន្ន បណ្ដាអង្គភាពអាជីវកម្មភាគច្រើនបានផលិតកម្មស្វ័យប្រវត្ត១០០

%ដូច្នេះត្រូវ​ពិនិត្យម៉ត់ចត់ក្នុងដំណើរការផលិតកម្ម។ ជាពិសេសត្រូវធានា

គុណភាពនិងត្រូវ​ធានាអនាម័យសុវត្ថិភាពម្ហូបអាហារនោះជាប្រកាស្លាប់

រស់។”

          តាមបណ្ឌិត Tran Le Hong នាយកដ្ឋានកម្មសិទ្ធិបញ្ញាវៀតណាមថា​ពាណិជ្ជសញ្ញាវៀតណាមនៅខ្វះចរិតលក្ខណៈចីរភាព កំលាំងប្រគួតប្រជែង
របស់​ផលិតផលនាំចេញវៀតណាមនៅអន់ខ្សោយបើប្រៀបនឹងដៃគូនានា។
ដូច្នេះក្នុងរយៈ​ពេល​ខាងមុខ អង្គភាពអាជីវកម្មវៀតណាមក៏ដូចជាផ្នែកទាក់
ទិននានាត្រូវវិនិយោគ​កសាងកម្មវិធីសមរាប់មុខទំនិញនិងពាណិជ្ជសញ្ញា
នីមួយៗរបស់ខ្លួន។

          អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Tuan Anh បានឲ្យ
ដឹង​ថា ការកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាផ្នែកទំនិញជាខ្លឹមសារសំខាន់មួយ
​របស់​កម្មវិធីពាណិជ្ជសញ្ញាជាតិក្នុងដំណាក់កាលខាងមុខ។​ អនុរដ្ឋមន្ត្រី​ក្រសួង​
ឧស្សាហ-ពាណិជ្ជកម្ម Tran Tuan Anh បានសង្កត់ធ្ងន់ថា៖

          “បញ្ហាអភិវឌ្ឍន៍ពាណិជ្ជសញ្ញាជាតិទាមទាត្រូវមានកិច្ចសហការជិត
ស្និទ្ធរវាង​រដ្ឋនិងអង្គភាពអាជីវកម្ម។ បណ្ដាខ្លឹមសារសារវន្តរបស់សកម្មភាព​
ពាណិជ្ជសញ្ញាជាតិនឹងបន្តបានយកចិត្តទុកដាក់និងកសាងក្លាយទៅជាកម្ម

វិធីសកម្មភាពអាទិភាពមួយរបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មក៏ដូចជាក្រុម
ប្រឹក្សាពាណិជ្ជសញ្ញាជាតិ។”

          ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បញ្ហាពាណិជ្ជសញ្ញា
​កាន់​តែក្លាយទៅជាបញ្ហាក្ដៅគគុកនិងជាបញ្ហាគន្លិះដើម្បីធានាសមត្ថភាព​សមា
ហរណកម្ម​ក៏ដូចជាការប្រគួតប្រជែងរួមរបស់ខឿនសេដ្ឋកិច្ចនិងអង្គភាព​អាជីវកម្ម។​ ជាមួយការចូលរួមរបស់រដ្ឋាភិបាលរួមជាមួយអង្គភាពអាជីវកម្ម ក្នុង​រយៈពេល
ខាងមុខពាណិជ្ជសញ្ញាវៀតណាម​កាន់តែអភិវឌ្ឍន៍និងឈានទៅ​ឆ្ងាយទៅទូទាំង
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ