កសាងសង្គមមួយប្រកបដោយបរិយាប័ន្នកម្មនិងយុត្តិធម៌

(VOVWORLD) - សម័យប្រជុំលើកទី ៦២ នៃគណៈកម្មាធិ ការអភិវឌ្ឍន៍សង្គម (CsocD) នៃអង្គការសហប្រជាជាតិបានបញ្ចប់នាថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក បន្ទាប់ពីធ្វើការអស់រយៈពេលជាងមួយសប្តាហ៍ (ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ)។ ថ្លែងមតិក្នុងសម័យប្រជុំនេះ តំណាងវៀតណាមបានអះអាងជាថ្មីអំពីអាទិភាពនៃការកសាងសង្គមប្រកបដោយបរិយាប័ន្នកម្ម យុត្តិធម៌ ខ្លួនទីពឹងខ្លួន ហើយមិនទុកនរណាម្នាក់ចោលពីក្រោយឡើយ។ នេះក៏ជាគោលនយោបាយសំខាន់ របស់បក្សកុម្មុយនិស្ត វៀតណាម ដោយធានាឱ្យសមាជិកទាំងអស់ក្នុងសង្គម ទទួលបានឱកាស និងធនធានស្មើគ្នាសម្រាប់ការអភិវឌ្ឍ។

កសាងសង្គមមួយប្រកបដោយបរិយាប័ន្នកម្មនិងយុត្តិធម៌ - ảnh 1សម័យប្រជុំលើកទី ៦២ នៃគណៈកម្មាធិការអភិវឌ្ឍន៍សង្គម (CsocD) នៃអង្គការសហប្រជាជាតិ (រូបថត៖ dangcongsan.vn)

ក្រោមប្រធានបទ “ជម្រុញការអភិវឌ្ឍនិងយុត្តិធម៌សង្គម តាមរយៈគោលនយោ បាយសង្គម ដើម្បីពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ អំពីការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចបាននូវគោលដៅលុបបំបាត់ភាពក្រីក្រ” កិច្ចប្រជុំបានទាក់ទាញការចូលរួមពីតំណាងប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិពាក់ព័ន្ធជាច្រើន។

វឌ្ឍនភាពនិងយុត្តិធម៌សង្គម គឺជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព

ថ្លែងមតិក្នុងសម័យប្រជុំ ទីប្រឹក្សាអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា វៀតណាមបានអនុវត្តនូវគោលនយោបាយជាបន្តបន្ទាប់ស្តីពីការអប់រំ សន្តិសុខសង្គម ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ដោយសម្រេចបាននូវសមិទ្ធិផលជាក់ស្តែង ពោលគឺ៖ កាត់បន្ថយអត្រាភាពក្រីក្រពហុវិមាត្រក្នុងឆ្នាំ ២០២២ ពី ៩,២% ចុះត្រឹម ៤,៣%% បង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់គ្រួសារក្រីក្រចំនួន ២៣០% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលនាំមកនូវអត្រាអ្នកចេះអក្សរ និងកុមារទៅសាលារៀននៅអាយុត្រឹមត្រូវរហូតដល់អាយុលើសពី ៩០%។

តាមស្ថានភាពជាក់ស្តែងបង្ហាញថា ការអនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គម គឺជាគោលនយោបាយសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងដំណើរការដឹកនាំប្រទេសជាតិ បក្សតែងតែប្រកាន់ខ្ជាប់នូវទស្សនៈរបស់ខ្លួនក្នុងការដាក់ប្រជាជនជាកណ្តាល។ ការអនុវត្តវឌ្ឍនភាព និងយុត្តិធម៍សង្គម តែងតែត្រូវបានស្រាវជ្រាវ និងអនុវត្តន៍ជាក់ស្តែង ក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនីមួយៗ។ ម៉្យាងវិញទៀត វឌ្ឍនភាព និងយុត្តិធម៍សង្គមក៏មានគោលបំណងធានានូវជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្ថិរភាពសម្រាប់សមាជិកទាំងអស់នៃសហគមន៍ជនជាតិវៀតណាម ជាពិសេសជនក្រីក្រ។  ជាមួយគ្នានោះ អនុវត្តរបបសន្តិសុខសង្គម តាមបាវចនា "មិនទុកនរណាម្នាក់ចោលពីក្រោយនៅឡើយ" កែលម្អសុខុមាលភាពសង្គមបន្តិចម្តងៗ និងបង្រួមគម្លាតរវាងអ្នកមាននិងអ្នកក្រ។

ជាលទ្ធផល នៅប្រទេសវៀតណាម គោលដៅកាត់បន្ថយវិសមភាពយេនឌ័រ និងកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ (ជាក់ស្តែងគឺកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល ២០២១-២០២៥) ត្រូវបានអនុវត្តន៍នៅទូទាំងប្រទេស ដោយផ្តោតលើស្រុកក្រីក្រ   ឃំឆ្ងាយដាច់ស្រយាល ឆ្នេរសមុទ្រ និងកោះ។ ទន្ទឹមនឹងនេះ គោលដៅសហស្សវត្សរ៍នៃការលុបបំបាត់ភាពក្រីក្រខ្លាំង និងភាពអត់ឃ្លានត្រូវបានសម្រេច។ អត្រានៃភាពក្រីក្រថយចុះជាលំដាប់តាមពេលវេលា រួមជាមួយនឹងកំណើនសេដ្ឋកិច្ច។ អត្រាការធានារ៉ាប់រងសុខភាពបានកើនឡើងយ៉ាងឆាប់រហ័សពី ៦០,៩% (២០១០) ដល់គោលដៅ ៩៤,១១% នៅឆ្នាំនេះ។ វិស័យអប់រំ និងអភិវឌ្ឍន៍មនុស្សត្រូវបានផ្តល់ការយកចិត្តទុកដាក់ជាពិសេស តាមរយៈការតម្រង់ទិស និងគោលនយោបាយមួយចំនួន។ ខណៈពេលដែលមិនទាន់មានលក្ខខណ្ឌដើម្បីធានាបាននូវការអប់រំដោយឥតគិតថ្លៃសម្រាប់មនុស្សគ្រប់គ្នា វៀតណាមបានផ្តោតលើការបញ្ចប់ភារកិច្ចនៃការលុបបំបាត់អនក្ខរកម្ម ការអប់រំបឋមសិក្សាជាសកល (ក្នុងឆ្នាំ ២០០០) និងការអប់រំមធ្យមសិក្សាបឋមភូមិជាសកល (ឆ្នាំ ២០១០); ចំនួននិស្សិតសាកលវិទ្យាល័យ និងមហាវិទ្យាល័យបានកើនឡើងជិត ១៨ ដងក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។

អនុវត្តន៍វឌ្ឍនភាព និងយុត្តិធម៌សង្គមក្នុងបរិបទថ្មី

ពីទស្សនៈខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ ទៅដល់សមិទ្ធិផលនានាក្នុងការអនុវត្តវឌ្ឍនភាព និងយុត្តិធម៍សង្គម ក្នុងការអនុវត្ត នេះជាសក្ខីភាពបញ្ជាក់អំពីចរិតលក្ខណៈល្អនៃរបបសង្គមនិយមដែលវៀតណាមបាននិងកំពុងសាងសង់។ មហាសន្និបាតបក្សលើកទី១៣ បានចង្អុលបង្ហាញយ៉ាងច្បាស់អំពីតម្រូវការក្នុងការគ្រប់គ្រងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ធានានូវវឌ្ឍនភាព យុត្តិធម៌សង្គម និងធានា “ការអនុវត្តប្រកបដោយបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយនៃគោលដៅសេដ្ឋកិច្ច វឌ្ឍនភាព និងយុត្តិធម៌សង្គម”  ហើយឈរលើមូលដ្ឋាននោះ មានការច្នៃប្រឌិត និងបែងចែកធនធានឱ្យសមស្របបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍសង្គម។

ដូច្នេះ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលខាងមុខនឹងបន្តអនុវត្តក្នុងទិសដៅធានាវឌ្ឍនភាពសង្គម និងសមធម៌; ទន្ទឹមនឹងនោះ ផ្តោតលើការកសាងគំរូគ្រប់គ្រង និងអភិវឌ្ឍន៍សង្គមប្រកបដោយសុខដុមរមនា សមស្របទៅនឹងស្ថានភាពថ្មី។

វៀតណាមក៏នឹងអនុវត្តគោលនយោបាយលើកទឹកចិត្ត និងគាំទ្រសង្គមឱ្យបានល្អ រួមចំណែករក្សាស្ថិរភាព និងលើកកំពស់គុណភាពជីវភាពរស់នៅសម្រាប់មុខសញ្ញាងាយរងគ្រោះក្នុងសង្គម កាត់បន្ថយគម្លាតជីវភាពរស់នៅ និងលទ្ធភាពទទួលបានធនធានសង្គមផ្សេងទៀត។ ម្យ៉ាងវិញទៀត ពង្រឹងសកម្មភាពជួយដល់ក្រុមក្រីក្រ ក្រុមងាយរងគ្រោះក្នុងការទទួលបានការអប់រំ ដើម្បីបង្កើតជីវភាពរស់នៅប្រកប ដោយនិរន្តរភាពសម្រាប់ក្រុមទាំងនេះ។

ទន្ទឹមនឹងនោះគឺជាការព្យាករណ៍យ៉ាងត្រឹមត្រូវអំពីនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមនៅវៀតណាម ក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍សមស្របនឹងលក្ខខណ្ឌ និងបរិបទថ្មី។

ការអនុវត្តគោលដៅអភិវឌ្ឍន៍ និងយុត្តិធម៌សង្គមនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។ ថ្វីត្បិតតែដូច្នេះក៏ដោយ  ជាមួយនឹងការតម្រង់ទិសត្រឹមត្រូវ ការប្តេជ្ញាចិត្តរបស់គ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋាន និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍ និងធានាយុត្តិធម៌សង្គមនៅវៀតណាមនឹងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ