កសាងសេចក្តីព្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)តាមទិសពេញលេញ

(VOVworld)- អនុវត្តកម្មវិធីកសាងច្បាប់និងបទបញ្ញត្តិរបស់រដ្ឋសភាឆ្នាំ២០១៦នោះ
 អធិការកិច្ចរដ្ឋាភិបាលកំពុងរៀបចំការទទួលយកមតិយោបល់របស់ក្រសួងស្ថាប័ន
ទាក់ទិននានា សំដៅបំពេញនូវខ្លឹមសារសារវ័ន្តនៃសេចក្តីព្រាងច្បាប់បង្ការប្រឆាំង
អំពើពុករលួយ (ធ្វើវិសោធនកម្ម)។ ការធ្វើវិសោធនកម្មលើគ្រប់វិស័យនូវសេចក្តី
ព្រាងច្បាប់បង្ការប្រ ឆាំងអំពើពុករលួយលើកនេះរបស់បក្សនិងរដ្ឋវៀតណាមគឺ
សម្តែងនូវការប្តេជ្ញានយោ បាយខ្ពស់ក្នុងការតស៊ូបង្ការនិងដោះស្រាយអំពើពុករ
លួយ ព្រមទាំងបង្កើតបរិយា កាសតម្លាភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

កសាងសេចក្តីព្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)តាមទិសពេញលេញ - ảnh 1
សន្និសីទហ្វឹកហាត់វាយតម្លៃការងារបង្ការប្រឆាំងអំពើពុករលួយនៅតំបន់ភាគខាងត្បូង


        មានសុពលភាពចាប់ពីថ្ងៃទី១មិថុនាឆ្នាំ២០១៦មក ច្បាប់បង្ការប្រឆំាងអំពើពុក
 រលួយបានបង្កើតឡើងយន្តការបង្ការនិងរកឃើញអំពើពុករលួយយ៉ាងទូលំទូលាយ
និងជ្រាលជ្រៅ រួមចំណែកកសាងយន្តការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសង្គមនិង “និយាយ
ថា ទេ ចំពោះអំពើពុករលួយ”។​ប៉ុន្តែ ក្រោយរយៈពេល១០ឆ្នាំប្រតិបត្តិនោះ ខ្លឹមសារ
មួយ ចំនួននៃច្បាប់នេះគឺលែងសមស្របទៅនឹងតម្រូវការនៃការងារបង្ការប្រឆាំងអំ
ពើពុករលួយក្នុងបរិបទដែលវៀតណាមកំពុងដំណើរការអភិវឌ្ឍន៍និងធ្វើសមាហរណ
កម្ម អន្តរជាតិនាបច្ចុប្បន្ន។ តាមនោះ ការធ្វើវិសោធនកមុ្មលើគ្រប់ជ្រុងជ្រោយនៃច្បាប់
បង្ការ ប្រឆាំងអំពើពុករលួយត្រូវបានកំណត់ជាគោលនយោបាយធំមួយរបស់បក្ស
និងរដ្ឋ។

        ធ្វើវិសោធនកម្មច្បាប់បង្ការប្រឆំាងអំពើពុករលួយដើម្បីសមស្របជាមួយ
នឹង​ស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ

        ដោយការប្តេជ្ញាបង្ការប្រឆាំងអំពើពុករលួយនោះ វៀតណាមបានបង្កើនរាល់វិធាន
 ការមានប្រសិទ្ធិភាពក្នុងការងារបង្ការនិងប្រឆាំងអំពើពុករលួយ ពោលគឺបានផ្សព្វ
ផ្សាយឯកសារច្បាប់និងគោលនយោបាយជាច្រើន សំដៅបង្កើតក្របខ័ណ្ឌគតិយុត្តិ
 រួមចំ ណែកសកម្មចូលក្នុងការបង្ការប្រឆាំងអំពើពុករលួយ។ ដើម្បីលើកកំពស់ប្រ
សិទ្ធិភាព ការងារគ្រប់គ្រងរដ្ឋនិងកែលំអបរិយាកាសធ្វើអាជីវកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម រដ្ឋាភិ បាលវៀតណាមកំពុងដំណើការកសាងខ្លឹមសារមួយដាក់ជូនរដ្ឋសភា
អនុម័តសេចក្តី ព្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)។ គោល
ដៅនៃការធ្វើវិសោធន កម្មនេះ គឺដើម្បីលើកកំពស់គុណភាពបណ្តាយន្តការបង្ការប្រ
ឆំាងអំពើពុករលួយ ជាពិសេសធ្វើយ៉ាងម៉េចឲ្យច្បាប់នេះឈានចូលជីវភាពរស់នៅ
ឆ្លើយតបទៅនឹងតម្រូវ​ការជាក់ស្តែងដែលបានដាក់ចេញ។ លោក Dinh Van Minh
អនុប្រធានវិទ្យាស្ថានវិទ្យា សាស្ត្រអធិការកិច្ចបានចាត់ទុកថា៖

        “ក្នុងច្បាប់បង្ការប្រឆាំងអំពើពុករលួយនោះ វៀតណាមអនុវត្តបានប្រការល្អ
មួយ ចំនួន ប៉ុន្តែក៏នៅមានប្រការខ្លះមិនទាន់បានល្អទេ។ គូរបញ្ជាក់ថា ត្រូវមានស្ថា
ប័នមាន សមត្ថកិច្ចពេញលេញសម្រាប់ដោះស្រាយបញ្ហាអំពើពុករលួយធំៗ និង
ពង្រីកបាននូវតួនាទីរបស់សង្គមនិង របស់ពលរដ្ឋម្នាក់ៗ តាមនោះ នឹងអាចវាយ
តម្លៃច្បាប់បង្ការប្រឆាំងអំពើពុករលួយនេះបានពិតប្រាកដ។ ម្យ៉ាងវិញទៀត ត្រូវ
មានតម្លាភាព សមភាពនិងបរានុម័តក្នុងការវាយតម្លៃ នូវប្រសិទ្ធិភាពរបស់ច្បាប់
នេះ”។

        បើកទូលាយក្របខ័ណ្ឌក្នុងការធ្វើវិសោធនកម្មច្បាប់បង្ការប្រឆាំង
អំពើពុករលួយ តាមទិសពេញលេញ

        ក្នុងបរិបទបច្ចុប្បន្ន ការធ្វើវិសោធនកម្មលើគ្រប់ជ្រុងជ្រោយនៃច្បាប់បង្ការប្រ
ឆាំង អំពើពុករលួយ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធារណមតិ។​
តាមលទ្ធផល ស្ទាបស្ទង់មតិរបស់អធិការកិច្ចរដ្ឋាភិបាលនាពេលថ្មីៗនេះសរឲ្យឃើញ
ថា ប្រជាជនជាង ៨៧%ចាត់ទុកថា ត្រូវបំពេញបន្ថែមសេចក្តីកំណត់ស្តីពីការដោះ
ស្រាយការរំលោភច្បាប់ ស្តីពីការបង្ការប្រឆាំងអំពើពុករលួយ សំដៅលើកកំពស់ប្រ
សិទ្ធភាពក្នុងការបង្ការប្រឆំាង អំពើពុករលួយ។

        រីឯចំពោះអ្នកតាក់តែងច្បាប់វិញ អ្នកជំនាញការមួយចំនួនបានចាត់ទុកថា
ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវការកែប្រែនោះគឺបំពេញបន្ថែមនូវសេចក្តី
កំណត់ស្តីពីការដោះស្រាយការទទួលខុសត្រូវរបស់អ្នកប្រមុខស្ថាប័នអង្គការនានា។
លោក Nguyen Tuan Anh អនុប្រធាននាយកដ្ឋានផ្នែកច្បាប់របស់អធិការកិច្ចរដ្ឋាភិ​បាល
បានលើកមតិថា៖

“ក្នុងដំណើរការធ្វើវិសោធនកម្មលើគ្រប់ជ្រុងជ្រោយនៃច្បាប់តាមរយៈលទ្ធផលស្ទាប
ស្ទង់មតិ ការដោះស្រាយខាងរដ្ឋបាលត្រូវកំណត់ឲ្យបានច្បាស់លាស់។ តាមនោះ ក្នុង
ការបង្ការត្រូវកំណត់បន្ថែមការទទួលខុសត្រូវរបស់អ្នកប្រមុខដឹកនាំក្នុងការបង្ការ
ប្រឆាំងអំពើពុករលួយ”។

        ការពិតជាក់ស្តែងសរឲ្យឃើញថា ការងារបង្ការប្រឆាំងអំពើពុករលួយជាភារកិច្ច
ចាំបាច់ផង យូរអង្វែងផង ដែលត្រូវអនុវត្តតាមជំហានរឹងមាំនីមួយៗ។ ហើយការងារ
បង្ការប្រឆាំងអំពើពុករលួយនោះទទួលបានប្រសិទ្ធិភាពដែរឬទេគឺអាស្រ័យទៅលើ
កត្តាជាច្រើន ក្នុងនោះការពង្រឹងច្បាប់ជាកត្តាសំខាន់បំផុតនិងជាកត្តាចំពោះមុខ។
គ្រាន់តែមានការកំណត់តឹងរឹង គ្រប់គ្រាន់និងពោរពេញទៅដោយលក្ខណៈវិទ្យាសាស្ត្រ
ទើបបង្កើតបានយន្តការនិងវិធានការមានប្រសិទ្ធិភាព ដូច្នេះ ការបង្ការប្រឆាំងអំពើពុក
រលួយទើបទទួលបានប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ