កសាងអត្តសញ្ញាណវប្បធម៌អាស៊ាន

(VOVworld)-ក្រោយរយៈពេល៤៧ឆ្នាំបង្កើតនិងអភិវឌ្ឍន៍ ផ្ទះរួមអាស៊ានបានមាន
ជំហាន អភិវឌ្ឍន៍វែងឆ្ងាយក្នុងដំណើការកសាងសហគមន៍អាស៊ាន ដោយឈរ
លើសរសរ​សំខាន់ចំនួន៣គឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌-សង្គម
ក្នុងនោះ វប្បធម៌ជាកត្តាសំខាន់ចំពោះការកសាងផ្ទះរួមរបស់សហគមន៍អាស៊ាន
អភិវឌ្ឍន៍ ដោយចីរភាព។

        នាពេលកន្លងទៅ បណ្តាគោលដៅដែលទាក់ទិនដល់សហគមន៍វប្បធម៌
សង្គមអាស៊ាន បាននិងកំពុងអនុវត្តន៍ប្រការដោយប្រសិទ្ធភាពតាមរយៈសកម្ម
ភាព ផ្សេងៗគ្នាជាច្រើន ដូចជាកសាងទីក្រុងវប្បធម៌អាស៊ាន ជុំរុំយុវជនអាស៊ាន និងបណ្តាញទីក្រុងបុរាណអាស៊ានជាដើម។

កសាងអត្តសញ្ញាណវប្បធម៌អាស៊ាន - ảnh 1
ដើម្បីអាស៊ានសាមគ្គីមួួយ​(រូបថតៈ bao Thua Thien Hue)

        វប្បធម៌ប្រពៃណីពិសេសនិងពហុបែប

        ដោយមានចំនួនប្រជាជនជាង៦រយលាននាក់ និងមានទីតាំងយុទ្ធសាស្រ្ត
ស្ថិត នៅកណ្តាលទ្វីបអាស៊ី អាស៊ានត្រូវបានវាយតម្លៃជាតំបន់ប្រមូលផ្តុំបេតិក
ភ័ណ្ឌធម្មជាតិវប្បធម៌ពហុបែប។ ក្នុងសន្និសីទរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និង
សិល្បៈអាស៊ានលើកទី៦ដែលទើបនឹងប្រារព្វឡើងនាចុងសប្តាហ៍មុននេះនៅ
ទីក្រុង Hue អគ្គ លេខាធិការអាស៊ានលោក​ Le Luong Minh បានសង្កត់ធ្ងន់ថា
ក្នុងចំណោមបេតិ កភ័ណ្ឌវប្បធម៌ពិភពលោកចំនួន៣៣ដែលត្រូវបានអង្គការ 
UNESCOទទួល ស្គាល់គឺអាស៊ានមានបេតិកភ័ណ្ឌចំនួន២១។នេះជាឧត្តមភាព
ដ៏ធំធេងរបស់អាស៊ាន។

        នាពេលកន្លងទៅ ដោយមិនអើពើដល់វិបត្តិសេដ្ឋកិច្ច ពិភពលោក អាស៊ាននៅតែជាតំបន់ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។ ផ្នែកទេសចរណ៍ បានរួមវិទានដ៏ធំធេងចូលក្នុងការអភិវឌ្ឍន៍រួមរបស់ខឿនសេដ្ឋកិច្ច សង្គមនៃ
បណ្តា ប្រទេសជាសមាជិកអាស៊ាន បង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រនិង
បង្រួញ គម្លាតអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។
ទទួលបាន លទ្ធផលនេះគឺដោយសារមានការចង់សម្ព័ន្ធជិតស្និទក្នុងអាស៊ាន
ជាពិសេសគឺ យុទ្ធសាស្រ្ត “ប្រទេសទាំង១០ ទីមកដល់តែ១” ដែលបានកសាង
តាំងពីរឆ្នាំ២០១០ ក្នុងគោលដៅឆ្ពោះទៅសហគមន៍អាស៊ាននាឆ្នាំ២០១៥។
អនុប្រធានខុទ្ធកាល័យ ទេសចរណ៍ហ្វីលីពិនលោក Ramon R.Jimenez ចាត់
ទុកថា៖

        “បណ្តាប្រទេសក្នុងអាស៊ានមានការសហប្រតិបត្តិការជិតស្និទជាមួយគ្នា ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍លើវិស័យផ្សារភ្ជាប់ ជម្រុញការអភិវឌ្ឍន៍ ផ្នែកទេសចរណ៍យ៉ាងម៉េចដើម្បីនាំអាស៊ានក្លាយទៅជាតំបន់១ដ៏ទាក់ទាញ
ទេសចរណ៍នាំមុខពិភពលោក”។

កសាងអត្តសញ្ញាណវប្បធម៌អាស៊ាន - ảnh 2
តំណាងចូលរួមសន្និសីទរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌និងសិល្បៈអាស៊ាន
(រូបថតៈ VGP/Hải Minh)

        កសាងយុទ្ធសាស្រ្តវប្បធម៌សម្រាប់សហគមន៍អាស៊ាន

        សន្និសីទរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី៦ក្រោម
ប្រធានបទ “លើកកំពស់តួនាទីរបស់វប្បធម៌ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់
សហគមន៍អាស៊ាន” បានប្រារព្វឡើងនៅវៀតណាមក្នុងថ្ងៃទី១៩និង២០មេសា
កន្លងទៅ ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋមន្រ្តីវប្បធម៌នៃប្រទេសអាស៊ាន
ទាំង១០ ជាពិសេសក្នុងកាលៈទេសៈដែលឆ្នាំ២០១៥កំពុងខិតមកជិតដល់។
សន្និសីទនេះ បានអះអាងសារ១គឺ វប្បធម៌ជាកក្តាសំខាន់ក្នុងជីវភាពរស់នៅ របស់ប្រទេសអាស៊ានទាំង១០ ព្រមទាំងចាត់ទុកនេះជាគោលដៅនៃការខំប្រឹង ប្រែងរួមកសាងសហគមន៍អាស៊ាន៖ ទស្សនវិស័យ១ និងអត្តសញ្ញាណ១។

        ដើម្បីពង្រីកតួនាទីរបស់វប្បធម៌ក្នុងការកសាងសហគមន៍អាស៊ានចីរភាព គឺមិនអាចខ្វះបានតួនាទីរបស់បណ្តាប្រទេសសន្ទនារបស់អាស៊ានដូចជាចិន
ជប៉ុន កូរ៉េខាងត្បូង  សំដៅចែករំលែកបទពិសោធន៍ ឆ្លៀតយកការជួយឧបត្ថម្ភ
របស់បណ្តាប្រទេសជាដៃគូរក្នុង និងក្រៅតំបន់។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា
និងទេស ចរណ៍វៀតណាមលោក​Hoang Tuan Anh អះអាងថា៖

        “អាស៊ានជានិច្ចកាលម្ចាស់ការក្នុងការកំណត់បែបផែនទាក់ទងជិតស្និទ ជាមួយបណ្តាប្រទេសសន្ទនា ជាពិសេសគឺចិន ជប៉ុន និងកូរ៉េខាងត្បូង។
ចំពោះ ជប៉ុន យើងខ្ញុំកំពុងស្នើរគោលនយោបាយថ្មី១ អំពីការជួបប្រាស្រ័យ
វប្បធម៌អាស៊ី សំដៅបង្កើនការផ្សារភ្ជាប់ការជួបប្រាស្រ័យប្រជាជននិងសហ
ប្រតិបត្តិការក្នុង វិស័យវប្បធម៌សិល្បៈរវាងបណ្តាប្រទេសអាស៊ាន”។

        ការកសាងសហគមន៍អាស៊ាននឹងជួបការលំបាកមិនតិចឡើយក្នុងកាលៈ​ទេសៈដែលតំបន់អាស៊ីអាគ្នេយ៍ជាតំបន់ពហុបែបអំពីភាសា វប្បធម៌ សាសនាន៍​និងសមត្ថភាពអភិវឌ្ឍន៍។ ប៉ុន្តែ ដោយមានការប្តេជ្ញាចិត្តនិងដំណើការជាក់ស្តែង ដែលអាស៊ានកំពុងអនុវត្តន៍ នឹងបង្កើតឡើងសហគមន៍អាស៊ាន១ដ៏វិសេស
វិសាល អំពីវប្បធម៌ សម្បូរុងរឿងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ