ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមកំពុងប្រតិបត្តិការតាមទិសដៅដ៏ត្រឹមត្រូវ
(VOVWORLD) - មុនពេលមហាសន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម អាណត្តិទី ១៣ បណ្ដាអានុភាពអមិត្តបានប្រឌិតរឿងរ៉ាវថា ខឿនសេដ្ឋកិច្ចទីផ្សារនៅវៀតណាមគឺជាគំរូ ក្រវៀចក្រវៀន ខុសគន្លង ដើរតាមមាគ៌ាមូលធននិយម ហើយមិនលើកទឹកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនឡើយ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែត (រូបថត៖ Quang Hieu / VGP) |
ជាក់ស្ដែង ក្នុងដំណើរការផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ច និងស្ថាបនាប្រទេសជាតិក្នុងរយៈពេលជិត ៣៥ ឆ្នាំកន្លងទៅ បានសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមបាន និងកំពុងដំណើរការតាមទិសដៅដ៏ត្រឹមត្រូវ ហើយទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើនផងដែរ។ ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយមនៅវៀតណាមបាននាំមកនូវប្រសិទ្ធភាពខ្ពស់។ សក្ខីភាពដ៏ធំធេងបំផុតគឺ ក្នុងរយៈពេល ៣៥ ឆ្នាំ ធ្វើការផ្លាស់ប្ដូរថ្មីនោះ វៀតណាមបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ចាប់ពីប្រទេស ក្រីក្រ និងឱនភាព ហើយក្លាយទៅជាខឿនសេដ្ឋកិច្ចដ៏ស្វាហាប់ជួរមុខមួយក្នុងតំបន់ដោយមានការបើកចំហរ និងល្បឿនកំណើនជួរមុខនៅលើពិភពលោក។ នាបច្ចុប្បន្នុប្បន្ននេះ វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៣ (FTA) ក្នុងនោះមាន FTA ជំនាន់ថ្មីប្រកបដោយគុណភាព ជាមួយប្លុកសេដ្ឋកិច្ចខ្លាំងមាំមួន (កិច្ចព្រមព្រៀង CPTPP និង EVFTA) ដូច្នេះទីផ្សារ សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានបើកចំហយ៉ាងទូលំទូលាយ។ ទាំងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) សុទ្ធតែបានចាត់ទុកវៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់នៅអាស៊ី ប៉ាស៊ីហ្វិក។ ជាទូទៅ ការចូលរួមបណ្ដាកិច្ចព្រមព្រៀង EVFTA របស់វៀតណាមគឺសុទ្ធតែទទួលបានប្រសិទ្ធភាពខ្ពស់។ គិតត្រឹមខែកុម្ភៈឆ្នាំ ២០២០ មានប្រទេសចំនួន ៧១ បានទទួល ស្គាល់ថាវៀតណាមគឺជាខឿនសេដ្ឋកិច្ចទីផ្សារមួយ។ ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ដែលវៀតណាមកំពុងស្ថាបនា គឺស្របតាមទម្លាប់អន្តរជាតិ។ ក្នុងបទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សារ ដែលវៀតណាមទទួលយក គឺមានបទប្បញ្ញត្តិអំពីការប្រកួតប្រជែង និងអំពីប្រាក់ចំណេញ។ ដើម្បីធានាបរិយាកាសប្រកួតប្រជែងប្រកបដោយយុត្តិធម៌រវាងសហគ្រាសរដ្ឋនិងសហគ្រាសឯកជននោះ នៅក្នុងសន្និបាតមជ្ឈឹម លើកទី ៥ នីតិកាលទី ១២ បក្សកុម្មុយនិស្តវៀតណាមបានអនុម័តលើសេចក្ដីសម្រេចចិត្តចំនួន ៣ ដែលរួមមាន៖ សេចក្ដីសម្រេចចិត្តលេខ ១១- NQ / TW ស្ដីពីការសុក្រឹត្យរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម; សេចក្ដីសម្រេចចិត្តលេខ ១០- NQ / TW ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៃខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម; សេចក្តីសម្រេចចិត្តលេខ ១២- NQ / TW ស្ដីពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ ផ្លាស់ប្ដូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពធ្វើអាជីវកម្មរដ្ឋ។ សេចក្ដីសម្រេចិត្តទាំងបីនេះ បានបង្ហាញយ៉ាងច្បាស់លាស់នូវទស្សនៈរបស់បក្ស ស្ដីពីការកសាងខឿនសេដ្ឋកិច្ចទីផ្សារ ដែលមានលក្ខណៈប្រកួតប្រជែងប្រកបដោយតម្លាភាពរវាងសហគ្រាសរដ្ឋ និងសហគ្រាសឯកជន។ នៅក្នុងសន្និសីទរវាងរដ្ឋាភិបាលជាមួយខេត្ត ក្រុងនានាកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖“ លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ ដើម្បីក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៃខឿនសេដ្ឋកិច្ច ហើយរួមជាមួយសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចសមូហភាព ក្លាយទៅជាកម្លាំងស្នូលដើម្បីលើកកម្ពស់កម្លាំងផ្ទៃក្នុង ស្វ័យភាពសេដ្ឋកិច្ច ហើយម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ” ។ ការអភិវឌ្ឍខឿនសេដ្ឋកិច្ចទីផ្សារនៅវៀតណាមតាមទិសសង្គមនិយម ដើម្បីកសាងសង្គមនិយម ពោលគឺមិនមែនជាខឿនសេដ្ឋកិច្ចទីផ្សារតាមបែប មូលធន ដើម្បីកសាងរបបមូលធននិយមឡើយ។ ក្នុងខឿនសេដ្ឋកិច្ចទីផ្សារនេះ“ ការតំរង់ទិសដៅសង្គមនិយម”របស់ខឿនសេដ្ឋកិច្ចត្រូវបានកំណត់ និងពង្រឹងតាមរយៈការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ ដោយយកប្រជាជនជាស្នូល ដើម្បីមនុស្សគ្រប់រូប និងដោយសារមនុស្ស; ពង្រីកយ៉ាងពេញលេញនូវតួនាទីធ្វើជាម្ចាស់របស់ប្រជាជន អនុវត្តន៍ភាពជឿនលឿន និងយុត្តិធម៌សង្គមតាមរយៈគោលនយោបាយអភិវឌ្ឍន៍នីមួយៗ។ ក្រោមការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋនោះ ខឿនសេដ្ឋកិច្ចរបស់វៀតណាមបានជំនះពុះពារលើកំហិតជាច្រើននៃសេដ្ឋកិច្ចទីផ្សារ។ លទ្ធផលនៃការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ បានសរឲ្យឃើញយ៉ាងច្បាស់លាស់ពីប្រសិទ្ធភាពក្នុងការតម្រង់ទិសដៅ និងសម្របសម្រួលរបស់រដ្ឋវៀតណាម ក្នុងខឿនសេដ្ឋកិច្ច សង្កម បើប្រៀបធៀបនឹងប្រទេសជាច្រើនទៀត។
វៀតណាមកំពុងកសាងខឿនសេដ្ឋកិច្ចទីផ្សារ ដែលក្រេបយកសមិទ្ធិផលសេដ្ឋកិច្ចទីផ្សាររបស់មនុស្សជាតិ ប៉ុន្តែពោរពេញទៅដោយ អត្តសញ្ញាណនយោបាយ វប្បធម៌របស់វៀតណាម ហើយសមស្របទៅនឹងលក្ខណៈសង្គមវៀតណាម។ ទោះបីនៅមានចំណុចខ្វះខាតដែលត្រូវជំនះក៏ដោយ ប៉ុន្តែ ជាមួយនឹងសមិទ្ធិផលដែលសម្រេចបាន និងយថាទស្សន៍ថ្មីៗនោះ អាចអះអាងថា ការដែលវៀតណាមបានកសាងខឿនសេដ្ឋកិច្ចតាមទិសសង្គមនិយម គឺត្រឹមត្រូវទាំងស្រុងតាមមាគ៌ាឆ្ពោះទៅសង្គមនិយមផងដែរ៕