ខឿនឯករាជ្យនិងសេរីភាពរឹងមាំជានិច្ចតាំងពីរដូវស្លឹកឈើជ្រុះបដិវត្តន៍
(VOVWORLD) - នាថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ ក្នុងពន្លឺព្រះអាទិត្យចែងចាំងនៅទីលាន Ba Dinh ប្រវត្តិសាស្ត្រនោះ លោកប្រធានហូជីមិញបានអញ្ជើញថ្លែងសេចក្ដី ប្រកាសឯករាជ្យ ប្រសូត្រឡើងសាធារណៈរដ្ឋ វៀតណាមប្រជាធិបតេយ្យ ដែល ឥឡូវនេះជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
(VOVworld) – នាថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ ក្នុងពន្លឺព្រះអាទិត្យចែងចាំងនៅទីលាន Ba Dinh ប្រវត្តិសាស្ត្រនោះ លោកប្រធានហូជីមិញបានអញ្ជើញថ្លែងសេចក្ដី ប្រកាសឯករាជ្យ ប្រសូត្រឡើងសាធារណៈរដ្ឋវៀតណាមប្រជាធិបតេយ្យ ដែល ឥឡូវនេះជាសាធារណៈរដ្ឋសង្គមនិយម វៀតណាម។ ទិវាបុណ្យឯករាជ្យជាតិថ្ងៃ ទី២ កញ្ញា ឆ្នាំ១៩៤៥ បានក្លាយទៅជារបត់ប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។
ទីលាន Ba Dinh ប្រវត្តិសាស្ត្រនាព្រឹកថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ ប្រជាជនវៀតណាមរាប់ហ្មឺននាក់ប្រមូលផ្ដុំដើម្បីផ្ទៀងស្ដាប់សេចក្ដីប្រកាសឯករាជ្យប្រសូត្រឡើងសាធារណៈរដ្ឋវៀតណាមប្រជាធិបតេយ្យ (រូបថត៖ Internet) |
នាព្រឹកព្រលឹមថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ មនុស្សម្នារៀបជាជួរ ដៃកាន់ទង់ជាតិ និងផ្កាពីគ្រប់វិថីដើរដង្ហែក្បួនឆ្ពោះទៅទីលាន Ba Dinh។ វេទិកាសាមញ្ញមួយត្រូវ បានរៀបចំឡើងពីឈើ។ មនុស្សជាង៥សែននាក់ ជាតំណាងឲ្យប្រជាជនគ្រប់ ស្រទាប់ សោមនស្សរីករាយរង់ចាំពេលវេលាប្រវត្តិសាស្ត្រនៃខឿនឯករាជ្យជាតិ។ លោកប្រធានហូជីមិញស្លៀកពាក់ខោអាវកាគីនិងស្បែកជើងកៅស៊ូដើរទៅមុខ ម៉ាស៊ីនបំពងសម្លេង។ ជំនួសមុខឲ្យរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលពេលនោះគឺ គណៈកម្មាធិការប្រជាជនរំដោះមជ្ឈឹម លោកប្រធានហូជីមិញបានអញ្ជើញអាន សេចក្ដីប្រកាសឯករាជ្យយ៉ាងមហោឡារឹក។ សូរសម្លេងរបស់លោកលាន់លឺ៖ “ប្រជាជាតិមួយដ៏ក្លាហានដែលបានប្រឆាំងនឹងរបបរបស់បារាំងក្នុងអំឡុងជាង៨០ឆ្នាំកន្លងមក ប្រជាជាតិមួយដ៏ក្លាហានដែលបានរួមជាមួយភាគីសម្ព័ន្ធមិត្តប្រឆាំង នឹងហ្វាហស៊ីសក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមក ប្រជាជាតិនោះត្រូវមានសេរីភាព ប្រជាជាតិនោះត្រូវមានឯករាជ្យ”។ លោកប្រធានហូជីមិញបានប្រកាសទៅកាន់ ពិភពលោកទាំងមូលថា៖ “ប្រទេសវៀតណាមមានសិទ្ធិទទួលបានសេរីភាពនិង ឯករាជ្យ ហើយបានក្លាយទៅជាប្រទេសសេរីភាពនិងឯករាជ្យជាពិតៗ។ ប្រជាជាតិ វៀតណាមទាំងមូលប្ដេជ្ញាចិត្តយកស្មារតីនិងកម្លាំង ជីវិតនិងទ្រព្យសម្បត្តិទាំងអស់ ដើម្បីរក្សារឹងមាំសិទ្ធិសេរីនិងឯករាជ្យនោះ”។
សេចក្ដីប្រកាសឯករាជ្យក្នុងរដូវស្លឹកឈើជ្រុះប្រវត្តិសាស្ត្រ ក្នុងពន្លឺព្រះ អាទិត្យនៅទីលាន Ba Dinh នាគ្រានោះ ជាវីរៈបទចម្រៀងក្នុងប្រវត្តិសាស្ត្រដ៏ភ្លឺ ស្វាងរបស់ប្រជាជាតិវៀតណាម ដែលគូសសញ្ញានូវជ័យជំនះក្រោយរយៈពេល ជិតមួយសតវត្សដ៏អង់អាចក្លាហានប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយមនិង សក្ដិភូមិរបស់ប្រជាជាតិវៀតណាម។ សេចក្ដីប្រកាសឯករាជ្យនោះ បានប្រសូត្រ ឡើងសាធារណៈរដ្ឋវៀតណាមប្រជាធិបតេយ្យ ជារដ្ឋឯករាជ្យដំបូងក្នុងប្រព័ន្ធ អាណានិគមលើពិភពលោក និងជារដ្ឋអំណាចកម្មករកសិករដំបូងនៅ តំបន់អាស៊ីអាគ្នេយ៍។ សេចក្ដីប្រកាសឯករាជ្យនិងថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ បាន បើកចេញសម័យថ្មីលើទឹកដីវៀតណាម។ ជាលើកដំបូងដែលប្រជាជនវៀតណាម មានសិទ្ធិមោទនៈដោយសារតែបានក្លាយទៅជាពលរដ្ឋនៃប្រទេសមួយមានសេរីភាពនិងឯករាជ្យ។ ពីនោះមក ប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្ស កុម្មុយនីស្តបានតស៊ូយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យនិងសេរីភាព។ រយៈពេល ៧២ឆ្នាំកន្លងទៅជាដំណើរការដ៏យូរអង្វែងដែលប្រជាជាតិវៀតណាមទាំងមូល បានខំប្រឹងប្រែងជំនះពុះពារលើការលំបាក គ្មានការសោកស្ដាយលះបង់សាច់ ស្រស់ឈាមស្រស់ ទ្រព្យសម្បត្តិដើម្បីការពារនិងកសាងឡើងមាតុប្រទេសវៀត ណាមដ៏ខ្លាំងមាំមួននិងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាទៅក្នុងសហគមន៍អន្តរ ជាតិនាបច្ចុប្បន្ន៕