គំរោងការណ៍” លំហូរទិសខាងត្បូង “៖ការខំប្រឹងប្រែងរបស់ ភាគីនានា។

Vovworld-​” លំហូរទិស​ខាងត្បូង  “ជាឈ្មោះនៃគំរោងការបំពង់​បង្ហូរប្រេងដ៍ធំ១
ដោយសម្ព័ន្ឋក្រុមហ៊ុនGazprom(រុស្ស៊ី)ធ្វើជាម្ចាស់វិ​និយោគសំដៅនាំចេញប្រេងពី
រុស្ស៊ីទៅប្រទេសភាគកណ្តាលនិងខាងត្បូងអឺរ៉ុបដូចជា៖បុល​ហ្ការី-សែកប៊ី-ហុងគ្រី-
ក្រិកជាដើម។គោលដៅចម្បងរបស់បំពង់​បង្ហូរប្រេងនេះតភ្ជាប់ជាផ្ទាល់ពីរុស្ស៊ីទៅ
អឺរ៉ុបដោយមិនឆ្លងកាត់អ៊ុយក្រែនឡើយ។ប៉ុន្តែនាថ្ងៃទី១ធ្នូប្រធានាធិបតីរិស្ស៊ីលោក
 Vladimia Putinបានប្រកាសផ្អាកគំរោងការណ៍នេះដោយជំនួសបំពង់​ ថ្មី​ដែលបង្ហូរ
ឆ្លងកាត់ទូរគីជាប្រទេស១មិនមែនជាសមាជិសមាជិកសហភាណអឺរ៉ុប(EU)ទេ។


                                

គំរោងការណ៍” លំហូរទិសខាងត្បូង    “៖ការខំប្រឹងប្រែងរបស់ ភាគីនានា។ - ảnh 1
រូបថត អិនធឺណែត

អន្តរាយសំរាប់ភាគីជាច្រើន
រដ្ឋមន្រ្តីការបរទេស​សែកប៊ីលោក Ivica Dacic អោយដឹងថា៖ប្រទេសនេះនឹងរងអន្តរាយ
ដ៍​ធ្ងន់ធ្ងដោយការផ្អាកគំរោងការណ៍នេះ។សែកប៊ីបានវិនិយោគទុនចំនួន៣០លានអឺរ៉ូ
ក្នុងគំរោងការណ៍និង​អាចទទួ​លបានភាស៊ីដូច្នេះពីការដឹកជញ្ជូន។រីឯអូទ្រឹស្ត៍​បានសាង
សង់មូលដ្ឋានស្តុកទុកប្រេងលើដែ​នដីរបស់ខ្លួន​ហេតុដូចច្នេះអន្តរាយនឹងធំជាងទៀត។
អតី​ត រដ្ឋមន្រ្តីក្រសួងថាមពល​បុលហ្ការី​លោក Rumen Ovcharov​ប្រកាសថា៖អន្តរាយ
នៃប្រទេសនេះអាចកើនដល់៧៥០លានដុល្លារអាមេរិកក្នុង១ឆ្នាំដោយសារគំរោងការ
ពោលខាងលើ។
ក្នុងពេលនោះបណ្តាសម្ព័នក្រុមហ៊ុនក៍រងអន្ត​រាយមិនតិចទេ។សម្ព័នក្រុមហ៊ុន Saipem
របស់អ៊ីតាលីឲ្យដឹងថា៖អន្តរាយអាចឡើងដល់២ពាន់លានដុល្លារ។ក្រុមហ៊ុនផ្សេងៗ
នៅអឺរ៉ុបបានវិនិយោគប្រាក់ប្រមាណ២,៥ពាន់លានដុល្លារក្នុងកំរោងការណ៍នេះ។រីឯ
Gazprom៥ពាន់លានដុល្លារ។
ការផ្អាកគំ រោងការណ៍ដោយមូលហេតុនយោបាយនិងហិរញ្ញវ​ត្ថុ
ស្តីពីការសំរេចចិត្តពោលខាងលើលោក Vladimia Putinចាត់ទុកថា៖រុស្ស៊ីមិនទទួលបាន
លិខិតអនុញ្ញត្តិសាសង់របស់បុលហ្ការីខណះដែលផ្នែក១នៃគំរោងការណ៍ឆ្លងកាត់លើ
តំបន់ព្រំដែននៃប្រទេសនេះ។ក្នុងពេលនោះមតិជាច្រើនចាត់ទុកថា៖នោះគឺចំណាយ
កើនឡើងជាបន្តបន្ទាប់។ ​តាមការគិតគូរបស់Gazprom នាឆ្នាំ២០០៧គឺគំរោងការណ៍
នេះចាយប្រាក់១០ពាន់លានដុល្លារតែប៉ុណ្ណោះ។ដល់ឆ្នាំ២០១៤តួលេខនេះបានឡើង
ដល់៤០ពាន់លានដុល្លារ។នេះជាចំណាយធំពេកសំរាប់Gazprom។បើសិនជានៅតែ
បន្តអនុវត្តនោះសម្ព័នក្រុមហ៊ុននេះត្រូវការជំនួ​យពីរដ្ឋាភិបាលរុស្ស៊ី។ក្នុងកាលះទេសះ
នាបច្ចុប្ប​ន្ននេះប្រការគឺមិនអាចអនុវត្តបានដោយសារសេដច្ឋកិច្ចរុស្ស៊ីកំពុងជួបការ
លំបាក។
បន្ទប់ពីការការផ្អាកគំរោងការណ៍នេះរបស់ប្រធានាធិបតីរុស្ស៊ីនោះនាថ្ងៃទី៥ធ្នូ
Gazpromបានអះអាងថា៖គ្មានគំនិតបន្តគំរោងការណ៍ទៀតឡើយ។តើ គំរោការណ៍​”
លំហូរទិស​ខាងត្បូង    “លាតត្រដាងអនុវត្តដែរឬទេ។ប្រការនេះចំណុះទាំងស្រុ​ង
ទៅលើសុឆន្ទះនិងការខំប្រឹងប្រែងរួមរបស់ភាគីទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ