គ្រោះថ្នាក់រលកទី២នៃការរីករាលដាលជម្ងឺ Covid-19
(VOVWORLD) - ជម្ងឺរលាកផ្លូវដង្ហើម (Covid-19) នៅតែរីករាលដាលយ៉ាងខ្លាំងក្លាហើយ មិនទាន់មានសញ្ញាបន្ធូរស្រាលនៅឡើយទេ ដោយចំនួនមនុស្សឆ្លងជម្ងឺនេះ លើទូទាំងពិភពលោកបានកើនដល់ជាង១០ លាននាក់ ក្នុងនោះកន្លះលាន នាក់បានស្លាប់។ ប្រទេសជាច្រើនត្រូវតែអនុវត្តវិធានការរឹតត្បិតជាថ្មីម្ដង ទៀត ដោយមិនអើពើដល់មហន្តរាយផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនោះទេ។
ការបាញ់ថ្នាំសម្លាប់មេរោគនៅទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង។ (រូបថត៖ Xinhua/TTXVN) |
អ្នកជំនាញបានព្រមានថា ប្រសិនបើមិនមានវិធានការនិងសកម្មភាពដ៏ប្ដូរ ផ្ដាច់ជាងនេះទៀតទេនោះ ជម្ងឺរាតត្បាតនេះអាចផ្ទុះឡើងវិញ ហើយធ្វើឲ្យលិចលង់សមិទ្ធិ ទាំងស្រុងរបស់ពិភពលោកក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក ជា ពិសេសគឺត្រូវរងការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ។
តាមការធ្វើស្ថិតិ ជារៀងរាល់១៨វិនាទី មានមនុស្សម្នាក់បន្ថែមទៀតត្រូវ បាត់បង់ជីវិតដោយសារជម្ងឺរាតត្បាតនេះ។ សំណួរសួរថា តើរលកទី២នៃការរីក រាលដាលជម្ងឺ Covid-19 មានភាពសាហាវនិងគ្រោះថ្នាក់ជាងរលកទី១ដែរ ឬទេនោះគឺ នៅតែមិនទាន់មានចម្លើយឡើយ។
ហានិភ័យនាបច្ចុប្បន្ន
៦ខែចាប់តាំងពីការផ្ទុះជម្ងឺ Covid-19 នៅទីក្រុងវ៉ូហាន ប្រទេសចិន ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ជម្ងឺរាតត្បាតនៅតែមានការវិវត្តន៍ដែលពិបាកទាយ ទុកជាមុន សូម្បីតែ “កំពុងរីករាលដាលខ្លាំងជាងលើទូទាំងពិភពលោក”។
នៅអាមេរិក ប្រទេសនេះធ្លាប់បានកត់ត្រាចំនួនករណីឆ្លងជម្ងឺថ្មីមានការ ធ្លាក់ចុះតិចជាង២ម៉ឺនករណីក្នុងមួយថ្ងៃក្នុងរយៈពេលច្រើនសប្ដាហ៍ជាប់ៗគ្នា ប៉ុន្តែក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ចំនួនករណីឆ្លងថ្មីបានកើនយ៉ាងខ្លាំងឡើងវិញ។ ដោយឡែក ក្នុងថ្ងៃទី២៦ មិថុនា អាមេរិកបានកត់ត្រាចំនួនករណីឆ្លងថ្មីដ៏ ខ្ពស់បំផុតចាប់តាំងពីការផ្ទុះជម្ងឺមក ដោយមានចំនួនជាង៤សែនករណី។ ក្នុងពេលជាមួយគ្នានោះ ប្រទេសអឺរ៉ុបប្រមាណ៣០ក៏បានកត់ត្រាចំនួន ករណីឆ្លង Covid-19 កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល២សប្ដាហ៍កន្លងទៅផងដែរ។
នៅកូរ៉េខាងត្បូង ប្រទេសដែលធ្លាប់ជាគំរូក្នុងការបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតនោះ កំពុងកើតមានសភាពករណ៍ឆ្លងមេរោគនៅក្នុងសមូហភាព ហើយរីក រាលដាលទៅកាន់ទីក្រុងជាច្រើន។ ប្រទេសអូស្ត្រាលីក៏កំពុងប្រឈមនឹង រលកទី២នៃការរីករាលដាលជម្ងឺ Covid-19 ផងដែរ ខណៈដែលចំនួនករណី ឆ្លងថ្មីនៅរដ្ឋ Victoria កំពុងកើនយ៉ាងលឿនក្នុងរយៈពេល១០ថ្ងៃកន្លងទៅ ដោយភាគច្រើនគឺការឆ្លងមេរោគក្នុងសហគមន៍។
នៅតំបន់អាមេរិកឡាទីន ចំនួនមនុស្សឆ្លង Covid-19 បានកើនជាង៣ ដង ដោយឡើងដល់ទៅ២,៥លាននាក់ ក្នុងនោះមានចំណុចក្ដៅគគុកមួយ ចំនួនដូចជា ប្រទេសប្រេស៊ីលនិងមេស៊ីកូ។
តម្លៃត្រូវបង់អាចថ្លៃណាស់
ច្បាស់លាស់ណាស់ថា ជម្ងឺ Covid-19 គឺគ្រោះថ្នាក់យ៉ាងពិតប្រាកដ ខណៈដែលពិភពលោកមិនទាន់ផលិតវ៉ាក់សាំងបានឡើយ។ ទស្សនៈស្ដីពី ការប្រយុទ្ធប្រឆាំងជម្ងឺ និងភាពអន្ទះអន្ទែងបើកសេដ្ឋកិច្ចឡើងវិញ ត្រូវបាន ចាត់ទុកថា ជាមូលហេតុធ្វើឲ្យជម្ងឺ Covid-19 រីករាលដាលកាន់តែទូលំ ទូលាយជាងទៀត។ ប៉ុន្តែ ដោយមិនអើពើដល់ការព្រមានអំពីរលកទី២នៃ ជម្ងឺនេះនិងការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងមេរោគលើការពិតនោះទេ ចាប់ពីថ្ងៃទី១ កក្កដា អឺរ៉ុបបានចាប់ផ្ដើមបើកច្រកទ្វារព្រំដែនជាមួយ ជនបរទេសតាមជំហាននីមួយៗ។ ប្រទេសអឺរ៉ុបខ្លះៗក៏បានជំរុញដោយអន្ទះ សារឲ្យគណៈកម្មាធិការអឺរ៉ុប បើកច្រកទ្វារប្លុក Schengen យ៉ាងឆាប់ៗ ជាពិសេសគឺក្រុមប្រទេសដែលមាន ប្រាក់ចំណូលភាគច្រើនពីវិស័យទេស ចរណ៍។ បណ្ដាអ្នកជំនាញបានព្រមានថា ជាងពេលណាៗទាំងអស់ ប្រទេសនានាត្រូវប្រុងប្រយ័ត្ននៅពេលបើកប្រទេសឡើងវិញ ដើម្បីកុំឲ្យ សេដ្ឋកិច្ចរងការធ្លាក់ចុះជាថ្មីម្ដងទៀត ដោយសាររលកទី២នៃជម្ងឺ Covid-19។ គោលនយោបាយមិនត្រូវការជ្រុលពេកទេ ប៉ុន្តែត្រូវរឹងប៉ឹងល្មមដើម្បីធានា ឲ្យចំនួនករណីឆ្លងមេរោគថ្មីថយចុះ។
ប្រវត្តិសាស្ត្របានផ្ដល់ជូនមនុស្សជាតិនូវមេរៀនមួយដែលគ្មាននរណាម្នាក់អាចមើលស្រាលបានឡើយ។ ក្នុងជម្ងឺរាតត្បាតសកលឆ្នាំ១៩១៨ ការ ផ្ទុះរលកទី២បានបណ្ដាលឡើងផលវិបាកដ៏ធ្ងន់ធ្ងរច្រើនដងជាងការផ្ទុះជម្ងឺលើកទី១។ កាលនោះ មនុស្សជាង៥០០លាននាក់ត្រូវឆ្លងមេរោគ ហើយ៥០ លាននាក់បានស្លាប់លើទូទាំងពិភពលោក។ ហេតុដូច្នេះហើយ ប្រសិនបើ មិនមានវិធានការនិងសកម្មភាពយ៉ាងប្ដូរផ្ដាច់នោះទេ ទំនងជាតម្លៃដែលមនុស្ស ជាតិត្រូវបង់គឺថ្លៃណាស់៕