|
ពិធីចុះហត្ថលេខាលើអនុស្សារណៈសេរីភាពខាងជំនឿសាសនារវាងវៀតណាម-អាមេរិកនាឆ្នាំ២០១៣ (VOV) |
Vovworld-សមាជិកសភាជាន់ទាប Chris Smith បានបំប្លែងសេរីភាពខាងជំនឿសាសនានៅវៀតណាមខណៈដែលចាត់ទុកថា រដ្ឋវៀតណាមមានការប្រកាន់ប្រព្រឹត្តរវាងសាសនានានា មិនទទួលស្គាល់សិទ្ធិសេរីភាពខាងធ្វើសក្ការបូជារបស់សមាគមសាសនាផ្សេងៗគ្នា។ត្រូវដឹងថា លោក Chris Smith ជាមួយរបៀបមើលខ្វះស្ថានភាពជាក់ស្ដែង ជាច្រើនលើកច្រើនសារមូលបង្កាច់ថាវៀតណាមខ្វះសេរីភាព
ខាងសាសនា។ ដោយហេតុនេះក្នុងបទថ្លែងមតិចំពោះមុខរដ្ឋសភាអាមេរិកលើកនេះលោកបានដកស្រង់រឿងហេតុដែលកើតមានឡើងច្រើនឆ្នាំកន្លងមកនៅ Con Dau
ទីក្រុង Da Nang ជាអ្វីដែលលោកហៅថា ករណីបង្ក្រាបសាសនា រឺករណីអេវែក
Nguyen Van Ly ជាអ្នកកំពុងអនុវត្តសាលក្រមដាក់គុកដោយរំលោភលើច្បាប់វៀត
ណាម ប៉ុន្តែលោកបានចាត់ទុកថា អេវែក Nguyen Van Ly ត្រូវឃុំឃាំងដោយអនុវត្ត
សិទ្ធិសេរីភាពខាងជំនឿ។ រាល់រឿងនេះបានសឲ្យឃើញថាសមាជិកសភាជាន់ទាប
Chris Smith ដោយរបៀបមើលខ្វះសុច័ន្ទះ ដោយហេតុនេះរហូតក្នុងរយៈពេលមួយដ៏
វែងមានរបៀបមើលខ្វះខាតអំពិសេរីភាពខាងសាសនានៅវៀតណាម។
សេរីភាពខាងសាសនាវៀតណាមត្រូវបានកំណត់ច្បាស់ក្នុង
រដ្ឋធម្មនុញ្ញនិងច្បាប់
វៀតណាមជាច្រើនលើកច្រើនសារប្រកាសចំពោះសហគមន៍អន្តរជាតិអំពីគោលនយោបាយសេរីភាពខាងសាសនាជំនឿរបស់ខ្លួនពីព្រោះថា ក្នុងរដ្ឋធម្មនុញ្ញនិងឯកសារច្បាប់របស់វៀតណាម សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ពលរដ្ឋត្រូវបានទទួលស្គាល់។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣បន្តអះអាងទស្សនមុនក៏ដូចជាក្រោយរបស់វៀតណាមក្នុងការគោរពធានាសិទ្ធិមនុស្សសិទ្ធិពលរដ្ឋក្នុងនោះមានសិទ្ធិសេរី
ភាពខាងជំនឿសាសនា។ រដ្ឋធម្មនុញ្ញបានកំណត់ច្បាស់ថា មនុស្សគ្រប់រូបមានសិទ្ធិ
សេរីភាពខាងជំនឿសាសនា កាន់រឺមិនកាន់សាសនាណាមួយ។ គ្មានអ្នកណាម្នាក់
អាចរំលោភលើសេរីភាពខាងជំនឿសាសនារឺឆ្លៀតប្រើប្រាស់ជំនៀសាសនាដើម្បី
រំលោភលើច្បាប់។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក្នុងជំនួប
សន្ទនាជាមួយដំណាងសហគមន៍សាសនាវៀតណាមនាពេលថ្មីៗនេះក៏សង្កត់
ធ្ងន់រាល់ប្រការនោះថា៖
“បក្សរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់គោរពសិទ្ធិសេរីភាពខាងជំនឿ សេរីភាពខាងសាសនារបស់ពលរដ្ឋ អះអាងសីលធម៍សេរីភាពខាងសាសនាមាន
ប្រការសមស្របនឹងសីលធម៍ប្រពៃណីនៃប្រជាជាតិ។ជាក់ស្ដែងគឺជនរួមជាតិបណ្ដា
សាសនានិយាយរួមជានិច្ចកាលបានយកចិត្តទុកដាក់បង្កលក្ខណៈនិងលើកទឹកចិត្ត
ការងារមានផលប្រយោជន៍ចំពោះប្រទេសជាតិ គ្រួសារ រួមចំណែកកសាងស្រុក
កំណើតប្រទេសជាតិ។”
និងត្រូវបានធានាលើស្ថានភាពជាក់ស្ដែង
ជាក់ស្ដែងនៅវៀតណាម បណ្ដាសាសនាសុទ្ធតែសមភាពចំពោះមុខច្បាប់
គ្មានសាសនាណាមួយធ្វើសកម្មភាពស្របច្បាប់ត្រូវហាមឃាត់ឡើយ។ ប្រជាជន
វៀតណាមស្ម័គ្រចិត្តទាំងស្រុង ជ្រើសរើសកាន់រឺមិនកាន់តាមជំនឿសាសនាណាមួយ
ដោយសេរី គ្មានការចាប់បង្ខំហាមឃាត់ឡើយ។ សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជនជានិច្ចកាលត្រូវបានរដ្ឋវៀតណាមគោរពនិងធានា។ នៅវៀតណាម
កាន់តែមានបន្ថែមអង្គការសាសនាត្រូវបានទទួលស្គាល់និងធ្វើសកម្មភាពពីមួយថ្ងៃ
ទៅមួយថ្ងៃ។ សកម្មភាពបោះពុម្ភ ចេញផ្សាយគម្ពីរសាសនាត្រូវបានប្រព្រឹត្តិទៅដោយ
សេរីភាព តាមតម្រូវការរបស់សាសនាផ្សេងៗ។ ការងារអប់រំ បណ្ដុះបណ្ដាលអំពី
សាសនា…។ល។ ត្រូវបានជំរុញខ្លាំង។ អាចនិយាយបានថា៖សកម្មភាពសាសនា
នៅវៀតណាមមានការផុលផុស គ្មានពេលណាដូចនាសព្វថ្ងៃទេ។ លោក Nguyen
Van Thua សាសនិកនៅឃុំ Da Ton ស្រុក Gia Lam រដ្ឋធានីហាណូយ បានអោយដឹងថា៖
“សាសនា ឬបញ្ហាជំនឿសាសនា ជាបញ្ហារបស់មនុស្សម្នាក់ៗ។ ប៉ុន្តែបញ្ហាជន
ជាតិ និងបញ្ហាសាសនា គឺត្រូវសម្រុះសម្រួល និងឯកភាពជាមួយគ្នា ពីព្រោះថា៖ប្រទេសជាតិសុខសាន្តត្រាណ គឺសាសនាអាចអភិវឌ្ឍន៍បានដែរ។ នេះគឺជាការយល់
ដឹងរបស់យើងខ្ញុំ។”
សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានសហគមន៍អន្តរជាតិ
ទទួលស្គាល់ហើយ
បណ្ដាអង្គការសិទ្ធិមនុស្ស និងសាសនាអន្តរជាតិបានមកបំពេញទស្សនកិច្ច ធ្វើការ
ស្រាវជ្រាវស្ថានភាពជាក់ស្ដែង និងទទួលស្គាល់ថា៖ការធានាសិទ្ធិមនុស្ស ដែលក្នុងនោះ
មានសិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាមបានមានការរីកចំរើនជាច្រើន។សមាជិកសភាជាន់ទាបអាមេរិក លោក Chris Smith មានចេតនាធ្វើមិនដឹងមិនលឺព័ត៍មាន
ថា៖ក្រុមការងារនៃគណៈកម្មាធិការសេរីភាពខាងជំនឿសាសនាអាមេរិក ដឹកនាំដោយ
អនុប្រធានគណៈកម្មាធិការ លោក Michael Lewis Cromartie ដឹកនាំ មកបំពេញទស្សនកិច្ច
នៅវៀតណាម បានវាយតំលៃថា៖ សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបាន
បើកទូលាយ និងមានការរីកចំរើនជាច្រើន និងមានចំណុចជាច្រើនត្រូវកត់សរសើរ។ ពិសេស ការដែរវៀតណាមត្រូវបានជ្រើសតាំងដោយសម្លេងគាំទ្រខ្ពស់បំផុត ចូលក្នុង
ក្រុមប្រឹក្សារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អាណត្តិ ២០១៤-២០១៦) បាន
បង្ហាញជាថ្មីម្តង់ទៀតនូវការទទួលស្គាល់ វាយតំលៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះរាល់គោលនយោបាយ ការខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាម ក្នុងការ
ការពារសិទ្ធិមនុស្ស ដែលក្នុងនោះមានសិទ្ធិសេរីភាពខាងជំនឿសាសនាដែរ។ នេះគឺជា
សក្ខីភាពរស់រវើក ច្បាស់លាស់បំផុត សរអោយឃើញថា៖ បណ្ដាសាសនានៅវៀត
ណាមមានសេរីភាព សមភាព និងរួមគ្នាអភិវឌ្ឍន៍ក្នុងប្រទេសមួយប្រកបដោយ
សន្តិភាព ធ្វើសមាហរណកម្ម៕