គោរពធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរ ជាតិ

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ប្រវត្តិសាស្ត្រអភិវឌ្ឍរបស់អ.ស.បគឺជាសក្ខីភាពដ៏ រស់រវើកបំផុតចំពោះអត្ថន័យដ៏សំខាន់នៃធម្មនុញ្ញ។ 
គោរពធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរ ជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh ធ្វើជាប្រធានកិច្ចពិភាក្សាបើកចំហរបស់ ក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ UN)

  នៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានអនុម័ត លើសេចក្ដីថ្លែងការណ៍ដោយឡែកមួយស្ដីពីធម្មនុញ្ញ អ.ស.បជាលើកដំបូង។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh ធ្វើជាប្រធានកិច្ចពិភាក្សាបើកចំហរបស់ ក្រុមប្រឹក្សាសន្តិសុខហើយថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅព្រឹត្តិការណ៍នេះ។ នោះគឺជាសញ្ញាសម្គាល់ដ៏សំខាន់របស់វៀតណាមក្នុងខែដំបូងចូលរួម ព្រមទាំងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប។

        ៧៥ឆ្នាំមុននេះ ដោយឈរលើរាល់សេចក្ដីប្រាថ្នាដ៏ខ្លាំងក្លារបស់បណ្ដា ប្រជាជាតិលើទូទាំងពិភពលោកដែលចង់អោយ “ជំនាន់អនាគតជៀសវាងពី សោកនាដកម្មនៃសង្គ្រាម” នោះ ស្ថាបនិកនានារបស់អ.ស.បបានកសាង ឡើងធម្មនុញ្ញរបស់អង្គការពហុភាគីនេះ ដោយមានគោលការណ៍ជាសារវ័ន្ត ស្ដីពីការប្រឆាំងនឹងសង្គ្រាមឈ្លានពាន ស្ដីពីសន្តិភាព ការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់ អំពើហឹង្សា មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។ គោលការណ៍ទាំងនេះបាន ក្លាយទៅជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិក្នុងសម័យទំនើប ជំរុញការ ប្រសូត្រឡើងនិងអភិវឌ្ឍនៃប្រព័ន្ធច្បាប់អន្តរជាតិគ្រប់ជ្រុងជ្រោយ ចាប់តាំង ពីវិស័យរំសាយសព្វាវុធ ជំរុញសិទ្ធិមនុស្ស រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ ជាដើម។

        ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ប្រវត្តិសាស្ត្រអភិវឌ្ឍរបស់អ.ស.បគឺជាសក្ខីភាពដ៏ រស់រវើកបំផុតចំពោះអត្ថន័យដ៏សំខាន់នៃធម្មនុញ្ញ។ ការគោរពនិងប្រតិបត្តិ តាមធម្មនុញ្ញអ.ស.បជាកត្តាគន្លឹះក្នុងការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ រាំងស្កាត់មិនទុកអោយផ្ទុះឡើងសង្គ្រាមលោកថ្មី ជំរុញកិច្ចសន្ទនានិងកិច្ចចរចា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះជាច្រើននៅតាមតំបន់ នានាទូទាំងពិភពលោក។ តាមលោក Pham Binh Minh បានចាត់ទុកថា ការមិនគោរពនិងមិនប្រតិបត្តិតាមគោលការណ៍នានានៃធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិនោះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខនៃប្រទេសនីមួយៗ តំបន់និងអន្តរជាតិ ព្រមទាំងបណ្ដាលអោយ អ.ស.បជួបប្រទះនឹងការសាកល្បងជាច្រើនផងដែរ។

        ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ត្រូវតែធ្វើសកម្មភាពដើម្បីអោយអ.ស.បក្លាយ ទៅជាវេទិកាឆ្លុះបញ្ចាំងនូវផលប្រយោជន៍រួមរបស់ប្រទេសជាសមាជិកទាំងអស់យ៉ាងពិតប្រាកដ ជំរុញលទ្ធិពហុភាគីនិយមនិងទំនាក់ទំនងសហប្រតិ បតិ្តការសមភាពដោយឈរលើធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។ នេះគឺ ជាវិធីតែមួយគត់ដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ពុះពារជំនះលើ ផលវិបាកដោយសង្គ្រាមនិងស្ដារឡើងវិញក្រោយពីជម្លោះ ដើម្បីពិភពលោក មួយប្រកបដោយសុខសន្តិភាព សមភាពនិងកាន់តែល្អប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃផងដែរ។  

       លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងសំណើចំនួន៣។ នោះគឺប្រទេសជាសមាជិកទាំងអស់ត្រូវការពង្រឹងការសន្យាចំពោះលទ្ធិពហុភាគីនិយមដែលអ.ស.បជាមជ្ឈភាព។ បណ្ដាប្រទេសគប្បីឆ្លៀតយកជា អតិបរមានូវយន្តការ ឧបករណ៍នៅក្នុងធម្មនុញ្ញ ជាពិសេសគឺក្នុងការបង្ការ ទប់ស្កាត់ជម្លោះនិងដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។ ទីពីរគឺប្រទេសជាសមាជិកទាំងអស់ត្រូវការសហប្រតិបតិ្តការគ្នាសំដៅបង្កើនថែមទៀតនូវប្រសិទ្ធភាពនិងតួនាទីរបស់អង្គការតំបន់នានា ជាពិសេសគឺក្នុងកិច្ច សហប្រតិបត្តិការជាមួយអ.ស.បនិងក្រុមប្រឹក្សាសន្តិសុខ សំដៅរក្សាសន្តិ ភាពនិងសន្តិសុខនៅតាមតំបន់នីមួយៗ។ ការពិតជាក់ស្ដែងនៅតំបន់អាស៊ី អាគ្នេយ៍បានសរអោយឃើញថា សហគមន៍អាស៊ានដោយមានក្របខ័ណ្ឌ គតិយុត្តគឺធម្មនុញ្ញអាស៊ានដែលត្រូវបានបំផុសគំនិតពីធម្មនុញ្ញអ.ស.បនោះ បានក្លាយទៅជាសហគមន៍មួយផ្សាភ្ជាប់គ្នា បើកទូលាយកិច្ចសហប្រតិបតិ្ត ការ ពង្រឹងឋានៈក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ក៏ដូចជាមជ្ឈភាពក្នុងការ ដោះស្រាយបញ្ហានានាក្នុងតំបន់ រួមចំណែករក្សាសន្តិភាព សន្តិសុខ ស្ថិរ ភាពនៅក្នុងតំបន់និងលើពិភពលោក។

        ទីបី ប្រទេសជាសមាជិកទាំងអស់ត្រូវការធានាការគោរពគោលការណ៍ នានានៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.ប ហើយធានាការរៀបចំនិងអនុវត្ត បណ្ដាយុទ្ធសាស្ត្រ គោលនយោបាយអភិវឌ្ឍ សន្តិសុខ ការពារជាតិនិងកិច្ច ការបរទេសត្រូវតែសមស្របនឹងស្ដង់ដារនិងគោលការណ៍ជាសារវ័ន្តនៃធម្ម នុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ អាស្រ័យហេតុនោះជំរុញការបង្កើតវប្បធម៌ គោរពនិងប្រតិបត្តិតាមធម្មនុញ្ញអ.ស.ប។ នេះជាវិធីតែមួយគត់ដើម្បីកសាង ខឿនសន្តិភាពជានិរន្ត។

        ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងជាសមាជិក ដោយមានការទទួលខុសត្រូវនៃអ.ស.បផងដែរ វៀតណាមសន្យាយ៉ាងខ្លាំង ក្លាពីការគោរពធម្មនុញ្ញអ.ស.ប។ ដោយឈរលើស្មារតី “ភាពជាដៃគូដើម្បី សន្តិភាពជានិរន្ត” វៀតណាមនឹងខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងសកម្ម ភាពនានារបស់អ.ស.ប និងសហគមន៍អន្តរជាតិ ក្នុងការធានាការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍និងគោលដៅនានានៃធម្មនុញ្ញ ដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ