គោលដៅថ្មីរបស់អាស៊ានក្នុងបរិបទអន្តរជាតិថ្មី

(VOVWORLD) -នាថ្ងៃទី ៨ សីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរំលឹកខួបលើកទី ៥១ ទិវាចាប់បដិសន្ធិ (៨ សីហា ១៩៦៧ ៨ សីហា ២០១៨)។ រាល់សមទ្ធិផល ដែលអាស៊ានទទួលបានក្នុងរយៈពេលជាង ៥ ទសវត្សរ៍កន្លងមក គឺបាននាំអាស៊ានក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏រស់រវើក និងមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អាស៊ានបានក្លាយជាសហគមន៍រួមដ៏ស្អិតរមួតមួយ ហើយកំពុងប្ដេជ្ញាចិត្តទទួលឲ្យបានការបោះជំហានដ៏វែងអន្លាយថែមទៀត នាពេលខាងមុខ ក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់ដែលមានបម្រែបម្រូលជាច្រើន។
គោលដៅថ្មីរបស់អាស៊ានក្នុងបរិបទអន្តរជាតិថ្មី - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសប្រធាន SOM ASEAN វៀតណាម លោក Nguyen Quoc Dung

មោទនភាពចំពោះដំបូលរួមអាស៊ាន  និងរូបសណ្ឋានតភ្ជាប់តំបន់ប្រកដោយជោគជ័យ

ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្រ្តនោះ អាស៊ានមិនត្រឹមតែប្រែក្លាយ អាស៊ីអាគ្នេយ៍ពីការប្រឈមមុខដាក់គ្នាទៅជាការសន្ទនា ពីការមន្ទិលសង្ស័យទៅជាកិច្ចសហប្រតិបត្តិការ ពីការបែកបាក់ទៅជាសាមគ្គីភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតសហគមន៍អាស៊ានទៀតផង។ នាបច្ចុប្បន្ន អាសានមានសុខសន្តិភាព សន្តិសុខ ស្ថិរភាព វឌ្ឍន៍ភាព ហើយជាចំណុចភ្លឺស្វាងមួយនៅលើផែនទីពិភពលោក។ សហគមន៍អាស៊ានឈរលំដាប់ថ្នាក់ទី ៦ នៅលើពិភពលោក ដោយ ទទួលបាន GDP ជិត ៣ លានលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។ ទន្ទឹមនឹងនេះ អាស៊ានគឺជាសហគមន៍មួយដែលពោរពេញទៅដោយខឿនវប្បធម៌សម្បូរបែប សាមគ្គីភាព រវាងបណ្ដាប្រជាជាតិ។

ស្ដីពីទំនាក់ទំនងអន្តរជាតិនោះ អាស៊ានជានិច្ចកាលម្ចាស់ការសន្ទនា សហប្រតិបត្តិការ ព្រមទាំងនាំមុខគេក្នុងការផ្លាស់ប្ដូរ និងល្ថាបនាជាមួយដៃគូនានាលើគ្រប់វិស័យ។ ទាំងនេះគឺជាហេតុ ដែលនាំឲ្យមានការលើកកម្ពស់ឋានៈអន្តរជាតិរបស់អស៊ាន និងបណ្ដាប្រទេសជាសមាជិកផងដែរ។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងបរិបទថ្មីដែលស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិកំពុងតែផ្លាស់ប្តូរ ដែលធ្វើឱ្យអាស៊ាននិងសមាជិកនីមួយៗប្រឈមនឹងការលាកល្បងដ៏ធំធេង។ អនុរដ្ឋមន្រ្តីការបរទេសប្រធាន SOM ASEAN វៀតណាម លោក Nguyen Quoc Dung បានឲ្យដឹងថា៖

“ក្នុងបរិបទដែលមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានៅក្នុងតំបន់ ក៏ដូចជា ផល ប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្ម 4.0 នោះ តើអាស៊ានអាចអនុវត្តន៍បានរាស់ គោលដៅរបស់សហគមន៍ដែរឬទេ។ ចំពោះការប្រកួតប្រជែងអំពីយុទ្ធសាស្ត្ររបស់ប្រទេសធំៗ និងលទ្ធិគាំពារនិយមកាន់តែមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនោះ តើអាស៊ាននៅរក្សាបានតួនាទីជាមជ្ឈមណ្ឌលដដែលដែរឫទេ។ តើអាស៊ានអាចរួមវិភាគទានក្នុងការរក្សានិន្នាការសេរីភាពពាណិជ្ជកម្ម និងសេរីភាពវិនិយោគបានដែរឫទេ។ ទាំងអស់នេះគឺជាការសាកល្បងរបស់អាស៊ាន”។

បើទោះជាមានការសាកល្បងជាច្រើនដូច្នេះ ប៉ុន្តែតាមអនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានបន្តថា ភាពអំណោយផលធំបំផុតរបស់អាស៊ានគឺសមាជិកអាស៊ានទាំងឡាយមានមនសិការរួមអំពីស្មារតីសាមគ្គីភាព ហើយចាត់ទុកថានេះគឺជាកត្តាបង្កើតឡើងភាពជោគជ័យ និងភាពទាក់ទាញដោយឡែករបស់អាស៊ាន។

“ក្រោយរយៈពេល ជាង ៥០ ឆ្នាំកន្លងមក គេទទួលបានបទពិសោធន៍ថាចាំបាច់ ត្រូវសាមគ្គីភាព និងឯកភាព ទើបអាចមានការអភិវឌ្ឍន៍។អាស៊ានបានបង្កើតយន្តការទាំងនេះ ដោយខ្លួនជាអ្នកកសាង និងដឹកនាំ។ យន្តការទាំងនេះសុទ្ធតែពង្រីកបានប្រសិទ្ធភាព ហើយត្រូវបានបណ្ដាប្រទេសទទួលស្គាល់។ ឋានៈរបស់អាស៊ានក៏ត្រូវបានបណ្ដាប្រទេសគោរព មិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេថែមទាំងលាតសន្ធឹងនៅមហាសមុទ្រឥណ្ឌាទៀតផង”។

រួមគ្នាកសាងសហគមន៍អាស៊ានសាមគ្គីភាព និងខ្លួនអាចទីពឹងខ្លួន

ចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ១៩៩៥ មក វៀតណាមមានមោទនភាពក្នុងការប្រកៀកស្មាជាមួយបណ្ដាប្រទេសជាសមាជិកក្នុងដំបូលរួមអាស៊ាន។ ក្នុងរយៈពេល ២៣ ឆ្នាំកន្លងទៅ វៀតណាមបានរួមវិភាគទានក្នុងការរក្សាសុខសន្តិភាព វិបុលភាពនៅក្នុងតំបន់ ព្រមទាំងកសាងសហគមន៍រួមប្រកបដោយជោគជ័យ និងឆ្ពោះទៅចក្ខុវិស័យអាស៊ានឲ្យបានវែងអន្លាយថែមទៀតផង។

ក្នុងឆ្នាំ ២០១៨ អាស៊ានបានកំណត់ប្រធានបទថា កសាងអាស៊ានប្រកបដោយភាពខ្លួនអាចទីពឹងខ្លួន និងការច្នៃប្រឌិត។ ភាពខ្លួនអាចទីពឹងខ្លួន និងការច្នៃប្រឌិត ត្រូវបានបង្ហាញច្បាស់តាមរយៈមនសិការរួមរបស់អាស៊ានអំពីបញ្ហា ស.ប.ប.ក បញ្ហាសមុទ្រខាងកើត អំពើភេរវកម្ម និងគ្រោះធម្មជាតិជាដើម។

រំលឹកខួបលើកទី ៥១ ទិវាចាប់បដិសន្ធិអាស៊ាន ដោយមានការឯកភាព ការប្ដេជ្ញាចិត្តនិងមនសិការួមនោះ អាស៊ានកំពុងមានទំនុកទុកចិត្តក្នុងការបោះជំហានទៅមុខតាមផ្លូវស្ថាបនា សហគមន៍ប្រកបដោយសាមគ្គីភាព និងការអភិវឌ្ឍន៍ ដើម្បីសុខសន្តិភាព និងវិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ