គោលដៅនយោបាយនៅខាងក្រោយនៃសោកនាដកម្មMH១៧

Vovworld-សហគមន៍អន្តរជាតិឈឺចាប់និងមានកំហឹងក្រោយពីសង្កេតឃើញយន្ត
ហោះម៉ាឡេស៊ី MH១៧ ត្រូវ បាញ់​ទម្លាក់​នាថ្ងៃទី១៧កក្កដា នៅ​ពេល​ហោះ​ឆ្លង​កាត់​
ដែនអាកាស​នៃ​ប្រទេស​ អ៊ុយក្រែន។ ឧប្បត្តិហេតុ​នោះ​បាន​បណ្តាល​ឲ្យ​អ្នក​ដំណើរ​
ទំាង ២៩៨នាក់​ស្លាប់​គ្មាន​សល់​ម្នាក់។៥ថ្ងៃក្រោយសោកនាដកម្មនេះការខំ​ប្រឹងប្រែង
ទាំងឡាយក្នុងការ​ស៊ើបអង្កេត​​ ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​សោកនាដកម្ម​​នេះនៅមាន​ភាពយឺតយ៉ាវពុំនោះសោត​ជួប​ប្រទះនឹងឧបសគ្គជាច្រើនទៅវិញ។
ការតស៊ូខាងសារព័ត៌មាន
ខណះ​ដែលពួកបះបោរនៅ អ៊ុយក្រែន​ប៉ែកខាងកើតប្រកាសថា៖រដ្ឋាភិបាលអ៊ុយក្រែន
បានកសាងផែនការឲ្យការវាយប្រហារនោះKiev ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទំាង ​ស្រុង​
លើ  ពួក​ឧទ្ទាម។ក្នុងពេលនោះអាមេរិកនិងបណ្តាបស្ចឹមប្រទេសចាត់ទុកថា៖មូស្គូវអាច
ទប់ស្កាត់បានជំលោះនៅអ៊ុយក្រែនប៉ុន្តែមិនអនុវត្តទេ។ប្រធានាធិបតីរុស្ស៊ីលោក
 Vladimir Putin អះអាងថា៖អាមេរិកត្រូវទទួល​ខុស​ត្រូវ​ទំាង ​ស្រុងពេលដែលបើកភ្លើង
ខៀវសំរាប់ Kiev​បើកយុទ្ឋនាការបង្រ្កាប ពួកបះបោរនៅ​នៅភាគខាងកើត អ៊ុយក្រែន​។រួមជាមួយបណ្តាការចោទប្រកាន់នោះភាគីនានានៅ​ទម្លាក់កំហុសគ្នាទៅវិញទៅមក។តាមប្រភពព័ត៌មានសន្តិសុខអ៊ុយក្រែនថា៖ ក្រុមឧទ្ទាម នៅភាគខាងកើតបាន​ទទួល​
គ្រាប់មីស៊ីល​ប្រភេទ « Bouk » ពី​រុស្ស៊ី។ផ្នែកចារកិច្ច អ៊ុយក្រែននៅអះអាង​ថា៖គេមាន
ភ័ស្តុតាងអំពីប្រព័ន្ឋបាញ់យន្តហោះផលិតដោយរុស្ស៊ីទៀតផង។និងពួកឧទ្ទាមកំពុង
ប្រើប្រាស់ប្រព័ន្ឋ​នេះ។ក្នុងពេលនោះផ្នែកចារកិច្ចនៃក្រសួងការពារជាតិរុស្ស៊ីអោដឹង
ថា៖ទិ​ន្នន័យអាកាសចរណ៍នៃប្រទេស​នេះសរឲ្យឃើញថា៖យន្តហោះប្រដេញប្រភេទ
 SU-២៥របស់អ៊ុយក្រែន​បាន​ហោះប្រកៀក យន្តហោះម៉ាឡេស៊ី​ Airlinesមុនពេល
 យន្តហោះ​ប៊ូអ៊ីង​ប្រភេទ ៧៧៧ជួបប្រទះនឹងគ្រោះថ្នាក់។


                 

គោលដៅនយោបាយនៅខាងក្រោយនៃសោកនាដកម្មMH១៧ - ảnh 1
រូបថតVNA

គោលដៅនយោបាយនៅខាងក្រោយនៃ សោកនាដកម្ម​MH១៧
សេចក្តីប្រកាស​ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinនាចេញនាថ្ងៃទី២១
កក្កដាបានចាត់ទុកថា៖គ្មាននរណាឆ្លៀតយកសោកនាដកម្មMH១៧ដើម្បីគោលដៅ
នយោបាយរបស់ខ្លួនបានសរឲ្យឃើញច្បាស់នូវសភាពការណ៍នយោបាយនៅ អ៊ុយ
ក្រែន។​តាមមជ្ឈដ្ឋានអ្នកវិភាគថា៖វិបត្តិនៅប្រទេស អ៊ុយក្រែន មក​ដល់​ពេល​នេះ គឺចំណុះទៅលើលទ្ឋផលនៃការស៊ើបអង្កេតអំពីការបាញ់ ទម្លាក់​យន្តហោះ។អ្វី​ដែល
​គេ​អាច​និយាយ​បាន​គឺ​ថា មាន​តួអង្គ​យ៉ាង​ហោច​ណាស់​ក៏ ២​ដែរ ដែល​មាន​ជាប់​ពាក់
ព័ន្ធ​នៅ​ក្នុង​សោកនាដកម្ម​នេះ។ទីគឺ១បើសិនជាមាន​ភ័ស្តុ​តាងគួរឲ្យបញ្ចុះបញ្ជូលថា៖
រដ្ឋអំណាច​ អ៊ុយក្រែនជាមេគំនិតក្នុងករណីMH១៧នោះអាមេរិកនិងបណ្តា​បស្ចឹម
ប្រទេសអាចរឺះគន់រដ្ឋអំណាច​ អ៊ុយក្រែនយ៉ាងខ្លាំងក្លា។ ទី២ គឺ ក្រុមឧទ្ទាមនោះរដ្ឋ
អំណាច​ អ៊ុយក្រែននឹងបង្កើនការបង្រ្កាបនៅភាគខាងកើត។
សភាពការណ៍នយោបាយនៅ​ខាងក្រោយ នៃ សោកនាដកម្ម​MH១៧
ទោះបីជាមាន តួអង្គណា​ក៍ក្ដោយតែសភាពការណ៍នយោបាយនៅ អ៊ុយក្រែនមានការ
ផ្លាស់ប្តូរធំៗនាប៉ុន្មានថ្ងៃខាងមុខជាពិតប្រាកដ។នោះគឺវិបត្តិនៅទីនេះមានលក្ខណះ អន្តរជាតិជំនួសឲ្យបញ្ហារវាងរុស្ស៊ីជាមួយអាមេរិកនិងលោកខាងលោកខាងលិចដូច
មុន​នោះ។គ្រោះថ្នាក់ជាងទៀតគឺបានមានសញ្ញាសរឲ្យឃើញថា៖ប​ណ្តាមហាអំណាច
នៅអឺរ៉ុបគាំទ្រអាមេរិកក្នុងបញ្ហា​ដែលថា៖ពួកឧទ្ទាមនៅ អ៊ុយក្រែនជាអ្នកបាញ់​ទម្លាក់
​យន្តហោះ លេខ MH១៧។បទ​ដាក់ទណ្ឌកម្មនិង​ហ៊ុំព័ទ្ឋខាងពាណិជ្ជកម្មហាក់ដូចជា
ទម្លាក់លើរុស្ស៊ី។តើបទ​ដាក់ទណ្ឌកម្មនេះ​អាចធ្វើឲ្យមូស្គូវថយក្រោយជាសំណួរ១
ងាយរកបានចំឡើយ។ពេលដែលឥទ្ឋិពលរបស់រុស្ស៊ីនៅភាគខាងកើតនិងការ​រារាំង
មិនទុកឲ្យ អ៊ុយក្រែនចូលរួមNATOជាផលបវ្រយោជន៍ស្លាប់រស់របស់រុស្ស៊ីនោះគ្មាន​រណាអាចអះអាងថា៖ភាពតាន​តឹងនយោបាយនៅ អ៊ុយក្រែននឹងធូស្រាលនាប៉ុន្មាន
ថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ