គោលនយោបាយរូបិយវត្ថុត្រឹមត្រូវជាជោគជ័យនៃសកម្មភាពបញ្ជាណែនាំរបស់ រដ្ឋាភិបាលវៀតណាមក្នុងឆ្នាំ២០១៥

(VOVworld)-ក្នុងឆ្នាំ២០១៥ គោលនយោបាយរូបិយវត្ថុរបស់វៀតណាមត្រូវបានចាត់ ទុកជាចំណុចភ្លឺមួយក្នុងការបញ្ជាណែនាំម៉ាក្រូសេដ្ឋកិច្ច។ រួមជាមួយគោល នយោ
បាយសារពើពន្ធ រួមជាមួយសកម្មភាពរវាសរវៃក្នុងគោលនយោបាយរូបិយវត្ថុបានរួម ចំណែកសំខាន់ចូលក្នុងការសម្រេចរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស
ជាតិ។

        គោលនយោបាយរូបិយវត្ថុឆ្នាំ២០១៥ត្រូវបានអនុវត្តតាមការបញ្ជាណែនាំ​របស់
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល គឺម្ចាស់ការនិងបត់បែនតាមបម្រែបម្រួលទីផ្សារ ធានា
ស្ថិរភាពនូវតម្លៃប្រាក់ដុងវៀតណាម និងរួមទាំងសហការយ៉ាងជិតស្និទ្ធ ជាមួយនឹង
គោលនយោយផ្សេងៗទៀតសំដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខិត ខំប្រឹងប្រែង
ទទួលបានហួសកម្រិតនូវគោលដៅនិងភារកិច្ចផែនការដែលបាន ដាក់ចេញ
សម្រាប់ឆ្នាំ២០១៥។ ដល់ដំណាច់ឆ្នាំ លទ្ធផលនៃការបញ្ជាណែនាំ គោលនយោ
បាយរូបិយវត្ថុទទួលបានលទ្ធផលសកម្មលើគ្រប់វិស័យផងដែរ។

        គោលនយោបាយរូបិយវត្ថុដែលត្រូវបានប្រតិបត្តិយ៉ាងខ្ជាប់ខ្លួននិង
សស្រាក់សស្រាំ

        លក្ខណៈពិសេសដែលលេចធ្លោបំផុតក្នុងគោលនយោបាយរូបិយវត្ថុឆ្នាំ ២០១៥នេះគឺជាការសម្រេចចិត្តកែប្រែអត្រាប្តូរប្រាក់របស់ធនាគារជាតិ។ អាច
និយាយបានថា​ឆ្នាំ២០១៥ជាឆ្នាំមានបម្រែបម្រួលច្រើនសម្រាប់អាត្រាប្តូរប្រាក់ ក្នុងកាលៈទេសៈដែល នាយកដ្ឋានផ្ទុកបំរុងសហព័ន្ធអាមេរិក (FED) បានដំឡើង អត្រាការប្រាក់ដុល្លារអាមេរិក ហើយចិនក៏ចៃដន្យកែតម្រូវខ្លាំងអាត្រាប្តូរប្រាក់យ័ន ។ ក្រោយមួយថ្ងៃខណៈដែលប្រាក់យ័នត្រូវធ្លាក់តម្លៃនោះ វៀតណាមក៏បានធ្វើការ កែតម្រូវអត្រាប្តូរប្រាក់រវាង វៀតណាមដុងជាមួយដុល្លារអាមេរិកផងដែរ។

        ទន្ទឹមជាមួយគ្នានោះ ទីផ្សារមាសក្នុងប្រទេសបន្តមានបម្រែបម្រួលស្ថិរភាព ដែលឆ្លុះបញ្ជាំងនូវប្រសិទ្ធភាពនៃបណ្តាដំណោះស្រាយគ្រប់គ្រងទីផ្សារមាស របស់ធនាគាររដ្ឋនាំមកជូន។​

        ទាក់ទងទៅនឹងមធ្យោបាយទូទាត់សរុប ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៥ គឺកើន
ចំនួន១៣,៥៥% ប្រៀបនឹងឆ្នាំទៅមិញ ហើយអត្រាការប្រាក់ទីផ្សារបន្តថយចុះពី
០,២ដល់០,៥% តាមនោះរួមចំណែកយ៉ាងសកម្មចូលក្នុងសកម្មភាពផលិតកម្ម
ធ្វើអាជីវកម្ម។ លោក Huynh Van Tiep សមាជិកសភាមណ្ឌល Can Tho បាន
វាយតម្លៃថា៖

        “ធនាគារជាតិទទួលបានជោគជ័យក្នុងការធានាស្ថិរភាពទីផ្សារមាស និងជោគជ័យក្នុងការបញ្ចុះការប្រាក់។អត្រាប្តូរប្រាក់ស្ថិរភាព និងការផ្តុកបំរុង រូបិយវត្ថុអន្តរជាតិកើនឡើង កំណើនឥណទានគួរឲ្យកត់សម្គាល់។​ប្រការទាំង នេះបានរួមចំណែកសកម្មសម្រាប់ផលិតកម្មធ្វើអាជីវកម្មស្ថិរភាពនិងរីកចំរើន”។

        រួមចំណែកសំខាន់ដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

        ជោគជ័យក្នុងការបញ្ជាណែនាំគោលនយោបាយរូបិយវត្ថុពោលខាងលើ បានរួមចំណែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យអតិផរណាការក្នុងឆ្នាំ២០១៥ និងជួយឧបត្ថម្ភកំណើនសេដ្ឋកិច្ចនៅកម្រិតខ្ពស់។ បណ្ឌិត Nguyen Tri Hieu ជំនាញការហិរញ្ញវត្ថុធនាគារបានចាត់ទុកថា៖

        “លទ្ធផលធំបំផុតនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារមជ្ឈឹម គឺ ទាញអតិផរណាឲ្យនៅកម្រិតទាប។ ត្រួតពិនិត្យល្អអតិផរណានិងជម្រុញកំណើន​សេដ្ឋកិច្ច៏ជាជោគជ័យមួយដែរ។ ខ្ញុំគិតថា ធនាគារមជ្ឈឹមនឹងបន្តមានកម្មវិធី និងផែនការសំដៅជម្រុញកំណើនសេដ្ឋកិច្ចនិងត្រួតពិនិត្យអតិផរណានាពេល
ខាងមុខ”។

គោលនយោបាយរូបិយវត្ថុត្រឹមត្រូវជាជោគជ័យនៃសកម្មភាពបញ្ជាណែនាំរបស់ រដ្ឋាភិបាលវៀតណាមក្នុងឆ្នាំ២០១៥ - ảnh 1
ទេសាភិបាលរងធនាគារជាតិវៀតណាម Nguyen Thi Hong
នៅសន្និសីទកាសែតមួយ

        បង្កើតបុព្វបទងាយស្រួលសម្រាប់ឆ្នាំ២០១៦

        តាមការព្យាករណ៍ថាក្នុងឆ្នាំ២០១៦នេះ ការបញ្ជាណែនាំគោលនយោបាយ រូបិយវត្ថុនឹងជួបប្រទះនឹងការសាកល្បងចំនួន៣។ នោះគឹសម្ពាធទុនចំពោះប្រព័ន្ធ
ធនាគារ ទីពីរគឺកែតម្រូវអាត្រាប្តូរប្រាក់ និងទីផ្សារប័ណ្ណជាតិជះឥទ្ធិពលទៅលើ
តម្លៃការប្រាក់។ ទេសាភិបាលរងធនាគារជាតិវៀតណាម Nguyen  Thi Hong បាន
ឲ្យដឹងថា៖

        “យើងខ្ញុំនឹងច្បាមជាប់បម្រែបម្រួលទីផ្សារ និងអនុវត្តរាល់វិធានការដោយ
ព្រមៗគ្នា ដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។​ធនាគារជាតិនឹងបន្តពង្រីកសេវាកម្ម ហិរញ្ញវត្ថុជាច្រើនសម្រាប់បម្រើអង្គភាពអាជីវកម្មក្នុងដំណើរការធ្វើសមាហរណ
កម្មអន្តរជាតិ”។

        អាចនិយាយបានថា ឆ្នាំ២០១៥នេះ​ការបញ្ជាណែនាំគោលនយោបាយ រូបិយវត្ថុបានគូសសញ្ញាធំធេងក្នុងបណ្តាគោលនយោបាយសេដ្ឋកិច្ចទូទៅរបស់ រដ្ឋាភិបាលវៀតណាម។ ទាំងអស់នេះគឺជាកម្លាំងចលករ សម្រាប់វៀតណាមអនុ វត្តរាល់គោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ២០១៦ រួមចំណែកអភិវឌ្ឍន៍
សេដ្ឋកិច្ចនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ