គូសសញ្ញារបស់លោកObamaក្នុងអាណត្តិចុងក្រោយជាប្រធានាធិបតី

(VOVworld)-ឧបស័គ្គធំបំផុតចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះ ហត្ថ
លេខារវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 ត្រូវបានលុបចោលនោះ ខណៈដែលនាពេលថ្មី
ៗនេះ ប្រធានាធិបតីអាមេរិក លោក Barack Obama ទទួលបានការ គាំទ្រពីបណ្តា
សមាជិកសភាគណៈបក្សសាធារណរដ្ឋប្រឆាំទៅវិញបានសរឲ្យឃើញថា នេះជា
ជ័យជម្នះរបស់លោក Obama បានគូសសញ្ញាក្នុងអាណត្តិទី២របស់ខ្លួនជាជំហាន
ដំបូង ដាក់គ្រឹះស្ថានសម្រាប់អ្នកស្នងតំណែងនៅសេតវិមានដោយគោលនយោ បាយយូរអង្វែងជាច្រើន។

គូសសញ្ញារបស់លោកObamaក្នុងអាណត្តិចុងក្រោយជាប្រធានាធិបតី - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama

       នៅសល់តែ១៦ខែទៀត ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងចាក
ចេញពីសេតវិមាន បញ្ចប់បេសកកម្មដឹកនាំរដ្ឋាភិបាលរយៈពេល៨ឆ្នាំ ដែលពោរ
ពេញទៅដោយការលំបាក សាកល្បង។ ទោះបីជាមានពេលខ្លះមាន អារម្មណ៍
ថាមិនអាចឆ្លងផុតក៏ដោយ ប៉ុន្តែខណៈនោះ ប្រមុខសេតវិមាននៅតែ ស្វិតស្វាញ
នូវទស្សនរបស់ខ្លួន ដោយការបត់បែនគោលនយោបាយក្នុងស្រុកនិងកិច្ចការ
បរទេសទៅតាមកាលៈទេសៈ។ បន្ទាប់ពីបំពេញការងាររយៈពេលជិត ពីរអាណត្តិ ការគូសសញ្ញានូវជោគជ័យដែលប្រធានាធិបតីលើកទី៤៥របស់ អាមេរិកនេះ​បាន
បន្សល់ទុកមកគឺ ស្ថិរភាពខឿនសេដ្ឋកិច្ច ព្រមទាំងរក្សារឹងមាំ នូវភាពជាអ្នកដឹកនាំ
របស់ប្រទេសមហាអំណាចនាំមុខពិភពលោក​នេះ។

       សញ្ញាគួរឲ្យកត់សម្គាល់ក្នុងអាណត្តិទី២

       តាំងពីដើមអាណត្តិទី២មក លោក Obama បានដាក់ចេញផែនការ ជម្រុញ
និងស្ថិរភាពខឿនសេដ្ឋកិច្ច និងកែទម្រង់សង្គម ដោយផ្តោតសំខាន់ ទៅ លើការ
ដោះស្រាយរាល់បញ្ហាក្នុងប្រទេសនិងកាត់បន្ថយចំណាយយោធា។ សមិទ្ធិធំ
បំផុតក្នុងអាណត្តិទី២របស់លោក Obama គឺនាំខឿនសេដ្ឋកិច្ចវិលត្រ ឡប់មក
ជាមួយការអភិវឌ្ឍន៍ធម្មតាវិញ។ តាមស្ថិតិថ្មីបំផុត កំណើនសេដ្ឋកិច្ច របស់អា
មេរិកទទួលបាន ៣,៧%ក្នុងត្រីមាសទី២ និងអាត្រអ្នកបាត់អាជីពចុះត្រឹម ៥,១%ខណៈដែលអតិផរណមានការថយចុះគួរឲ្យកត់សម្គាល់។ កំណែទម្រង់ មួយត្រូវនិយាយដល់គឺក្រមច្បាប់ថែទាំសុខភាព (ឬហៅថា Obamacare)។ ក្រម
ច្បាប់នេះ ត្រូវបានចាត់ទុកជាការកែទម្រង់ធំបំផុតក្នុងប្រព័ន្ធថែទាំសុខ ភាព
របស់អាមេរិក កិតតាំងពីរឆ្នាំ១៩៦៥មក នាំមកឱកាសឲ្យប្រជាពលរដ្ឋ អាមេ
រិកមានចំណូលទាបក្នុងសង្គមអាចទាក់ទងផ្ទាល់ជាមួយសេវាសុខាភិបាល។

គូសសញ្ញារបស់លោកObamaក្នុងអាណត្តិចុងក្រោយជាប្រធានាធិបតី - ảnh 2
ច្បាប់ Obamacare ទទួលបានការគាំទ្រពីប្រជាពលរដ្ឋមានចំណូលទាបនៅអាមេរិក

       ក្នុងគោលនយោបាយកិច្ចការបរទេស ក្នុងអាណត្តិទី២នេះ លោក Obama
បានរក្សាទស្សនថា អាមេរិកត្រូវបង្វែរទិសចូលក្នុងប្រទេសវិញចំនួស ឲ្យការ
ចំណាយកម្លាំងកាយចិត្តសម្រាប់ដោះស្រាយបញ្ហារបស់ពិភពលោក។ ដោយ
ហេតុនេះ ការបញ្ចប់សង្គ្រាមរបស់អាមរិកនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ស្ថិត
ក្នុងអាទិភាពចំបងរបស់លោក Obama។ ព្យាយាមនឹងទស្សនគោលមាគ៌ា​ការ
ស្វិតស្វាញ លោក Obama ទទួលបានជោគជ័យជាថ្មីម្តងទៀត ក្នុងការ សម្រេច
បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រជាមួយអ៊ីរ៉ង់ បើកចេញដំណាក់កាល
សហប្រតិបត្តិការថ្មីសម្រាប់ប្រទេសមជ្ឈឹមបូព៌ានេះ។

       ព្រឹត្តិការណ៍ “ប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា”​ក៏ត្រូវបានចាត់ទុក ជាជោគជ័យផ្ទួនៗគ្នារបស់លោក Obama អំពីគោលមាគ៌ាកិច្ចការបរទេស បង្កើនទំនុកទុកចិត្តរបស់លោកក្នុងឋានៈជាប្រធានាធិបតីអាណត្តិទី២។ ការ ប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា និងការដែលប្រទេសទាំងពីរបើក ស្ថានទូតឡើងវិញនៅប្រទេសនីមួយៗនេះ​ ត្រូវបានចាត់ទុកជា កេរិ៍តំណែល
របស់លោក Obama មុននឹងចាកចេញពីសេតវិមាន។

       កំណត់សម្គាល់មុននឹងចាកចេញពីសេតវិមាន

       ទន្ទឹមជាមួយគ្នានោះ  ប្រធានាធិបតី Barack Obama ក៏បានគូសសញ្ញា នូវរាល់សមិទ្ធិកិច្ចការបរទេសសំខាន់ៗជាច្រើនដូចជា សម្រេចបានសិទ្ធិចរចា
លឿននៅរដ្ឋសភា ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ
សេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក និងខំប្រឹងប្រែងប្រឆាំងនឹងកម្លាំងរដ្ឋអ៊ីស្លាមស្វ័យ
ប្រកាស IS ឬ ពង្រឹងទំនាក់ទំនងសម្ព័ន្ធភាពរបស់អាមេរិក កែលំអរទំនាក់ ទំនងជាមួយពិភពអ៊ីស្លាមជាដើម។

       រហូតមកដល់ពេលនេះ ទោះបីជានៅមានការខ្វែងគំនិតអំពីលទ្ធផលនៃ បណ្តាគោលនយោបាយរបស់ប្រធានាធិបតី Obama ក៏ដោយ ប៉ុន្តែគ្មាននណា អាចបដិសេធបានឡើយថា គោលនយោបាយរបស់លោកបាននាំមកនូវផល ប្រយោជន៍ជាច្រើនសម្រាប់រដ្ឋអំណាចអាមេរិក។  លោក Obama បានរួម​ចំណែក
មិនតិចឡើយ ក្នុងការរក្សាភាពជាអ្នកដឹកនាំលើពិភពលោក និងរក្សា នូវរូប
ភាពមហាអំណាចសំខាន់បំផុតលើភពផែនដី។ រាល់សមិទ្ធិនេះ បានកំណត់
នូវការគូសសញ្ញាដែលលោក Obama បានបន្សល់ទុកក្រោយ រយៈពេលពីរអា
ណត្តិកាន់អំណាច៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ