(VOVworld)-អនុវត្តន៍ការឃ្លាំមើលនិងបដិវាទសង្គមជាភារកិច្ចសំខាន់១ក្នុងចំណោម
ភារកិច្ច ដែលនឹងត្រូវបានបញ្ចូលក្នុងឯកសារនៃមហាសន្និបាតដំណាងទូទាំងប្រ
ទេសលើកទី៨ របស់រណសិរ្សមាតុភូមិវៀតណាមដែលបានប្រារព្វឡើងនាថ្ងៃទី២៦
កញ្ញាខាងមុខ។ នេះក៏ជាការ ងារជាក់ស្តែងដើម្បីអនុវត្តន៍រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និង
“បទកំណត់ ឃ្លាំមើលនិងបដិវាទសង្គមរបស់រណសិរ្សមាតុភូមិវៀតណាមនិងបណ្តា
អង្គការនយោបាយ- សង្គម” ដោយការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹម
បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១១ដែលបានផ្សព្វផ្សាយនាខែធ្នូឆ្នាំ២០១៣។
អនុវត្តន៍ល្អ មុខងារភារកិច្ចនេះ រណសិរ្សមាតុភូមិវៀតណាម មិនត្រឹមតែសម្តែង
ច្បាស់នូវតួនាទីជា តំណាង ការពារសិទ្ធិនិងផលប្រយោជន៍ ស្រប់ច្បាប់របស់ប្រជា
ជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសំខាន់ក្នុងការកសាងបក្ស រដ្ឋអំណាចឲ្យរឹងមាំ
ទៀតផង។
|
មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៨ របស់រណសិរ្សមាតុភូមិវៀតណាម
នឹងបានរៀបចំឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨កញ្ញា
(រូបថតៈmattran.org.vn) |
ក្រោយពីរដ្ឋសភាវៀតណាមអនុម័តជាឯកច័ន្ទលើរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣
និងនាថ្ងៃទី១២ធ្នូ២០១៣ ការិយាល័យនយោបាយបានផ្សព្វផ្សាយ “បទកំណត់ឃ្លាំ
មើលនិងបដិវាទសង្គមរបស់រណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោ
បាយ- សង្គម” រួមជាមួយ “ការកំណត់ស្តីអំពី រណសិរ្សមាតុភូមិ វៀតណាម បណ្តា
អង្គការនយោបាយ-សង្គម និងប្រជាជនចូលរួមមតិ ក្នុងការកសាងបក្ស និងរដ្ឋអំ
ណាច” រណសិរ្សមាតុភូមិវៀតណាមមានគ្រប់គ្រាន់ តួនាទី ភារកិច្ចឃ្លាំមើល
បដិវាទ រួមមតិកសាងបក្ស រដ្ឋអំណាច ថែមទាំងបទកំណត់ដើម្បីទទួលភារកិច្ច
នេះ។
គោលដៅនៃការអនុវត្តន៍មុខងារឃ្លាំមើលនិងបដិវាទសង្គមរបស់ រណសិរ្ស
មាតុភូមិវៀតណាម គឺសំដៅរួមចំណែកកសាងនិងពង្រឹងរដ្ឋអំណាច របស់ប្រជា
ជន ដើម្បីស្ថាប័នរដ្ឋ បង្កើនការងារគ្រប់គ្រង់លើគ្រប់ជ្រុងជ្រោយ។
ភារកិច្ចជាសារវ័ន្តគឺសំដៅកសាងរដ្ឋរបស់ប្រជាជនដោយប្រជាជននិង
ដើម្បីប្រជាជន
ការឃ្លាំមើលនិងបសិវាទសង្គមជាកិច្ចការសារវ័ន្តចំនួន២របស់ រណសិរ្សមាតុ
ភូមិវៀតណាម គឺសំដៅឆ្ពោះទៅគោលដៅកសាងរដ្ឋ១ដែល “ប្រជាជនដឹង ប្រជា
ជនពិភាក្សា ប្រជាជនធ្វើ និងប្រជាជនពិនិត្យមើល” ក្នុងតួនាទីជាម្ចាស់ពិតប្រាកដ
ក្នុងរយៈពេលកន្លងទៅ រណសិរ្យមាតុភូមិវៀតណាមបំពេញភារកិច្ចបដិវាទសង្គម
ដ៏ល្អប្រសើ។ ប៉ុន្តែ មកពីមូលហេតុជាច្រើន ដូច្នេះ ប្រសិទ្ធិភាពនៃការឃ្លាំមើលរបស់
រណសិរ្សមាតុភូមិវៀតណាម បណ្ដាអង្គការនយោបាយសង្គម និងប្រជាជននៅមាន
កម្រិតទាបបណ្ដាសកម្មភាពរបស់រណសិរ្យមាតុភូមិវៀតណាម និងអង្គការសមាជិក
នានាភាគច្រើនប្រមូលផ្តុំទៅលើការផ្តល់មតិ ស្នើអំពីការផ្តួចផ្តើមគំនិត គោលនយោ
បាយ ច្បាប់តែប៉ុណ្ណោះរណសិរ្សមាតុភូមិនៅផ្ទៀងស្ដាប់ និងបង្ហាញនូវគំនិត គោល
បំណងរបស់ប្រជាជន ប៉ុន្តែនៅមានកំហិត។
លើកកំពស់ប្រសិទ្ធិភាពការឃ្លាំមើលនិងបដិវាទសង្គមនៅគ្រប់ជ្រុងជ្រោយ
ដើម្បីលើកកំពស់ប្រសិទ្ធិភាពការឃ្លាំមើលនិងបដិវាទសង្គមរបស់រណសិរ្ស
មាតុភូមិក្នុងរយៈពេលកន្លងទៅ បញ្ហាប្រភពធនធានមនុស្សត្រូវបានយកចិត្តទុក
ដាក់ច្រើនបំផុត។ លោកស្រី Bui Thi Thanh អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណ
សិរ្សមាតុភូមិវៀតណាម បានអោយដឹងថា៖
“ក្នុងអាណតិ្តជាបន្ត យើងខ្ញុំប្តេជ្ញាចិត្តវិនិយោគច្រើនថែមទៀតសម្រាប់ ការងារហាត់ពត់លត់ដំ បណ្ដុះបណ្ដាល បំប៉នកម្មាភិបាលទីពីរ បង្កើនការនិពន្ធ
ឯកសារ កម្មវិធីឲ្យបានល្អជាងមុន សមស្របជាមួយតម្រូវការនិងភារកិច្ចថ្មី។”ការ
ឃ្លាំមើលនិងបដិវាទរបស់មាតុភូមិបានបង្ហាញពីតួនាទីជាម្ចាស់ និងសិទ្ធិជាម្ចាស់
របស់ប្រជាជន។ រណសិរ្សមាតុភូមិដំណាងអោយប្រជាជន ដើម្បីអនុវត្តតួនាទី
ភារកិច្ចនេះ។ លោក Nguyen Tuc ប្រធានក្រុមប្រឹក្សារពិគ្រោះយោបល់វប្បធម៌
សង្គម បានចាត់ទុកថា៖ ដើម្បីអនុវត្តល្អការងារឃ្លាំមើល និងបដិវាទសង្គម រណ
សិរ្សមាតុភូមិត្រូវប្រមូលផ្តុំកម្លាំងពលំរបស់ប្រជាជនទាំងមូល។
“ការឃ្លាំមើល បដិវាទរបស់រណសិរ្សមាតុភូមិ គឺឃ្លាំមើលការបដិវាទរបស់
ប្រជាជន។ ប្រសិនបើទទួលបានការជួយជ្រោមជ្រែងជាច្រើនពីប្រជាជន មាន ន័យថាទទួលបានជោគជ័យ។ បញ្ហាសំខាន់ គឺអង្គការមហាជនចូលរួមកាន់តែ
ច្រើន លើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសមានកម្មាភិបាល ជនចាស់ ជរាមានកម្រិតវប្បធម៌ខ្ពស់ និងមានបទពិសេធន៍ទៀតផង”។
យន្តការដោះស្រាយលទ្ធផលឃ្លាំមើល បដិវាទសង្គមក៏ជាសំណូមពរដែល
បានដាក់ចេញ។ បន្ទាប់ពីការិយាល័យនយោបាយផ្សព្វផ្សាយ “បទបញ្ញត្តិឃ្លាំ
មើលនិង បដិវាទសង្គមរបស់រណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោ
បាយ- សង្គម”បានមានការកំណត់ជាក់ស្តែង អំពីការទទួលយក ពិនិត្យ និងដោះ
ស្រាយ លទ្ធផលការឃ្លាំមើល បដិវាទសង្គម។ នៅក្នុងមហាសន្និបាតលើកទី៨
ខាងមុខ ខ្លឹមសារពោលខាងលើក៏នឹងត្រូវបានលើកឡើងជាក់លាក់ដែរ។ អនុប្រ
ធានរណសិរ្សមាតុ ភូមិវៀតណាម លោក Nguyen Van Pha បានឲ្យដឹងថា៖
“ក្នុងពង្រាងរបាយការណ៍នយោបាយបញ្ចូនមហាសន្និបាតលើកទី៨ យើង
ខ្ញុំ គ្រោងនឹងនាំចេញកម្មវិធីសកម្មភាពចំនួន៥។ ក្នុងការងារនេះ និងលើកត្រដែត អំពីភារកិច្ចឃ្លាំមើលនិងបដិវាទសង្គមរបស់រណសិរ្សមាតុភូមិ។ប្រសិនបើទទួល បានការអនុម័តពីមហាសន្និបាត យើងខ្ញុំ នឹងកសាងកម្មវិធីឃ្លាំមើល បដិវាទ សង្គមជាប្រចាំឆ្នាំនិងអនុវត្តជាបណ្តើរៗ”។
ឆ្នាំ២០១៤ ជាឆ្នាំដំបូងអនុវត្តន៍បទបញ្ញត្តិឃ្លាំមើល បដិវាទរបស់រណសិរ្ស
មាតុភូមិវៀតណាម និងអង្គការនយោបាយ ក៏ជាឆ្នាំដើមដំបូងដែលរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ជ្រៀបចូលក្នុងជីវភាពរស់នៅជាធរមាន។ ដោយហេតុនេះ អនុវត្តន៍ ល្អភារកិច្ចឃ្លាំមើលនិងបដិវាទសង្គម ជាវិធានការដើម្បីបង្កើតឡើងការស្រុះចិត្ត
គំនិតក្នុងសង្គម រួមចំណែកកសាងប្រទេសជាតិស្អាតស្អំ រឹងមាំពីមួយថ្ងៃទៅមួយ
ថ្ងៃ៕