|
មនោសញ្ចេតនារបស់ប្រជាជនវៀតណាមសំរាប់ប្រជាជនសហភាពស៊ូវៀតមុននេះ (រុស្ស៊ីនាសព្វថ្ងៃ)គ្មានពេលណាផ្លាស់ប្តូរឡើយ (GDVN) |
Vovworld-រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៣០រូបរបស់បណ្ដាប្រទេសនិង
អ្នកប្រមុខអង្គការអន្តរជាតិអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang ចូលរួមពិធីព្យុះហយាត្រារំលឹកខួបទិវាជ័យជំនះឆ្នាំនេះនៅទីលាន
ក្រហមនៅរដ្ឋធានីម៉ូស្គូ។ ពិធីព្យុះហយាត្រានេះត្រូវបានចាត់ទុកជាមានទ្រង់ទ្រាយ
ធំពំផុតក្នុងប្រវត្តិសាស្ត្រទំនើបដោយមានការចូលរួមរបស់មនុស្ស១៥ពាន់នាក់
មធ្យោបាយយោធាចំនួន២០០គ្រឿងក្នុងនោះមានអាវុធទំនើបដែលមិនធ្លាប់បាន
ប្រកាសពីមុនមកឡើយ។
ចាប់ប្រភពឲ្យការតស៊ូដណ្ដើមឯករាជ្យរបស់វៀតណាម
៧០ឆ្នាំមុននេះ ជ័យជំនះនៃសង្គ្រាមការពារប្រទេសជាតិដ៏មហិមារដែល
ប្រជាជនសហភាពស៊ូវៀតដណ្ដើមបាន បានបើកចេញឲ្យមនុស្សលោកនូវ
យថាទស្សន៍ថ្មីដើម្បីកសាងសង្គមជឿនលឿនបង្កើតលក្ខណៈងាយស្រួលសំដៅ
បំផុសចលនាតស៊ូរំដោះជាតិ ប្រឆាំងអាណានិគមនិយមលើសកលលោកទាំង
មូលនៅបណ្ដាទសវត្សទី៥០ទី៦០នៃសតវត្សទី២០។ ចំពោះវៀតណាមនោះ
គោលមាគ៌ាជ័យជំនះរបស់ប្រជាជនវៀតណាមចាប់ប្រភពពីជ័យជំនះក្នុងសង្គ្រាម
ការពារប្រទេសជាតិដ៏មហិមារ។ ឆ្លើយសម្ភាសអ្នកយកព័ត៌មានស្ថានីយ៍ទូរទស្សន៍
រុស្ស៊ីមុននឹងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋ Truong Tan Sang បាន
សង្កត់ធ្ងន់ថា៖
“ចំពោះវៀតណាមនោះ ជ័យជំនះរបស់មិត្តបានរួមចំណែកសំខាន់សំរាប់
បដិវត្តន៍វៀតណាមដណ្ដើមបានជោគជ័យឯករាជ្យនាឆ្នាំ១៩៤៥ បង្កើតឡើង
សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ ក្រោយនោះ៥ឆ្នាំរដ្ឋាភិបាលសហភាព
ស៊ូវៀតពេលនោះបានទទួលស្គាល់និងសំរេចចិត្តបង្កើតទំនាក់ទំនងការទូតជា
មួយវៀតណាម។ យើងខ្ញុំចាត់ទុកថា នោះជារបត់ដ៏សែនសំខាន់មានអត្ថន័យដ៏
ធំធេងក្នុងទំនាក់ទំនងការទូតរវាងវៀតណាមនិងសហភាពស៊ូវៀត(សហព័ន្ធរុស្ស៊ី
សព្វថ្ងៃ)។”
រូបគំរូនៃចំណងមេត្រីភាពអន្តរជាតិដ៏ភ្លឺថ្លានិងស្មោះសរ
ស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់និងការគាំទ្រលើគ្រប់ជ្រុងជ្រោយរបស់បណ្ដាជន
ជាតិសហភាពស៊ូវៀតជាភាតរៈនាសម័យកាលនោះបានរួមចំណែកសំខាន់ដើម្បីប្រជាជនវៀតណាមសសេរឡើងបទចង្រៀងជ័យជំនះដោយមានមហាជ័យជំនះ
និទាឃៈរដូវឆ្នាំ១៩៧៥រំដោះភាគខាងត្បូងឯកភាពប្រទេសជាតិវៀតណាម។
កំលាំងពលំនៃទំនាក់ទំនងរវាងវៀតណាម-សហភាពស៊ូវៀតបានបង្កើតរូបគំរូនៃ
ចំណងមេត្រីភាពអន្តរជាតិដ៏ភ្លឺថ្លានិងស្មោះសរ។លោក Truong Tan Sang បាន
អះអាងថា៖
“វត្តមានរបស់យើងខ្ញុំនៅព្រឹត្តិការណ៍នេះជាប្រការធម្មតា។ យើងសុទ្ធតែបាន
ដឹងថា បច្ចុប្បន្ននេះពិភពលោកមានការផ្លាស់ប្តូរជាច្រើន ស្ថានភាពផ្ទៃក្នុងនៃប្រទេស
នីមួយៗមានការផ្លាស់ប្តូរដែរប៉ុន្តែចំណងមេត្រីភាពរបស់ប្រជាជនវៀតណាមនិង
ប្រជាជនសហភាពស៊ូវៀតមុននេះ (សហព័ន្ធរុស្ស៊ីសព្វថ្ងៃ) គ្មានពេលណាផ្លាស់ប្តូរ
បានឡើយ។”
ទំនាក់ទំនងរវាងវៀតណាម-រុស្ស៊ីសព្វថ្ងៃបានបន្តទំនាក់ទំនងវៀតណាម-
សហភាពស៊ូវៀតដោយទ្រពសម្បត្តិដ៏ថ្លៃថ្លាគឺរាល់សមិទ្ធិផលដ៏ធំធេងនៃចំណង
មិត្តភាពនិងសហប្រតិបត្តិការប្រពៃណី។ ដោយការខំប្រឹងប្រែងជាច្រើន នាឆ្នាំ២០០១
វៀតណាមនិងរុស្ស៊ីបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងដល់ឆ្នាំ២០១២បាន
បង្កើនជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ឆ្លើយតបបានតម្រូវការ
សហប្រតិបត្តិការទ្វេភាគីក្នុងសម័យកាលថ្មី។
សមិទ្ធិផលនៃបច្ចុប្បន្នកាល ជំនឿជាក់ទៅលើអនាគតកាល
ក្នុងមួយទស្សវត្សបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិង៣ឆ្នាំអនុវត្តទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រលើគ្រប់វិស័យនោះ ទំនាក់ទំនងវៀតណាម-រុស្ស៊ីទទួលបានសមិទ្ធិផល
ដ៏ធំធេងរួមចំណែកសំខាន់ក្នុងកិច្ចការទំនើបភាវូបនីយកម្មនិងអភិវឌ្ឍន៍នៅប្រទេស
នីមួយៗ។
លើមូលដ្ឋានរាល់សមិទ្ធិផលសហប្រតិបត្តិការដ៏ល្អប្រសើរនោះ ដំណើរទស្សន
កិច្ចនៅសហព័ន្ធរុស្ស៊ីនិងចូលរួមពិធីរំលឹកខួបលើកទី៧០នៃជ័យជំនះលើពួកហ្វាក់ស៊ីស
របស់លោកប្រធានរដ្ឋលោក Truong Tan Sang គឺសំដៅអះអាងប្រការមួយគឺ ទោះបីជា
ស្ថានភាពពិភពលោកមានបំរ៉ែបំរួលជាច្រើនក្តី ប៉ុន្តែរាល់មេរៀនប្រវត្តិសាស្ត្រនៃសង្គ្រាម
ការពារប្រទេសជាតិដ៏មហិមារនៅមានតំលៃជាអមតៈ។ ក្នុងសារផ្ញើរជូនថ្នាក់ដឹកនាំ
សហព័ន្ធរុស្ស៊ីក្នុងឱកាសនេះ លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងជាថ្មីម្ដង
ទៀតថា៖
“ខែឆ្នាំនឹងកន្លងផុតទៅ ប៉ុន្តែប្រជាជាតិវៀតណាមគ្មានពេលណាបំភ្លេចបានចំណង
មេត្រីភាព ការជួយឧបត្ថម្ភដ៏ធំធេងមានប្រសិទ្ធភាពបរស់បណ្ដាមិត្តក្នុងការតស៊ូដណ្ដើម
ឯករាជ្យមុននេះក៏ដូចជាបុព្វហេតុស្ដារនិងកសាងប្រទេសជាតិនាបច្ចុប្បន្ន។សូម
ប្រសិទ្ធិពរជូនប្រជាជនរុស្ស៊ីអភិវឌ្ឍន៍សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ តួនាទីរបស់
សហព័ន្ធរុស្ស៊ីកាន់តែបានលើកកំពស់ក្នុងដំបន់និងឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។”
ដោយអតីតកាលដ៏មោទនភាព រាល់សមិទ្ធិផលដ៏ធំធេងនាបច្ចុប្បន្ននិងការប្តេជ្ញា
និងបំណង់របស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរអាចជឿជាក់ទាំងស្រុងទៅ
លើអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី៕