ចំណងស្មោះត្រង់វៀតណាម-ឡាវ

(VOV)_នាថ្ងៃទី ៩ កក្កដា វៀតណាមនិងឡាវនឹងរៀបចំពិធីអបអរសាទរ​សម្រេច ការងារបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរនៅលើទីទាំងភូមិសាស្ត្រនិងបើក
សម្ពោធន៍បង្គោលព្រំដែនលេខ ៤៦០ នៅច្រកទ្វាព្រំដែន Thanh Thuy ( ខេត្ត Nghe An)
  - Nam On ( ខេត្ត Borikhamxay) ជាមួយ​ការ​ចូលរួមរបស់នាយករដ្ឋមន្ត្រីនៃប្រទេស
ទាំងពីរ។ នេះគឺជាព្រឹត្តិការណ៍មាន​អត្តន័យប្រវត្តិសាស្ត្រ ពីព្រោះ ចាប់ពីពេលនេះតទៅ  ប្រជាជននៃប្រទេសទាំងពីរ មានខ្សែព្រំដែន១ទំនើប ស្ថិរភាព រួមចំណែកសំខាន់ក្នុង
ការពង្រឹងសន្តិសុខជាតិ បង្កលក្ខណះងាយស្រួលសំរាប់ការកសាងនិងអភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គមនៅតំបន់ព្រំដែន។ ​

ចំណងស្មោះត្រង់វៀតណាម-ឡាវ - ảnh 1
ចំណងស្មោះត្រង់វៀតណាម-ឡាវ

          ព្រំដែនវៀតណាមនិងឡាវមានប្រវែងជាង ២០៦០គីឡូម៉ែត្រ ជាប់ខេត្ត​ចំនួន១០ របស់វៀតណាមនិងខេត្តចំនួន១០របស់ឡាវ។ ពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៧៧មក អនុ
សញ្ញាស្ដីអំ ពីខ័ណ្ឌព្រំសីម៉ាព្រំដែនរវាងវៀតណាមនិងឡាវត្រូវបានចុះហត្ថលេខា។ ដល់ដើមឆ្នាំ ១៩៨៧ ប្រទេសទាំងពីរបានសម្រេចការងារខ័ណ្ឌព្រំសីម៉ា បោះបង្គោល
ព្រំដែនជាសារវ័ន្ត ជាមួយបង្គោលព្រំដែនចំនួន២១៤។ ដើម្បីកសាងខ្សែព្រំដែនមួយ
សន្តិភាព  មិត្តភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ  ដោយឈរលើមូលដ្ឋានសមភាព គោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃប្រ
ទេស​និមួយៗ នាថ្ងៃទី ៣០ មករាឆ្នាំ ២០០៨ រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងឡាវ បានឯកភាពរួមសហការកសាងនិងអនុវត្ត÷គំរោងការណ៍​បង្កើនកម្រាស់ និង ជួសជុលប្រព័ន្ធបង្គោលព្រំដែន វៀតណាម-ឡាវ។ រយះ​ពេលអនុវត្តត្រូវបានអូស បន្លាយដល់ឆ្នាំ២០១៤។

          ក្រោយរយះពេលជាង៦ឆ្នាំ ជាមួយការខំប្រឹងប្រែងជាច្រើន ឆ្លងកាត់​លើរាល់ការ
លំបាក សាកល្បង រហូតមកដល់ពេលនេះ ភាគីទាំងពីរបានសម្រេចប្រព័ន្ធបង្គោលព្រំ ដែន១មុនកាលកំណត់។ ការ បង្កើនកម្រាស់និងជួសជុល​ប្រព័ន្ធបង្គោលព្រំដែននេះ
បានធានាអត្តចរិតចីរភាពនិងបំពេញរាល់បទដ្ឋានអន្តរជាតិផ្សេងៗ។

          ជាខេត្តមួយមានខ្សែព្រំដែនជាប់នឹងប្រទេសឡាវច្រើនបំផុត ក្នុង​រយះពេលប៉ុន្មាន
ឆ្នាំ កន្លងទៅ ជាមួយស្មារតីម្ចាស់ការ ប្តេជ្ញាចិត្តខ្ពស់បំផុត ខេត្ត Ha Tinh បានខំប្រឹងប្រែង
អនុវត្ត ប្រកបដោយដោយប្រសិទ្ធភាពកម្មវិធីបង្កើនកម្រាស់​និង​ជួស​ជុលប្រព័ន្ធបង្គោល ព្រំដែន វៀតណាមនិងឡាវ។ វរសេនីយ៍ឯកបម្រុង Nguyen Huy Trung ប្រធានសេនាធិ
ការ កងទ័ពការពារព្រំដែនខេត្ត Ha Tinh និង​ជា​ប្រធានក្រុមបោះបង្គោលព្រំដែនខេត្ត 
Ha Tinh បានអោយដឹងថា÷

          “ ដោយសារការរួមសហការដ៏ល្អប្រសើររវាងបណ្ដាកងកម្លាំងបោះ​បង្គោល​ព្រំដែន  របស់ខេត្ត Ha Tinh ខេត្ត Borikhamsay ជាមួយ​ការបញ្ជា ណែនាំរបស់គណះកម្មាធិការ បោះបង្គោលព្រំដែនខេត្ត កងទ័ពការពារព្រំដែនបាន រួមគ្នាសម្រេចការងារស្វែងមើល និងបោះបង្គោលព្រំដែននៅលើទីតាំងភូមិសាស្ត្រជាក់ស្ដែង រវាងខេត្ត Ha Tinh និង ខេត្ត  Borikhamsay។ ”

ឆ្លងកាត់រាល់ការលំបាកដោយភូមិសាស្ត្រ គមនាគមន៍ធាតុអាកាសការងារកសាង បង្គោលព្រំដែន វៀតណាមនិងឡាវក៏មានភាពងាយស្រួលជាច្រើន ដូចជា ÷ខ្សែរផ្លូវព្រំ ដែនវៀតណាមនិងឡាវបានកំណត់ច្បាស់ លាស់និងត្រូវបានបោះបង្គោលព្រំដែន ពី ឆ្នាំ១៩៧៧-១៩៨៦។ ខ្សែរ ព្រំដែននេះត្រូវបានបង្ហាញច្បាស់លាស់នៅលើផែនទីរបស់ ភាគីទាំងពីរ ដែលបានរួមគ្នាបង្កើតឡើង នាឆ្នាំ២០០៣ ដោយវិទ្យាសាស្ត្រ បច្ចេកទេស
ទំនើប ត្រឹមត្រូវ។ទន្ទឹមនឹងនោះគំរោងការណ៍នេះត្រូវបានកសាងដោយឈរលើការ ដកបទពិសោធTOកាងារខ័ណ្ឌព្រំសីម៉ាបោះបង្គោលព្រំដែនវៀណាមចិន​និងវៀតណាម
កម្ពុជា។អ្វីៗទាំងអស់គឺជាចំណងសាមគ្គីភាព​ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់
កង ទ័ពនៃប្រទេសទាំង២វៀតណាមឡាវដែលធ្វើការផ្ទាល់ល់ទីតាំងភូមិសាស្រ្ត“។អនុសេនីយ៍ឯកTha Noong Xongអនុប្រធានក្រុមបោះបង្គោលព្រំដែននៃខេត្តSavanakhet (ឡាវ)អោយដឹងថា៖

“ ត្រូវបានចែកបញ្ជាណែនាំខេត្តចំនួន៣​យើងខ្ញុំទទួលភារកិច្ចបង្កើនកំរាស់ជួស
ជុល បង្គោលព្រំដែនលើខ្សែព្រំដែនពីខេត្ត Quang Tri   ដល់ខេត្ត  Savanakhet  ពីខេត្ត
Ha Tinh ដល់ Kham Muon ។ក្នុងដំណើការស្វែងមើលទីតាំងភូមិសាស្រ្តយើង ខ្ញុំជា និច្ចកាលមានការគួបផ្សំដ៍ស្អិតរមួតបង្កលក្ខណះងាយស្រួលសំរាប់គ្នាទៀតផង។ម៉្យាងទៀមានការយកចិត្តទុកដាក់ពីថ្នាក់លើនៃប្រទេសនិមួយៗ។ “

ឆ្លងកាត់លើការលំបាក​ការលំបាកជាច្រើន ចុងក្រោយដោយបំណង​កសាងខ្សែ
ផ្លូវព្រំ ដែន១សន្តិភាព​មិត្តភាពបានសំរេចរួចរាល់។ឆ្លងកាត់លើវិបរិតប្រវត្តិសាស្រ្ត​ប្រទេសទាំង២វៀតណាមឡាវបានប្រកៀកស្មាជាមួយគ្នាកសាងទំនាក់ទំនងសាមគ្គី
ភាពជាពិសេស​ខ្ពង់ខ្ពស់ស្មោះត្រង់កម្រមានក្នុងប្រវត្តិសាស្រ្តអន្តរជាតិ។ការសំរេច ការងារបង្កើនកម្រាស់បង្គោលព្រំដែនវៀតណាមឡាវជាព្រឹត្តិការដ៍មានអត្ថន័យចំ
ពោះប្រជាជននសប្រទេសទាំង២រួមចំណែកពូនជ្រុំចំណងមិត្តភាពវៀតណាមឡាវ
ស្មោះត្រង់និងមាំមួនជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ