ចំណុចថ្មីក្នុងរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម
NGUYEN DANG TIEN -  
(VOV) /  
(VOV)_សម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម នីតិកាលទី១៣ ទើបនឹងបាន
អនុម័ត លើរដ្ឋធម្មនុញ្ញនៃសាធារណះរដ្ឋសង្គមនិយមវៀតណាមធ្វើវិសោធនកម្ម ដោយមានសម្លេងគាំទ្រចំនួន ៩៧,៥៩%។ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មត្រូវបានប្រធាន រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ចុះហត្ថលេខាជាលាយល័ក្សអក្សរ នឹង
មានសុពលភាពចាប់ពីថ្ងៃទី ១ មករាឆ្នាំ២០១៤តទៅ។
|
ប្រធាន រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ចុះហត្ថលេខាជាលាយល័ក្សអក្សរ(http://bariavungtau.com/) |
ក្រោយរយះពេល២១ឆ្នាំ ចាប់ពីពេល រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២មក ប្រទេសវៀត
ណាមបានមាន រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មថ្មី រដ្ឋធម្មនុញ្ញរបស់ដំណាក់កាលធ្វើសមា
ហរណកម្ម ដំណាក់កាលផ្លាស់ប្តូរថ្មី។ រដ្ឋធម្មនុញ្ញរបស់ប្រទេសមួយដែលកំពុងអភិ
វឌ្ឍន៍តាម ទិស ប្រជាធិបតេយ្យ អរិយធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋធម្មនុញ្ញធ្វើវិសោធ នកម្មថ្មីលើកនេះមានបណ្ដាចំណុចថ្មីដូចខាងក្រោមនេះ៖
ថ្មីអំពីទ្រង់ទ្រាយ
គណះកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានលើកច្បាស់នូវបណ្ដាចំណុច ថ្មី នៃសេចក្ដីព្រាង រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មលើកនេះ មានជំពូកចំនួន១១ និង មាត្រាចំនួន១២០ បើប្រៀបនឹងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ បានកាត់បន្ថយ២៧មាត្រា
រក្សារមាត្រាចំនួន៧ បំពេញបន្ថែមមាត្រាថ្មីចំនួន១២ និងធ្វើវិសោធនកម្មទៅលើ
មាត្រាចំនួន១០១។
ថ្មីអំពីខ្លឹមសារ
ពីបុព្វកថា រដ្ឋធម្មនុញ្ញបានធ្វើវិសោធនកម្មតាមទិសទស្សនះទូទៅ ប្រមូលផ្តុំ និង
បង្រូញខ្លី នៅត្រឹម១ភាគ៣ ពុព្វកថាក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ទីពីរ ស្ដីពីសិទ្ធិធ្វើជាម្ចាស់
របស់ ប្រជាជនត្រូវបានបង្ហាញច្បាស់លាស់និងមុនក៏ដូចជាក្រោយក្នុងសេចក្ដី ព្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ធ្វើអោយលេចត្រដែកនូវតួនាទិរបស់ប្រជាជន ដែលជាម្ចាស់កម្មវត្ថុខ្ពស់បំផុតតែមួយគត់នៃសិទ្ធិអំណាចរដ្ឋ។ ទីបី របបភាវូបនីយកម្ម គោលការណ៍អង្គការចាត់តាំងសិទ្ធិអំណាចរដ្ឋ ធានាការកសាងរដ្ឋនីតិបញ្ញាត្តិ វៀត ណាមសង្គមនិយមរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន។ ចំណុចថ្មីទី៤គឺ ខ្លឹមសារស្ដីពីសេដ្ឋកិច្ច វប្បធម៌ សង្គមអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា
បរិស្ថានត្រូវបានបង្ហាញតាមទិសខ្លី ច្បាស់លាស់ ធានាអត្តចរិតស្ថិរភាព យូរអ្វែង
របស់រដ្ឋធម្មនុញ្ញ។ ចំណុច៥គឺការកំណត់ស្ដីអំពីក្រុមប្រឹក្សារជាតិរៀបចំការបោះ ឆ្នោតនិងគណនីយ្យ។
បណ្ដាសមាជិក សមាជិកាសភាសកម្មរួមមតិកសាង រដ្ឋធម្មនុញ្ញធ្វើវិសោធ
នកម្ម
ចំណុចថ្មីនៃ រដ្ឋធម្មនុញ្ញក្រោមទស្សនះវិស័យរបស់បណ្ដាសមាជិក សមាជិកា
សភា នោះគឺ៖សមាជិក សមាជិកាសភាចំនួន៤៩៨រូប ជាដំណាងអោយគោលបំណង មតិរបស់ប្រជាជន បានពិភាក្សាយ៉ាងម៉តចត់ វិទ្យាសាស្ត្រ រួមមតិចំពោះពាក្យនិមួយៗ
ឃ្លានិមួយៗរបស់សេចក្ដីព្រាងធ្វើវិសោធនកម្ម។ តាមនោះបណ្ដាសមាជិក សមាជិកា សភាបានយល់ដឹងច្បាស់អំពីតួនាទី ការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសជាតិ។
ប្រជាជននិងអ្នកបោះឆ្នោតក្នុងទូទាំងប្រទេសរួមគ្នាកសាង រដ្ឋធម្មនុញ្ញធ្វើ
វិសោធនកម្ម
ចំណុចថ្មីនៃរដ្ឋធម្មនុញ្ញលើកនេះក្រោយទស្សនះរបស់ប្រជាជននិងអ្នកបោះឆ្នោត៖រដ្ឋធម្មនុញ្ញដំបូងរបស់វៀតណាមត្រូវបានចាប់បដិសន្ធិនាឆ្នាំ ១៩៤៦ បន្ទាប់គឺឆ្នាំ ១៩៥៩ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩២។ ច្បាប់រដ្ឋធម្មនុញ្ញនិមួយៗសុទ្ធតែដើរតួនាទី បេសក កម្មប្រវត្តិ សាស្ត្រដោយឡែក។ ប៉ុន្តែ មិនមែនកម្មាភិបាល ឬអ្នកបោះឆ្នោតណាក៏មានលក្ខណះ ពេលវេលាគ្រប់គ្រាន់ដើម្បីតាមដាន និងយល់ដឹងជ្រាលជ្រៅ គ្រប់គ្រាន់អំពីរដ្ឋធម្មនុញ្ញ
ទេ។ ប៉ុន្តែ ក្នុងលើកនេះក្នុងរយះពេលជិត១ឆ្នាំ បានមានមតិនិងសំណើររបស់អ្នកបោះ ឆ្នោត សន្និសីទ និងសិក្ខាសាលារាប់ពាន់ត្រូវបានរៀបចំឡើង…។ល។ ប្រការនេះបាន អោយឃើញថាប្រជាជន អ្នកបោះឆ្នោត បណ្ដាអ្នកវិទ្យាសាស្ត្រ …។ល។យកចិត្តទុក
ដាក់ជា ច្រើន រួមមតិ កម្លាំងកាយចិត្តជាច្រើនចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្ម
នុញ្ញ ចំណុចថ្មីនិងក៏គឺជាប្រការល្អបំផុតរបស់រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម នោះគឺប្រជា
ជន និងអ្នកបោះឆ្នោតក្នុងទូទាំងប្រទេសបានចាត់ទុករដ្ឋធម្មនុញ្ញជារបស់ខ្លួន។ រដ្ឋធម្ម នុញ្ញធ្វើវិសោធនកម្មលើកនេះបានស្ដែងចេញច្បាស់លាស់បន្តមរតកពីរដ្ឋធម្មនុញ្ញលើក មុនៗ និងបង្ហាញអស់ពីសុឆ័ន្ទះ បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ អ្នកបោះឆ្នោតក្នុងទូ
ទាំង ប្រទេស និងអភិវឌ្ឍន៍នៅលើកំរិតថ្មី ជាពិតជាក់ស្ដែងជារដ្ឋធម្មនុញ្ញរបស់ប្រជាជន អាស្រ័យដោយប្រជាជននិងដើម្បីប្រជាជន៕
NGUYEN DANG TIEN
-VOV