(VOVworld)-ក្នុងឆ្នាំ២០១៣ រដ្ឋសភាវៀតណាមបង្កើតឡើងសញ្ញាសម្គាល់ជាច្រើន
តាមរយៈសកម្មភាពសំខាន់ៗដែលជះ ឥទ្ធិពលទៅលើជីវភាពរស់នៅខាង នយោ
បាយរបស់ប្រទេសជាតិដាក់គ្រឹះស្ថានសំខាន់សម្រាប់ការពង្រីកប្រកបដោយប្រសិទ្ធ
ភាពរាល់មុខងារកំណត់ដោយរដ្ឋធម្មនុញ្ញរបស់ស្ថាប័នមានសមត្ថកិច្ចខ្ពស់បំផុត។
សកម្មភាពរបស់រដ្ឋសភាវៀតណាមនីតិកាលទី១៣ ក្នុងឆ្នាំ២០១៣បាន
បង្ហាញ ច្បាស់តាមរយៈកិច្ចប្រជុំទី៥និងទី៦។ សេចក្តីសម្រេចចិត្តសំខាន់ជាច្រើន
ត្រូវបានរដ្ឋសភាអនុម័ត ក្នុងនោះសំខាន់បំផុតគឺការយកសន្លឹកឆ្នោតទំនុកទុកចិត្ត ចំពោះបណ្តាដំណែងដែលរដ្ឋសភាជ្រើសតាំងនិងការអនុម័តរដ្ឋធម្មនុញ្ញ (ធ្វើវិសោ
ធនកម្ម) អនុម័តពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្ម ព្រមទាំងសេចក្តីសម្រេចចិត្តមួយ
ចំនួនអំពីការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។
|
កិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (រូបថតៈ TTXVN)
|
ការបោះឆ្នោតទំនុកទុកចិត្ត-ជំពូកថ្មីក្នុងសកម្មភាពសភា
នេះជាលើកទី១ បន្ទាប់ពីក្រោយ៦៧ឆ្នាំ ចាប់តាំងពីកិច្ចប្រជុំរដ្ឋសភា ដើមដំ
បូងនាឆ្នាំ១៩៤៦ រដ្ឋសភាវៀតណាមបានដំណើការយកសន្លឹកទំនុកទុកចិត្ត ចំពោះ
៤៧ដំណែងដែលរដ្ឋសភាជ្រើសរើសនិងអនុម័ត។ នេះជាជីវភាពខាងនយោបាយ
ដ៏សែនសំខាន់ ជាជំហានថ្មីក្នុងសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាសំដៅវាយតម្លៃ
អំពីសមាជិក សមាជិការដែល រដ្ឋសភាពជ្រើសរើសឬអនុម័ត ព្រមទាំងលើកកំពស់
ការទទួលខុសត្រូវរបស់សមាជិក សមាជិកាសភាម្នាក់ៗ ក្នុង ការជ្រើសរើសអ្នក
មានទេពកោលសល្យសម្រាប់ប្រទេសជាតិ។ ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung វាយតម្លៃថា៖
“លទ្ធផលនៃការយកសន្លឹកឆ្នោតទំនុកទុកចិត្តរបស់រដ្ឋសភា បានឆ្លុះបញ្ជាំងដ៏ច្បាស់លាសស់ស្ថានភាពសេដ្ឋកិច្ចសង្គម ការពាជាតិ សន្តិសុខ កិច្ច
ការ បរទេសនិងសកម្មភាពយុត្តិធម៌របស់ប្រទេសជាតិ។ នេះក៏ជាបទពិសោធល្អ
សម្រាប់ស្ថាប័ន អង្គភាពនៅមជ្ឈឹមនិងតំបន់ ក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់
ពិនិត្យមើលនិងអនុវត្តន៌ពេលដំណើការយកសន្លឹកឆ្នោតទំនុកទុកចិត្តចំពោះ ដំណែងដោយក្រុមប្រឹក្សាប្រជាជនជ្រើសរើសនាពេលខាងមុខ ដើម្បីឆ្លើយតប នឹងបំណងប្រាថ្នារបស់ប្រជាជន”។
|
រដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាម (ធ្វើវិសោធនកម្ម) |
អនុម័តលើពង្រាងច្បាប់សំខាន់ជាច្រើន
ក្នុងឆ្នាំ២០១៣ ការងារកសាងច្បាប់របស់រដ្ឋសភាត្រូវបានពង្រីកប្រកប
ដោយ ប្រសិទ្ធភាព ក្នុងនោះរដ្ឋសភាបានអនុម័តលើរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម។
ព្រឹត្តការណ៌នេះ ត្រូវបានវាយតម្លៃជាព្រឹត្តការណ៌នយោបាយគតិយុត្តិមាន
លក្ខណៈប្រវត្តិសាស្រ្ត បើកចេញសម័យថ្មីនៃកិច្ចការកសាងនិងការការពារមាតុ
ប្រទេស។ ការដែលអនុម័តរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មត្រូវបានចាត់ទុកថាជា
ធានា នយោបាយ គតិយុត្តិរឹងមាំសម្រាប់វៀតណាមឈានឡើងចំពោះមុខរាល់
ការ សាកល្បងថ្មីរបស់សម័យកាល។ លោកស្រី Nguyen Thanh Hai សមាជិ
ការ សភាមណ្ឌល Hoa Binh អះអាងថា៖
“រដ្ឋធម្មនុញ្ញដែលទើបនឹងបានអនុម័ត នឹងរួមចំណែកយ៉ាង សកម្មចូល
ក្នុងការជម្រុញអភិវឌ្ឍន៌សេដ្ឋកិច្ច សង្គមនាពេលខាងមុខ ជាពិសេស នឹងរួមចំ
ណែកក្នុងការដោះស្រាយរាល់ការខ្វែងគំនិត បញ្ហាសេសសល់តាំងពីមុនមក”។
រួមជាមួយការអនុម័តរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ឆ្នាំ២០១៣ រដ្ឋសភាវៀត ណាមបានអនុម័តលើពង្រាងច្បាប់ជិត២០ទៀត ហើយផ្តល់មតិចំពោះពង្រាង
ច្បាប់ ផ្សេងទៀតជាច្រើន។ ក្នុងចំនួននោះ គួឲ្យគត់សម្គាល់គឺពង្រាងច្បាប់ដីធ្លី
ធ្វើវិសោធន កម្ម។ នេះជាពង្រាងច្បាប់មានឥទ្ធិពលផ្ទាល់ទៅលើជីវភាពរស់នៅ
សេដ្ឋកិច្ច សង្គម ស្ថិរភាព និងជីវភាពរស់នៅគ្រប់ជ្រុងជ្រោយរបស់ប្រជាជន។
អនុប្រធាន រដ្ឋសភាលោក Uong Chu Luu សង្កត់ធ្ងន់ថា៖
“ច្បាប់ដីធ្លីធ្វើវិសោធនកម្មត្រូវបានកែតាមទិសធានារាល់កំណត់ប្រមូល
ដីធ្លីតឹងរឹង ដោយផ្សារភ្ជាប់ជាមួយសមត្ថកិច្ចរបស់រដ្ឋសភា រដ្ឋាភិបាល ក្រុម
ប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន”។
បង្កើនការផ្សព្វផ្សាយព័ត៌មានដល់អ្នកបោះឆ្នោត
ដោយរបៀបវារៈសាមញ្ញ ក្នុងឆ្នាំ២០១៣ សម័យប្រជុំជាច្រើនរបស់រដ្ឋសភា
បានផ្សាយបន្តផ្ទាល់លើវិទ្យុសម្លេង និងទូរទស្សន៌ ដើម្បីអ្នកបោះឆ្នោតអាច តាម
ដានទាន់ពេលវេលា។ លោក Le Nhu Tien សមាជិកមណ្ឌល Quang Tri វាយ
តម្លៃថា៖
“ក្នុងប៉ុន្មានកិច្ចប្រជុំថ្មីៗនេះ ពិសេសគឺអណត្តិរដ្ឋសភានីតិកាលទី១៣ រដ្ឋ
សភានិងគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភាបានមានការផ្តួចផ្តើមគំនិត បើកជំហ
ជា ច្រើនជាង។ នេះជាឱកាសមាសដើម្បីរដ្ឋសភាផ្សព្វផ្សាយព័ត៌មានទៅកាន់
អ្នក បោះឆ្នោត។
រួមជាមួយរាល់សញ្ញាសម្គាល់ខាងលើ នៅឆ្នាំ២០១៣ រដ្ឋសភាវៀតណាម
បានអនុម័តលើសេចក្តីសម្រេចចិត្តជាច្រើន អំពីការអភិវឌ្ឍន៌សេដ្ឋកិច្ច សង្គម បង្កើតបុព្វបទដើម្បីវៀតណាមសម្រេចបានគោលដៅដែលបានដាក់ ចេញ។
អាចនិយាយបានថា រាល់សញ្ញាសម្គាល់ខំខាន់ដែលរដ្ឋសភាវៀតណាម សម្រេចបានក្នុងឆ្នាំ២០១៣ គឺមានលក្ខណៈប្រវត្តិសាស្រ្ត ជាកម្លាំងចលករ ដើម្បី
ស្ថាប័នមានសមត្ថកិច្ចខ្ពស់បំផុត បន្តអនុវត្តន៌យ៉ាងល្អនូវមុខងារទាំងបី គឺតាក់តែង
ច្បាប់សម្រេចរាល់បញ្ហាសំខាន់របស់ប្រទេសជាតិ និងឃ្លាំមើលចំពោះសកម្មភាព
របស់រដ្ឋទាំងមូល៕