ចិត្តសប្បុរស ការទទួលខុសត្រូវនិងលក្ខណៈមនុស្សសាស្ត្របានបង្កើតនូវស្មារតីនិងកិត្យានុភាពរបស់វៀតណាម
(VOVWORLD) - រូបភាពអំពីប្រទេសវៀតណាមមួយ មានចិត្តសប្បុរស និងមានការទទួលខុសត្រូវ ក្នុងការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត COVID-19 នោះ បានរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើតនូវស្មារតី និងកិត្យានុភាពរបស់វៀតណាម ។
អ្នកជំងឺជនបរទេសពីរនាក់បានមន្ទីរពេទ្យវៀតណាម ព្យាបាលជាសះស្បើយពីជំងឺឆ្លង COVID-19 |
ការផ្ទុះឡើងនៃជំងឺរាតត្បាតរលោកផ្លូវដង្ហើមស្រួចស្រាវ (COVID-19) បណ្តាលមកពីវីរុស SARS-CoV-2 កំពុងវិវត្តន៍កាន់តែស្មុគស្មាញ។ យោងតាមស្ថិតិ គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ គីបង្ហាញថា ជំងឺឆ្លងនេះកំពុងរីករាលដាលនៅក្នុងប្រទេសនិងតំបន់ចំនួន ១៧៦ ហើយកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្សជាតិ។ ប្រទេសជាច្រើនបានអនុវត្តវិធានការណ៍ព្រមៗគ្នានិងខ្លាំងក្លាបំផុត ដើម្បីការពារនិងទប់ស្កាត់ជំងឺរាតត្បាត។ រូបភាពអំពីប្រទេសវៀតណាមមួយ មានចិត្តធម៌ និងមានការទទួលខុសត្រូវ ក្នុងការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត COVID-19 នោះ បានរួមជាមួយសហគមន៍អន្តរជាតិដើម្បីបង្កើតឡើងស្មារតីនិងកិត្យានុភាពរបស់វៀតណាម។
គិតត្រឹមយប់ថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០ វៀតណាមបានរកឃើញករណីឆ្លង COVID-19 ចំនួន ៧៦ករណី ដែលក្នុងនោះ ១៦ ករណីត្រូវបានព្យាបាលជាសះស្បើយរួចជាស្រេច។ ដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រជាជនវៀតណាមទាំងមូល បានលើកកម្ពស់ប្រពៃណីដ៏ល្អប្រសើររបស់ខ្លួន គឺសាមគ្គីភាព សេចក្តីសម្បុរសធម៌ ជួយគ្នាទៅវិញទៅមកដោយពុំមានការរើសអើងចំពោះអ្នកជម្ងឺជាដាច់ខាត មិនថាជនជាតិវៀតណាមរឺជនបរទេសឡើយ។ ក្នុងកាលៈទេសៈពោរពេញដោយក្តីលំបាកនិងឧបស័គ្គនោះសេចក្តីសម្បុរសធម៌នៅវៀតណាមកាន់តែភ្លឺស្វាងជានិច្ច។
ពោរពេញដោយស្មារតីមនុស្សសាស្ត្រ
ក្នុងចំណោមអ្នកជំងឺទាំងអស់ ដែលត្រូវបានព្យាបាលនៅប្រទេសវៀតណាមនោះ គឺមានអ្នកជំងឺខ្លះជាជនបរទេស។ អ្នកជំងឺទាំងនេះមានអារម្មណ៍ថា ខ្លួនមានសំណាងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសគឺគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាលនិងជួយពួកគេឱ្យរួចផុតពីសេចក្តីស្លាប់។ ឪពុកនិងកូនប្រុសឈ្មោះ Li Dinh និង Li Zichao ជនជាតិចិន ដែលជាអ្នកជម្ងឺឆ្លង COVID-19 ពីរនាក់ដំបូងនៅវៀតណាម ជាឧទាហរណ៍មួយ។ នៅពេលបញ្ចប់ការព្យាបាលនៅមន្ទីរពេទ្យ Cho Ray នៃទីក្រុងហូជីមិញ ពួកគេបានផ្ញើលិខិតទៅក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យនេះ ដោយបានសរសេរដូចតទៅ៖ “យើងខ្ញុំបានចេញពីមន្ទីរពេទ្យអស់រយៈពេល ៣ ថ្ងៃហើយ ប៉ុន្តែចិត្តហាក់ដូចជានៅតែស្ថិតក្នុងមន្ទីរពេទ្យអញ្ជឹង។ ដិតជាប់ក្នុងអារម្មណ៍ដែលមិនអាចបំភ្លេចបានរបស់ពួកយើងខ្ញុំ គឺរូបភាពមន្ទីរពេទ្យ Cho Ray ពោរពេញដោយសេចក្តីមនុស្សធម៌។ យើងហាក់ដូចជា យល់ឃើញពីចិត្តធម៌ ពីមនុស្សដែលបានជួយសង្គ្រោះយើងខ្ញុំ ហើយយើងខ្ញុំនឹងចងចាំជារៀងរហូត។ យើងចង់និយាយចេញពីបេះដូងរបស់យើងថាៈ សូមអរគុណវៀតណាម! ... ទោះបីយើងខ្ញុំចាកចេញពីវៀត ណាមដោយក្តីនឹករលឹកក៏ដោយ ក៏សេចក្តីសម្បុរសធម៌របស់អ្នកនឹងនៅតែស្ថិតក្នុងដួងចិត្តរបស់យើងខ្ញុំជានិច្ច”។
គ្រូពេទ្យវៀតណាមកំពុងព្យាបាលឲ្យអ្នកជំងឺ COVID-19 |
ក្នុងពេលជាមួយគ្នានោះ អគ្គកុងស៊ុលចិនមានមូលដ្ឋាននៅទីក្រុងហូជីមិញ នៅក្នុងដំណើរទៅសួរសុខទុក្ខនិងអរគុណចំពោះបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ Cho Ray ដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការថែរក្សាសុខភាពសម្រាប់ប្រជាពលរដ្ឋចិនពីររូបនោះ ក៏បានបង្ហាញដែរថា៖ “យើងខ្ញុំបានដឹងថា នៅក្នុងដំណើរការព្យាបាលជំងឺឲ្យពលរដ្ឋចិនពីរនាក់នោះ គ្រូពេទ្យនៅមន្ទីរពេទ្យ Cho Ray សុទ្ធតែមានការយកចិត្តទុកដាក់ខ្ពស់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយយើងខ្ញុំនឹងចងចាំជានិច្ច”។
ក្នុងចំណោមអ្នកជំងឺបរទេសនៅវៀតណាមដែលឆ្លង COVID-19 មានអ្នកជំងឺភេទប្រុស អាយុ ៦៩ ឆ្នាំ ជន ជាតិអង់គ្លេស ដែលមានអការៈជំងឺរ៉ាំរ៉ៃ ដែលពិបាកក្នុងការព្យាបាល COVID-១៩។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏វេជ្ជបណ្ឌិតនិងភ្នាក់ងារវៀតណាមនៅតែយកចិត្តទុកដាក់ក្នុងការផ្តល់ការព្យាបាលដល់អ្នកជំងឺនេះ នូវលក្ខខណ្ឌល្អបំផុតដែលអាចធ្វើទៅបាន។ ទន្ទឹមជាមួយគ្នានោះ ពលរដ្ឋអង់គ្លេសពីរនាក់ ប្តី ប្រពន្ធ លោក David និងលោកស្រី Cath Butler ដែលមកធ្វើទេសចរណ៍នៅវៀតណាមនោះ បន្ទាប់ពីបានចូលរួមនៅដាច់ដោយ ឡែក និងតាមដានសុខភាពនៅមន្ទីរពេទ្យ Dong Da នៃទីក្រុងហាណូយ បានឲ្យដឹងថា៖ “យើងខ្ញុំយល់ពីការពិតនេះ។ ហើយនេះជាអ្វីៗ ដែលត្រូវធ្វើក្នុងស្ថានភាពបច្ចុប្បន្ន។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរពេទ្យនិងបុគ្គលិកពេទ្យទាំងអស់នៅទីនេះ ដែលបានថែទាំនិងផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះយើងខ្ញុំ។ ដោយមានការរំជួលចិត្តចំពោះការដែលវៀតណាមបានជួយឧបត្ថម្ភយ៉ាងយកចិត្តទុកដាក់ចំពោះពលរដ្ឋអង់គ្លេសនាគ្រារោគរាតត្បាតសកលនេះ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward បានធ្វើឃ្លីបជាភាសាវៀតណាម ដោយបានថ្លែងថា “ភ្ញៀវទេសចរអង់គ្លេសជាច្រើន បានសម្តែងការដឹងគុណចំពោះប្រទេសវៀតណាម ហើយបានផ្ញើរនូវការកោតសរសើរចំពោះការជួយគាំទ្ររបស់ វៀតណាម ចំពោះពលរដ្ឋអង់គ្លេសនិងភ្ញៀវទេសចរអង់គ្លេស ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនិងទីភ្នាក់ងាររដ្ឋាភិបាលវៀតណាមដែលបានជួយឧបត្ថម្ភដល់អ្នកដែលត្រូវការជំនួយក្នុងគ្រាលំបាកនេះ”។
បង្ហាញការទទួលខុសត្រូវសម្រាប់សហគមន៍អន្តរជាតិ
ប្រទេសវៀតណាមបានកំណត់ថា ការបង្ការនិងប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាត COVID-19 គឺជាការងារមានលក្ខណៈសកល។ រួមជាមួយការជួយគ្នាទៅវិញទៅមកនិងការចែករំលែកក្តីលំបាកជាមួយប្រទេសចិននោះ ការដែលវៀតណាមបានគ្រប់គ្រងយ៉ាងតឹងរឹងនូវស្ថានភាពជំងឺ ដោយទប់ស្កាត់មិនឲ្យជំងឺរីករាលដាលក្នុងប្រទេសខ្លួន គឺជាវិធានការដែលវៀតណាមរួមជាមួយសហគមន៍អន្តរជាតិ ខិតខំរាំងស្កាត់ជំងឺរាតត្បាត សកលដ៏គ្រោះថ្នាក់នេះ។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម នាថ្ងៃទី ២៨ កុម្ភៈ តំណាងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺអាមេរិកបានវាយតម្លៃថា វៀតណាមបានអនុវត្តន៍វិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប្រកបដោយប្រសិទ្ធ ភាព និងសង្ឃឹមថា វៀតណាមនឹងចែករំលែកជាមួយសហគមន៍អន្តរជាតិនូវមេរៀនបទពិសោធន៍ក្នុងវិស័យនេះ។
សូមគូសបញ្ជាក់ថា សព្វថ្ងៃនេះ ប្រទេសវៀតណាមកំពុងផ្តល់អាទិភាពកំពូលដល់ការបង្ការនិងប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង COVID1-9 ដោយមានការទទួលខុសត្រូវខ្ពស់និងខិតខំប្រឹងប្រែងបំផុត។ មានអ្នកវិទ្យា សាស្ត្រ បានបង្កើតសូលុយស្យុងសម្លាប់មេរោគនិងបរិច្ចាគរាប់ពាន់ដប ដល់ប្រជាជន ដើម្បីការពារវីរុស SARS-CoV-2។ មានមនុស្សជាច្រើនបានចូលរួមក្នុងការ “ជួយសង្គ្រោះ” ផ្លែឪឡឹកនិងផ្លែស្រការនាគជួយប្រជាកសិករនាគ្រារោគរាតត្បាតសកលនេះ ដោយរីករាយនិងមិនគិតគូរអ្វីឡើយ។ លើសពីនេះទៅទៀត មានសប្បុរសជន អ្នកសិល្បៈនិងអាជីវកម្មជាច្រើន បានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់កម្មករ និយោជិតនិងជួយឧបត្ថម្ភថវិការ ដើម្បីរួមជាមួយរដ្ឋាភិបាលនិងវិស័យសុខាភិបាលប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺ។ យ៉ាងណាមិញ ប្រជាជនវៀតណាមទាំងអស់ បានធ្វើការរួមគ្នា ដើម្បីបណ្តុះស្មារតីការពារសុវត្ថិ ភាពសហគមន៍និងសណ្តាប់ធ្នាប់សង្គម កសាងរូបភាពប្រទេសវៀតណាមមួយ ប្រកបដោយសាមគ្គីភាព សុវត្ថិភាពនិងទឹកចិត្តមេត្តាធម៌។ ក្នុងគ្រាលំបាកបំផុត ប្រជាជនវៀតណាមបានបង្ហាញនូវស្មារតីជនជាតិ សាមគ្គីភាព ជួយគ្នាទៅវិញទៅមក។ ចិត្តសប្បុរសនិងការទទួលខុសត្រូវនាគ្រារោគរាតត្បាតសកលនេះ បានបង្កើតឡើងនូវស្មារតីនិងកិត្យានុភាពរបស់វៀតណាម៕