ច្បាប់ធនធាន បរិស្ថានកោះសមុទ្របង្កើតរបៀងគតិយុត្តិខណៈដែលបានជ្រៀបចូលក្នុងជីវភាពរស់នៅ
NGOC ANH -  
(VOVworld)-តាមរបៀបវារៈនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាល
ទី១៣ថា ពង្រាងច្បាប់ធនធាន បរិស្ថានសមុទ្រនិងកោះសមុទ្រនឹងបានលើកយក
មកពិភាគ្សានៅក្នុងបណ្តាសម័យប្រជុំខាងមុខ។ នេះជាច្បាប់ថ្មី ហើយមានវិសាល
ភាពធុំទូលំទូលាយដែលទាក់ទិនដល់ច្បាប់ដទៃជាច្រើនទៀត។ នៅពេលបានអនុ
ម័ត ជាឯកឆ័ន្ទនោះ ច្បាប់នេះនឹងបង្កើតឡើងរបៀងគតិយុត្តិ បានជ្រៀបចូល ក្នុង
ជីរភាពរស់នៅប្រចាំថ្ងៃ។
|
ច្បាប់ធនធាន បរិស្ថានកោះសមុទ្របង្កើតរបៀងគតិយុត្តិ
ខណៈដែលបានជ្រៀបចូលក្នុងជីវភាពរស់នៅ (រូបថតៈ TTXVN)
|
នាបច្ចុបន្បន្ន កិច្ចការគ្រប់គ្រងរដ្ឋស្តីពីសមុទ្រនិងកោះសមុទ្រត្រូវបានរដ្ឋាភិ
បាល ប្រគល់ ឲ្យក្រសួង ផ្នែកនានាជាច្រើន ដោយយោងតាមមុខងានិងភារកិច្ចរបស់
ស្ថាប័ននីមួយៗ ដូចជា ក្រសួងធនធាននិងបរិស្ថាន ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន
បទ។ល។ ដូច្នេះ បញ្ហានេះ នាំមកនូវការត្រួតស៊ីគ្នានិងពុំសូវមានប្រសិទ្ធភាពនោះ
ទេ ។ ពេលដែលច្បាប់នេះត្រូវបានផ្សព្វផ្សាយជាធរមាននោះ ពោលគឺក្រសួងកសិ
កម្មនិងអភិវឌ្ឍន៍ជនបទនៅតែគ្រប់គ្រងរដ្ឋលើវិស័យជលផលតាមច្បាប់ជលផល
ហើយក្រសួងវប្បធម៌កីឡានិង ទេសចរណ៍នៅតែគ្រប់គ្រងរដ្ឋលើវិស័យទេសចរណ៍
សមុទ្រតាមច្បាប់ទេសរណ៍។ រីឯក្រសួងធនធាននិងបរិស្ថាន ជាស្ថាប័នគ្រប់គ្រង
អំពីសមុទ្រនិងកោះសមុទ្រ។
ច្បាប់ធនធានបិរិស្ថានសមុទ្រនិងកោះសមុទ្ររួមចំណែកអភិវឌ្ឍន៍
សេដ្ឋកិច្ច សមុទ្រ
វៀតណាមមានឧត្តមភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដោយមានឆ្នេរ
សមុទ្រប្រវែងជាង៣.២៦០គីឡូមែត្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប
បាតសមុទ្រធំទូលាយជាង១លានគីឡូម៉ែត្រការ៉េ ពេញលេញទៅដោយសក្តានុ
ពលអំពីផលរ៉ែ ជលផល និងជីវចំរុះ។ ដោយហេតុនេះ ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច
សមុទ្រជាភារកិច្ចសំខាន់របស់វៀតណាម ក្នុងបុព្វហេតុកសាងនិងការពារមាតុ
ប្រទេស។
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តភាព លោកស្រី Bui Thi An
សមាជិការសភាមណ្ឌលហាណូយបានលើកច្បាស់ថា៖ “ខ្ញុំគិតថា គប្បីវាយតម្លៃ
ឡើងវិញអំពីសក្តានុភាពសេដ្ឋកិច្ចសមុទ្របរិមាណ ផ្ទុកនៃធនធានសមុទ្រ។ ពីការ
វាយកម្លៃនេះ ទើបនឹងរៀបចំបានផែន ការធនធានសមុទ្រ។ ពីនោះ ទើបអភិវឌ្ឍន៍
សេដ្ឋកិច្ចសមុទ្រ ស្របតាមសក្កានុពលរបស់វា”។
ច្បាប់ផ្សាភ្ជាប់ជាមួយកិច្ចការការពារអធិបតេយ្យភាពកោះសមុទ្ររបស់
មាតុប្រទេស
កោះសមុទ្រវៀតណាមមិនត្រឹមតែពេញលេញទៅដោយសក្កានុភាពសេដ្ឋកិច្ច
ដ៏ធំធេងប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ ការពារជាតិ
ទៀតផង។កោះសមុទ្រវៀតណាម ជាផ្នែកដែនដី១មិនអាចកាត់ផ្តាច់ចេញបាន
ឡើយ។ ដោយ ហេតុនេះ ការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រជាភារកិច្ចរបស់
ប្រជាពករដ្ឋ វៀតណាមម្នាក់ៗ។ លោក Duong Trung Quoc សមាជិកសភាមណ្ឌល
Dong Nai បានឲ្យដឹងថា៖“ខ្ញុំគាំទ្រ ការកសាងច្បាប់ដោយឡែក១ស្តីពីធនធាន
បរិស្ថានសមុទ្រនិងកោះសមុទ្រ។ ច្បាប់នេះ មិនត្រឹមតែនាំមកនូវប្រៀបខ្លាំងក្នុង
ដំណើរការអភិវឌ្ឍន៍កសាងប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក្នុងទំនាក់ទំនងជាមួយ
ប្រទេស ដទៃទៀតផង ក៏ដូចជាក្នុងការអនុវត្តរាល់កិច្ចសន្យារបស់វៀតណាមក្នុង
ថានៈជាប្រទេស ឆ្នេរសមុទ្រមានការទទួលខុសត្រូវ”។
បណ្តាការកំណត់របស់ច្បាប់ធនធាន បរិស្ថានសមុទ្រនិងកោះសមុទ្រ បាន
ផ្តោតសំខាន់ទៅលើការរៀបចំផែនការមេ ធ្វើអាជីវកម្ម ប្រើប្រាស់ធនធាន បរិស្ថាន
សមុទ្រ និងការពារបេតិកភ័ណ្ឌវប្បធម៌ទាក់ទិនដល់សមុទ្រ។ ច្បាប់នេះ មិនត្រឹមតែ
ស្រាវជ្រាវ ទទួលយកពីច្បាប់ជំនាញនានាដែលបានផ្សព្វផ្សាយជា ធរមានប៉ុណ្ណោះ
ទេ ថែមទាំងចងក្រង ផ្សាភ្ជាប់ជាមួយច្បាប់ផ្សេងៗទៀត ឲ្យក្លាយទៅ ជា “ប្រព័ន្ធ
ច្បាប់” របស់ជាតិអំពីសមុទ្រ កោះសមុទ្រ។ ច្បាប់នេះ ឆ្ពោះទៅរបៀង គតិយុត្តិ១
សម្រាប់វិធានការគ្រប់គ្រងថ្មី ស្តីពីការប្រើប្រាស់ប្រកបដោយប្រសិទ្ធិ ភាពធនធាន
សមុទ្រ និងធានាលក្ខណៈឯកភាពនៃប្រព័ន្ធគតិយុត្តិឲ្យស្របទៅ នឹងសន្ធិសញ្ញា
អន្តរជាតិដែលវៀតណាមជាសមាជិក៕
NGOC ANH