ច្បាប់សារព័ត៌មានធ្វើវិសោធនកម្ម៖ផ្លាស់ប្តូរដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង

(VOVworld)-ច្បាប់សារព័ត៌មាន (ធ្វើវិសោធនកម្ម) ទើបនឹងបានសមាជិកសមាជិកា
សភា អនុម័តនៅក្នុងកិច្ចប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី
៥មេសាឆ្នាំ ២០១៦ ហើយច្បាប់នេះ នឹងមានសុពលភាពនាថ្ងៃទី១មករាឆ្នាំ២០១៧
ខាងមុខ។ មានទៅ ដល់៩ចំណុច​ថ្មីក្នុងបណ្តាសេចក្តីសម្រេចស្តីពីសេរីភាពសារព័ត៌
មាន​ សេរីភាពបញ្ចេញមតិលើ សាព័ត៌មានរបស់ប្រជាពលរដ្ឋ ជាពិសេសគឺសីលធម៌
ប្រកបអាជីពរបស់អ្នកកាសែត។ ចំណុច ថ្មីទាំងអស់នេះគឺចាំបាច់និងបង្កើតក្រប
ខ័ណ្ឌច្បាប់សម្រាប់សារព័ត៌មានអភិវឌ្ឍន៍ស្របទៅនឹង ស្ថានភាពជាក់ស្តែងរបស់
ប្រទេសជាតិ។

ច្បាប់សារព័ត៌មានធ្វើវិសោធនកម្ម៖ផ្លាស់ប្តូរដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង - ảnh 1
អ្នកយកព័ត៌មានកំពុងប្រកបអាជីពរបស់ខ្លួន


        ចំណុចថ្មីមួយក្នុងចំណោមបណ្តាចំណុចថ្មីនៃច្បាប់សារព័ត៌មានធ្វើវិសោធន
កម្មនោះគឺ អនុញ្ញាតឲ្យស្ថាប័នសារព័ត៌មានបើកទូលាយការតភ្ជាប់សកម្មភាព។​ច្បាប់
នេះបានបង្កើនការ ការពារសេរីភាពសារព័ត៌មាន សេរីភាពខាងបញ្ចេញមតិលើសារ
ព័ត៌មានរបស់ប្រជាពលរដ្ឋ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។

        មានការចងសម្ព័ន្ធប៉ុន្តែកុំធ្វើឯកជនភាវូបនីយកម្មសារព័ត៌មាន

        ការពិតជាក់ស្តែងសរឲ្យឃើញថា ក្នុងសកម្មភាពសារព័ត៌មានដែលបានអនុ
វត្តគ្រប់រូប ភាព ដើម្បីបង្កើតឡើងផលិតផលសារព័ត៌មានដូចជា គេហទំព័រអាឡិច
ត្រូនិកសរុប ការបោះ ពុម្ភបន្ថែម ការចងសម្ព័ន្ធបណ្តាកម្មវិធីផ្សាយសម្លេងនិងទូរ
ទស្សន៍ជាដើម។ នាបច្ចុប្បន្នលើ ទូទាំងប្រទេសមានគេហទំព័រអេឡិចត្រូនិកចំនួន
១៦១០ដែលក្នុងនោះមានគេហទំព័រអេឡិច ត្រូនិកចំនួន២៥១ជារបស់ស្ថាប័នសារ
ព័ត៌មាន។ ការដែលគេហទំព័រអេឡិចត្រូនិកពង្រីក យ៉ាងច្រើននោះ គឺនាំមកនូវការ
ប្រគួតប្រជែងព័ត៌មាន ហើយគុណភាពមិនសូវបានធានា។

        ក្នុងបរិយាកាសនោះ ច្បាប់សារព័ត៌មានបានឆ្លុះបញ្ជាំងផ្ទាល់និងមានការកែប្រែ
 សំដៅ នាំសកម្មភាពសារព័ត៌មានជាក់ស្តែងជាង។ ពោលគឺ ច្បាប់សារព័ត៌មានធ្វើវិ
សោធនកម្មបាន លើកច្បាស់ថា ស្ថាប័នសារព័ត៌មានមានសិទ្ធិចងសម្ព័ន្ធក្នុងសកម្ម
ភាពសារព័ត៌មានជាមួយ ស្ថាប័នសារព័ត៌មានដទៃ។ ការបើកទូលាយនេះគឺចាំបាច់
បង្កើតបរិយាកាសយុត្តធម៌ និង បង្កលក្ខណៈងាយស្រួលសម្រាប់សារព័ត៌មានគ្រប់
ប្រភេទអភិវឌ្ឍន៍។      

        បើកទូលាយសេរីភាពសារព័ត៌មាននិងលើកកំពស់ការទទួលខុសត្រូវ
ជាពលរដ្ឋរបស់ អ្នកកាសែត

        ច្បាប់សារព័ត៌មានធ្វើវិសោធនកម្មបានកំណត់ច្បាប់អំពីការទទួលខុសត្រូវក្នុង
ការផ្តល់ ព័ត៌មានសម្រាប់សារព័ត៌មានរបស់ស្ថាប័ន អង្គការនិងអ្នកទទួលបន្ទុក។
អ្នកកាសែតបាន ច្បាប់ការពារក្នុងការអនុវត្តអាជីព។ ស្ថាប័ន អង្គការនានាមានភារ
កិច្ចផ្តល់ឲ្យអ្នកកាសែតនូវ ឯកសារមិនស្ថិតក្នុងក្របខ័ណ្ឌនៃការរំលោភឯកសារសំ
ងាត់របស់រដ្ឋ ឯកសារសម្ងាត់របស់ បុគ្គល និងឯកសារសម្ងាតដទៃតាមការកំណត់
របស់ច្បាប់។ ច្បាប់ក៏ហាមនូវសកម្មភាព គំរាមកំហែង បង្ខូចគេរ្តិ៍ឈ្មោះរបស់អ្ន​កកា
សែត អ្នកយកព័ត៌មាន ក៏ដូចជាការារាំងអ្នកកាសែត អ្នកយកព័ត៌មានអនុវត្តអាជីព
ស្របច្បាប់។​ម្យ៉ាងវិញទៀត ដើម្បីលើកស្ទុយតួនាទីរបស់អ្នក កាសែត ការទទួល
ខុសត្រូវជាពលរដ្ឋរបស់អ្នកកាសែត ច្បាប់សារព័ត៌មានធ្វើវិសោធនកម្ម ក៏មាន
សេចក្តីកំណត់ដោយបង្ខំអំពីសីលធម៌អាជីពរបស់អ្នកកាសែត។​ច្បាប់ក៏បានកំ
ណត់ ជាក់ស្តែងនូវសកម្មភាពត្រូវការហាមឃាត់ក្នុងសកម្មភាពសារព័ត៌មាន។

        មានសុពលភាពជាផ្លូវការនាថ្ងៃទី១មករាឆ្នាំ២០១៧ ច្បាប់សារព័ត៌មានធ្វើ
វិសោធនកម្ម នៅពេលឈានចូលជាធរមាននោះនឹងជាការអនុវត្តជាក់ស្តែងសេច
ក្តីសម្រេចរបស់រដ្ឋធម្ម នុញ្ញឆ្នាំ២០១៣ រួមចំណែកធានាឲ្យអ្នកចូលរួមសកម្មភាព
មានសេរីភាពសារព័ត៌មាននិងសេរី ភាពខាងបញ្ចេញមតិ។​ការអនុវត្តឲ្យមានការ
ចងសម្ព័ន្ធក្នុងសកម្មភាពសារព័ត៌មានសរឲ្យ ឃើញការផ្លាស់ប្តូរថ្មីត្រឹមត្រូវរបស់
បក្សនិងរដ្ឋវៀតណាមក្នុងវិស័យសារព័ត៌មាន បង្កើត ក្រប ខ័ណ្ឌច្បាប់សម្រាប់
បុព្វហេតុសារព័ត៌មានបដិវត្តន៍វៀតណាម រួមចំណែកសក្តិសមចូលក្នុងកិច្ច​ការ
កសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ