ច្បាមជាប់ជីវភាពរស់នៅជាក់ស្ដែង ដើម្បី​ឆ្លើយតប​នឹងបំណង​ប្រាថ្នា​របស់​ម្ចាស់ឆ្នោត

(VOVWORLD) - នាថ្ងៃទី ១៦ ខែមីនា សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលលើកដំបូងនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាលទី ១៥ បានប្រព្រឹត្តិទៅតាមទម្រង់ផ្ទាល់នៅវិមានរដ្ឋសភា នៃទីក្រុងហាណូយ ដោយតភ្ជាប់តាមប្រព័ន្ធអនឡាញទៅកាន់គណៈប្រតិភូសមាជិករដ្ឋសភាចំនួន ៦២ ក្រុមនៅតាមខេត្ត ក្រុងនានាចំណុះមជ្ឈឹម។
ច្បាមជាប់ជីវភាពរស់នៅជាក់ស្ដែង ដើម្បី​ឆ្លើយតប​នឹងបំណង​ប្រាថ្នា​របស់​ម្ចាស់ឆ្នោត - ảnh 1លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ baochinhphu.vn)

ខ្លឹមសារនៃសំណួរដេញដោលបានផ្ដោតសំខាន់លើបញ្ហានានា ដែលម្ចាស់ឆ្នោតមានការយកចិត្តទុកដាក់លើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ធនធាន និងបរិស្ថាន។ សម័យសួរដេញដោលបានបន្តសរឲ្យឃើញថា សកម្មភាពឃ្លាំមើលរបស់រដ្ឋសភា និងស្ថាប័ននានារបស់រដ្ឋសភាត្រូវបានអនុវត្តន៍តាមបែបប្រជាធិបតេយ្យជាប្រចាំ ក៏ដូចជាច្បាមជាប់ជីវភាពរស់នៅជាក់ស្ដែង ដើម្បីឆ្លើយតបនឹងតម្រូវការ និងបំណងប្រាថ្នារបស់ម្ចាស់ឆ្នោតផងដែរ។

តាមកាលកំណត់ នៅកិច្ចកិច្ចប្រជុំនាខែមីនា និងខែសីហាជារៀងរាល់ឆ្នាំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការសួរដេញដោល និងឆ្លើយសំណួរដេញដោល។

ច្បាមជាប់ជីវភាពរស់នៅជាក់ស្ដែង

បញ្ហា ដែលត្រូវបានលើកយកមកសួរដេញដោលលើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ធនធាន និងបរិស្ថានគឺជាខ្លឹមសារសួរដេញដោលចំនួន ២ ដែលមាន វិសាលភាពទូលំទូលាយ ហើយជះឥទ្ធិពល និងផលប៉ះពាល់យ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សកម្មភាពផលិតកម្ម-ធ្វើអាជីវកម្មរបស់សហគ្រាស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ; ការគ្រប់គ្រងរដ្ឋមិនត្រឹមតែផ្តោតសំខាន់ទៅលើក្រសួងទាំងពីរដែលគ្រប់គ្រងវិស័យដូចដែលបានពោលខាងលើប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងក្រសួងពាក់ព័ន្ធនានាទៀតផង។

នៅក្នុងក្រុមបញ្ហានីមួយៗសុទ្ធតែបានបែងចែកជាខ្លឹមសារចំនួនពីរ។ ទីមួយគឺ បណ្ដាបញ្ហាដែលត្រូវបានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអាណត្តិមុនធ្វើការសួរដេញដោល និងឃ្លាំមើលឯកទេស ហើយបានចេញសេចក្ដីសម្រេចចិត្តរួចរាល់។ ទីពីរគឺ បណ្ដាបញ្ហាព្រឹត្តិការណ៍ាបច្ចុប្បន្ន។ តថភាពជាក់ស្ដែងបានសរឲ្យឃើញថា ម្ចាស់ឆ្នោត ប្រជាពលរដ្ឋ និងសមាជិករដ្ឋសភាសុទ្ធតែបានយកចិត្តទុកដាក់ដល់បណ្ដាវិធានការរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងរបស់រដ្ឋាភិបាល ដើម្បីធានាប្រភពផ្គត់ផ្គង់ប្រេងសាំង (រួមទាំងបញ្ហាផលិតកម្ម ការនាំចូល និងការផ្គត់ផ្គង់ប្រេងសាំង)។ ឬបញ្ហាសួរដេញថ្លៃដីធ្លី ការអនុវត្តកិច្ចសន្យាទិញលក់ និងការផ្ទេរលក់ដីធ្លី។ គណៈប្រតិភូរដ្ឋសភាចំនួន ៥៤ ក្រុម ដែលបានបញ្ជូនសំណើរសូរដេញដោលទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាគឺសុទ្ធតែមានចំណាប់អារម្មណ៍លើបញ្ហានេះ។ យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្រុមបញ្ហាធំៗចំនួនពីរ ដែលបានលើកយកមកសួរដេញដោលមិនត្រឹមតែជាការទទួលខុសត្រូវរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងធនធាន និងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ផ្សេងទៀត និងរដ្ឋាភិបាលទៀតផង។ សមាជិកពាក់ព័ន្ធនានាបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ដើម្បីអាចឆ្លើយសំណួរដេញដោលឲ្យបានល្អិតល្អន់រាល់ខ្លឹមសារ ដែលសមាជិករដ្ឋសភា ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋចាប់អារម្មណ៍។

ច្បាមជាប់ជីវភាពរស់នៅជាក់ស្ដែង ដើម្បី​ឆ្លើយតប​នឹងបំណង​ប្រាថ្នា​របស់​ម្ចាស់ឆ្នោត - ảnh 2លោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន (រូបថត៖ baochinhphu.vn)

ពង្រីកលក្ខណៈប្រជាធិបតេយ្យ លើកត្រដែតបញ្ញាសមូហភាព

បញ្ហាដែលត្រូវបានលើកយកមកសួរដេញដោលក្នុងសម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី ១៥ គឺជាលទ្ធផលបានមកពីការបូកសរុបមតិយោបល់របស់បណ្ដាគណៈប្រតិភូសមាជិករដ្ឋសភា មតិ និងសំណើររបស់ម្ចាស់ឆ្នោត និងលទ្ធផលនៃការបោះឆ្នោតរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

ក្នុងសម័យសួរដេញដោលលើកនេះ សមាជិករដ្ឋសភាជំនាញនៅមូលដ្ឋាន និងសមាជិករដ្ឋសភា ដែលទទួលបន្ទុកផ្សេងៗគឺសុទ្ធតែអាចចូលរូមសួរដេញដោល។ ដូច្នេះហើយ បញ្ញាសមូហភាពត្រូវបានពង្រីកជាអតិបរមា ហើយបញ្ហានីមួយៗត្រូវបានវិភាគយ៉ាងម៉ត់ចត់ និងគ្រុបជ្រុងជ្រោយ។

ការសួរដេញដោលប្រកបដោយប្រសិទ្ធភាព នឹងជួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាំចេញសេចក្តីសម្រេចចិត្តស្ដីពីការសួរដេញដោយយ៉ាងត្រឹមត្រូវអំពីបញ្ហា រួមចំណែកលើកកំពស់សមត្ថភាពគ្រប់គ្រងរដ្ឋ ដោះស្រាយបញ្ហា ដែលកើតមានឡើងលើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ធនធាន និងបរិស្ថាន ហើយបង្កើតការវិវឌ្ឍលើវិស័យទាំងនេះ។

លើសពីនេះទៅទៀត ការសួរដេញដោល និងការឆ្លើយសំណួរដេញដោលនៅក្នុងសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានសរឲ្យឃើញយ៉ាងច្បាស់លាស់អំពីការវិវឌ្ឍដ៏សកម្មក្នុងការសម្របសម្រួលការងារគ្នារវាងរដ្ឋសភា និងរដ្ឋាភិបាល ហើយជួយរដ្ឋសភា និងរដ្ឋាភិបាលនាំចេញដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ដែលបានកើតមានឡើងក្នុងតថភាពជាក់ស្ដែងយ៉ាងឆាប់រហ័ស។ ប្រការនេះបានឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងបរិបទថ្មី ជាពិសេសនៅពេលដែលមានការផ្លាស់ប្តូរជាច្រើន ហើយចាំបាច់ត្រូវដោះស្រាយជាបន្ទាន់។

ការសួរដេញដោល និងការឆ្លើយសំណួរដេញដោលគឺជាផ្នែកមួយនៃមុខងារឃ្លាំមើលកំពូលរបស់រដ្ឋសភាវៀតណាម។ សម្មភាពសួរដេញដោលប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាពនឹងបង្កើតការវិវឌ្ឍជាវិជ្ជមានក្នុងប្រតិបត្តិការដឹកនាំ សម្របសម្រួល ក៏ដូចជារួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ