ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងដំណាក់កាលបច្ចុប្បន្ន

ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងដំណាក់កាលបច្ចុប្បន្ន - ảnh 1
ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងដំណាក់កាលបច្ចុប្បន្ន (bacninh.gov.vn)

        Vovworld-តាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញគឺការ ប្រឡង​
ប្រណាំង​កោតសសើរជាកំលាំងចលករដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ជាវិធានការ
សំខាន់​ដើម្បី​កសាងមនុស្សថ្មីនិងត្រូវបានដំណើរការជាប្រចាំថ្ងៃ។ ជ្រួតជ្រាប
សតិអារម្មណ៍​នេះ ក្នុងអំឡុង៦៦ឆ្នាំកន្លងមកនៅវៀតណាមមានចលនាប្រឡង
ប្រណាំងយ៉ាង​ផុលផុសទូលំទូលាយរួមចំណែកបង្កើតកំលាំងចលករដ៏ធំធេង
ធ្វើឡើងជ័យជំនះរបស់បដិវត្តវៀតណាម។

ប្រឡងប្រណាំងស្នេហាជាតិដើម្បីសំរេចគោលដៅរបស់បុព្វហេតុបដិវត្តន៍

        ក្នុងប៉ុន្មានឆ្នាំតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិអាមេរិកនៅវៀត
ណាមមានចលនាប្រឡងប្រណាំងធំៗដូចជា ពាងអង្ករបដិវត្តន៍ កំទិចសត្រូវ​អត់
ឃ្លាន កំទិចសត្រូវល្ងង់ខ្លៅ កំទិចសត្រូវឈ្លានពាន ជាដើម។ ចលនា​នេះបានរីក
រាលដាលយ៉ាងខ្លាំងក្លាក្នុងជីវភាពសង្គម ចលនា​ប្រជាជនគ្រប់ស្រទាប់សកម្ម
ធ្វើពលកម្មផលិតកម្មតស៊ូដណ្ដើមឯករាជ្យជាតិឯកភាពប្រទេសជាតិ។

        ក្នុងសម័យផ្លាស់ប្តូរថ្មីប្រទេសជាតិ ដើម្បីឆ្លើយតបបានសំណូមពរនៃបុព្វហេតុ​
ជំរុញ​ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ ស្ថាប័នផ្នែកនានា​របស់​វៀតណាមបានអនុវត្តចលនាប្រឡងប្រណាំងធំៗដូចជា ប្រជាជនទាំងមូល​សាមគ្គី​កសាងជីវភាពវប្បធម៍ កសិករផលិតកម្មអាជីវកម្មពូកែជាដើម។ ចលនា​មានតួនាទី
សំខាន់ដើម្បីប្រជាជាតិវៀតណាមទាំងមូលអនុវត្តដ៏ជោគជ័យភារកិច្ចសេដ្ឋកិច្ចសង្គម ពង្រឹងការពារជាតិសន្តិសុខបង្កើនសមាហរណកម្មអន្តរជាតិ។

គោលដៅនៃចលនាប្រឡងប្រណាំងស្នេហាជាតិនាបច្ចុប្បន្ន

        វៀតណាមកំពុងឈានទៅដំណាក់កាលឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយ
កម្មនិងបើកទូលាយសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដើម្បី​អភិវឌ្ឍន៍ខឿន
សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ជាជំហានៗអនុវត្ត​គោល​ដៅ ប្រជាជន
សម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ដើម្បីដល់ឆ្នាំ២០២០នាំ​វៀត​ណាមជាសារវ័ន្ត
ក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប។ ចលនាប្រឡង​ប្រណាំងស្នេហាជាតិ
ក្នុងដំណាក់កាលបច្ចុប្បន្ននៅវៀតណាមបានសម្ដែងដ៏​ពហុបែបនិងសម្បូរបែប។
ក្នុងនោះ សំខាន់បំផុតគឺការប្រឡងប្រណាំងរៀន​សូត្រ​និងធ្វើតាមគំរូសីលធម៍
លោកប្រធានហូជីមិញលើគ្រប់វិស័យក្នុងជីវភាពសង្គម ពិសេសគឺក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចនិងកសាងបក្សកុម្មុយនីស្តវៀត​ណាមស្អាត​ស្អំរឹងមាំ។ ប្រការគួរឲ្យកត់
សម្គាល់គឺបណ្ដាចលនាប្រឡងប្រណាំងបានរីករាល​ដាលទូលំទូលាយលើទូទាំង
ប្រទេស នៅគ្រប់ផ្នែកថ្នាក់រួមជាមួយការដែលបុគ្គល​ម្នាក់ៗជាម្ចាស់កម្មវត្ថុនៃចលនា
ប្រឡងប្រណាំងស្នេហាជាតិ ដោយហេតុនេះ​លទ្ធផលទទួលបានពីបណ្ដាចលនា
ប្រឡងប្រណាំងស្នេហាជាតិនៅវៀតណាមគឹប្រសិទ្ធភាពជាក់ស្ដែង។

        ប្រវត្តិសាស្ត្របដិវត្តន៍វៀតណាមបានសឲ្យឃើញថា​ ការប្រឡងប្រណាំង​ស្នេហា​ជាតិជាការងារចាំបាច់ដើម្បីដោះស្រាយភារកិច្ចនយោបាយសេដ្ឋកិច្ច​សង្គម​សន្តិសុខ
ការពារជាតិនៃប្រទេសជាតិនិងជាកំលាំងចលករដ៏ធំធេងរួម​ចំណែក​ជំរុញសកម្មភាព
សេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍។​ បណ្ដាចលនាប្រឡង​ប្រណាំង​ស្នេហាជាតិនាបច្ចុប្បន្ន
បន្តបង្កើតកំលាំងចលករខាងស្មារតីដ៏ថ្លៃថ្លា បង្កើតឡើងនូវកំលាំងចំរុះ ជាកត្តាសំខាន់
ដើម្បីអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមធានាការពារជាតិសន្តិសុខនិង
សមាហរណកម្មអន្តរជាតិរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ