(VOV)_បន្ទាប់ពីពេលបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាថ្ងៃទី១៨
វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមសប្ដាហ៍ជាន់
ខ្ពស់លើកទី២៤ របស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC-២៤)។
ដោយមានទិសដៅ ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយស៊ីជំរៅ
និងទូលំទូលាយនេះ ការចូលរួម APEC -២៤ជាឱកាសដើម្បីវៀតណាម អះអាងនូវតួ
នាទីជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧ដោយបានរួមវិភាគទានយ៉ាងសកម្មក្នុងបញ្ហា
នានាក្នុងវេទិកា។
|
ចូលរួម APEC នៅប៉ែរូ៖វៀតណាមត្រៀមរៀបចំអោយ APEC ២០១៧ |
គោលដៅរបស់សប្ដាហ៍ជាន់ខ្ពស់លើកទី២៤របស់ APEC លើកនេះគឺអនុវត្តការកំ
ណត់សហប្រតិបត្តិការផ្សេងៗដែលបានអនុម័ត ក្នុងឆ្នាំ ២០១៤-២០១៥ ក៏ដូចជាឆ្ពោះ
ទៅការកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ី-ប៉ាស៊ីហ្វីក។ APEC ២៤ បានឯក
ភាពនូវអាទិភាពចំបង ក្នុងឆ្នាំ ២០១៦ គឺតភ្ជាប់សេដ្ឋកិច្ចតំបន់ និងកំណើនគុណភាព
ទីផ្សារស្បៀងអាហារក្នុងតំបន់និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។
ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិស៊ីជំរៅនិងទូលំទូលាយ លើកកំពស់ទំនាក់
ទំនងពហុភាគី
វៀតណាមចូលរួម APEC នាឆ្នាំ ១៩៩៨ ជារបតសំខាន់ ក្នុងការអនុវត្តគោលន
យោបាយកិច្ចការបរទេសបើកទូលាយ ពហុទិសភាវូបនីយកម្ម ពហុបែបភាវូបនីយកម្ម
និងធ្វើសមាហរណកម្មសេដ្ឋកិច្ច របស់វៀតណាម។ ក្នុងរយៈពេល១៨ឆ្នាំកន្លងទៅ វៀត
ណាមបានសកម្មចូលរួម និងរួមវិភាគទានជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការរបស់
APEC ដូចជា៖ ជាប្រទេសម្ចាស់ផ្ទះឆ្នាំ APEC ២០០៦ រៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រី APEC
លើកទី៦ស្ដីអំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សនៅទីក្រុងហាណូយ។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាលជាសមាជិកសកម្ម នាំចេញមតិ
ថ្មីជាច្រើន និងអនុវត្តគំរោងការណ៍ជាងមួយរយ ក្នុងវិស័យនានា ដូចជា៖ ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស ប្រឆាំងភេរវកម្ម…លៗ
អះអាងតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC 2017
ដោយមានទិសកដៅ៖ ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិស៊ីជំរៅនិងទូលំ
ទូលាយ ការចូលរួម APEC នឹងជួយអោយវៀតណាម លើកកំពស់ទំនាក់ទំនងពហុភាគី
និងនោះក៏ជាឱកាសដើម្បីវៀតណាមអះអាងតួនាទីជាប្រទេសម្ចាស់ផ្ទះ ឆ្នាំវេទិកាសហ
ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ២០១៧(APEC ២០១៧)។នេះជាសកម្មភាពកិច្ច
ការបរទេសធំបំផុត និងខ្ពស់បំផុត ដែលវៀតណាមទទួលរៀបចំពីឥឡូវនេះដល់ឆ្នាំ
២០២៥។ យល់ដឹងច្បាស់ដូច្នេះ វៀតណាមមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់។ លោក
ស្រី Nguyen Nguyet Nga ឯកអគ្គរដ្ឋទូត និងជាទីប្រឹក្សាជាន់ខ្ពស់ លេខាធិការដ្ឋាន APEC ២០១៧ បានអោយដឹងថា៖
“ ឃើញសារសំខាន់ដូច្នេះ បានជា យើងត្រូវអនុវត្តការងារត្រៀមរៀបចំតាំងពីឆ្នាំ
២០១៣មក។ ចាប់ពីចុងឆ្នាំ ២០១៣ដល់ឆ្នាំ ២០១៤ វៀតណាមបានបង្កើតក្រុមការងារ
អន្តរស្ថាប័ន ហើយពីខែកក្កដាឆ្នាំ ២០១៥ វៀតណាមបានបង្កើតគណៈកម្មាធិការជាតិ
បញ្ជាណែនាំក្នុងឆ្នាំ ២០១៧។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ យើងត្រៀមរៀបចំដ៏ហ្មត់
ចត់លើគ្រប់វិស័យ។”
ដោយតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧ នៅនាំមកនូវឱកាសផ្សេងៗចំ
ពោះវៀតណាមទៀតផង។ លោកស្រី Nguyen Nguyet Nga បានអះអាងថា៖
“ ឆ្នាំ២០១៧នឹងនាំមកនូវឱកាសធ្វើសមាហរណកម្មសំរាប់វៀតណាម។ យើងខ្ញុំ
សង្ឃឹមថា៖ ដោយមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ APEC ២០១៧នឹងនាំមកនូវ
កម្លាំងចលករខ្លាំងសំរាប់វៀតណាម ក្នុងការអភិវឌ្ឍន៍ បង្កើនទំនាក់ទំនងដៃគូ ទាក់
ទាញប្រភពកម្លាំងសំរាប់វៀតណាម។”
ចូលរួម APEC ២៤ លើកនេះ នៅប៉ែរូ ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang នឹងរួមវិភាគទានយ៉ាងសកម្មសំរាប់វេទិកា ធ្វើអោយស៊ីជំរៅថែមទៀតទំនាក់
ទំនងទ្វេភាគីរវាងវៀតណាមជាមួយដៃគូស្នូលនានា ជំរុញសហគមន៍សហគ្រាស នៃ
វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក បង្កើនការវិនិយោគ អាជីវកម្ម
នៅវៀតណាម៕