ចូលរួមជាមួយរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
(VOVWORLD) - ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ រដ្ឋាភិបាល វៀតណាមទទួលបានការគាំទ្រទាំងខាងស្មារតីនិងសម្ភារៈជាច្រើន ពីអង្គភាពអាជីវកម្ម អង្គការនិងប្រជាជនទាំងក្នុងនិងក្រៅប្រទេស។ ការបរិច្ចាគដ៏មានតម្លៃទាំងនេះ បានរួមចំណែក ផ្តល់កម្លាំងពលំ សម្រាប់រដ្ឋាភិបាលវៀតណាម ជាពិសេស កសាងរូបភាពប្រទេសវៀតណាមមួយ សាមគ្គីភាព សុវត្ថិភាពនិងពោរពេញទៅដោយសេចក្តីសប្បុរសធម៌។
ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ រដ្ឋាភិបាលវៀតណាម រួមជាមួយក្រសួង ស្ថាប័ននានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។ អាស្រ័យហេតុដូច្នេះ រហូតមក ដល់ពេលនេះ រោគរាតត្បាតនៅតែស្ថិតក្រោមការគ្រប់គ្រងនៅឡើយ ហើយសុខភាពរបស់អ្នកជំងឺជាច្រើនមានភាពរីកចម្រើនជាវិជ្ជមាន។ ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ រដ្ឋាភិបាលវៀតណាមទទួលបានការគាំទ្រទាំងខាងស្មារតីនិងសម្ភារៈជាច្រើន ពីអង្គភាពអាជីវកម្ម អង្គការនិងប្រជាជនទាំងក្នុងនិងក្រៅប្រទេស។ ការបរិច្ចាគដ៏មានតម្លៃទាំងនេះ បានរួមចំណែក ផ្តល់កម្លាំងពលំ សម្រាប់រដ្ឋាភិបាលវៀត ណាម ជាពិសេស កសាងរូបភាពប្រទេសវៀតណាមមួយ សាមគ្គីភាព សុវត្ថិភាពនិងពោរពេញទៅដោយសេចក្តីសប្បុរសធម៌។
វៀតណាមកំពុងឈរចំពោះមុខនឹងគ្រាដ៏សំខាន់បំផុត ពោលគឺកំពុងប្រឈមមុខនឹងជំងឺរាតត្បាតសាកល COVID-19។ ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំង មួល បានសុ្រះចិត្តគំនិត ចូលរួមទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ តាមទ្រង់ទ្រាយដែលមិនធ្លាប់មានតាំងពីមុនមក។
ការស្រុះចិត្តគំនិត
រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងមានប្រភពធនធានបន្ថែមដើម្បីពង្រឹងវិធានការការពារនិងព្យាបាលជំងឺនោះ មជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាមបានួយឧបត្ថម្ភនូវបន្ទប់ចំនួន ៥ សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែលមានទឹកប្រាក់សរុបប្រហែល ១៣០.០០០ ដុល្លារអាមេរិក។ បន្ទប់ព្យាបាលទាំងនេះ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងហាណូយ ទីក្រុង ហូជីមិញ ខេត្ត ក្វាងនិញ ខេត្ត Phu Tho និងខេត្ត Bac Ninh។ ព្រះតេជគុណ Thich Duc Thien អនុប្រធាន អគ្គលេខាធិការនៃសមាគមព្រះពុទ្ធសាសនាវៀតណាម មានពុទ្ធដីកា ពុទ្ធបរិស័ទនិងប្រជាជន បានឆ្លើយ តបយ៉ាងខ្លាំង ចំពោះការអំពាវនាវរបស់រដ្ឋាភិបាលនិងរណសិរ្សមាតុភូមិ ដោយរួមដៃគ្នា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងជឿជាក់ថា វៀតណាមនឹងរុញថយក្រោយជំងឺ COVID-19 ជាក់ជាពុំខាន។
“នាពេលខាងមុខនេះ យើងខ្ញុំនឹងបន្តចូលរួមចំណែកនិងសម្របសម្រួលជាមួយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម គណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាតាមខេត្ត ដើម្បីយកឈ្នះជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានេះ សមាគមព្រះពុទ្ធសាសនាវៀតណាមក៏បានជំរុញឱ្យព្រះសង្ឃនិងពុទ្ធបរិស័ទ្ធគោរពតាមអនុសាសន៍និងតម្រូវការរបស់ក្រសួងសុខាភិបាល”។ នេះបើយោងតាមពុទ្ធដីការបស់ព្រះតេជគុណ Thich Duc Thien។
ដើម្បីជួយជ្រោមជ្រែងសេចក្តីអំពាវនាវរបស់រដ្ឋាភិបាល ឲ្យពលរដ្ឋម្នាក់ៗ អាស្រ័យលើលទ្ធភាពរបស់ខ្លួន អ្នកដែលមានលុយចូលរួមបរិច្ចាគជាលុយ អ្នកដែលមានសម្ភារៈគឺចូលរួមវិភាគទានជាសម្ភារៈនោះ សម្ព័ន្ធក្រុមហ៊ុន TH True Milk វៀតណាម និងមូលនីធិមួយបានបរិច្ចាគ ទឹកដោះគោ ១ លានកែវ ចំពោះវេជ្ជបណ្ឌិត កម្មាភិបាលនិងប្រជាជនដែលត្រូវនៅដាច់ដោយឡែកលើទូទាំងប្រទេស; ក្រុមហ៊ុនហុងដាវៀតណាមបានបរិច្ចាគ ១០ ពាន់លានដុង (ជាង ៤៣០ ពាន់ដុល្លារ); ក្រុមហ៊ុនគ្រឿងសំអាង Viet Huong បានបរិច្ចាគទឹកលាងដៃស្ងួត ១០០.០០០ ដប។ លោកស្រី Thai Huong តំណាងសម្ព័ន្ធក្រុមហ៊ុន TH True Milk បានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា ជំនួយស្ម័គ្រចិត្តគឺចេញពីបេះដូងសុធ្ធសាធ។ ពាក្យទឹកចិត្ត បានជ្រាបចូលយ៉ាងជ្រាលជ្រៅនៅក្នុងផ្នត់គំនិតរបស់ជនជាតិវៀតណាមគ្រប់រូប។ ក្រៅពីលក្ខណៈផ្ទាល់ខ្លួននិងការស្ម័គ្រចិត្ត អ្នកដែលមើលឃើញការទទួលខុសត្រូវ គឺត្រូវតែចូលរួមជាមួយរដ្ឋាភិបាលនិងសហគមន៍ដែរ”។
ប្រភពលើកទឹកចិត្តដ៏មានតម្លៃ
ការរួមដៃនិងបរិច្ចាគរបស់អង្គភាពអាជីវកម្មនិងបុគ្គលក្នុងការការពារនិងទប់ស្កាត់ជំងឺឆ្លង COVID-19 មិនត្រឹមតែមានអត្ថន័យខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យខាងស្មារតីនិងសីលធម៌ទៀតផងដែរ។ ជាងនេះទៅទៀត ក៏អាចចាត់ទុកថាជាប្រភពធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ ដែលបច្ចុប្បន្ន ទទួលបានជាង ១២ លានដុល្លារ ហើយនឹងបន្តកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត។ អនុប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Truong Thi Ngoc Anh បានអោយដឹងថា៖ “ចំពោះធនធានដែលប្រមូលបានពីមជ្ឈិម យើងខ្ញុំនឹងសម្របសម្រួលជាមួយគណៈកម្មាធិការជាតិបង្ការនិងទប់ស្កាត់ COVID-19 ដែលស្ថិតនៅក្រោមទីភ្នាក់ងារប្រចាំគឺក្រសួងសុខាភិបាល ដើម្បីធានាការគ្រប់គ្រងនិងការប្រើប្រាស់ថវិកា ក្នុងការជួយគាំទ្រ ឧបត្ថម្ភដល់អង្គភាពអាជីវករ សប្បុរសជន ដោយធានាតាមគោលបំណងនិងការបញ្ជាណែនាំដ៏ត្រឹមត្រូវរបស់នាយករដ្ឋមន្ត្រី”។
សាមគ្គីភាព ការស្រុះចិត្តគំនិត និងប្រជាជនទាំងមូលដែលប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតសព្វថ្ងៃនេះ គឺជាអង្គហេតុដ៏រស់រវើកអំពីសាមគ្គីភាពរបស់ប្រជាជនវៀតណាម។ ការរួមវិភាគទានដ៏មានតម្លៃនិងថ្លៃថ្លាទាំងនេះ បង្ហាញពីទំនុកចិត្តរបស់ប្រជាជនទៅលើរដ្ឋាភិបាលវៀតណាម ក្នុងការការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជាពិសេស រួមចំណែកក្នុងការកសាងប្រទេសវៀតណាមមួយ សាមគ្គីភាព សុវត្ថិភាព និងពោរពេញទៅដោយសេចក្ដីសប្បុរស៕