ចូលរួម“ស្វ័យការពារសមូហភាព”-របត់១ក្នុង គោលនយោបាយរបស់ជប៉ុន។

Vovworld- ក្រោយ​ពី បញ្ឈប់​ សង្គ្រាម​លោក​លើក​ទីពីរ ​ មកមាត្រាទី​៩ ក្នុងរដ្ឋធម្ម
នុញ្ញជប៉ុន(ឬហៅថា៖ រដ្ឋធម្មនុញ្ញ សន្តិភាពឆ្នាំ១៩៤៧​)បានកំណត់ថា៖ប្រទេស
នេះមិន​លូក​ដៃ​ក្នុង​សង្គ្រាម ​ជា​រៀង​រហូត។ក្នុងអំឡុងជិត៧ទស្សវត្តកន្លងទៅបទ​ហាមឃាត់នេះបានរារាំងតូ​ក្យូក្នុងការធានាសន្តិសុខជាតិក៍ដូចជាចូលរួមសកម្ម
ភាពធានាសន្តិសុខនៅក្នុងតំបន់។លើការពិតជាក់ស្តែងរដ្ឋាភិបាលជប៉ុនមាន
បំណងធ្វើ​ការបកស្រាយមាត្រាទី៩ពោលខាងលើសំដៅបង្កើនសិទ្ឋិការពារ
សន្តិសុខជាតិ។ប៉ុន្តែប្រការនេះត្រូវទទួលបានសំលេងគាំទ្រ២/៣នៃសមាជិក
សភាក៍ដូចជាការគាំទ្រជាភាគច្រើនពីសំណាក់ប្រជាជន​ក្នុងការបោះ​ប្រជាមតិ១
ទៀតផង។


                      

ចូលរួម“ស្វ័យការពារសមូហភាព”-របត់១ក្នុង គោលនយោបាយរបស់ជប៉ុន។ - ảnh 1

​​ម្ចាស់ការក្នុងកិច្ចការពារសន្តិសុខជាតិ
នៅចំពោះមុខការប្រែប្រួលនានាលើសកលលោកការធ្វើការបកស្រាយរដ្ឋធម្មនុញ្ញ សន្តិភាពនឹងអនុញ្ញាតបង្កើនលទ្ឋភាពយោធារបស់ជប៉ុនដោយការលុប​ចោលបទ
ហាមឃាត់និងអនុវត្តសិទ្ឋិ“ស្វ័យការពារសមូហភាព”ឬបានឧបត្ថម្ភប្រទេសសម្ព័នមិត្ត
ដែលត្រូវវាយប្រហារ។
ការដែលតូក្យូអាចចូលរួម​សកម្មភាពយោធាជាច្រើន​នៅក្នុងតំបន់ ត្រូវបានចាត់ទុក
ជាការប្រែប្រួលធំ១ក្នុងជញ្ជីងខាងសន្តិសុខនៅទ្វីបអាស៊ី។សាស្រ្តាចារ Alan Dupont នៅមហាវិទ្យាល័យ New South Wales(អូស្រ្តាលី)បានចាត់ទុកថា៖ប្រសិនបើបទ​ហាម
ឃាត់នេះត្រូ​វបានអនុម័តនេះនឹងជាការផ្លាស់ប្តូរសំខាន់បំផុតក្នុងគោលនយោបាយ
ការពារជាតិរបស់ជប៉ុនតាំងពីពេលកំលាំងស្វ័យការពារត្រូវបានបង្កើតកាល​ពីឆ្នាំ
១៩៥៤មក។
សម្ព័ន្ឋមិត្តគាំទ្រនិងការមិនស្រុះចិត្តគំនិតពីសំណាក់សាធារណមតិ
រហូតមកដល់ពេលនេះប្រទេសជាច្រើន​ដែលក្នុងនោះមានបណ្តាសម្ព័ន្ឋមិត្តរបស់
ជប៉ុនបានសំ​ដែងការគាំទ្រចំពោះផែនការធ្វើការបកស្រាយរដ្ឋធម្មនុញ្ញសន្តិភាពឡើង
វិញ។អាមេរិកគាំទ្រដោយសារឃើញជប៉ុនមានតួនាទីតុល្យភាព​ក្នុងសម្ព័ន្ឋភាពយោធា
អាមេរិកជប៉ុន​។បន្ទាប់នោះអូស្រ្តាលីនិងហ្វីលីពីនសុទ្ឋតែសំដែងការគាំទ្រ​ផងដែរ។ក្នុង
ការចរចារជា​មួយលោកKishidaរដ្ឋមន្រ្តីការបរទេសជប៉ុននៅរាជធានីភ្នំពេញនាពេលថ្មី
នេះលោកហោណាំហុងសមភាគី​ក​ម្ពុជាបានចាត់ទុកថា៖ផែនការនេះរបស់ជប៉ុន​នឹង
រួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថេរភាពនៅក្នុងសហគមន៍អន្តរជាតិ។ផែនការធ្វើ
ការបកស្រាយរដ្ឋធម្មនុញ្ញសន្តិភាពឡើងវិញបានបង្កការជជែកគ្នាក្នុងសាធរណ មតិ
ជប៉ុន។តាមលទ្ឋផលនៃការស្ទង់មតិរបស់ប្រជាជនជប៉ុន១នាពេលថ្មីនេះបានសរឲ្យ
ឃើញថា៖យ៉ាងតិចបំផុតមនុស្សប្រមាណពាក់កណ្តាលបានប្រឆាំងជំទាស់ផែនការ
នេះ​។ហេតុផលសារវ័ន្តគឺពួកគេព្រួបារម្ភអំ ពីក្របខ័ណ្ឌអនុវត្ត សិទ្ធិ “ស្វ័យការពារ
សមូហភាព”នឹងបានបើកទូលាយក្រោយពីបទហាមឃាត់ត្រូ​វបានវាបលុបចោល
នោះ។
ការដែលគណះបក្សនយោបាយនានាក្នុងសម្ព័ន្ឋកាន់អំណាច​នៅជប៉ុនមូលមតិជា
ឯកឆ័ន្ឋអំពីការធ្វើវិសោធនកម្មធំ១ក្នុងគោលនយោបាយសន្តិសុខជាលក្ខណះងាយ
ស្រួលដំបូងសំរាប់នាយករដ្ឋមន្រ្តីជប៉ុនលោកShinzo Abe ក្នុងការអនុវត្តផែនការ
ការពារសន្តិសុខជាតិដោយម្ចាស់ការ។ប៉ន្តែដើម្បីទទួលបាន​ការគាំទ្រពីប្រជាជន
ជាការសាកល្បង១ដែលមិន​ងាយឆ្ល​ងកាត់បានចំពោះសម្ព័ន្ឋកាន់អំណាចនាពេល
ខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ