ឆាកនយោបាយអូស្រ្តាលីបន្ទាប់ពីការបោះឆ្នោត

          (VOV)_ក្រោយរយៈពេល៥ថ្ងៃ បន្ទាប់ពីការបោះឆ្នោត លទ្ធផលជាផ្លូវការមិន
ទាន​បានប្រកាស។ ប៉ុន្តែ ដោយមានបរិមាណសន្លឹកឆ្នោតចំនួន៩០%បានរាប់នោះ
 ​បានសរអោយឃើញថា៖គ្មានគណបក្សណាមួយមានគ្រប់អាសនះដើម្បីបង្កើត​រដ្ឋាភិ
បាលដោយខ្លួនឡើយ។ នេះគឺប្រការដែលដើរផ្ទុយទៅនឹងគំនិតរបស់សម្ព័ន្ធ​គណបក្ស
សេរីភាព-ជាតិ កាន់អំណាច។ លទ្ធផលដំបូងនេះក៏បានសរអោយ​ឃើញ​នូវការបែក
បាក់នៅក្នុងឆាកនយោបាយអូស្រ្តាលីទៀតផង។​

ឆាកនយោបាយអូស្រ្តាលីបន្ទាប់ពីការបោះឆ្នោត - ảnh 1
ឆាកនយោបាយអូស្រ្តាលីបន្ទាប់ពីការបោះឆ្នោត
នាថ្ងៃទី២ឧសភា អ្នកបោះឆ្នោតអូស្រ្តាលីបានទៅបោះឆ្នោត ជ្រើសរើស​អាសនះចំនួន
១៥០ក្នុងរដ្ឋសភាជាន់ទាប និងអាសនះចំនួន៧៦នៅព្រឹទ្ធសភា​ ដើម្បីបង្កើតរដ្ឋាភិ
បាលថ្មីក្នុងអាណត្តិ៣ឆ្នាំខាងមុខនេះ។ លទ្ធផលរាប់សន្លឹក​ឆ្នោតជាលើកដំបូងនា
ថ្ងៃទី២កក្កដាបានសរអោយឃើញថា៖ សម្ព័ន្ធគណបក្ស​សេរីភាព-ជាតិកាន់អំណាច
របស់នាយករដ្ឋមន្ត្រី ​Malcolm Turnbull ដណ្ដើមបាន​អាសនះចំនួន៧០។ គណបក្ស
ប្រឆាំងទទួលបានអាសនះចំនួន៦៧។ បណ្ដា​គណបក្សផ្សេងៗនិងបេក្ខជនឯករាជ្យ
ទទួលបានអាសនះចំនួន៥។ នាបច្ចុប្បន្ន ​អាសនះចំនួន៨មិនទាន់បានកំណត់នៅ
ឡើយ ដោយសារត្រូវរង់ចាំលទ្ធផលរាប់សន្លឹកឆ្នោតដែលបានផ្ញើតាមប្រៃសណីយ៍​។
          តាមការកំណត់របស់ច្បាប់​អូស្រ្តាលី ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ​គណបក្ស​នេះ
ត្រូវដណ្ដើមអោយបានអាសនះចំនួន៧៦នៅក្នុងបរិមាណអាសនះទាំង១៥០នៅរដ្ឋ
សភាអូស្រ្តាលី។​

ឆាកនយោបាយអូស្រ្តាលីបន្ទាប់ពីការបោះឆ្នោត - ảnh 2
នាយករដ្ឋមន្ត្រី Malcolm Turnbull

ការគិតគូរប្រថុយប្រថាន​របស់នាយករដ្ឋមន្ត្រី​ Malcomlm Turnbull

          ថ្លែងមតិមុននឹងការបោះឆ្នោត នាយករដ្ឋមន្ត្រី​ Malcomlm Turnbull បានសង្កត់
ធ្ងន់ថា៖ លោកមានគោលបំណងដណ្ដើមបានជ័យជំនះជាដាច់ខាត ​ចំពោះគណបក្ស
សម្ព័ន្ធភាពសេរីភាព-ជាតិកាន់អំណាច ដើម្បីបន្តជំរុញការ​អនុវត្តផែនការសេដ្ឋកិច្ច 
ជួយអូស្ត្រាលីអភិវឌ្ឍន៍រឹងមាំក្នុងអនាគត។ ដូច្នេះ ក្នុង​សប្ដាហ៍​ឃោសនារកសម្លេងគាំទ្រ
 លោក ​ Malcom Turnbull បានប្រមូលផ្តុំទៅ​លើកម្លាំងប្រពៃណីរបស់គណបក្សសេរីភាព
នោះគឺការគ្រប់គ្រង់សេដ្ឋកិច្ច នាំចេញផែនការកាត់បន្ថយពន្ធក្នុងរយៈពេល១០ឆ្នាំ
ខាងមុខនេះ សំដៅជំរុញកំណើននិងបង្កើតការងារធ្វើ។ ​នាយករដ្ឋមន្ត្រី ​ Malcomlm
Turnbull ក៏បានប្រកាសថា៖ ​ក្រោម​ការ​ដឹកនាំរបស់គណបក្សសេរីភាព រដ្ឋាភិបាលអូ
ស្ត្រាលី​នឹងមានគ្រប់​កម្លាំងទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចក្រោយ​ Brexitដែរ។

          ប៉ុន្តែ ប្រការនេះមិនទាន់មានកំលាំងគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត
ឡើយ។ លទ្ធផលដំបូងបានសរអោយឃើញថា៖ គណបក្សសេរីភាព-ជាតិ កាន់អំណា
ចត្រូវបាត់​អាសនះជាច្រើនក្នុងរដ្ឋសភា បើប្រៀបនឹងបរិមាណអាសនះកំពុងមានគឺ
៩០។ ​នាយកវិទ្យាស្ថានស្រាវជ្រាវអូស្ត្រាលី​ Ben Oquist បានចាត់ទុកថា៖ ក្នុង​យុទ្ធនាការ​
ឃោសនារកសម្លេងគាំទ្រ សម្ព័ន្ធគណបក្សសេរីភាព-ជាតិនិងគណបក្ស​ប្រឆាំងបាន
ជឿជាក់ទៅលើខ្លួនច្រើនពេក ហើយមិនគិតដល់ការចរចារជាមួយ​គណបក្សតូច
ផ្សេងៗទៀត។ ​​

ចងសម្ព័ន្ធដើម្បីបង្កើតរដ្ឋាភិបាល​

          ក្នុងការបោះឆ្នោតកន្លងទៅ បណ្ដាបេក្ខជនឯករាជ្យ និងគណបក្សតូចៗ ​ទ
ទួលបានសម្លេងគាំទ្រចំនួន២៣% ជាលទ្ធផលខ្ពស់បំផុតពីមុនមក។ ទោះបីជា​គណ
បក្សទាំងនេះមានអាសនះមិនច្រើនក្តី ប៉ុន្តែគេបានក្លាយទៅជាអ្នកសម្រេចជោគ
វាសនារបស់ប្រទេសជាតិ។

          អំពីទ្រឹស្ដី សម្ព័ន្ធគណបក្សសេរីភាព-ជាតិកាន់អំណាច និងគណៈបក្ស​ប្រឆាំង​
អាចបង្កើតរដ្ឋាភិបាលថ្មី ដោយមានការគាំទ្រពីបេក្ខជនឯករាជ្យ សំដៅ​ប្រមូលផ្តុំ​
អោយ​គ្រប់អាសនះ៧៦ក្នុងរដ្ឋសភា។ ដូច្នេះ នាថ្ងៃទី៤ កក្កដា ថ្នាក់ដឹកនាំនៃគណ
បក្សទាំងពីរបានចាប់ផ្តើមចរចារជាមួយបេក្ខជនឯករាជ្យនានាដើម្បី​ប្រមូលផ្តុំ
អាសនះ សំដៅ​បង្កើតរដ្ឋាភិបាល។ ​សមាជិកព្រឹទ្ធសភា​ Arthur Sinodinis នៃគណ
បក្សសេរីភាព ​របស់​នាយករដ្ឋមន្ត្រី​ Malcolm Turnbull បាន​ទទួល​ស្គាល់ថា៖ លោក  
Turnbull បានចាប់ផ្តើម​ចរចារ​ជាមួយបេក្ខជនឯករាជ្យ ​ដើម្បីអាចបង្កើតរដ្ឋាភិ
បាលថ្មី។ នាពេលជាមួយ​គ្នានោះ ​ថ្នាក់ដឹកនាំគណបក្ស​ប្រឆាំង ​ Bill Shorten ក៏
បានចាប់ផ្តើមស្វែងរក​បេក្ខជនឯករាជ្យ​ដើម្បី​ចរចារ។​

          ក្នុងពេលជាមួយគ្នានោះ អ្នកវិភាគមួយចំនួនក៏បាននាំចេញសេណារីយ៊ូមួយ
ថា៖ ភាគីទាំងពីរមានអាសនះស្មើគ្នា ហើយគណបក្សបៃតង ឬបេក្ខជនឯករាជ្យ​
មិនគាំទ្រ​គណបក្សណាមួយ នៅពេលនោះអូស្ត្រាលីត្រូវបានដំណើការបោះឆ្នោត
ឡើងវិញ ក្នុង​រយៈពេល១២ខែខាងមុខនេះ។​

          បណ្ដាការគិតគូថាការបោះឆ្នោតមុនកាលកំណត់នៅអូស្ត្រាលីនឹងនាំមក
​អោយ​ឆាកនយោបាយប្រទេសនេះស្ថិរភាព ប៉ុន្តែលទ្ធផលក៏បានសរអោយឃើញនូវ
ភាព​ស្មុគ្រស្មាញនៅប្រទេសនេះដែរ។ ប្រការនេះក៏មានន័យថា៖ គោលបំណងរបស់
​ប្រជាជនគឺមានរដ្ឋាភិបាលមួយ ឯកភាព ស្ថិរភាព គឺពិបាកអនុវត្តបាន​៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ