(VOV)_នាថ្ងៃទី១មករាឆ្នាំ២០១៧វៀតណាមជាប្រទេសម្ចាស់ផ្ទះនៃវេទិកាសហប្រតិ
បត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់បំ
ផុត រវាងទ្វីបអាស៊ី-អឺរ៉ុប។ ក្នុងរយៈពេល១១ឆ្នាំ ចាប់ពីលើកដំបូងវៀតណាមទទួលរៀប
ចំ APEC នាឆ្នាំ២០០៦មក ដោយមានទិសស្លោកសកម្ម ម្ចាសការនិងច្នៃប្រឌិត APEC
២០១៧ នឹងជាចំណុចសំខាន់របស់វៀតណាមនៅលើមាគា៍ធ្វើសមាហរណកម្ម។
|
ឆ្នាំ APEC 2017: វៀតណាមធ្វើសមាហរណកម្មនិងច្នៃប្រឌិត |
រយៈពេលជាង២៥ឆ្នាំបង្កើតនិងអភិវឌ្ឍន៍ វេទិកា APEC បានអះអាងតួនាទីជា
យន្តការសហប្រតិបត្តិការសេដ្ឋកិច្ចជួរមុខនៅក្នុងតំបន់ និងពិភពលោកដឹកនាំដំណើ
ការសេរីភាពពាណិជ្ជកម្មនិងវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ចំពោះបំ
រ៉ែបំរួលនៅលើពិភពលោកនិងតំបន់តួនាទីរបស់ APEC កាន់តែសំខាន់ មិនអាចខ្វះ
បាន។
ក្នុងសភាពការណ៍នោះ ការរៀបចំឆ្នាំ APEC ២០១៧ ភារកិច្ចរបស់វៀតណាមគឺត្រូវ
ធ្វើយ៉ាងមេចដើម្បីបង្ហាញបានទស្សនះវិស័យរបស់ខ្លួន អំពីអាស៊ី-ប៉ាស៊ីហ្វីក។
ការយល់ដឹងអំពីសហគមន៍មួយកំពុងផ្លាស់ប្តូរថ្មី
ប្រធានបទ APEC ២០១៧៖” បង្កើតកម្លាំងពលំថ្មី ពូនជ្រុំសំរាប់អនាគតរួម” បាន
បង្ហាញនូវអាទិភាពរបស់ APEC ក្នុងដំណាក់កាលថ្មីនេះ។ ប្រការនេះបានបង្ហាញនូវ
គោលបំណងរួមរបស់សមាជិកទាំងឡាយដើម្បី បង្កើតកម្លាំងចលករថ្មីក្នុងឆ្នាំ ២០១៧
ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី។
រួមជាមួយនោះគឺ កសាងទស្សនះវិស័យសំរាប់ APEC ក្រោយឆ្នាំ ២០២០ រួមចំណែកក
សាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វីកប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងសម្បូរ
រុងរឿង។ក្នុងសភាពការណ៍លើពិភពលោក កំពុងមាននិន្នការប្រឆាំងគាំពារពាណិជ្ជ
កម្មសកលកំពុងកើនឡើង លោក Alain Bollard នាយកប្រតិបត្តិគណៈលេខាធិការ
APEC បានចាត់ទុកថា៖
“ នេះជាឆ្នាំពោពេញទៅដោយឧបសគ្គចំពោះវៀតណាម។ សន្និសីទកំពូលនៅប៉េរូ
បាននាំចេញសារគឺបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រឆាំងនឹងនិន្នការគាំពារ។
វៀតណាមត្រូវបង្ហាញសមត្ថភាពដឹកនាំរបស់ខ្លួនយ៉ាងដូចម្តេច? យើងខ្ញុំសង្ឃឹមថា
វៀតណាមបន្តបង្កើតឡើងការឯកភាពក្នុងឆ្នាំ APEC ២០១៧ ជំរុញពាណិជ្ជកម្មតំ
បន់អាស៊ី-ប៉ាស៊ីហ្វីក។ខ្ញុំជឿជាក់ថា៖ វៀតណាមនឹងសម្រេចល្អតួនាទីជាប្រធាន APEC
២០១៧។”
ទំនុកទុកចិត្តរបស់មិត្តភក្តិអន្តរជាតិចំពោះវៀតណាមនេះគឺដោយសារ តួនា
ទីនិងឋានះរបស់វៀតណាម ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ក៏ដូចជាការរួមវិភាគ
ទានយ៉ាងសកម្មរបស់វៀតណាម ក្នុង APEC និងយន្តការសហប្រតិបត្តិការពហុទិស
ផ្សេងៗ។ ឯកអគ្គរដ្ឋទូត ទីប្រឹក្សាជាន់ខ្ពស់នៃលេខាធិការដ្ឋាន APEC វៀតណាម ឆ្នាំ
២០១៧ លោកស្រី Nguyen Nguyet Nga បានអោយដឹងថា៖
“ បណ្ដាការផ្តើមគំនិត នាបច្ចុប្បន្នសុទ្ធតែប្រមូលផ្តុំចូលក្នុងអាទិភាពធំៗរបស់
APEC និងសមស្របជាមួយតម្រូវការថ្មីនៃកំណើននិងការតភ្ជាប់។ ក្នុងនោះ ប្រការ
សំខាន់បំផុត គឺកំណើនគុណភាព។ដូច្នេះ វៀតណាមត្រូវមានការផ្តើមគំនិតអំពីកំ
ណើនគុណភាព តភ្ជាប់ និងកំណែទម្រេងសេដ្ឋកិច្ច។ ប្រការនេះសមស្របជាមួយតម្រូវ
ការរបស់វៀតណាមនិងសមស្របជាមួយតម្រូវការថ្មីរបស់ APEC នាបច្ចុប្បន្ន។”
ពូនជ្រុំអោយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងបណ្ដាដៃគូ
ការទទួលរៀបចំឆ្នាំ APEC ២០១៧ ជាកិច្ចការបរទេសស្នូលរបស់វៀតណាម ដល់ឆ្នាំ ២០២០ បង្ហាញនូវការប្តេជ្ញាចិត្តរបស់វៀតណាមអំពីការធ្វើសមាហរណកម្ម និងលើក
កំពស់ទំនាក់ទំនងការទូតឡើងកំរិតថ្មី។ នេះក៏ជាឱកាសដើម្បីវៀតណាមរួមជាមួយ
បណ្ដាសមាជិកសហគមន៍អាស៊ាន ពូនជ្រុំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជា
មួយដៃគូ សហគញរាសនិងមិត្តភក្តិក្នុងតំបន់។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Bui Thanh Son បានអះអាងថា៖
“ ឆ្នាំ APEC ២០១៧ ជាឱកាសមួយដើម្បីវៀតណាមបង្ហាញរូបភាពមួយអំពី
ខឿនសេដ្ឋកិច្ចវៀតណាមផ្លាស់ប្តូរថ្មី សកម្ម ពោពេញទៅដោយសក្តានុភាពនិងសកម្ម
ធ្វើសមាហរណកម្មអន្តរជាតិ។រូបភាពមនុស្សវៀតណាមស្នេហារសន្តិភាព រួសរាយរាក់
ទាក់ អរិយធម៌ និងស្និទ្ធស្នាល។ ឆ្នាំ APEC ២០១៧ ក៏ជាឱកាសដើម្បីសហគ្រាស តំបន់
និងប្រជាជនរួមវិភាគទានចំពោះកិច្ចសហប្រតិបត្តិការក្នុង APEC យល់ដឹងបន្ថែម
អំពីផលប្រយោជន៍ជាក់ស្ដែង ដែល APECនាំមកជូន។”
ក្នុងសភាពការណ៍ វៀតណាមកំពុងខំប្រឹងប្រែងទាក់ទាញប្រភពកម្លាំងអន្តរ
ជាតិបំរើការអនុវត្តគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ២០១១-២០២០ APEC ២០១៧ បង្កើតឡើងឱកាសជាច្រើនសំរាប់តំបន់ និងសហគមន៍អាជីវករ វៀត ណាម អភិវឌ្ឍន៍ ជួបប្រាស្រ័យ និងផ្សព្វផ្សាយអំពីប្រទេសវៀតណាមផ្លាស់ប្តូរថ្មី សកម្ម
ពោពេញទៅដោយសក្ដានុភាព កំពុងដើរលើមាគា៍ធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ៕