ឆ្នាំ ២០១៧ - កំណាត់ផ្លូវលំបាកលំបិនក្នុងការចរចាអំពី Brexit
HONG VAN -  
(VOVWORLD) - នាប៉ុម្មានថ្ងៃចុងក្រោយឆ្នាំ ២០១៧ សន្និសីទកំពូលអឺរ៉ុបដែលត្រូវបាន រៀបចំឡើងនៅទីក្រុង Brussels បែលហ្ស៊ីក បានឯកភាព
ឈានទៅដំណាក់កាលទី ២ នៃជំ ចរចាអំពី Brexit និងទំនាក់ទំនងពាណិជ្ជកម្មនាអនាគតរវាងអង់គ្លេសនិងសហភាពអឺរ៉ុប។ ជំហានលោតផ្លោះនេះបានបិទបញ្ចប់ដំណាក់កាលទី ១ នៃការចរចាស្តីអំពីការចាកចេញពីដំបូលអឺរ៉ុបរួមក្នុងឆ្នាំ ២០១៧។
ឆ្នាំ ២០១៧ - កំណាត់ផ្លូវលំបាកលំបិនក្នុងការចរចាអំពី Brexit |
(VOVworld) - ប្រសិនបើ ការដែលប្រជាពលរដ្ឋអង់គ្លេសបោះឆ្នោតចាកចេញពីដំបូលអឺរ៉ុបរួមជាព្រឹត្តិ ការណ៍គួរឲ្យរញ្ជួយក្នុងឆ្នាំ ២០១៦ នោះគឺការចរចារវាងភាគីទាងពីរនាឆ្នាំ ២០១៧ ធ្វើឲ្យមជ្ឈ ដ្ឋានសារព័ត៌មានចំណាយក្រដាសទឹកស្មៅកំលាំងកាយក្នុងការគិតគូនៃទាំងអង់គ្លេសផងនិង ប្រទេសជាសមាជិក EU ផង។
ពិបាកចាប់ផ្តើមដំណាក់កាលទី ១
ចាប់ផ្តើមការចរចាចាប់ពីថ្ងៃទី ១៩ មិថុនា នៅទីក្រុង Brussels ប្រទេសបែលហ្ស៊ីក អស់រយៈពល ៦ ខែកន្លងទៅ អង់គ្លេសនិង EU បានដំណើរការសន្ទនាជាច្រើនប៉ុន្តែនៅសេស សល់រាល់ការខ្វែងគំនិតដែលពេលខ្លះស្មានថាធ្លាក់ចូលក្នុងភាពទល់ច្រក ព្រោះថា «ការ លែងលះ» នេះប៉ះពាល់ដល់ផលប្រយោជន៍សារវន្តនិងបញ្ហានានារបស់អង់គ្លេសផងនិង EU ផង។ ក្នុងនោះ បញ្ហាសំខាន់ចំនួន ៣ គឺ៖ សិទ្ធិប្រជាពលរដ្ឋ បញ្ហាអៀកឡង់និងអៀកឡង់ខាង ជើង ក៏ដូចជា ភារកិច្ច
ហិរញ្ញវត្ថុរបស់អង់គ្លេស។ នាខែតុលាកន្លងទៅ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker បានចាត់ទុកថា៖ បណ្ដាការចរចាអំពី Brexit គប្បីទទួល បានលទ្ធផលលេចធ្លោថ្មីដើម្បីអាចឈានទៅដំណាក់កាលទី២។ ក្នុងពេលដែល ប្រធានក្រុម ចរចារអំពី Brexit របស់សហភាពអឺរ៉ុប លោក Michel Barnier ក៏បានអះអាងថា៖ ការខ្វែងគំ និតសំខាន់មួយចំនួនមិនទាន់ដោះស្រាយបានឡើយ ជាពិសេស ទាក់ទិនដល់បញ្ហាហិរញ្ញវត្ថុ ។ សម្បីតែថែមទាំង នាថ្ងៃទី ៣ តុលា សភាអឺរ៉ុបបានអនុម័តលើសំណូពរអំពាវនាវឲ្យ មជ្ឈដ្ឋានថ្នាក់ដឹកនាំ EU អនុវត្តដំណាក់កាលជាបន្តនៃការចរចាអំពី Brexit។ តាមស្ថាប័នេះ បណ្ដាការចរចា Brexit មិនគ្រប់គ្រាន់ក្នុងការបោះជំហានដើម្បីចាប់ផ្តើមការពិភាក្សាអំពីអនាគតនៃ ទំនាក់ទំនងអង់គ្លេស- EU ឡើយ។
រីឯភាគីអង់គ្លេស រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា Brexit លោក David Davis បានទទួល ស្គាល់ថា៖ នេះគឺជាការចរចាស្មុគស្មាញបំផុតពីមុនមកចំពោះប្រទេសនេះ ខណៈដែល ធ្វេសប្រហែសបន្តិចបន្ទួចតូចមួយក៏នឹងធ្វើឲ្យអង់គ្លេសខូចខាតចំនួនប្រាក់ឡើងដល់ពាន់លានផោន។ មានពេលវេលា ដែលលោក David Davis បានប្រកាសថា៖ អង់គ្លេសត្រៀមខ្លួនជាស្រេចចាកចេញពី EU ដែលមិនត្រូវការកិច្ចព្រមព្រៀងអំពី Brexit ណាមួយឡើយហើយសហភាពអឺរ៉ុបនឹងមិនអាចទទួលបានរបស់ដែលគេចង់ប្រសិនបើគេបន្តរក្សាសំណូមពរខុសឆ្គងចំពោះប្រទេសនេះ។
ប៉ុន្តែ ដើម្បីជំនះពុះពារលើការលំបាកលំបិនទាំងនេះ នាចុងក្រោយ អង់គ្លេសនិង EU បានឯកភាពអំពីកិច្ចព្រមព្រៀង «លែងលះ» នាថ្ងៃទី ៨ ធ្នូ កន្លងទៅ។ ដើម្បីមួយសប្តាហ៍ជា បន្ត នៅសន្និសីទកំពូលចុងក្រោយរបស់ EU ក្នុងឆ្នាំ ២០១៧ ថ្នាក់ដឹកនាំបណ្ដាប្រទេសជា សមាជិក EU បានឯកភាពឈានទៅដំណាក់កាលទី ២ នៃការចរចាអំពី Brexit ដែលនឹង ពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មនាអនាគតរវាងអង់គ្លេសនិងសហភាពអឺរ៉ុប។
ឧត្តមភាពឆ្ពោះទៅភាគី EU
ក្នុងអំឡុងដំណើរការចរចា Brexit អាចសឲ្យឃើញថា៖ ឧត្តមភាពឆ្ពោះទៅខាងសហ ភាពអឺរ៉ុប ខណៈពេលដែល រដ្ឋាភិបាលអង់គ្លេសមិនទាន់នាំចេញផែនការ ជាក់ស្តែង ឬ យុទ្ធសាស្ត្រចរចាច្បាស់លាស់ណាមួយនៅឡើយ។ ក្រោយរយៈពេល ១ ឆ្នាំ បន្ទាប់ ពីការបោះប្រជាមតិតែប៉ុណ្ណោះ កាចរចាអំពី Brexit ជាមួយសហភាពអឺរ៉ុបទើបត្រូវបានរៀបចំ ឡើង។ អាចនិយាយបានថា៖ អង់គ្លេសចង់បានទាន់ចិត្តពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម នាអនាគតដោយហេតុនេះគេបានទទួលយកលក្ខ័ណ្ឌភាគច្រើនដែល EU ដាក់ចេញ។
ផ្ទុយទៅវិញអង់គ្លេស ជោគជ័យដ៏ត្រចះត្រចង់នៃសហភាពអឺរ៉ុបគឺសាមគ្គីភាពរវាង ប្រទេសជាសមាជិកទាំង ២៧។ គេដឹងច្បាស់លាស់ថា៖ ប្រសិនបើមិនដោះស្រាយបញ្ហា អង់គ្លេសប្រកបដោយប្រសិទ្ធភាព នោះគឺ លទ្ធិបំបែកខ្លួននិយមនឹងគំរាមកំហែងវត្តមាននៃ ប្លុកទាំងមូល។ ក្រៅពីនោះ ប្រទេស EU ទាំង ២៧ មិនចង់សងការខូចខាតខាងហិរញ្ញវត្ថុ ដោយសារការចាកចេញពីប្លុករបស់អង់គ្លេសបណ្តាលឡើងទេ ដោយហេតុនេះ គេត្រូវសាមគ្គី ដើម្បីអង់គ្លេសទូទាត់ប្រាក់ពិន័យ។ ឯកភាពនៃប្រទេសទាំង ២៧ ចំពោះរឿងហេតុនេះបាន ជួយឧបត្ថម្ភបណ្ដាអ្នកចរចាសហភាពអឺរ៉ុបអាចរក្សាឲ្យបានភាពរឹងមាំចំពោះភាគីអង់គ្លេស ក្នុងរយៈពេលយូរអង្វែង។
ដោយហេតុនេះ កិច្ចព្រមព្រៀងអំពី Brexit ដែលទើបនឹងទទួលបាននាថ្ងៃទី ៨ ធ្នូ កន្លងទៅ មានឧត្តមភាពច្រើនចំពោះសហភាពអឺរ៉ុប ព្រោះថា ក្រុងឡុងបានធ្វើសម្បទានក្នុងពេលទទួលស្គាល់អំណាចនៃតុលាការយុត្តិធម៌អឺរ៉ុបចំពោះករណីគតិយុត្តិមួយចំនួនទាក់ទិនដល់ ផលប្រយោជន៍នៃប្រជាពលរដ្ឋអឺរ៉ុបចំនួន ៣ លាននាក់ដែលកំពុងរស់នៅនិងធ្វើការនៅអង់គ្លេស។ ប្រទេសនេះក៏បានធានាមិនកសាងខ្សែព្រំដែនរឹងនៅអៀកឡង់ខាងជើងដែលជាការសាកល្បងធំបំផុតនៅបណ្ដាជំចរចា Brexit នាពេលថ្មីៗនេះ។ ស្តីអំពីភារកិច្ចហិរញ្ញវត្ថុ បញ្ហាដែលធ្វើឲ្យមជ្ឈដ្ឋានមន្ត្រីអង់គ្លេសឈឺក្បាលរហូតមកដល់ពេលនេះ ក៏ត្រូវបានដោះ ស្រាយ ក្នុងពេលដែល អង់គ្លេសទទួលយកការទូទាត់ប្រាក់ពិន័យពី ៤៥ ដល់ ៥០ ពាន់លានអឺរ៉ូ (ស្មើនឹង ៤៧ ដល់ ៥២ ពាន់លានដុល្លាអាមេរិក) សំរាប់សហភាពអឺរ៉ុប។
ដំណាក់កាលចរចាទី ១ អំពី Brexit បានបិទបញ្ចប់ពេលដែលបញ្ហាសំខាន់ៗចំនួន ៣ គឺ សិទ្ធិប្រជាពលរដ្ឋ បញ្ហាអៀកឡង់និងអៀកឡង់ខាងជើង ក៏ដូចជា ភារកិច្ចហិរញ្ញវត្ថុរបស់អង់ គ្លេសត្រូវបានដោះស្រាយទាំងស្រុង។ ឆ្នាំ ២០១៨ សហភាពអឺរ៉ុបនិងអង់គ្លេសនឹងបន្តដំណើរ ចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ។ នេះនឹងជាកំណាត់ផ្លូវស្មុគស្មាញ ពោរពេញទៅដោយការលំបាកសាកល្បងច្រើនថែមទៀត ដោយសារ គោលដៅដែលភាគី ទាំងពីរកំពុងឆ្ពោទៅគឺកិច្ចព្រមព្រៀងក្នុងរយៈពេលយូរអង្វែងមួយដែលជះឥទ្ធិពលទៅលើ ផលប្រយោជន៍ជាតិនិងមានចរិតលក្ខណៈយុទ្ធសាស្ត្រចំពោះភាគីទាំងឡាយ ដោយហេតុនេះ មាត្រាណាក៏ដោយនឹងជាការចរចាពិបាកតានតឹង៕
HONG VAN