ឆ្នាំប្រធានអាស៊ានជាមួយគោលដៅតភ្ជាប់ និងម្ចាស់ការបន្សាំរបស់វៀតណាម
(VOVWORLD) -ឆ្នាំ ២០២០ បានគូសសញ្ញារយៈពេល ៥ ឆ្នាំ នៃការបង្កើតសហគមន៍អាស៊ាន។ នៅលើមូលដ្ឋានដ៏រឹងមាំនៃការអភិវឌ្ឍអស់រយៈពេលជាង ៥ ទសវត្សរ៍ ប្រទេសជាសមាជិកនានានៅតែបន្តផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ដោយគុណតម្លៃ និងមនោសញ្ចេតនាសហគមន៍ និងការទទួលខុសត្រូវ ផលប្រយោជន៍នៅក្រោមដំបូលរួម។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
វៀតណាមនឹងទទួលតំណែងជាប្រធាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ។ ដោយមានគោលដៅ“ ការផ្សាភ្ជាប់ និងម្ចាស់ការបន្សាំ” នោះ វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីអះអាងនូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនជាលើកទី ២ ក្នុងនាមជាប្រធានអាស៊ាន រក្សាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានក្នុងឆាកនយោបាយសកលលោក។
ឆ្នាំ ២០២០ បានគូសសញ្ញារយៈពេល ៥ ឆ្នាំ នៃការបង្កើតសហគមន៍អាស៊ាន។ នៅលើមូលដ្ឋានដ៏រឹងមាំនៃការអភិវឌ្ឍអស់រយៈពេលជាង ៥ ទសវត្សរ៍ ប្រទេសជាសមាជិកនានានៅតែបន្តផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ដោយគុណតម្លៃ និងមនោសញ្ចេតនាសហគមន៍ និងការទទួលខុសត្រូវ ផលប្រយោជន៍នៅក្រោមដំបូលរួម។ ចំពោះមុខការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្មុគស្មាញនៃបរិយាកាសក្នុងតំបន់ និងអន្តរជាតិនោះ ជាងពេលណាៗទាំងអស់ សមត្ថភាពផ្សាភ្ជាប់កាន់តែមានអត្ថន័យដ៏សំខាន់ចំពោះអាស៊ាន។
លើកកម្ពស់ការផ្សារភ្ជាប់ដ៏រឹងមាំរបស់អាស៊ាន
ក្រឡេកមើលដំណើរការបង្កើតនិងការអភិវឌ្ឍរបស់អាស៊ានក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងទៅ អាចមើលឃើញថាការផ្សារភ្ជាប់បានបង្កើតកម្លាំងរស់ និងឋានៈរបស់អាស៊ាន។ ទោះបីជាមានភាពសម្បូបែបខាងរបៀបរបបនយោបាយ វប្បធម៌ ភាសា និងសមត្ថភាពអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែ សមាជិកអាស៊ានបានបង្រួញគំលាតជាបណ្ដើរៗ ដើម្បីបង្កើតឡើងសហគមន៍អាស៊ានតែមួយ និងវាសនាតែមួយ។
នាបច្ចុប្បន្ននេះ ក្នុងបរិបទដែលមានការប្រកួតប្រជែងរវាងបណ្ដាប្រទេសមហាអំណាចកាន់តែធំធេង យ៉ាងស្មុគ្រស្មាញ រាល់បញ្ហាសង្គម និងផលប៉ពាល់នៃ បដិវត្តឧស្សាហកម្ម ៤.០ ចំពោះអាស៊ាន គឺកំពុងក្លាយទៅជាការសាកល្បងថ្មីចំពោះអាស៊ាន។ ហេតុដូច្នេះហើយ វៀតណាមបានជ្រើសរើសយកប្រធានបទនៃឆ្នាំអាស៊ាន ២០២០ គឺ “ ការផ្សាភ្ជាប់គ្នានិងម្ចាស់ការបន្សាំ” ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានចែករំលែកថា៖
“កូនសោររបស់សហគមន៍គឺត្រូវតែផ្សាភ្ជាប់ជាមួយគ្នា ត្រូវតែសាមគ្គីគ្នាយ៉ាងស្អិតរមួត។ ពោលគឺ យើងត្រូវ ស្រុះចិត្តគំនិតគ្នា ផ្សាភ្ជាប់ជាមួយគ្នាទាំងខាងសេដ្ឋកិច្ច វប្បធម៌ និងការយល់ដឹងរបស់សហគមន៍ និងសហគ្រាស អំពីផលប្រយោជន៍រួមរបស់សហគមន៍។ យើងត្រូវមានការត្រិះរិះអំពីសហគមន៍ ពោលគឺ រួមគ្នាធ្វើសកម្មភាពដើម្បីសហគមន៍ជាជាងការផ្ដោតសំខាន់លើផលប្រយោជន៍ជាតិ។ ជាពិសេស បដិវត្តឧស្សាហកម្ម ៤.០ បាននាំមកនូវភាពងាយស្រួល ក៏ដូចជាការសាកល្បងជាច្រើន ហេតុដូច្នេហើយ យើងត្រូវត្រៀមរៀបចំសម្រាប់វៀតណាម ផង និងសម្រាប់ប្លុកទាំងមូល ដើម្បីបន្សាំផងដែរ”។
ភារកិច្ចចាស់ និង ការសាកល្បងថ្មី
ឆ្នាំ ២០២០ ក៏បានគូសសញ្ញារយៈពេល ២៥ ឆ្នាំ ដែលវៀតណាមបានចូលរួមជាសមាជិកអាស៊ានផងដែរ។ ហើយនេះក៏ជាលើកទី ២ ដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ានដែរ។ ក្រោយរយៈពេល ១០ ឆ្នាំតួនាទីនៃប្រទេសជាតិ ឋានៈរបស់អាស៊ាន និងបរិបទក្នុងតំបន់មានការផ្លាស់ប្ដូរជាច្រើន។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានឲ្យដឹងថា៖
“យើងត្រូវតែបង្កើតសញ្ញាសម្គាល់ថ្មី ដើម្បីអាស៊ាន បន្តអនុវត្តន៍ ជាប៉ុន្មាន ឆ្នាំជាបន្តបន្ទាប់ ជាពិសេសគឺសម្រេចផែនការមេស្ដិពីការការកសាងសហគមន៍ឆ្នាំ២០២៥។ អាស្រ័យហេតុនេះ យើងនឹង មានការរួបរួមគ្នា កសាងរាល់ទស្សនៈ និងគោលជំហររួមរបស់អាស៊ានចំពោះបណ្ដាបញ្ហារបស់តំបន់ និងពិភពលោក។ ឧទាហរណ៍ថា កាលពីឆ្នាំទៅវិញ អាស៊ានទទួលបានការយល់ដឹងរួម ចំពោះគំនិតផ្ដូចផ្ដើមរបស់ប្រទេសមហាអំណាចនានា ស្ដីពីខ្សែក្រវ៉ាត់ និងផ្លូវ ; ស្ដីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ នេះគឺជាការខិតខំប្រឹងប្រែងដ៏ល្អប្រសើរ ហើយវៀតណាមនឹងបន្តជំរុញក្នុងនាមជាប្រធានអាស៊ានរបស់ខ្លួនផងដែរ”។
ក្រោយរយៈពេល ២៥ ឆ្នាំនៃការចូលរួមជាសមាជិកអាស៊ានមក វៀតណាមតែងតែបង្ហាញនូវសុឆន្ទៈនិងការខិតខំប្រឹងប្រែង កម្លាំងកាយចិត្ត និងការទទួលខុសត្រូវ ព្រមទាំងចូលរួមចំណែកយ៉ាងធំធេងទៅក្នុងសមិទ្ធិផលរបស់អាស៊ានផងដែរ។ សហគមន៍អាស៊ានមួយដ៏ខ្លាំងមាំមួន វិបុលភាព ដើម្បីប្រជាជន នឹងជាគោលដៅរបស់វៀតណាម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងបណ្ដាឆ្នាំខាងមុខផងដែរ៕